តើអ្នកស៊កកងទ្វារមាសតាមរបៀបណា?

តើអ្នកស៊កកងទ្វារមាសតាមរបៀបណា?
តើអ្នកស៊កកងទ្វារមាសតាមរបៀបណា?

កងទ្វារមាសគឺងាយស្រួលក្នុងការប្រើប្រាស់។ អ្វីដែលអ្នកត្រូវចងចាំគឺពេលណាដែលអ្នកត្រូវស៊កបញ្ចូល និងដកវាចេញវិញ។ អ្នក​ក៏​គួរ​មានភាពស្រណុក​ជាមួយ​នឹង​កងទ្វារមាសនេះនៅក្នុងរាងកាយ​របស់​អ្នក​ដែរ។ ប្រសិនបើអ្នកពិបាកក្នុងការដាក់ម្រាមដៃរបស់អ្នកនៅក្នុងខ្លួនអ្នក កងទ្វារមាសប្រហែលជាមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទេ។ វាដូចជាការដាក់ tampon ពេលមករដូវអ៊ីចឹង។ ប្រសិនបើអ្នកអាចប្រើតមប៉ុងបាន អ្នកក៏អាចប្រើកងទ្វារមាសបានដែរ។

កងទ្វារមាសត្រូវបានស៊កបញ្ចូលនៅពេលណាក៏បាន អំឡុងពេលមានរដូវរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចូលវានៅថ្ងៃដំបូងនៃវដ្តរដូវរបស់អ្នក នឹងនាំឲ្យកងទ្វារមាសមានប្រសិទ្ធភាពភ្លាមៗ។ ប្រសិនបើអ្នកចាប់ផ្តើមវានៅពេលណាមួយផ្សេងទៀតក្រៅពីពេលនេះ អ្នកនឹងត្រូវប្រើការវិធីសាស្រ្តពន្យារកំណើតបម្រុងណាមួយផ្សេងទៀតសម្រាប់រយៈពេលប្រាំពីរថ្ងៃដំបូងនៃការដាក់កងទ្វារមាស។

មុននឹងប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនេះ អ្នកចាំបាច់ត្រូវទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក សម្រាប់ការវាយតម្លៃស្ថានភាពសុខភាពរបស់អ្នក ដែលនឹងកំណត់ថាតើវិធិសាស្រ្តនេះសមស្របសម្រាប់អ្នកដែរឬទេ។ នៅក្នុងប្រទេសមួយចំនួន អ្នកនឹងត្រូវការវេជ្ជបញ្ជាមុនពេលអ្នកអាចទិញវាបាន។

ការស៊កកងទ្វារមាស

ដើម្បីចាប់ផ្តើម សូមលាងដៃជាមួយសាប៊ូ និងទឹក។ ទុកឲ្យដៃស្ងួត។ បន្ទាប់មក ជ្រើសរើសទីតាំងដែលស្រួលបំផុតសម្រាប់អ្នក ឧទាហរណ៍ ឈរឡើងជើងម្ខាង អង្គុយចោងហោង ឬដេកចុះ។ ដើម្បី​ដាក់​កងទ្វារមាសចូល សូម​ច្របាច់​វា​នៅ​ចន្លោះ​មេដៃ និង​ម្រាមដៃ​ចង្អុល ហើយ​បញ្ចូល​វា​ដូច​ជា tampon អ៊ីចឹងឯង។ វានឹងមានទីតាំងទល់នឹងជញ្ជាំងទ្វារមាសរបស់អ្នក។ ទីតាំងពិតប្រាកដមិនសំខាន់ទេ ឲ្យតែអ្នកមានភាពស្រណុកស្រួលក្នុងរាងកាយ។ អ្នកប្រហែលជាចង់សាកល្បងវិធី «បង្វិល» ក៏បាន ដែលអ្នកបង្វិលកងទ្វារមាសដើម្បីស៊កបញ្ចូលវា។

មិនដូចគម្របមាត់ស្បូន ឬ ផ្ទាំងពាំងមាត់ស្បូនទេ កងទ្វារមាសមិនចាំបាច់បិទបាំងច្រកចូលស្បូនរបស់អ្នកទាំងមូល (មាត់ស្បូន) ដើម្បីមានដំណើរការនោះទេ។ ប្រសិនបើកងទ្វារមាសរបស់អ្នកធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល អ្នកអាចរុញវាបន្ថែមទៀតចូលទៅក្នុងទ្វារមាសរបស់អ្នករហូតដល់អ្នកលែងមានអារម្មណ៍មិនស្រណុកក្នុងខ្លួន។

