តើអ្វីទៅជាអត្ថប្រយោជន៍នៃការប្រើប្រាស់កងទ្វារមាសពន្យារកំណើត?

តើអ្វីទៅជាអត្ថប្រយោជន៍នៃការប្រើប្រាស់កងទ្វារមាសពន្យារកំណើត?
តើអ្វីទៅជាអត្ថប្រយោជន៍នៃការប្រើប្រាស់កងទ្វារមាសពន្យារកំណើត?

អត្ថប្រយោជន៍សុខភាព

ប្រសិនបើអ្នកប្រើប្រាស់វាតាមធម្មតា កងទ្វារមាសពន្យារកំណើតអាចបង្ការការមានផ្ទៃពោះប្រមាណជា ៩៣% ។ការប្រើប្រាស់ល្អឥតខ្ចោះនឹងការពារបាន ៩៩%។

វាអាចកាត់បន្ថយការចុករមួលនៅពេលមករដូវ រោគសញ្ញាមុនពេលមករដូវ​ (pre-menstrual syndrome) និងការឈឺចាប់នៅពេលបញ្ចេញអូវ៊ុល។

វាអាចឲ្យអ្នកមករដូវមានបរិមាណតិចជាងមុន ហើយរយៈពេលតិចថ្ងៃជាងមុនដែរ។

កងទ្វារមាសនេះអាចកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីកភ្នាសស្បូន និង មហារីកសុដន់ ប្រមាណជា ៥០%។

វាអាចផ្តល់ការការពារពីការកើតដុំគីសនៅអូវែរ។

វាអាចកាត់បន្ថយរោគសញ្ញានៃជម្ងឺ polycystic ovarian syndrome (ការមករដូវមិនទៀងទាត់ ការឡើងមុន ការដុះរោមច្រើនខុសប្រក្រតីនៅលើមុខ និង​រាងកាយ)។

វាអាចផ្តល់ការការពារពីការកើតដុំនៅសុដន់ដែលមិនមែនជាមហារីក​ (ដុំស្លូត)។

វាអាចជួយការពារការកើតជម្ងឺស្លេចស្លាំងដោយសារកង្វះជាតិដែក។

វាក៏អាចមានអត្ថប្រយោជន៍ទាក់ទងនឹងសម្ផស្សដូចជាជួយជម្រុះការកើតមុន និង កាត់បន្ថយការដុះរោមខុសប្រក្រតីនៅលើមុខ និង​ដងខ្លួន។

កងទ្វារមាសមានកម្រិតអរម៉ូនទាបជាង បើប្រៀបធៀបទៅនឹងវិធីសាស្រ្តពន្យារកំណើតប្រភេទអរម៉ូនផ្សេងទៀត​ [5]។

អត្ថប្រយោជន៍របៀបរស់នៅ

វាមានភាពងាយស្រួលក្នុងការប្រើប្រាស់នោះទេ ប្រៀបដូចជាការដាក់ តមប៉ុង tampon ដែរ ហើយវាត្រូវការការចំណាយកម្លាំងតិចតួចបំផុតសម្រាប់ការដាក់បញ្ចូលរាល់ខែ។ ប្រសិនបើអ្នកខ្លាចម្ជុល ឬអ្នកពិបាកក្នុងការលេបថ្នាំរាល់ថ្ងៃ កងទ្វារមាសអាចជាជម្រើសដ៏ល្អសម្រាប់អ្នក។ អ្នកគ្រាន់តែត្រូវចងចាំក្នុងដាក់វាពីរដងក្នុងមួយខែប៉ុណ្ណោះ។

វាត្រូវការចំណាយកម្លាំងតិចបំផុត៖ ស៊កបញ្ចូលកងទ្វារមាសហើយ ទុកចោលរយៈពេលបីសប្តាហ៍ រួចដកកងទ្វារមាសចេញ បន្ទាប់មកអ្នករងចាំមួយសប្តាហ៍ដើម្បីចាប់ផ្តើមដំណើរការនេះសារឡើងវិញ។

វាមានភាពបត់បែនដែលអាចនាំឲ្យដាក់ចូលក្នុងទ្វារមាសបានយ៉ាងស្រួល។

វាមានសុវត្ថិភាពសម្រាប់ស្រ្តីដែលមានប្រតិកម្មទៅនឹងឡាក់តិច (Latex)។

វារក្សាឯកជនភាពបានល្អ។ មិនមានអ្នកមើលឃើញថាអ្នកលេបថ្នាំដូចជាថ្នាំគ្រាប់នោះទេ។

អ្នកមិនចាំបាច់រំខានការរួមភេទដើម្បីដាក់វាចូលនោះទេ។

ខុសពីថ្នាំគ្រាប់ពន្យារកំណើត អ្នកមិនត្រូវចាំបាច់ចងចាំថាត្រូវលេបវារាល់ថ្ងៃនោះទេ។

អ្នកអាចមិនចាំបាច់មករដូវបាន។ ប្រសិនបើអ្នកប្រើវាជាប់រហូត កងទ្វារមាសនឹងអាចបញ្ឈប់ការមករដូវរបស់អ្នក តែវាមានសុវត្ថិភាព ១០០%។

វាមិនពន្យារការវិលត្រឡប់ទៅរកការមានកូន នៅពេលអ្នកឈប់ប្រើប្រាស់វានោះទេ។ អ្នក​នឹង​អាច​មាន​ផ្ទៃពោះ​ភ្លាម​ៗ​បន្ទាប់​ពី​ឈប់ប្រើប្រាស់កងទ្វារមាសនេះ។ ប្រសិនបើអ្នកមិនចង់មានផ្ទៃពោះទេ អ្នកអាចស៊កកងទ្វារមាសថ្មីបាន ឬ ប្រើវិធីពន្យារកំណើតផ្សេងទៀតដើម្បីការពារ [6]។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...