គុណសម្បត្តិ និង គុណវិបត្តិ (ផលរំខាន) នៃកងក្រោមស្បែក

គុណសម្បត្តិ និង គុណវិបត្តិ (ផលរំខាន) នៃកងក្រោមស្បែក
គុណសម្បត្តិ និង គុណវិបត្តិ (ផលរំខាន) នៃកងក្រោមស្បែក

ការប្រើកងដាក់ក្រោមស្បែកជាមធ្យោបាយពន្យារកំណើតអាចមានផលល្អ និង ផលអាក្រក់។ ឧទាហរណ៍ បុគ្គលដែលមានមុនលើមុខអាចសង្កេតឃើញថាមុនលើមុខកាន់តែប្រសើរឡើង ឬកាន់តែយ៉ាប់ជាងមុនទៀត។ វាក៏មានគុណសម្បត្តិ និងគុណវិបត្តិផងដែរ ដែលទាក់ទងនឹងការផ្លាស់ប្តូររបត់នៃការមករដូវ ហើយអាចមានអំណោយផលសម្រាប់អ្នកដែលមានការមិនមករដូវទៀងទាត់។ ប្រសិនបើអ្នកចង់មករដូវទៀងទាត់ ការដាក់កងក្រោមស្បែកប្រហែលជាមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកនោះទេ។

ផលរំខាននៃកងដាក់ក្រោមស្បែក

ផលរំខានទូទៅបំផុតនៃការផ្សាំពន្យារកំណើតគឺទាក់ទងទៅនឹងការផ្លាស់ប្តូរនៃការហូរឈាមតាមទ្វារមាស។
អ្នក​ប្រើ​វិធី​ពន្យារកំណើត​បាន​រាយការណ៍​ថា​មាន​ការ​ធ្លាក់​ឈាម​មិន​ទៀងទាត់ ជាពិសេស​រយៈពេល 6-12 ខែ​ដំបូង (នេះ​អាច​មាន​ន័យ​ថា​ឃើញ​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​មាន​រដូវ​យូរ​ជាង ធ្ងន់​ជាង​មុន ហូរ​ឈាម​មិន​ទៀងទាត់​ពេញ​មួយ​ពេល​ដែល​ការ​ដាក់​បញ្ចូល ឬ​មិន​មាន​រដូវ​ទាល់​តែ​សោះ)។ អ្នកត្រូវតែមិនអីទេជាមួយនឹងរដូវមិនទៀងទាត់ ប្រសិនបើអ្នកកំពុងគិតអំពីការផ្សាំ។ អ្នក​ប្រើ​ការ​ផ្សាំ​ទំនង​ជា​មាន​ការ​ធ្លាក់​ឈាម​មិន​ទៀងទាត់ ឬ​មិន​មាន​ប្រចាំខែ ជាជាង​ការ​ធ្លាក់​ឈាម​មិន​ទៀងទាត់ [8]។

ផលរំខាន់ផ្សេងទៀតមានដូចជា

  • មុខមុន (អាចកាន់តែប្រសើរឡើង ឬកាន់តែយ៉ាប់ជាងមុន)
  • មានបម្លាស់ប្តូរចំណង់អាហារ
  • មានរមួលចុកពោះ និង/ឬ ហើមពោះ
  • មានបម្លាស់ប្តូរចំំណង់ផ្លូវភេទ
  • គីសដៃស្បូន
  • ជម្ងឺបាក់ទឹកចិត្ត
  • ស្បែកផ្លាស់ប្តូរពណ៌ និង បន្សល់នៅស្លាកស្នាមនៅត្រង់កន្លែងដែលដាក់កងក្រោមស្បែក (ស្រ្តីខ្លះអាចឡើងស្នាមផ្លែត្រង់ស្នាមវះនោះ)
  • វិលមុខ
  • ជ្រុះសក់
  • ឈឺក្បាល
  • ចង្អោរ
  • ជម្ងឺព្រួយបារម្មណ៍
  • ស្រគៀរសុដន់ និង
  • មានការឈឺចាប់ ឬ​ ជាំ​នៅត្រង់កន្លែងដែលគេដាក់កងក្រោមស្បែកនោះ ប៉ុន្តែអាការៈនេះស្តែងចេញតែរយៈពេល មួយ ឬ ពីរសប្តាហ៍តែប៉ុណ្ណោះ។ [9]

