គោលការណ៍ឯកជនភាពរបស់ FINDMYMETHOD

ស្វែងរកគោលការណ៍ឯកជនភាពនៅទីនេះដែលយើងអនុវត្តនៅក្នុងវិធីសាស្រ្តរបស់ខ្ញុំ។ អ្នកអាចពិគ្រោះអំពីរបៀបដែលយើងប្រើទិន្នន័យរបស់អ្នកកន្លែងដែលវាត្រូវបានរក្សាទុកសុវត្ថិភាពដែលយើងអនុវត្តនិងអ្វីៗជាច្រើនទៀត។
គោលការណ៍ឯកជនភាពរបស់ FINDMYMETHOD

1. តើយើងជាអ្នកណា និង វិសាលភាពនៃគោលការណ៍

Find My Method (នឹងត្រូវបានសម្គាល់ជា «អង្គការ» ឬ «យើង») គឺជាអង្គភាពមិនរកប្រាក់ចំណេញដែលបានបង្កើត និង ដំណើរការវេទិកាឌីជីថលដែលមានគេហទំព័រ និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងៗទៀត។ បេសកកម្មរបស់យើងគឺផ្តល់ឲ្យមនុស្សទូទាំងពិភពលោកនូវព័ត៌មានត្រឹមត្រូវ និងសម្របតាមមនុស្សម្នាក់ៗអំពីវិធីសាស្ត្រពន្យារកំណើត ផ្តល់សិទ្ធិអំណាចឲ្យពួកគេចូលរួមក្នុងសកម្មភាពរួមភេទប្រកបដោយសុវត្ថិភាព ការពារការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងធ្វើការសម្រេចចិត្តលើសុខភាពផ្លូវភេទ និង បន្តពូជ ដោយស្វ័យភាព។

វេទិកាឌីជីថលនេះ ត្រូវបានសម្គាល់ថាជា «ប្រព័ន្ធ» ប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន (PII) ពីអ្នកប្រើប្រាស់ ដែលរួមមានបុគ្គលដែលមានការពាក់ព័ន្ធជាមួយអង្គការយើង ដូចជាបុគ្គលិក អ្នកម៉ៅការឯករាជ្យ និងអ្នកដាក់ពាក្យការងារ (សម្គាល់ថាជា «អ្នកប្រើប្រាស់»)។ គោលការណ៍ឯកជនភាពបង្ហាញអំពីប្រភេទនៃ PII ដែលយើងប្រមូល និងពន្យល់អំពីសិទ្ធិរបស់អ្នកប្រើប្រាស់ទាក់ទងនឹង PII ដែលយើងប្រមូលបាន ខណៈពេលដែលអង្គការមានកម្មសិទ្ធិទៅលើ និង គ្រប់គ្រងទិដ្ឋភាពជាច្រើននៃប្រព័ន្ធ មុខងារមួយចំនួនត្រូវបានផ្តល់ដោយអ្នកផ្គត់ផ្គង់សេវាភាគីទីបីដើម្បីបង្កើនប្រសិទ្ធភាព។

យើងបានបង្កើត និងប្រកាន់ខ្ជាប់នូវគោលការណ៍ឯកជនភាពនេះ ដើម្បីការពារភាពឯកជនរបស់អ្នកប្រើប្រាស់។

2. ការផ្លាស់ប្តូរទៅលើគោលការណ៍នេះ និងការជូនដំណឹងអំពីឯកជនភាពបន្ថែមទៀត

យើងរក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ឯកជនភាពនេះនាពេលអនាគត។ អ្នកប្រើប្រាស់នឹងមិនត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរតូចតាចដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ឯកជនភាពរបស់ពួកគេ ដូចជាការធ្វើឲ្យប្រសើរនូវការការពារឯកជនភាព ការកែប្រែអក្ខរាវិរុទ្ធ ឬការបញ្ចូលបន្ថែមនូវព័ត៌មានដែលមិនសំខាន់។ សម្រាប់ការផ្លាស់ប្តូរនៃគោលការណ៍ដែលសំខាន់ យើងនឹងជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈវេទិកាដែលនៅក្រោមការគ្រប់គ្រងរបស់អង្គការទាំងអស់ ប្រសិនបើអ្នកប្រើប្រាស់មិនទាន់ផ្តល់អាស័យដ្ឋានអ៊ីមែលត្រឹមត្រូវទេ យើងនឹងមិនអាចជូនដំណឹងពួកគេអំពីការផ្លាស់ប្តូរណាមួយចំពោះគោលការណ៍ឯកជនភាពនេះបានឡើយ។​ គោលការណ៍ឯកជនភាពអាចនឹងត្រូវបានកែប្រែ ឬបំពេញបន្ថែមដោយការបង្ហោះកំណែថ្មី ឬ ការជូនដំណឹងអំពីគោលករណ៍ឯកជនភាពបន្ថែមតាមរយៈវេទិកាអន្តរកម្មរវាងអង្គការ និងអ្នកប្រើប្រាស់។ ការជូនដំណឹងទាំងនេះអាចត្រូវបានបង្កប់នៅក្នុងគោលការណ៍នេះ បង្ហោះនៅលើគេហទំព័ររបស់អង្គការ និង/ឬផ្តល់ជូនដោយឡែកពីគ្នា។

