អត្ថប្រយោជន៍សុខភាព
- កាត់បន្ថយហានិភ័យនៃការមានកូនក្រៅស្បូន
- កងក្រោមស្បែកអាចជួយការពារប្រឆាំងនឹងជម្ងឺស្លេកស្លាំងដោយសារកង្វះជាតិដែក។ នៅពេលដែលរាងកាយរបស់អ្នកសម្របទៅនឹងកងដាក់ក្រោមស្បែកហើយ មនុស្សស្រីជាច្រើនបានរាយការណ៍ថាមានការមករដូវដែលមានលំហូរឈាមតិចជាងមុន ហើយលែងញឹកញាប់ដូចមុន។
- កងក្រោមស្បែកអាចជួយសម្រួលចង្កោមរោគសញ្ញាមុនពេលមករដូវ (premenstrual syndrome (PMS)) ជម្ងឺបាក់ទឹកចិត្ត និងរោគសញ្ញានៃជម្ងឺភ្នាសរដូវលូតលាស់នៅខុសកន្លែង (endometriosis)។
- កងក្រោមស្បែកអាចត្រូវបានប្រើប្រាស់ដោយស្រ្តីដែលមិនអាចប្រើប្រាស់អរម៉ូនអេស្រ្តូសែន (estrogen) ដូចជាស្រ្តីដែលកំពុងដែលបំបៅដោះកូន។
- កងក្រោមស្បែកមានសុវត្ថិភាពសម្រាប់អ្នកជក់បារី និង អ្នកដែលមានជម្ងឺលើសឈាម និង ទឹកនោមផ្អែម។
អត្ថប្រយោជន៍របៀបរស់នៅ
វាអាចផ្តល់ការការពារយូរអង្វែងពីការមានផ្ទៃពោះ
នៅពេលដែលបានដាក់កងក្រោមស្បែកហើយ អ្នកមិនចាំបាច់ធ្វើអ្វីតទៀតនោះទេ។ កងដាក់ក្រោមស្បែកនឹងនៅក្រោមស្បែករបស់អ្នក ហើយផ្តល់ការការពារប្រឆាំងនឹងការមានផ្ទៃពោះរយៈពេល បីទៅប្រាំឆ្នាំ អាស្រ័យលើកប្រភេទកងដាក់ក្រោមស្បែកដែលអ្នកប្រើប្រាស់ [7]។
ពេលដាក់ហើយ អ្នកបំផ្លេចពីវាទៅ។
ប្រសិនបើអ្នកខា្លចភ្លេចប្រើមធ្យោបាយពន្យារកំណើតនោះទេ ការដាក់ IUD ជាជម្រើសមួយដ៏ល្អសម្រាប់អ្នក។
វាអាចលាក់លាមបានល្អ
មនុស្សភាគច្រើនមិនអាចមើលដឹងថាវានៅទីនោះទេ។ អ្នកមិនចាំបាច់រញ៉េររញ៉ៃច្រើនមុនពេលរួមភេទ ដូចជាការហែកកញ្ចប់ស្រោមអនាម័យនោះទេ។
មិនបាច់ចាំបាច់ប្រើដៃ
អ្នកមិនចាំបាច់មានកញ្ចប់ ឬវេជ្ជបញ្ជាដើម្បីទិញនៅឱសថស្ថាននោះទេ។ ដូច្នេះហើយ អ្នកមិនចាំបាច់ត្រូវចងចាំត្រូវប្រើមធ្យោបាយពន្យារកំណើត ឬ បាត់របស់អ្វីនោះទេ។
វាមិនត្រូវការចំណាយកម្លាំង ឬពេលវេលាច្រើននោះទេ
នៅពេលដែលបានដាក់់កងក្រោមស្បែកហើយ អ្នកមិនចាំបាច់ធ្វើអ្វីទៀតទេ។ កងក្រោមស្បែកនេះនឹងនៅក្រោមស្បែករបស់អ្នក ហើយផ្តល់ការការពារប្រឆាំងនឹងការមានផ្ទៃពោះរយៈពេល បី ទៅ ប្រាំឆ្នាំ អាស្រ័យលើប្រភេទកងក្រោមស្បែកដែលអ្នកប្រើប្រាស់ [4]។
មិនបាច់ពន្យារពេលក្នុងការមានផ្ទៃពោះទេបន្ទាប់ពីដកកងក្រោមស្បែកចេញ
អ្នកគួរតែអាចមានផ្ទៃពោះបាននៅពេលណាក៏ដោយ បន្ទាប់ពីកងក្រោមស្បែកកត្រូវបានដកចេញ។ ប្រសិនបើអ្នកយកវាចេញ ប៉ុន្តែអ្នកមិនចង់មានផ្ទៃពោះ ចូរការពារខ្លួនដោយវិធីសាស្រ្តពន្យារកំណើតណាមួយផ្សេងជាបន្ទាន់។
វាអាចរកបាននៅគ្រប់ទីកន្លែង
តើអ្នកចង់ប្រើកងក្រោមស្បែកដែរឬទេ? វាអាចរកឃើញបាននៅគ្រប់ទីកន្លែង យ៉ាងណាមិញ ប្រភេទ និង ម៉ាខុសៗគ្នាពីប្រទេសទៅប្រទេស។