ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

ថ្នាំគ្រាប់ពន្យារកំណើតផ្សំ
ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

តើអ្វីទៅជាថ្នាំគ្រាប់ពន្យារកំណើតផ្សំ?

ថ្នាំគ្រាប់ផ្សំ ដែលត្រូវបានគេសំដៅជាទូទៅថាជា «ថ្នាំគ្រាប់ពន្យារកំណើត» ឬ «ថ្នាំគ្រាប់» គឺជាគ្រាប់តូចមួយដែលគេដាក់ក្នុងបន្ទះថ្នាំដែលមានបែងចែកសម្រាប់ខែនីមួយៗ។ អ្នកខ្លះហៅវាថា «ថ្នាំគ្រាប់ពន្យារកំណើត»។ អ្នកលេបមួយថ្ងៃមួយគ្រាប់ឲ្យបានទៀងពេលវេលាជារៀងរាល់ថ្ងៃ។ ថ្នាំគ្រាប់ពន្យារកំណើតផ្សំ មានច្រើនប្រភេទខុសៗគ្នា ហើយជម្រើសថ្មីៗទៀតកំពុងនៅតែបន្តចេញមកនៅលើទីផ្សារ។ ថ្នាំគ្រាប់ពន្យារកំណើតផ្សំ ផ្ទុកអរម៉ូនសំយោគ estrogen និង progestin ក្នុងកម្រិតតិចតួច។ អរម៉ូនសំយោគនេះស្រដៀងទៅនឹងអរម៉ូន estrogen និង progesterone ដែលអាចរកឃើញុបាននៅក្នុងរាងកាយរបស់ស្ត្រី។

តើថ្នាំគ្រាប់ពន្យារកំណើតផ្សំមានដំណើរការដូចម្តេច?

ថ្នាំគ្រាប់់មានដំណើរការដោយ៖
១. រារាំងការបញ្ចេញអូវ៊ុល (ការបញ្ចេញអូវ៊ុលពីអូវែរ) អរម៉ូននេះវាទៅទប់អូវែរកុំឲ្យបញ្ចេញអូវ៊ុល។
២. ទឹករំអិលនៅមាត់ស្បូនឡើងខាប់ នេះធ្វើឲ្យស្ពែមពិបាកក្នុងការចូលទៅបង្កកំណើតជាមួយនឹងអូវ៊ុល។
៣. ធ្វើឲ្យភ្នាសស្បូនកាន់តែស្តើង នេះរារាំងអូវ៊ុលដែលបង្កកំណើតរួចហើយ មិនអាចកាច់សំបុកនៅក្នុងស្បូនបាន។

ប្រសិទ្ធភាព

សមត្ថភាពរបស់ថ្នាំគ្រាប់ក្នុងការបង្ការការមានផ្ទៃពោះគឺអាស្រ័យលើអ្នកប្រើប្រាស់។ អ្នកមានឱកាសក្នុងការផ្ទៃពោះច្រើនជាង ប្រសិនបើអ្នកពន្យារពេលចាប់ផ្តើមលេបថ្នាំកញ្ចប់ថ្មីលើសពីបីថ្ងៃ ឬប្រសិនបើអ្នកបរាជ័យក្នុងការលេបថ្នាំចំនួនបីគ្រាប់ ឬច្រើនជាងនេះ នៅពេលចាប់ផ្តើមកញ្ចប់ថ្មី ឬចុងបញ្ចប់នៃ ពេលលេបជិតអស់មួយបន្ទះ។
នៅពេលដែលថ្នាំគ្រាប់ត្រូវបានប្រើប្រាស់បានត្រឹមត្រូវ នោះមានន័យថាអ្នកមិនបានខកខានភ្លេចលេបថ្នាំគ្រាប់ណាមួយ អ្នកបានត្រូវបានចាប់ផ្តើមលេបថ្នាំបន្ទះថ្មីទាន់ពេល (បន្ទាប់ពីលេបថ្នាំរំលឹក/ឬសប្តាហ៍ដែលមិនលេបត្រូវលេបថ្នាំ) ហើយអ្នកអាចប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយទៀតប្រសិនបើចាំបាច់ ថ្នាំគ្រាប់អាចមានប្រសិទ្ធភាព ប្រមាណជា ៩៣% ក្នុងការបង្ការការមានផ្ទៃពោះ។ ក្នុងករណីដែលថ្នាំគ្រាប់អរម៉ូនត្រូវបានលេបជាបន្តបន្ទាប់ដោយគ្មានការសម្រាករយៈពេលប្រាំពីរថ្ងៃនោះទេ ថ្នាំគ្រាប់អាចទទួលបានប្រសិទ្ធភាព 99% ក្នុងការបង្ការការមានផ្ទៃពោះ។

តើថ្នាំំគ្រាប់ពន្យារកំណើតផ្សំខុសគ្នាយ៉ាងដូចម្តេចពីថ្នាំគ្រាប់ពន្យារកំណើតដែលមានតែអរម៉ូន progestin សុទ្ធដូចម្តេចខ្លះ?