3. តំណទៅកាន់គេហទំព័រភាគីទីបី

គោលការណ៍ឯកជនភាពនេះមិនត្រូវបានអនុវត្តទៅលើគេហទំព័រភាគីទីបីណាមួយដែលអាចចូលទៅប្រើប្រាស់បានតាមរយៈតំណភ្ជាប់ពីប្រព័ន្ធនោះទេ។ យើងបដិសេធការទទួលខុសត្រូវចំពោះខ្លឹមសារ លក្ខណៈ មុខងារ ឬការអនុវត្តឯកជនភាពនៃគេហទំព័រ ឬសេវាកម្មដែលបានភ្ជាប់តាមតំណបែបនេះ។ ការប្រមូលទិន្នន័យ និងការអនុវត្តប្រើប្រាស់នៃគេហទំព័រភាគីទីបីនឹងស្ថិតនៅក្រោមការជូនដំណឹងឯកជនភាព សេចក្តីថ្លែងការណ៍ ឬគោលការណ៍ ព្រមទាំងលក្ខខណ្ឌនៃការប្រើប្រាស់ ដែលបង្កើតឡើងដោយភាគីទីបីនោះ។ យើងណែនាំឲ្យអ្នកពិនិត្យមើលគោលការណ៍នោះឲ្យបានច្បាស់។

4. ព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនដែលយើងប្រមូលបាន

នៅក្នុងគោលការណ៍ឯកជនភាពនេះ យើងសំដៅលើព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនទាំងអស់ជា «PII» ។ យើងប្រមូល PII ទូលំទូលាយពីអ្នកប្រើប្រាស់ ដែលប្រែប្រួលអាស្រ័យលើអ្នកប្រើប្រាស់ និងកាលៈទេសៈដែលអាចមានដូចជា៖

  • ឈ្មោះ
  • អ៊ីម៉ែល
  • លេខទូរស័ព្ទ
  • អាសយដ្ឋាន IP អ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិត ប្រភេទកម្មវិធីរុករក និងភាសា
  • ទីកន្លែង
  • តំបន់សម្គាល់ពេល
  • ភាសាដែលត្រូវបានប្រើប្រាស់
  • អាយុ ភេទ រូបថតផ្ទាល់ខ្លួន និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតដែលអ្នកប្រើប្រាស់អាចផ្តល់ដោយស្ម័គ្រចិត្ត
  • ព័ត៌មានអំពីសិទ្ធិ និងសុខភាពផ្លូវភេទ និងបន្តពូជ ដែលផ្តល់ជូនដោយស្ម័គ្រចិត្តដោយអ្នកប្រើប្រាស់ រួមទាំងព័ត៌មានលម្អិត និងការសាកសួរទាក់ទងនឹងការពន្យារកំណើត និងការមានផ្ទៃពោះ ហេតុផលក្នុងការប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាលទ្ធភាពរបស់ពួកគេក្នុងការទទួលបាន និងផ្តល់ហិរញ្ញប្បទានដល់សេវាថែទាំសុខភាពបន្តពូជ។
  • ស្ថានភាពការងារ និងព័ត៌មាននិយោជក
  • សក្ខីកម្ម ការវាយតម្លៃ ឬមតិកែលម្អដែលផ្តល់ទៅកាន់ផ្នែកណាមួយនៃប្រព័ន្ធ

5. របៀបដែលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

យើងស្នើសុំការយល់ព្រមរបស់អ្នកមុននឹងប្រមូល PII ហើយតាមរយៈការធ្វើប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធ អ្នកប្រើប្រាស់ផ្តល់ការយល់ព្រមទៅលើ (១) លក្ខខណ្ឌប្រើប្រាស់ដែលមានចែងក្នុងគោលការណ៍ឯកជនភាពនេះ និង (២) ការប្រមូល ការប្រើប្រាស់ និងការរក្សាទុកព័ត៌មានណាមួយដែលអ្នកប្រើប្រាស់ផ្តល់ដល់ អង្គការ និង/ឬព័ត៌មានណាមួយដែលប្រព័ន្ធប្រមូលពីបច្ចេកវិទ្យាដែលពួកគេកំពុងប្រើប្រាស់។

យើងអាចប្រើវិធីខាងក្រោមដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួនទាំងឡាយ៖

