ភាពជាឪពុកម្តាយ

ប្រសិនបើថ្មីៗនេះអ្នករួមភេទដោយមិនបានការពារ ហើយចង់បញ្ជាក់ថាតើអ្នកមានផ្ទៃពោះឬអត់នោះ មានសញ្ញា​និងរោគសញ្ញាជាក់លាក់ដែលអ្នកអាចរកមើលបាន។
ភាពជាឪពុកម្តាយ

ប្រសិនបើថ្មីៗនេះអ្នករួមភេទដោយមិនបានការពារ ហើយចង់បញ្ជាក់ថាតើអ្នកមានផ្ទៃពោះឬអត់នោះ មានសញ្ញា​និងរោគសញ្ញាជាក់លាក់ដែលអ្នកអាចរកមើលបាន។ការមិនមករដូវជាញឹកញាប់គឺជាការចង្អុលបង្ហាញដំបូងនៃការមានផ្ទៃពោះប៉ុន្តែវាមិនអាចទុកចិត្តបាន 100 ភាគរយទេ ពីព្រោះការមករដូវអាចត្រូវបានពន្យារពេលដោយសារកត្តាជាច្រើនទៀត ឧ. វាអាចជាផលរំខាននៃការពន្យារកំណើត ការផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃ អារម្មណ៍តានតឹង ឬបញ្ហាសុខភាពមួយចំនួនទៀត។ ដើម្បីស្វែងយល់អំពីផលរំខាននៃវិធីពន្យារកំណើតដែលអាចកើតមានផ្សេងៗគ្នា សូមចូលទៅកាន់ រកមើលវិធីសាស្ត្ររបស់ខ្ញុំ
ទោះបីជាអ្នកបានប្រើវិធីពន្យារកំណើតក៏ដោយ ក៏មានឱកាសដែលវិធីសាស្ត្ររបស់អ្នកមិនបានសម្រេចដែរ។ វិធីពន្យារកំណើតមិនល្អឥតខ្ចោះទេ ហើយវិធីទាំងអស់សុទ្ធតែមានកម្រិតប្រសិទ្ធភាពខុសគ្នា។ ប្រសិនបើអ្នកចង់ដឹងព័ត៌មានពីស្ត្រីដែលបានឆ្លងកាត់ការបរាជ័យក្នុងការពន្យារកំណើត សូមចូលទៅកាន់​ ​វេទិកា​​របស់យើង។
​ដើម្បីដឹងថាតើមានផ្ទៃពោះឬអត់ សូមចូលទៅកាន់ទំព័ររបស់យើង​​”តើការមានផ្ទៃពោះកើតឡើងយ៉ាងដូចម្តេច?“​ ប្រសិនបើអ្នកមានសំណួរណាមួយ សូមផ្ញើអ៊ីមែលមកយើងតាមរយៈ info@findmymethod.org ឬផ្ញើសារមកយើងតាមរយៈ Facebook, Instagram and Twitter។

To start, look for the following symptoms:

តើអ្នកបានរួមភេទដោយមិនបានការពារក្នុងរយៈពេល 5 ថ្ងៃចុងក្រោយទេ?

ឯកសារយោង