ប្រសិនបើបន្ទាប់ពីរយៈពេល ប្រាំមួយខែហើយ អ្នកនៅតែរងនូវផលរំខានទាំងអស់នេះ ហើយអ្នកមិនអាចទ្រាំទ្របាន អ្នកអាចឲ្យគេដកកងចេញឲ្យអ្នកបាន និងធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោយបាយពន្យារកំណើតណាមួយផ្សេងទៀត។

អ្នកត្រូវចងចាំថា កងដាក់ក្រោមស្បែកមិនអាចការពារអ្នកពីជម្ងឺកាមរោគបាននោះទេ (STIs)។

ផលវិបាកអវិជ្ជមាននៃកងដាក់ក្រោមស្បែក

ផលវិបាកដែលមិនសូវមាន

ការឆ្លងមេរោគនៅកន្លែងស្បែកដែលគេបានវះដាក់កង ការឆ្លងមេរោគភាគច្រើននឹងបង្កឡើងក្នុងរយៈពេលពីរខែដំបូងបន្ទាប់ពីការដាក់បញ្ចូល។

មានភាពលំបាកនៃការយកកងចេញពីស្បែក។ ករណីនេះភាគច្រើនកម្រកើតមានណាស់ ប្រសិនបើអ្នកបានធ្វើការដាក់បញ្ចូលកងក្រោមស្បែកដោយអ្នកផ្តល់សេវាថែទាំសុខភាពមានជំនាញ និងការបណ្តុះបណ្តាលបានត្រឹមត្រូវ។

ផលវិបាកកម្រ

ការរបូតកងក្រោមស្បែកចេញពីស្បែក។ ប្រសិនបើវាកើតឡើងភាគច្រើនវានឹងកើតឡើងក្នុងរយៈពេល បួន ខែដំបូងបន្ទាប់ពីការដាក់បញ្ចូល។ ក្នុងករណីកម្រដែលកងក្រោមស្បែកនោះរបូតចេញមកដោយខ្លួនឯង អ្នកគួរតែចាប់ផ្តើមប្រើមធ្យោបាយពន្យារកំណើតមួយទៀតភ្លាមៗ ហើយទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីរកដំណោះស្រាយ។[10]

ផលវិបាកដែលកម្រខ្លាំងមែនទែន

កងក្រោមស្បែកបម្លាស់ទីពីកន្លែងដើម ។ មានរបាយការណ៍មួយចំនួនដែលបានរាយការណ៍ថាគេបានរកឃើញកងក្រោមស្បែកផ្នែកផ្សេងទៀតនៃរាងកាយ ភាគច្រើនដោយសារតែការដាក់បញ្ចូលមិនត្រឹមត្រូវ។ នៅក្នុងអត្ថបទ នេះដែលត្រូវបានសរសេរដោយ Zhang និងសហសេវិក ដោយក្នុងនោះគេបានលើកឡើងថា បម្លាស់ប្តូរទីតាំងនៃពន្យារកំណើត គឺជារឿងដ៏កម្រមួយ ហើយនៅពេលដែលមានករណីនេះកើតឡើង វាមិនផ្លាស់ទីឆ្ងាយចេញពីដៃនោះទេ។ ក្នុង​ករណី​ដែលកម្រ​បំផុតប៉ុណ្នោះ ដែលកងក្រោមស្បែកនេះ អាចផ្លាស់ទី​ទៅ​សួត តាម​រយៈ​ចរន្ត​ឈាម។

ចុះបើខ្ញុំមិនចូលចិត្តការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុង នោះតើខ្ញុំត្រូវធ្វើដូចម្តេច?