ការដកកងទ្វារមាសចេញក្នុងអំឡុងពេលរួមភេទគឺមិនចាំបាច់ ឬមិនត្រូវបានគេណែនាំឲ្យធ្វើទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ដកវាចេញ អ្នកអាចយកវាចេញបាននៅពេលរួមភេទ យកចេញដើម្បីសម្អាត ឬហេតុផលណាផ្សេងទៀត ប៉ុន្តែត្រូវប្រាកដថាអ្នកនឹងដាក់វាចូលវិញក្នុងអំឡុងពេល ៤៨ ម៉ោងបន្ទាប់ពីការដកចេញ។

នៅពេលដែលអ្នកដាក់កងទ្វារមាសនោះចូល គេបានណែនាំឲ្យអ្នកទុកវានៅក្នុងទ្វារមាសអ្នករយៈពេលបីសប្តាហ៍។ អ្នកត្រូវដកវាចេញនៅដើមសប្តាហ៍ទីបួន [3] ។

តើគេដកកងទ្វារមាសតាមរបៀបណា?

ដើម្បីយកកងទ្វារមាសចេញ សូមទ្ពក់ម្រាមដៃស្អាតរបស់អ្នកនៅលើគែមខាងក្រោម ហើយទាញវាចេញ។ ដាក់វានៅក្នុងសំបកដែលវេចខ្ចប់មកជាមួយវា ហើយបោះវាទៅក្នុងធុងសំរាម ចូរអ្នកជៀសវាងការបោះវាចោលទៅក្នុងបង្គន់។ កុំធ្វើការស៊កអ្វីចូលរយៈពេលមួយសប្តាហ៍ បន្ទាប់មកដាក់បញ្ចូលកងថ្មីមួយទៀត ហើយចាប់ផ្តើមកាលវិភាគដាក់កងម្តងទៀត។

នៅពេលដែលដកកងទ្វារមាសចេញមក អ្នកប្រហែលជាមករដូវវិញហើយ។ កុំបារម្ភប្រសិនបើអ្នកនៅតែមករដូវនៅពេលវាដល់ពេលត្រូវដាក់កងទ្វារមាសឡើងវិញ។ នោះជារឿងធម្មតាទេ ហើយរដូវរបស់អ្នកគួរតែឈប់វិញនៅពេលឆាប់ៗ។

តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើខ្ញុំភ្លេចដកកងទ្វារមាសចេញ?

ប្រសិនបើអ្នកភ្លេចដកកងទ្វារមាសចេញបន្ទាប់ពីបីសប្តាហ៍ ហើយទុកវារហូតដល់សប្តាហ៍ទីបួន នោះមិនចាំធ្វើអ្វីធំដុំនោះទេ គ្រាន់តែដកកងទ្វារមាសនោះចេញ ហើយបន្តវដ្តថ្មីតាមការគ្រោងទុក។

ប្រសិនបើកងទ្វារមាសពន្យាកំណើតត្រូវបានទុកចោលលើសពីប្រាំពីរថ្ងៃ អ្នកត្រូវយកវាចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយស៊កបញ្ចូលកងទ្វារមាសថ្មីភ្លាមៗ។ បន្ទាប់មកអ្នកត្រូវប្រើវិធីពន្យារកំណើតបម្រុង ដូចជាស្រោមអនាម័យ សម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីនោះ។

អ្នកនៅតែអាចរួមភេទបាន និងប្រើ tampon បាននៅពេលដែលដាក់កងទ្វារមាសចូល។ ខណៈពេលដែលដៃគូរបស់អ្នកអាចមានអារម្មណ៍ប៉ះបងទ្វារមាសអំឡុងពេលរួមភេទ វានឹងមិនបង្កគ្រោះថ្នាក់ដល់ដៃគូរបស់អ្នកតាមមធ្យោបាយណាមួយឡើយ [4] ។

តើហេតុអ្វីបានជាកងទ្វារមាសរបស់ខ្ញុំរបូតចេញរហូត?

