តើខ្ញុំកំពុងតែមានផ្ទៃពោះមែនទេ?

តើខ្ញុំកំពុងតែមានផ្ទៃពោះមែនទេ?

សំណួរសាកល្បងនេះនឹងតម្រូវឲ្យអ្នកជ្រើសយករោគសញ្ញារបស់អ្នក ហើយផ្អែកលើលទ្ធផលចុងក្រោយរបស់អ្នក គេនឹងផ្តល់អនុសាសន៍ ផ្អែកលើភាគរយដែលសង្ស័យថាអ្នកមានផ្ទៃពោះ។

តើអ្នកបានរួមភេទដោយមិនបានការពារក្នុងរយៈពេល 5 ថ្ងៃចុងក្រោយទេ?

តើធ្វើដូចម្តេចបានខ្ញុំដឹងថាខ្ញុំមានផ្ទៃពោះ?

ប្រសិនបើអ្នករួមភេទដោយមិនបានការពារថ្មីៗនេះ ហើយ អ្នកចង់ដឹងថាអ្នកមានផ្ទៃពោះឬក៏អត់ អ្នកអាចកត់ សម្គាល់មើលរោគសញ្ញាមួយចំនួន។ ការបាត់រដូវគឺជាសញ្ញាដំបូងបង្អស់ដែលអាចឲ្យអ្នកសង្ស័យថាអ្នក មានផ្ទៃពោះ ប៉ុន្តែវាមិនគួរឲ្យទុកចិត្ត ១០០% នោះទេ។ នេះដោយ សារតែអ្នកអាចមករដូវយឺតដោយសារតែកត្តាផ្សេងៗជាច្រើនដូច ជាស្ត្រេស ការផ្លាស់ប្តូររបបអាហារ ក៏ដូចជាផលវិបាកនៃថ្នាំពន្យា កំណើត ឬជាបញ្ហាសុខភាពអ្វីមួយ។ លើសពីនេះទៅទៀត ថ្នាំពន្យារកំណើតមិនល្អឥតខ្ចោះទាំងអស់ទេ ហើយផ្អែក លើប្រសិទ្ធិភាពនៃវិធីសាស្រ្តពន្យារកំណើតរបស់អ្នក។​ មានករណីដែលការពន្យារកំណើតមិនអាចការពារការ មានគភ៌បាន។ ដើម្បីស្វែងយល់បន្ថែមអំពីប្រសិទ្ធភាព និងផលប៉ះពាល់ដែលអាចកើតមាននៃវិធីសាស្រ្តពន្យារ កំណើតផ្សេងៗ សូមចូលទៅកាន់ផ្នែក វិធីសាស្ត្រពន្យារកំណើត

ក្នុងខណៈពេលដែលរោគសញ្ញានៃការមានផ្ទៃពោះប្រែប្រួលពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប្រសិនបើអ្នកមានរោគសញ្ញា ណាមួយដូចខាងក្រោមនេះ អ្នកអាចកំពុងតែមានផ្ទៃពោះ

សញ្ញាដំបូងនៃការមានផ្ទៃពោះ

១. ការចាញ់កូន អាចកើតឡើងនៅពេលណាក៏ដោយមិនថាពេល
ព្រឹក ថ្ងៃ​ឬយប់។ ប្រសិនបើអ្នកមានអារម្មណ៍ចង់ក្អួតចង្អោរ ហើយ
ញ៉ាំអ្វីមិនបាន អ្នកគប្បីគួរជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់
អ្នក។
២. បម្លាស់ប្តូរនៃទម្រង់សុដន់របស់អ្នក មានលក្ខណៈដូចជាបម្លាស់
ប្តូរនៃសុដន់នៅពេលមករដូវប្រចាំខែអញ្ចឹង។ មកជាមួយនោះដែរ
គឺការមានអារម្មណ៍៍ច្រឹបៗ សរសៃវ៉ែនឃើញច្បាស់ ហើយចុងសុដន់
ដែលរឹង និងមានពណ៌ក្រម៉ៅជាង​មុន។

៣.​ ការនោមជាញឹកញាប់៖ អ្នកអាចនឹងមានអារម្មណ៍ឈឺនោម
នៅពេលដែលកំពុងតែគេង ភាគច្រើននៅកណ្តាលយប់។
៤. ការក្តៀនលាមក
៥. ការធ្លាក់សតាមទ្វារមាស៖ ការកើនឡើងនៃការធ្លាក់សដែលមាន
សភាពសហើយខាប់ ដែលមិនមានការឈឺចាប់ឬ រមាស់។ អ្នកក៏
អាចមានការធ្លាក់សដែលមានពណ៌ត្នោត ឬ មានលាយឈាម
ពណ៌ស្រាលដែល មិនធ្លាក់រយៈពេលយូរដូចជាពេលមករដូវនោះទេ។

៦. ការអស់កម្លាំង
៧. ភ្លាវមាត់ ឬ មាត់មានរសជាតិចម្លែក៖ មានស្រ្តីជាច្រើនដែល
និយាយថាមានអាការៈមាត់មានរសជាតិដូចជាលោហៈ។
៨. មានទំនោរអាហារប្លែកៗដូចជា ការមិនចូលចិត្តតែ កាហ្វេ
ផ្សែងបារី ឬ ម្ហូបដែលសំបូរខ្លាញ់។
៩. ការមានចំណង់អាហារប្លែកៗ

តើអ្នកសង្ស័យថាអ្នកមានសញ្ញាដំបូង​នៃការមាន ផ្ទៃពោះដែរឬទេ?

យើងណែនាំឲ្យអ្នកចូលធ្វើសំណួរសាកល្បងពីការមានផ្ទៃពោះ របស់យើង

ប៉ុន្តែខណៈពេល សំណួរសាកល្បងអាចប្រើប្រាស់រោគសញ្ញារបស់អ្នកដើម្បីកំណត់ ភាគរយនៃការមានផ្ទៃពោះរបស់អ្នក វិធីដែលអាចឲ្យអ្នកដឹងថា អ្នកមានផ្ទៃពោះឲ្យបានប្រាកដនោះគឺការធ្វើតេស្តមានផ្ទៃពោះ។ អ្នកអាចចូលទៅកាន់ផ្នែក​ វិធីដើម្បីបញ្ជាក់ការមានផ្ទៃពោះ ដើម្បីអានការណែនាំពីវិធីធ្វើតេស្តពិនិត្យផ្ទៃពោះ។

ឯកសារយោង