តើគេលេបថ្នាំគ្រាប់ពន្យារកំណើតតាមរបៀបណា?

តើគេលេបថ្នាំគ្រាប់ពន្យារកំណើតតាមរបៀបណា?
តើគេលេបថ្នាំគ្រាប់ពន្យារកំណើតតាមរបៀបណា?

តើនៅពេលណាដែរដែលថ្នាំគ្រាប់ពន្យារកំណើតចាប់មានប្រសិទ្ធភាព?

រឿងដំបូងបង្អស់ដែលអ្នកត្រូវដឹងគឺថា ពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្តើមលេបថ្នាំគ្រាប់ពន្យារកំណើតនោះគឺនៅថ្ងៃដំបូងនៃការមករដូវ។ នេះគឺដោយសារតែអ្នកទទួលបានការបង្ការពីការមានផ្ទៃពោះភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅអ្នកចាប់ផ្តើមប្រើនៅពេលណាក៏បានដែរ គ្រាន់តែអ្នកនឹងត្រូវប្រើវិធីសាស្រ្តពន្យារកំណើតណាមួយផ្សេងទៀតដើម្បីការពាររយៈពេល​ប្រាំពីរថ្ងៃដំបូង ដូចជាស្រោមអនាម័យជាដើម។

តើអ្នកចាំបាច់ត្រូវលេបថ្នាំគ្រាប់ពន្យារកំណើតឲ្យទៀងម៉ោងដែរឬទេ?

ដើម្បីទទួលបាននូវប្រសិទ្ធភាពនៃការការពារខ្ពស់បំផុតពីថ្នាំគ្រាប់ពន្យារកំណើតផ្សំបាននោះ វាត្រូវបានណែនាំអោយលេបថ្នាំជារៀងរាល់ថ្ងៃនៅម៉ោងពេលតែមួយ ជាដាច់ខាត ហើយចាប់ផ្តើមលេបបន្ទះថ្នាំថ្មីឲ្យទាន់ពេលវេលា។ ខណៈពេលដែលថ្នាំរបស់អ្នកអាចនៅតែមានប្រសិទ្ធភាព ទោះបីជាអ្នកលេបវានៅពេលផ្សេងគ្នានៅថ្ងៃផ្សេងៗគ្នាក៏ដោយ តែការលេបទៀងម៉ោងពេលតែមួយអាចកាត់បន្ថយផលរំខានមួយចំនួននៃថ្នាំគ្រាប់ និងជួយអ្នកឱ្យចងចាំលេបថ្នាំជារៀងរាល់ថ្ងៃ។ នៅពេលដែលខកខានបានលេបថ្នាំណាមួយ អ្នកគួរតែលេបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការខកខានលេបថ្នាំបង្កើនហានិភ័យនៃការមានផ្ទៃពោះ និងអាចធ្វើឱ្យផលរំខានកាន់តែខ្លាំង [3] ។ ប្រសិនបើអ្នកដឹងថាអ្នកជាមនុស្សឧស្សាហ៍ភ្លេចភ្លាំង អ្នកគួរតែដាក់ម៉ោងរោទិ៍ដើម្បីរំលឹកខ្លួនឯង ឬភ្ជាប់ការលេបថ្នាំទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់អ្នក ដូចជាការដុសធ្មេញរបស់អ្នកជាដើម។ [4] ។

តើខ្ញុំគួរលេបថ្នាំគ្រាប់ពន្យារកំណើតផ្សំឲ្យទៀងម៉ោងពេលវេលាជារៀងរាល់ថ្ងៃដែរឬទេ?

អ្នកដែលចង់ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតត្រូវតែមានវិន័យខ្ពស់។ នេះមានន័យថាអ្នកត្រូវតែចងចាំលេបថ្នាំជារៀងរាល់ថ្ងៃនៅពេលវេលាម៉ោងដដែល។ ប្រសិនបើអ្នកមិនបានលេបថ្នាំបានទៀងពេលនោះទេ វាអាចនឹងមិនសូវមានប្រសិទ្ធភាពដូចការលេបទៀងទាត់។