អ្នកគួរតែអាចពិនិត្យមើលវត្តមានរបស់កងទ្វារមាសដោយប្រើម្រាមដៃរបស់អ្នក។ ប្រសិនបើអ្នកស្ទាបឃើញថាកងទ្វារមាសរបស់អ្នកចេញមកក្រៅ នោះមានឱកាសខ្ពស់ណាស់ដែលអ្នកដាក់ស៊កបញ្ចូលវាមិនត្រឹមត្រូវ។ ប្រសិនបើកងទ្វារមាសរអិលចេញ លាងវាក្នុងទឹកស្អាត ហើយបញ្ចូលវាចូលវិញភ្លាមៗ។

ប្រសិនបើអ្នកប្រាកដថាកងទ្វារមាសស្ថិតនៅក្នុងទ្វារមាសរបស់អ្នកនៅឡើយ ប៉ុន្តៃអ្នកមានអារម្មណ៍ថាវាមិននៅ សូមទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពដើម្បីរកជំនួយពីអ្នកជំនាញ។ កងទ្វារមាសពន្យារកំណើតមិនអាចបាត់ចូលទៅក្នុងទ្វាមាសរបស់អ្នកឡើយ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ថ្នាំចាក់ពន្យារកំណើត

Hormonal

តើ​វា​គឺជា​អ្វី?
ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពពី ៩៦ ទៅ​ ៩៧%។
  • គុណសម្បត្តិ
    • វាជាជម្រើសល្អសម្រាប់ការបង្ការផ្ទៃពោះរយៈពេលខ្លី ប្រមាណជា មួយ ពីរ ឬ បីខែ (អាស្រ័យលើប្រភេទថ្នាំចាក់ដែលមានលើទីផ្សារ)។
    • វាងាយស្រួលក្នុងការលាក់កំបាំង មិនមានអ្នកណាដឹងនោះទេ។
    • ថ្នាំំចាក់ប្រូចេសស្ទីន​ជាជម្រើសល្អសម្រាប់អ្នកដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតណាដែលមានអរម៉ូនអេសស្រ្តូសែនបាន។
    គុណវិបត្តិ
    • វាតម្រូវឲ្យអ្នកទៅចាក់ថ្នាំតាមកាលកំណត់ អាចមួយខែម្តង ពីរខែម្តង ឬ បីខែម្តង។
    • ផល​រំខាន​ទូទៅ​បំផុត​គឺ​ថា ការ​មក​រដូវ​តិច និង​ខ្លីជាងមុន ឬ​មិនសូវញឹកញាប់ដូច​មុន ហើយ​ការ​ធ្លាក់ឈាមបន្តាក​ និង ធ្លាក់ឈាមមិនប្រក្រតីអាចនឹងកើតមានដែរ។ ផលរំខាននេះមិនបង្កគ្រោះថ្នាក់ទេ។ ការចាក់ថ្នាំពន្យារកំណើតប្រូចេសស្ទីនអាចបណ្តាលឲ្យមានការពន្យារពេលក្នុងការមានផ្ទៃពោះបន្ទាប់ពីឈប់ប្រើប្រាស់។
    • ផលរំខានផ្សេងទៀតមានដូចជាការឈឺក្បាល វិលមុខ បម្លាស់ប្តូរចំណង់ផ្លូវភេទ ការបាក់ទឹកចិត្ត អារម្មណ៍ផ្លាស់ប្តូរឡើងចុះ ស្រគៀរសុដន់ និង ការហើមពោះ។
    កង

    Hormonal

    កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន មិនសូវមានការឈឺចាប់ដូចមុន និង តិចជាងមុនផងដែរ។
    • វាមានកម្រិតអរម៉ូនតិចជាងវិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនផ្សេងទៀត។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយសារតែអ្នកត្រូវតែផ្លាស់ប្តូរវាឲ្យទាន់ពេលវេលា មួយខែម្តង។
    • វាមិនផ្តល់នូវការបង្ការយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាជាប្រចាំ។ អ្នកត្រូវប្រើវាឲ្យបានបីសប្តាហ៍ បន្ទាប់មកអ្នកត្រូវឈប់ប្រើប្រាស់វារយៈពេលមួយសប្តាហ៍។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ស្រគៀរសុដន់ ឡើងទម្ងន់ និង រលាកទ្វារមាស។
    បំណះពន្យារកំណើត

