ខណៈពេលដែលកងដាក់ក្រោមស្បែកគឺជាវិធីសាស្ត្រពន្យារកំណើតប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ស្ត្រីជាច្រើន លក្ខខណ្ឌមួយចំនួនអាចនឹងធ្វើឱ្យអ្នកមិនមានលក្ខណៈសមស្របក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើតនេះ។ ទាំងនេះរួមបញ្ចូលមានដូចជាលក្ខខណ្ឌណាមួយដែលតម្រូវឱ្យអ្នកជៀសវាងការប្រើប្រាស់អរម៉ូនប្រូចេសស្តីន (progestin) ឬក្នុងលក្ខខណ្ឌដែលអ្នកកំពុងប្រើប្រាស់ថ្នាំដែលនឹងកាត់បន្ថយប្រសិទ្ធភាពនៃអរម៉ូនប្រូចេស្តីនក្នុងបង្ការការមានផ្ទៃពោះ។
តើនៅក្នុងលក្ខខណ្ឌណាខ្លះដែលខ្ញុំមិនអាចប្រើកងក្រោមស្បែកបាន?
- ប្រសិនបើអ្នកមានការសង្ស័យថាអ្នកកំពុងតែមានផ្ទៃពោះ
- ប្រសិនបើអ្នកមានជម្ងឺថ្លើម ឬ ដុំសាច់មិនប្រក្រតី
- ប្រសិនបើអ្នកកំពុងតែមានការធ្លាក់ឈាមតាមទ្វារមាសមិនប្រក្រតី (វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងត្រូវតាមដានរកមើលមូលហេតុនៃការធ្លាក់ឈាមនេះ មុននឹងធ្វើការដាក់បញ្ចូលកងក្រោមស្បែក)
- អ្នកមានប្រវត្តិធ្លាប់មានជម្ងឺមហារីកស្បែក និង
- អ្នកកំពុងតែប្រើប្រាស់ថ្នាំដែលរារាំងមិនឲ្យកងក្រោមស្បែកមានដំណើរការបានត្រឹមត្រូវ។