មានវិធីសាស្រ្តជាច្រើនក្នុងការលេបថ្នាំគ្រាប់ពន្យារកំណើត៖

១. ក្នុងករណីអ្នកមករដូវទៀងពេលរាល់ខែ។

ជម្រើសនេះគឺសម្រាប់អ្នកដែលមករដូវទៀងថ្ងៃប្រចាំខែ។ ប្រសិនបើអ្នកប្រើប្រភេទថ្នាំដែលមាន ២៨ ថ្ងៃ លេបថ្នាំអរម៉ូនធម្មតាររយៈពេល ២១ ថ្ងៃ បន្ទាប់មកថ្នាំរំលឹក (គ្មានអរម៉ូន) ចំនួន ៧ គ្រាប់។ បន្ទាប់ពីប្រាំពីរថ្ងៃ ចាប់ផ្តើមថ្នាំបន្ទះថ្មីចុះ។ ប្រសិនបើប្រើប្រភេទថ្នាំ ២១ គ្រាប់ អ្នកគួរលេបថ្នាំអរម៉ូនរយៈពេល ២១ ថ្ងៃបន្ទាប់មកសម្រាក ៧ ថ្ងៃ ហើយចប់បន្ទះនេះហើយ បន្ទាប់ពីនេះអ្នកអាចលេបថ្នាំបន្ទះថ្មីបានហើយ។
អ្នក​នឹង​មាន​ការមករដូវ​ក្នុង​ពេល​ដែល​អ្នក​កំពុង​លេប​ថ្នាំ​​រំលឹក (គ្មានអរម៉ូន) ទាំង​ប្រាំពីរ​គ្រាប់ ឬ​ក្នុង​ពេល​ដែលអ្នកសម្រាកមិនលេបថ្នាំ​ក្នុងករណីថ្នាំ ២១ គ្រាប់។ សូមចំណាំថាពេលខ្លះការមករដូវរបស់អ្នកនឹងមកវិញនៅពេលក្រោយបន្តិច។ ការមករដូវរបស់អ្នកក៏អាចមានលំហូរស្រាលជាងមុនដែរ ហើយមានការរមួលចុកតិចជាងបើប្រៀបធៀបទៅនឹងការមករដូវទៀងទាត់របស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនឹងត្រូវបានការពារពីការមានផ្ទៃពោះក្នុងអំឡុងពេលប្រាំពីរថ្ងៃដែលសម្រាកមិនលេបថ្នាំនោះ ប្រសិនបើអ្នកលេបថ្នាំបានត្រឹមត្រូវទៀតទាត់។ ហើយអ្នកចាំបាច់ត្រូវប្រើថ្នាំបន្ទះថ្មីបន្ទាប់ពីរយៈពេលប្រាំពីរឆ្នាំ ដោយគិតថាអ្នកកំពុងមករដូវឬក៏អត់នោះទេ។
ថ្នាំគ្រាប់ពន្យារកំណើតផ្សំនឹងមិនការពារអ្នកពីការមានផ្ទៃពោះទេ ប្រសិនបើអ្នកភ្លេចលេបថ្នាំ​ លើសពីពីរគ្រាប់ក្នុងមួយសប្តាហ៍។

២. ក្នុងករណីដែលអ្នកមករដូវមិនទៀងពេលវេលា។

ជម្រើសនេះគឺសម្រាប់អ្នកដែលចង់មករដូវយូរៗម្តងតែប៉ុណ្ណោះ។ ដើម្បីមិនសូវមករដូវ អ្នកត្រូវលេបថ្នាំអរម៉ូនបន្តបន្ទាប់គ្នាជារៀងរាល់ថ្ងៃ ហើយកុំលេបថ្នាំគ្មានអរម៉ូនឲ្យសោះ ក្នុងរយៈពេលច្រើនខែ។ អ្នក​អាច​លេប​ថ្នាំ​គ្មានអរម៉ូន​ទាំង ប្រាំពីរ គ្រាប់នោះបាននៅ​ពេល​ដែល​អ្នក​ចង់​មាន​រដូវ។

៣. ប្រសិនបើអ្នកមិនចង់មករដូវសោះតែម្តង

ជម្រើសនេះគឺសម្រាប់អ្នកដែលមិនចង់មានការមករដូវសោះតែម្តង។ ដើម្បីបានលទ្ធផលនេះ ចូរលេបថ្នាំអរម៉ូនជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ហើយកុំលេបថ្នាំគ្មានអរម៉ូន ឬ ឈប់លេបថ្នាំទាល់តែសោះ។ នេះអាចមានន័យថាលេបថ្នាំ នៅក្នុងបន្ទះថ្នាំ​២១ គ្រាប់ជារៀងរាល់ថ្ងៃ ដែលមិនរំលងមួយថ្ងៃណានោះឡើយ។