  • ការចូលរួមចំណែកដោយស្ម័គ្រចិត្តដោយអ្នកប្រើប្រាស់
  • អន្តរកម្មរបស់អ្នកប្រើប្រាស់ជាមួយផ្នែកណាមួយនៃប្រព័ន្ធ រួមទាំងអ្នកផ្គត់ផ្អង់សេវាភាគីទីបី
  • ការពិភាក្សា / អន្តរកម្មជាមួយអ្នកប្រើប្រាស់

យើងនឹងបន្តស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រមូល PII និងបន្តធ្វើវិសោធនកម្មទៅលើគោលការណ៍ឯកជនភាពនេះ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរណាមួយ។

6. អ្វីដែលយើងធ្វើជាមួយព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក

យើងប្រើ PII ដែលយើងប្រមូលបានតាមវិធីខាងក្រោម៖

  • ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ រួមទាំងការផ្តល់ព័ត៌មានពាក់ព័ន្ធទាក់ទងនឹងជម្រើសក្នុងការសម្រេចចិត្តលើបញ្ហាបន្តពូជ
  • ដើម្បីវិភាគ PII ដើម្បីកែលម្អសេវាកម្ម ផលិតផល និងគុណតម្លៃរបស់យើង។
  • ដើម្បីអនុវត្តមុខងាររដ្ឋបាលសម្រាប់ប្រព័ន្ធ និងអង្គការ
  • ដើម្បីធ្វើការស្រាវជ្រាវ
  • សម្រាប់សេវាកម្មឌីជីថលដែលសហការគ្នាជាមួយអង្គការផ្សេងទៀត ផ្តល់ឲ្យពួកគេនូវ PII អំពីសមាជិករបស់ពួកគេ។
  • សម្រាប់កិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិការ ដែលអាចរួមបញ្ចូលការសង្ខេប PII សម្រាប់អង្គភាពផ្តល់មូលនិធិដែលមានសក្តានុពល
  • ដើម្បីផ្តល់ PII ដល់ភ្នាក់ងារអនុវត្តច្បាប់ ភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ឬភាគីទីបីដែលទាមទារដោយផ្លូវច្បាប់

យើងចាត់វិធានការសមហេតុផល និងស្របច្បាប់ ដើម្បីជៀសវាងការបង្ខិតបង្ខំឲ្យបង្ហាញ PII របស់អ្នក ប៉ុន្តែមានករណីមួយចំនួនដែលតម្រូវការផ្លូវច្បាប់បង្ខំឲ្យយើងអនុវត្តតាម។ ចំពោះ PII ដែលប្រមូល និង/ឬរក្សាទុកដោយអ្នកផ្គត់ផ្អង់សេវាភាគីទីបី យើងមិនមានសិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់របស់ភាគីទីបី និង / ឬការផ្ទុក PII ប្រភេទនេះនោះទេ។

7. សិទ្ធិរបស់អ្នកក្នុងការចូលប្រើ កែតម្រូវ គ្រប់គ្រង និងលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

អ្នកប្រើប្រាស់ដែល PII យើងមានសិទ្ធិដូចខាងក្រោម៖

  • អាចចូលទៅប្រើប្រាស់ និងទទួលច្បាប់ចម្លងនៃ PII របស់ពួកគេ។
  • ទទួលបានការពន្យល់អំពីរបៀបដែលយើងទទួល និងប្រើប្រាស់ PII របស់ពួកគេ។
  • កែ ឬលុប PII របស់ពួកគេ។
  • ផ្លាស់ប្តូររបៀបដែលយើងប្រើ PII របស់ពួកគេ។

ដើម្បីអនុវត្តសិទ្ធិទាំងនេះ អ្នកប្រើប្រាស់ត្រូវតែផ្តល់ឲ្យយើងនូវអាសយដ្ឋានអ៊ីមែលដែលនៅមានសុពលភាព និងអាចធ្វើការផ្ទៀងផ្ទាត់បាន ហើយធ្វើតាមការណែនាំនៅក្នុងផ្នែក «របៀបប្រាស្រ័យទាក់ទងមកយើង»។ ការខកខានក្នុងការផ្តល់អាសយដ្ឋានអ៊ីមែលដែលអាចផ្ទៀងផ្ទាត់បាន នឹងរារាំងសមត្ថភាពរបស់យើងក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ និងការអនុវត្តសិទ្ធិរបស់ពួកគេ។