ការធ្លាក់ឈាមបន្តាកប្រឡាក់ខោ ឬការធ្លាក់ឈាមមិនប្រក្រតី គឺជាផលរំខានដែលឧស្សាហ៏កើតមានឡើង ប៉ុន្តែវាមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ។ ចំពោះស្ត្រីភាគច្រើន ការធ្លាក់ឈាមនឹងកាន់តែស្រាលទៅៗ ឬបាត់ទៅទាំងស្រុងតែម្តង បន្ទាប់ពីរយៈពេលមួយឆ្នាំដំបូងនៃការដាក់បញ្ចូលកងក្រោមស្បែក។ ប្រសិនបើអ្នកមិនអាចសម្របខ្លួនទៅនឹង ផលរំខានដែលទាក់ទងនឹងកងក្រោមស្បែក រួមទាំងការមករដូវមិនទៀងទាត់ ឬការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុង អ្នកគួរតែទៅពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយផ្សេងទៀត។

ប្រសិនបើខ្ញុំមានកងដាក់ក្រោមស្បែក ហើយខ្ញុំមិនមករដូវ តើខ្ញុំកំពុងតែមានផ្ទៃពោះឬអត់?

វាជារឿងធម្មតាទេដែលមានការបាត់រដូវមួយឆ្នាំដំបូងបន្ទាប់ពីការដាក់បញ្ចូលកងក្រោមស្បែក។ នេះមិនមែនជាសញ្ញានៃការមានផ្ទៃពោះទេ។ ក្នុងអំឡុងឆ្នាំទី​១ នៃការប្រើប្រាស់កងក្រោមស្បែក មានស្រ្តីតិចជាង 1% ដែលមានផ្ទៃពោះ ហើយស្រ្តីដែលមានផ្ទៃពោះនោះមានភាគរយជាកូនក្រៅស្បូន។ ការ​មាន​កូនក្រៅស្បូន កើតឡើង​នៅ​ពេល​ដែល​អូវ៊ុលដែលបាន​បង្កកំណើតហើយ វាទៅកាច់សំបុកនៅក្រៅស្បូន ភាគច្រើនគឺវាស្ថិតនៅដៃស្បូននេះឯង ។ ប្រសិនបើអ្នកសង្ស័យថាអ្នកកំពុងមាន សញ្ញាដំបូងនៃការមានផ្ទៃពោះអ្នកគប្បីគួរតែធ្វើតេស្តពិនិត្យផ្ទៃពោះដើម្បី បញ្ជាក់ ថាអ្នកពិតជាមានផ្ទៃពោះមែនឬអត់។

សញ្ញាដំបូងនៃការមានកូនក្រៅស្បូនគឺស្រដៀងទៅនឹងការមានផ្ទៃពោះធម្មតាដែរ។ នៅពេលដែលផ្ទៃពោះមានអាយុកាន់តែច្រើនសប្តាហ៍ អ្នកអាចចាប់ផ្តើមមានសញ្ញាផ្សេងទៀតដូចជា ការធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ការឈឺចាប់ធ្ងន់ធ្ងរកើតឡើងភ្លាមៗនៅផ្នែកខាងក្រោមនៃពោះ ឈឺស្មា និងឈឺខ្នងផ្នែកខាងក្រោម។ ប្រសិនបើការធ្វើតេស្តរបស់អ្នកចេញមកវិជ្ជមាន អ្នកគួរតែទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពជាបន្ទាន់ ដើម្បីធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវ។ ដោយសារសារធាតុចិញ្ចឹមដែលមាននៅក្នុងស្បូនមិនអាចទៅដល់ដៃស្បូនបាន គភ៌ដែលនៅដៃស្បូននោះមិនអាចមានជីវិតរស់នៅទេ។ ការមានកូនក្រៅស្បូនជាធម្មតាអាចព្យាបាលបានដោយប្រើថ្នាំបញ្ឈប់ការលូតលាស់របស់គភ៌។ ក្នុង​ករណី​ខ្លះ​ដែល​ដៃស្បូនរហែក អ្នកនឹងត្រូវធ្វើការវះកាត់ដើម្បីយកគភ៌ចេញ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...