ខុសពីថ្នាំគ្រាប់ពន្យារកំណើត progestin សុទ្ធ ដែលមានតែអរម៉ូន progestin នោះ ថ្នាំគ្រាប់ពន្យារកំណើតផ្សំមានអរម៉ូនសំយោគ២ប្រភេទ(estrogen និង progestin)។
ថ្នាំគ្រាប់ពន្យារកំណើតផ្សំមានម៉ាកផ្សេងៗគ្នាជាច្រើន ហើយអាចមានប្រភេទកញ្ចប់ដែលមានថ្នាំ​ ២១ គ្រាប់ ឬ ២៨ គ្រាប់។ កញ្ចប់ថ្នាំដែលមាន ២៨ គ្រាប់សម្រាប់ប្រើប្រាស់ជារៀងរាល់ខែជាធម្មតាមាន ថ្នាំគ្រាប់ដែលមានអរម៉ូនចំនួន បី សប្តាហ៍ និងថ្នាំគ្មានអរម៉ូនចំនួនមួយសប្តាហ៍ តែមានប្រភេទខ្លះមានថ្នាំគ្រាប់គ្មានអរម៉ូនតិចជាងនេះដែរ (ថ្នាំមានអរម៉ូន ២៤ ថ្ងៃ/ថ្នាំគ្មានអរម៉ូនចំនួន ៤ ថ្ងៃ) អ្នកនឹងសម្គាល់ឃើញមានថ្នាំគ្រាប់ខ្លះដែលមានពណ៌ខុសពីគេ។ នេះជាថ្នាំគ្រាប់ដែលគ្មានអរម៉ូន។ អ្នកនឹងលេបថ្នាំដែលគ្មានអរម៉ូន ខណៈពេលដែលអ្នករង់ចាំការមករដូវរបស់អ្នកជារៀងរាល់ខែ។ អ្នកនឹងឃើញខិត្តប័ណ្ណណែនាំមួយនៅក្នុងកញ្ចប់ថ្នាំរាល់ពេលដែលអ្នកទិញថ្នាំគ្រាប់ពន្យារកំណើត។ ចាំបាច់ត្រូវតែអានការណែនាំដោយប្រុងប្រយ័ត្ន ហើយត្រូវប្រាកដថាអ្នកយល់ពីអ្វីដែលអ្នកត្រូវធ្វើ ក្នុងករណីដែលអ្នកខកខានមិនបានលេបថ្នាំ ឬមានអាការៈចង្អោររកក្អួត​ [1]។
ថ្នាំមួយចំនួននឹងធ្វើឱ្យអ្នកមករដូវទៀងទាត់ជារៀងរាល់ខែ រីឯថ្នាំខ្លះទៀតនឹងនាំឱ្យអ្នកមករដូវរាល់បីខែម្តង ហើយថ្នាំខ្លះអាចនាំឲ្យអ្នកពន្យារពេលមករដូវពេញមួយឆ្នាំ។ ប្រសិនបើអ្នកមិនចង់​មក​រដូវសោះតែម្តង អ្នកមិនចាំបាច់ផឹកថ្នាំរំលឹកនោះទេ ហើយផឹកតែថ្នាំគ្រាប់អរម៉ូនតែប៉ុណ្ណោះ មិនថាម៉ាកអ្វីទេ។ ដោយសារមានថ្នាំប្រភេទផ្សេងៗគ្នាជាច្រើនដែលមាននៅលើទីផ្សារ ការស្វែងរកប្រភេទថ្នាំគ្រប់ដែលសមស្របសម្រាប់អ្នកអាចមានការលំបាកបន្តិច ដូចនេះអ្នកផ្តល់សេវាថែទាំសុខភាព ឬបុគ្គលិកសុខភាពតាមសហគមន៍ដែលបានទទួលការបណ្តុះបណ្តាលអាចជួយអ្នកក្នុងការដោះស្រាយបញ្ហានេះបាន [2] ។

តើថ្នាំគ្រាប់់ពន្យារកំណើតផ្សំមានរូបរាងដូចម្តេច?

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...