8. គោលការណ៍ឯកជនភាព និងការអនុវត្តរបស់អនីតិជនរបស់យើង

យើងមិនប្រមូលព័ត៌មានដោយចេតនាអំពីបុគ្គលដែលមានអាយុក្រោម ១៣ ឆ្នាំនោះទេ។ ប្រព័ន្ធរបស់យើងមិនមានមាតិកាដែលមានភាពទាក់ទាញជាពិសេសចំពោះអនីតិជន ឬអាចប៉ះពាល់ដល់អនិតិជនធ្ងន់ធ្ងរ ហើយយើងមិនផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់របស់យើងក្រៅប្រព័ន្ធនោះទេ។ ប្រសិនបើអ្នកប្រើប្រាស់ផ្តល់ PII អំពីបុគ្គលដែលមានអាយុក្រោម ១៣ ឆ្នាំ យើងគ្រប់គ្រងព័ត៌មានបែបនេះដោយយោងតាមគោលការណ៍ឯកជនភាពរបស់យើង។ ប្រសិនបើយើងដឹងអំពីការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានអាយុក្រោម ១៣ ឆ្នាំ ខាងយើងនឹងជូនដំណឹងទៅកាន់អ្នកប្រើប្រាស់នោះថាការព្រមពៀងពីអាណាព្យាបាលគឺទាមទារចាំបាច់។

9. សុវត្ថិភាពទិន្នន័យ និងគោលនយោបាយរក្សាទិន្នន័យ និងការអនុវត្តរបស់យើង

ដើម្បីការពារ PII របស់អ្នកពីការលាតត្រដាង/ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត យើងចាត់វិធានការប្រុងប្រយ័ត្នខាងក្រោម៖

  • ការអប់រំបុគ្គលិក អ្នកតំណាងអង្គការ និងអ្នកផ្គត់ផ្អង់សេវាភាគីទីបី របស់យើងអំពីគោលការណ៍ឯកជនភាពនេះ
  • ការពង្រឹងវិធានការសុវត្ថិភាពរបស់យើងដើម្បីការពារការបង្ហាញដែលគ្មានការអនុញ្ញាត និង/ឬការប្រើប្រាស់ PII របស់អ្នក។

គោលការណ៍ទូទៅរបស់យើងគឺលុប PII ទាំងអស់ក្នុងរយៈពេលមួយឆ្នាំបើគិតពីកាលបរិច្ឆេទដែលប្រមូលបានទិន្នន័យនោះ។ ទោះយ៉ាងណាក៏ដោយ ប្រតិបត្តិការនេះមិនតែងតែកើតឡើងរហូតនោះទេដោយសារតែភាពស្មុគស្មាញនៃប្រព័ន្ធរបស់យើង។ លើសពីនេះ គោលការណ៍រក្សាទិន្នន័យរបស់យើងមិនអនុវត្តចំពោះ PII ដែលប្រមូល និង/ឬរក្សាទុកដោយអ្នកផ្គត់ផ្អង់សេវាភាគីទីបី នោះទេ។ យើងក៏កំពុងធ្វើការដើម្បីធានាថា PII ដែលប្រមូលបានទាំងអស់ត្រូវបានអ៊ិនគ្រីបនៅពេលសម្រាក ទោះបីជាបច្ចុប្បន្ន PII ទាំងអស់មិនត្រូវបានអ៊ិនគ្រីបក៏ដោយ។

10. ការបង្ហាញឲ្យដឹងអំពីគោលការណ៍ «មិនតាមដាន»

យើងមិនចូលរួមក្នុងការតាមដានបុគ្គលនៅទូទាំងគេហទំព័រភាគីទីបីសម្រាប់ការផ្សាយពាណិជ្ជកម្មដែលមានគោលដៅ ហើយមិនឆ្លើយតបទៅនឹងសញ្ញា Do Not Track (DNT) ទេ។

11. របៀបទំនាក់ទំនងមកយើងជាមួយនឹងសំណើ មតិយោបល់ និងសំណួរ

ដើម្បីទាក់ទងមកយើងជាមួយនឹងសំណើរ មតិយោបល់ និង/ឬសំណួរ សូមផ្ញើអ៊ីមែលមកយើងតាមរយៈ privacy@findmymethod.org.។ មុនពេលបង្ហាញ PII ឬធ្វើការផ្លាស់ប្តូរណាមួយ យើងនឹងប្រើអាសយដ្ឋានអ៊ីមែលនៅលើឯកសារ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដែលបានធ្វើសំណើនោះ។ ឯកជនភាពរបស់អ្នកមានសារៈសំខាន់ណាស់សម្រាប់ពួកយើង។

ប្រសិនបើអ្នកប្រើមិនផ្តល់ឲ្យយើងនូវអាសយដ្ឋានអ៊ីមែលដែលត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន យើងមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេបានទេ ដែលរារាំងយើងពីការអនុញ្ញាតឲ្យនរណាម្នាក់ក្នុងការអនុវត្តសិទ្ធិណាមួយដែលទាក់ទងនឹង PII ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់យើង។

12. បច្ចុប្បន្នភាពចុងក្រោយ

គោលការណ៍ឯកជនភាពនេះត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងខែសីហា ឆ្នាំ ២០២៤។ យើងនឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះយ៉ាងហោចណាស់រៀងរាល់ ១២ ខែម្តង។