ជាមួយនឹងជម្រើសនេះ អ្នកត្រូវបានការពារពីការមានផ្ទៃពោះ លុះត្រាតែអ្នកភ្លេចលេបថ្នាំគ្រាប់ច្រើនជាង ៨ គ្រាប់ជាប់ៗគ្នា។ អ្នកអាចធ្វើរបៀបនេះសម្រាប់ថ្នាំមានអរម៉ូនគ្រប់បន្ទះបានតាមដែលអ្នកចូលចិត្ត ហើយអ្នកក៏មានជម្រើសក្នុងការលេបថ្នាំដែលគ្មានអរម៉ូននៅពេលណាដែលអ្នកចង់មករដូវវិញ។
ការធ្វើរបៀបនេះ អាចនឹងនាំឲ្យអ្នកមានការមករដូវមិនទៀងទាត់ និងការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុង ប៉ុន្តែនេះនឹងបាត់ទៅវិញតាមពេលវេលា។ [5]
មានប្រភេទថ្នាំគ្រាប់ច្រើនណាស់ដែលមាននៅលើទីផ្សារ ហើយវាអាចនឹងពិបាកក្នុងការជ្រើសរើសជម្រើសដែលល្អបំផុតសម្រាប់យើង. អ្នកផ្តល់សេវាថែទាំសុខភាព ឬ បុគ្គលិកសុខាភិបាលតាមសហគមន៍ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ អាចជួយអ្នកក្នុងការសម្រេចថាប្រភេទថ្នាំគ្រាប់ពន្យារកំណើតផ្សំមួយណាដែលសាកសមសម្រាប់អ្នកបំផុត។

តើមានរឿងអ្វីកើតឡើងប្រសិនបើខ្ញុំភ្លេចលេបថ្នាំ?

ប្រសិនបើអ្នកខកខានលេបថ្នាំមួយ ឬពីរគ្រាប់ សូមលេបថ្នាំអរម៉ូនដែលអ្នកមិនបានលេបនោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកពន្យារការលេបថ្នាំរយៈពេល ៤៨ ម៉ោង បន្ទាប់ពីការលេបថ្នាំគ្រាប់ចុងក្រោយ វាអាចនឹងបណ្តាលឱ្យមានការមករដូវមិនទៀងទាត់។

ប្រសិនបើខ្ញុំភ្លេចលេបថ្នាំគ្រាប់ពន្យារកំណើតមួយគ្រាប់ តើខ្ញុំអាចលេបថ្នាំពីរគ្រាប់ក្នុងមួយថ្ងៃបានដែរឬទេ?

ប្រសិនបើអ្នកភ្លេចលេបថ្នាំទាន់ពេល ហើយអ្នកនឹកឃើញវានៅពេលក្រោយនោះ អ្នកអាចលេបថ្នាំពីរគ្រាប់ក្នុងពេលមួយថ្ងៃបាន ឲ្យតែអ្នកលេបវារយៈពេលឃ្លាតគ្នា ១០ ម៉ោង។ ប្រសិនបើអ្នកលេបថ្នាំតិចជាងរយៈពេលឃ្លាតគ្នា ១០​ ម៉ោងនោះ វាអាចនឹងធ្វើឲ្យអ្នកវិលមុខចង្អោរចង់ក្អួតបាន​ [6]។

តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំក្អួតបន្ទាប់ពីបានលេបថ្នាំគ្រាប់ពន្យារកំណើត?

ប្រសិនបើអ្នកក្អួត ពីរម៉ោងបន្ទាប់ពីការលេបថ្នាំគ្រាប់ពន្យារកំណើត អ្នកគួរតែលេបថ្នាំមួយគ្រាប់ទៀត ហើយបន្ទាប់មកបន្តលេបថ្នាំតាមធម្មតាដដែល។

តើឱកាសនៃការមានផ្ទៃពោះនៅពេលដែលកំពុងប្រើថ្នាំគ្រាប់ពន្យារកំណើតនឹងកើនឡើងដែរឬទេ ប្រសិនបើខ្ញុំលេបថ្នាំប្រឆាំងនឹងបាក់តេរី?

ថ្នាំប្រឆាំងបាក់តេរីតែមួយគត់ដែលត្រូវបានគេដឹងថាអាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំគ្រាប់ពន្យារកំណើតអរម៉ូន រួមទាំងថ្នាំផ្សំ គឺមានតែថ្នាំ Rifampin តែប៉ុណ្ណោះ ។ ឱសថនេះត្រូវបានគេប្រើប្រាស់ជាចម្បងដើម្បីព្យាបាលជម្ងឺរបេង វាមានមុខងាររំខានដល់អរម៉ូន estrogen និងកាត់បន្ថយប្រសិទ្ធភាពរបស់ estrogen ក្នុងការបង្ការការមានផ្ទៃពោះ។ ប្រសិនបើអ្នកត្រូវប្រើថ្នាំ Rifampin សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀតក្នុងអំឡុងពេលនោះ។

តើខ្ញុំអាចប្រើថ្នាំគ្រាប់ពន្យារកំណើតជាមធ្យោបាយពន្យារកំណើតបន្ទាន់បានដែរឬទេ?

