ការដាក់បញ្ចូលកងក្រោមស្បែកតម្រូវឲ្យមានការវះស្បែកប្រវែងតូចមួយដែលត្រូវបានធ្វើឡើងដោយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ពេលវេលាដ៏ល្អបំផុតក្នុងការដាក់កងក្រោមស្បែក គឺក្នុងរយៈពេល ៥ ថ្ងៃដំបូងនៃការមករដូវរបស់អ្នក ព្រោះនៅពេលនោះអ្នកអាចប្រាកដថាអ្នកមិនមែនកំពុងមានផ្ទៃពោះ។ ទោះជាយ៉ាងណាក៏ដោយ កងនៅតែអាចដាក់បញ្ចូលបាននៅថ្ងៃផ្សេងពីនោះដែរ ដរាបណាប្រាកដថាអ្នកគ្មានផ្ទៃពោះ។
ដើម្បីចាប់ផ្តើមដំណើរការនេះ អ្នកផ្តល់សេវាថែទាំសុខភាពនឹងសួរអ្នកនូវសំណួរមួយចំនួនដែលនឹងជួយកំណត់ថាតើអ្នកសាកសមនឹងដាក់កងក្រោមស្បែកដែរឬទេ។ គេក៏អាចតម្រូវឲ្យមានការពិនិត្យរាងកាយអ្នកផងដែរ។ នៅពេលដែលគេសន្និដ្ឋានថាអ្នកស្របលក្ខខណ្ឌក្នុងការដាក់កងក្រោមស្បែកហើយ ជំហានបន្ទាប់គឺការចាក់ថ្នាំស្ពឹកនៅតំបន់តូចមួយនៃដៃខាងលើរបស់អ្នក។ បន្ទាប់មកឧបករណ៍សម្រាប់ដាក់កងក្រោមស្បែកនេះនឹងត្រូវបានគេប្រើប្រាស់ ដងនោះ ឬ កន្សោមរាងស៊ីឡាំងនោះនៅក្រោមស្បែក [3]។
ក្រុមហ៊ុនផលិត Nexaplanon manufacturers advise ផ្តល់ដំបូន្មានថា ដរាបណាការដាក់បញ្ចូល Implant នោះ ទាំងអ្នក និងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក គួរតែបញ្ជាក់ថា ការដាក់បញ្ចូលទៅក្នុងដៃរបស់អ្នកដោយមានអារម្មណ៍សម្រាប់វា។ បន្ថែមពីលើនេះទៀត ប្រសិនបើនៅពេលប្រើប្រាស់ណាមួយ អ្នកមិនអាចមានអារម្មណ៍ថាមានការផ្សាំក្នុងដៃទេ អ្នកគួរតែចាប់ផ្តើមប្រើវិធីពន្យារកំណើតដែលមិនមែនជាអរម៉ូនភ្លាមៗ ដើម្បីការពារការមានគភ៌ ហើយទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់ថាតើការផ្សាំនោះឬអត់។ គឺនៅនឹងកន្លែង។
នៅពេលដែលអ្នកបានប្រាកដថាកងក្រោមស្បែកនៅកន្លែងដែលត្រឹមត្រូវហើយ អ្នកផ្តល់សេវានឹងបិទរបួសដោយបន្ទះបង់ បន្ទាប់មកគេនឹងរុំបង់នៅលើនោះ ដើម្បីកាត់បន្ថយដាក់សម្ពាធនៅកន្លែងនោះហើយកាត់បន្ថយការធ្លាក់ឈាម និងស្នាមជាំ។
តើខ្ញុំអាចរំពឹងទុកថានឹងមានអ្វីកើតឡើងខ្លះបន្ទាប់ពីការដាក់កងក្រោមស្បែក?
ការដាក់កងក្រោមស្បែកគឺមិនមានការឈឺចាប់នោះទេ។ ស្ត្រីភាគច្រើនបានរាយការណ៍ថាពួកគេគ្រាន់តែមានអារម្មណ៍ដូចគេក្តិចនៅពេលចាក់ថ្នាំស្ពឹកតែប៉ុណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលថ្នាំស្ពឹកលែងមានឥទ្ធិពលនោះ អ្នកប្រហែលជាមានស្នាមជាំបន្តិចបន្តួចនៅកន្លែងដែលគេវះ និងមានការចុកចាប់ ក្នុងដៃរពីទៅបីថ្ងៃបន្ទាប់ពីការដាក់។ អាការៈទាំងនេះមិនតម្រូវឱ្យមានការព្យាបាលអ្វីនោះទេ ហើយជារឿយៗនឹងមានភាពធូរស្រាលបន្តិចម្តងៗក្នុងរយៈពេលពីរទៅបីថ្ងៃ។
អ្នកនឹងត្រូវបានណែនាំដោយអ្នកថែទាំសុខភាពរបស់អ្នក ឲ្យរក្សាកន្លែងវះកាត់នោះឱ្យស្ងួត មិនឲ្យត្រូវទឹកយ៉ាងហោចណាស់ក៏ពីរថ្ងៃដែរ។ បង់រុំអាចបកចេញបាននៅ ២៤ ម៉ោងក្រោយ ខណៈពេលដែលបង់បន្ទះគ្របនៅលើរបួសដែលនៅសល់គួរតែដកចេញក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃឬបន្ទាប់ពីស្បែកបានជាសះស្បើយ [4] ។
តើកងក្រោមស្បែកមានប្រសិទ្ធភាពនៅពេលណាបន្ទាប់ពីការដាក់បញ្ចូល?
បាទ។ ការទទួលទានគ្រឿងស្រវឹងមិនអាចកាត់បន្ថយប្រសិទ្ធភាពនៃកងក្រោមស្បែកនោះឡើយ។ ប៉ុន្តែអ្នកត្រូវចាំថាត្រូវផឹកដោយមានទំនួលខុសត្រូវ។ ជាតិអាល់កុលធ្វើឲ្យការគ្រប់គ្រងសតិថយចុះ រួមទាំងសមត្ថភាពក្នុងការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព។ សូមចាំថា កងក្រោមស្បែកមិនមានសមត្ថភាពការពារប្រឆាំងនឹងការឆ្លងជំងឺកាមរោគនោះទេ។
តើធ្វើដូចម្តេចដើម្បីបញ្ឈប់ការធ្លាក់ឈាមបន្តាកលើខោក្នុងនៅពេលដែលកំពុងមានកងដាក់ក្រោមស្បែក
យោងទៅតាម Planned Parenthood គឺជារឿងធម្មតាក្នុងការជួបនឹងការផ្លាស់ប្តូររបត់នៃការធ្លាក់ឈាមរបស់អ្នក បន្ទាប់ពីបានដាក់កងក្រោមស្បែកហើយ។ មនុស្សមួយចំនួននឹងមានការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុងរយៈពេល ៦ ទៅ ១២ ខែដំបូង។ អ្នកផ្សេងទៀតអាចនឹងមានការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុងនេះរយៈពេលវែង ឬក៏ការធ្លាក់ឈាមច្រើន និងរយៈពេលយូរ។ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន ពួកគេនឹងលែងមានការមករដូវសោះតែម្តង។ ប្រសិនបើអ្នកមានការធ្លាក់ឈាមយូរ ហើយគួរឲ្យរំខាន អ្នកគប្បីគួរតែទៅពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីទទួលការព្យាបាល។ ប្រសិនបើការធ្លាក់ឈាមស្រាលនោះមិនបាត់បន្ទាប់ពីការព្យាបាលហើយ នេះមានន័យថាអ្នកគួរតែពិចារណាផ្លាស់ប្តូរទៅប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀត។