នៅពេលណាដែលអ្នកមិនគួរប្រើប្រាស់កងទ្វារមាស?

នៅពេលណាដែលអ្នកមិនគួរប្រើប្រាស់កងទ្វារមាស?
នៅពេលណាដែលអ្នកមិនគួរប្រើប្រាស់កងទ្វារមាស?

ស្ត្រីភាគច្រើនអាចប្រើប្រាស់កងទ្វារមាសបានដោយឥតបញ្ហា។ ប្រសិនបើអ្នកមានសុខភាពល្អ មិនជក់បារី មិនលើសទម្ងន់ និងមិនមានហេតុផលវេជ្ជសាស្ត្រណាមួយដែលរារាំងអ្នកពីការប្រើកងទ្វារមាសពន្យារកំណើតនោះទេ អ្នកអាចប្រើវាបានរហូតដល់អ្នកអស់រដូវ។ លក្ខខណ្ឌសមស្របនៃការដាក់កងទ្វារមាសបានគឺស្រដៀងគ្នាទៅនឹងលក្ខខណ្ឌនៃថ្នាំគ្រាប់ពន្យារកំណើតផ្សំដែរ។ កងទ្វារមាសប្រហែលជាមិនមែនជាវិធីសាស្ត្រត្រឹមត្រូវសម្រាប់អ្នកទេ ប្រសិនបើ [8]៖

  • អ្នកជក់បារី ឬ មានអាយុច្រើនជាង៣៥​ឆ្នាំ (ប្រសិនបើអ្នកមានអាយុលើស ៣៥ ឆ្នាំ អ្នកជក់បារីនៅពេលដែលកំពុងប្រើប្រាស់កងទ្វារមាស វានឹងបង្កើនហានិភ័យនៃការកើតឡើងនៃផលប៉ះពាល់មួយចំនួន អ្នកគប្បីគួរតែពិភាក្សាជាមួយនឹងអ្នកផ្តល់សេវាវេជ្ជសាស្រ្តរបស់អ្នកមុននឹងប្រើប្រាស់)
  • អ្នកមានអាយុលើសពី ៥០​ ឆ្នាំ ក្នុងករណីនេះអ្នកត្រូវពិគ្រោះរកជម្រើសពន្យាកំណើតផ្សេងជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក
  • មានឈឺក្បាលបង្កាំងធ្ងន់ធ្ងរជាមួយនឹងសញ្ញាឲ្យដឹងមុន (aura) (មានការបាត់បង់គំហើញនៅភ្នែកមុននឹងមានការឈឺក្បាលបង្កាំងជាសញ្ញាឲ្យដឹងមុន)
  • អ្នកទើបតែបានសម្រាលកូនប្រមាណជាប្រាំមួយសប្តាហ៍មុន ហើយអ្នកកំពុងតែបំបៅដោះកូន (អ្នកអាចប្រើកងទ្វារមាសបន្ទាប់ពី ប្រាំមួយខែក្រោយសម្រាល ឬ នៅពេលដែលកូនលែងបៅទឹកដោះ)
  • មានជម្ងឺទឹកនោមផ្អែមច្រើនជាង ២០ ឆ្នាំមកហើយដែលមានរួមជាមួយនឹងបញ្ហាសរសៃឈាមអាកទែ គំហើញ តម្រង់នោម ឬ ប្រព័ន្ធសរសៃប្រសាទ
  • កំពុងតែមាន ឬ ធ្លាប់មានជម្ងឺមហារីកសុដន់
  • អ្នកធ្លាប់មានការស្ទះសរសៃឈាមខួរក្បាល កំណកឈាមនៅក្នុងជើង ឬ សួត គាំងបេះដូង ឬ បញ្ហាបេះដូងធ្ងន់ធ្ងរផ្សេងៗទៀត
  • មានជម្ងឺថ្លើមធ្ងន់ធ្ងរ ក្រិនថ្លើម ឬ ដុំសាច់ក្នុងថ្លើម
  • អ្នកមានជម្ងឺថង់ប្រម៉ាត់ ឬ កំពុងតែទទួលការព្យាបាលដោយថ្នាំសម្រាប់ជម្ងឺថង់ទឹកប្រម៉ាត់ និង
  • អ្នកកំពុងតែប្រើប្រាស់ថ្នាំប្រឆាំងនឹងប្រកាច់។

ប្រសិនបើអ្នកមានបញ្ហាដូចខាងលើនេះ ចូរពិគ្រោះជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពជំនាញដើម្បីរកនូវវិធីសាស្រ្តពន្យារកំណើតដែលសមស្របបំផុតសម្រាប់អ្នក។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...