    Hormonal

    បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅ​ហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន​ និង អេសស្រ្តូសែន។​ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន តិចជាងមុន និង មិនសូវមានការឈឺចាប់ដូចមុនដែរ។
    • វានៅតែមានប្រសិទ្ធិភាពបើទោះបីជាអ្នកក្អួត ឬ រាគរូសក៏ដោយ។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាមិនមានភាពងាយស្រួលក្នុងការលាក់កំបាំងនោះទេ ដោយសារតែវាត្រូវបានបិតលើដងខ្លួនរបស់អ្នក។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ។ អ្នកត្រូវបិតបន្ទះថ្មីរាល់សប្តាហ៍រយៈពេលបីសប្តាហ៍ ហើយអ្នកត្រូវមិនបិតវាមួយសប្តាហ៍បន្ទាប់ពីនោះ។
    • វាមិនផ្តល់ការការពារយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងវដ្តរដូវនីមួយៗ។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ការរំខានទៅលើស្បែក ចង្អោរ ឈឺក្បាល ស្រគៀរសុដន់ និង រលាកទ្វារមាស។ ផលរំខានទាំងនេះមិនបង្កជាគ្រោះថ្នាក់នោះទេ ហើយវានឹងកាត់បន្ថយបន្តិចម្តងៗទៅវិញក្នុងរយៈពេលពីរបីខែក្រោយ។
    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (ថ្នាំលេបថ្ងៃបន្ទាប់)

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
    • វាមានសុវត្ថិភាពសម្រាប់ស្រ្តីគ្រប់រូបទាំងអស់ រួមទាំងស្រ្តីដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនធម្មតាបាន។
    • អ្នកមិនត្រូវការវេជ្ជបញ្ជា ឬ​ ការពិគ្រោះយោបល់វេជ្ជសាស្រ្ត ដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាមិនពន្យាររយៈពេលដែលអ្នកអាចត្រឡប់ទៅមានផ្ទៃពោះវិញបាននោះទេ។
    • មិនមានការលាក់បាំងបានល្អនោះទេ។ គេអាចរកវាឃើញក្នុងកាបូបរបស់អ្នកបាន។
    • វាមិនបានផ្តល់ការការពាររយៈពេលយូរអង្វែងនោះទេ។ វាផ្តល់ការការពារតែម្តងប៉ុណ្ណោះ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកលេបវាក្នុងអំឡុងពេលប្រាំថ្ងៃពីថ្ងៃដែលអ្នកបានរួមភេទដោយមិនបានការពារ។
    • វាអាចបង្កឲ្យមានផលរំខានដូចជាការចង្អោរ និង ក្អួត មានការធ្លាក់ឈាមប្រចាំខែមិនទៀងទាត់ និង ការអស់កម្លាំង។ ផលរំខានទាំងនេះមិនបង្កឲ្យមានការគ្រោះថ្នាក់នោះទេ។
    • វាមិនត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតជាប្រចាំនោះទេ។
    ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ​ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩​%។
    • អ្នកអាចរកទិញវាបានយ៉ាងងាយស្រួល (មិនចាំបាច់មានវេជ្ជបញ្ជា)។
    • វាបណ្តោយឲ្យអ្នកគ្រប់គ្រងរដូវខ្លួនឯងបាន។
    • វាអាចកាត់បន្ថយការចុកចាប់នៅពេលទម្លាក់អូវុល ការចុកពោះមុនពេលមករដូវ និង រោគសញ្ញាមុនមករដូវ។
    • វាផ្តល់ការការពារយូរអង្វែងសម្រាប់អ្នក ប៉ុន្តែវាអាចមានប្រសិទ្ធិភាពយូរអង្វែងបានលុះត្រាតែអ្នកប្រើប្រាស់វាបានទៀងទាត់ជារៀងរាល់ថ្ងៃ។
    • វាមានភាពលំបាកក្នុងការលាក់កំបាំង ហើយដៃគូរបស់អ្នកអាចឃើញវាដោយចៃដន្យបាន។
    • ផលរំខានដែលកើតឡើងញឹកញាប់ជាងគេគឺបម្លាស់ប្តូរនៃរបត់នៃការហូរឈាមប្រចាំខែ​(ការហូរឈាមបន្តាកនៅចន្លោះពេលមករដូវ រដូវមានបរិមាណតិចជាងមុន មិនមានការហូរឈាមប្រចាំខែសោះតែម្តង)។ ស្រ្តីខ្លះជួបប្រទះការឈឺក្បាលតិចតួច បម្លាស់ប្តូរនៃទម្ថន់ឡើងចុះ និង ការចុកក្រពះ។
    • ផលរំខានទាំងនេះមិនមានគ្រោះថ្នាក់ដល់អ្នកនោះទេ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលប៉ុន្មានខែ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...