កងដាក់ក្រោមស្បែក

កងដាក់ក្រោមស្បែក
កងដាក់ក្រោមស្បែក

តើអ្វីទៅជាកងដាក់ក្រោមស្បែក?

កងដាក់ក្រោមស្បែក ត្រូវបានគេស្គាល់ថាជាកងពន្យារកំណើតក្រោមស្បែក គឺជាមធ្យោបាយពន្យារកំណើតអរម៉ូនរយៈពេលវែង ហើយអាចដកចេញបាន​ ដែលមានរាងដងតូចមួយដែល ដែលត្រូវបានបញ្ចូលទៅក្រោមស្បែកដៃខាងលើ។ ដងនេះបញ្ចេញអរម៉ូនអាចការពារការមានផ្ទៃពោះពី ៣ ទៅ ៥ ឆ្នាំ។

តើកងដាក់ក្រោមស្បែកមានទំហំធំប៉ុនណាដែរ?

កងដាក់ក្រោមស្បែកមានលក្ខណៈជាដង ឬ កន្សោមរាងស៊ីឡាំង ធ្វើឡើងពីប្លាស្ទិករាងតូចឆ្មាដែលអាចបត់បែនបាន (ទំហំប៉ុនឈើគូស) ដែលដាក់នៅក្រោមស្បែកដៃខាងលើ។ ស្ត្រីមិនដាក់ ឬដកកងក្រោមស្បែកនេះដោយខ្លួនឯងបានទេ។ កងក្រោមស្បែកនេះអាចដាក់ចូលស្បែក ឬដកចេញដោយអ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវតែប៉ុណ្ណោះ។

តើកងដាក់់ក្រោមស្បែកមានដំណើរការដូចម្តេច?

នៅពេលដាក់ចូលរួចហើយ កងដាក់ក្រោមស្បែកនឹងបញ្ចេញអរម៉ូនប្រូចេសស្តេរ៉ូន (Progesterone) ស្រដៀងទៅនឹងប្រូចេសស្តេរ៉ូនដែលគេមានពីធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រី​ ផងដែរ។ វាមានដំណើរការដោយ៖

  1. ការពារអូវែរពីការបញ្ចេញអូវ៊ុល
  2. ការធ្វើឲ្យទឹករំអិលមាត់ស្បូនកាន់តែក្រាស់ ក្នុងការរារាំងមេជីវិតឈ្មោលមិនឲ្យចូលទៅកាន់កន្លែងតាំងនៅរបស់អូវ៊ុល [1] ។

តើកងដាក់ក្រោមស្បែកមានប្រសិទ្ធភាពរយៈពេលប៉ុន្មានដែរ?

កងដាក់ក្រោមស្បែកអាចការពារពីការមានផ្ទៃពោះរហូតដល់រយៈពេលប្រាំឆ្នាំឯណោះ ហើយវាមានប្រភេទខុសៗគ្នា៖
១. Implanon ឬ Nexplanon គឺជាប្រភេទកងដាក់ក្រោមស្បែកដងមួយដើមដែលមានអរម៉ូន​ etonogestrel។ វាមានប្រសិទ្ធភាពរយៈពេលបីឆ្នាំ យ៉ាងណាមិញមានការសិក្សាមួយចំនួនដែលបានបង្ហាញថាវាអាចមានប្រសិទ្ធភាពរហូតដល់ប្រាំឆ្នាំ (អាចមើលឃើញលើរូបភាពវិទ្យុសកម្មបាន X-Ray បាន)។
២.​ Jadelle គឺជាប្រភេទកងដាក់ក្រោមស្បែកដែលមាន ដង ២​​កំណាត់ហើយមានអរម៉ូន levonorgestrel។ វាមានប្រសិទ្ធភាពរយៈពេល ប្រាំ ឆ្នាំ។
៣. Levoplant — ឬមួយក៏គេហៅថា Sino-implant — មានរូបរាងជាដង ២កំណាត់ដែលមាន អរម៉ូន levonorgestrel។ វាមានប្រសិទ្ធភាពរយៈពេល បី ឆ្នាំ [2]។

តើកងដាក់ក្រោមស្បែកមានប្រសិទ្ធភាពកម្រិតណាដែរ?

វាផ្តល់ការការពារ ៩៩.៩% ប្រឆាំងនឹងការមានផ្ទៃពោះ និងហានិភ័យពាក់ព័ន្ធផ្សេងទៀត រួមទាំងការមានកូនក្រៅស្បូនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំមួយចំនួនអាចកាត់បន្ថយប្រសិទ្ធភាពនៃកងក្រោមស្បែកបានដែរ។ ប្រសិនបើអ្នកកំពុងតែពិចារណាថាគួរជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយ កុំភ្លេចប្រាប់ថ្នាំដែលអ្នកកំពុងប្រើប្រាស់ទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកផង។

តើកងដាក់ក្រោមស្បែកមានរូបរាងដូចម្តេចដែរ?

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...