អាចប្រើបាន។ នៅពេលដែលអ្នកលេបថ្នាំគ្រាប់ពន្យារកំណើតក្នុងកម្រិតខ្ពស់ជាងធម្មតា អ្នកអាចប្រើវាជាវីធីសាស្រ្តពន្យារកំណើតបន្ទាន់បាន។ តែអ្នកត្រូវលេបវាមិនឲ្យហួស ប្រាំថ្ងៃបន្ទាប់ពីការរួមភេទដែលមិនបានការពារនោះទេ។ ប្រសិនបើវាមានរយៈពេល ២៤ ម៉ោងក្រោយអ្នកបានលេបថ្នាំគ្រាប់ពន្យារកំណើតប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវប្រើមធ្យោបាយពន្យារកំណើតណាមួយដើម្បីបង្ការដូចជាស្រោមអនាម័យ រយៈពេលប្រាំពីរថ្ងៃក្រោយ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ថ្នាំចាក់ពន្យារកំណើត

Hormonal

តើ​វា​គឺជា​អ្វី?
ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពពី ៩៦ ទៅ​ ៩៧%។
  • គុណសម្បត្តិ
    • វាជាជម្រើសល្អសម្រាប់ការបង្ការផ្ទៃពោះរយៈពេលខ្លី ប្រមាណជា មួយ ពីរ ឬ បីខែ (អាស្រ័យលើប្រភេទថ្នាំចាក់ដែលមានលើទីផ្សារ)។
    • វាងាយស្រួលក្នុងការលាក់កំបាំង មិនមានអ្នកណាដឹងនោះទេ។
    • ថ្នាំំចាក់ប្រូចេសស្ទីន​ជាជម្រើសល្អសម្រាប់អ្នកដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតណាដែលមានអរម៉ូនអេសស្រ្តូសែនបាន។
    គុណវិបត្តិ
    • វាតម្រូវឲ្យអ្នកទៅចាក់ថ្នាំតាមកាលកំណត់ អាចមួយខែម្តង ពីរខែម្តង ឬ បីខែម្តង។
    • ផល​រំខាន​ទូទៅ​បំផុត​គឺ​ថា ការ​មក​រដូវ​តិច និង​ខ្លីជាងមុន ឬ​មិនសូវញឹកញាប់ដូច​មុន ហើយ​ការ​ធ្លាក់ឈាមបន្តាក​ និង ធ្លាក់ឈាមមិនប្រក្រតីអាចនឹងកើតមានដែរ។ ផលរំខាននេះមិនបង្កគ្រោះថ្នាក់ទេ។ ការចាក់ថ្នាំពន្យារកំណើតប្រូចេសស្ទីនអាចបណ្តាលឲ្យមានការពន្យារពេលក្នុងការមានផ្ទៃពោះបន្ទាប់ពីឈប់ប្រើប្រាស់។
    • ផលរំខានផ្សេងទៀតមានដូចជាការឈឺក្បាល វិលមុខ បម្លាស់ប្តូរចំណង់ផ្លូវភេទ ការបាក់ទឹកចិត្ត អារម្មណ៍ផ្លាស់ប្តូរឡើងចុះ ស្រគៀរសុដន់ និង ការហើមពោះ។
    កង

    Hormonal

    កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន មិនសូវមានការឈឺចាប់ដូចមុន និង តិចជាងមុនផងដែរ។
    • វាមានកម្រិតអរម៉ូនតិចជាងវិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនផ្សេងទៀត។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយសារតែអ្នកត្រូវតែផ្លាស់ប្តូរវាឲ្យទាន់ពេលវេលា មួយខែម្តង។
    • វាមិនផ្តល់នូវការបង្ការយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាជាប្រចាំ។ អ្នកត្រូវប្រើវាឲ្យបានបីសប្តាហ៍ បន្ទាប់មកអ្នកត្រូវឈប់ប្រើប្រាស់វារយៈពេលមួយសប្តាហ៍។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ស្រគៀរសុដន់ ឡើងទម្ងន់ និង រលាកទ្វារមាស។
    បំណះពន្យារកំណើត

    Hormonal

    បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅ​ហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន​ និង អេសស្រ្តូសែន។​ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន តិចជាងមុន និង មិនសូវមានការឈឺចាប់ដូចមុនដែរ។
    • វានៅតែមានប្រសិទ្ធិភាពបើទោះបីជាអ្នកក្អួត ឬ រាគរូសក៏ដោយ។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាមិនមានភាពងាយស្រួលក្នុងការលាក់កំបាំងនោះទេ ដោយសារតែវាត្រូវបានបិតលើដងខ្លួនរបស់អ្នក។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ។ អ្នកត្រូវបិតបន្ទះថ្មីរាល់សប្តាហ៍រយៈពេលបីសប្តាហ៍ ហើយអ្នកត្រូវមិនបិតវាមួយសប្តាហ៍បន្ទាប់ពីនោះ។
    • វាមិនផ្តល់ការការពារយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងវដ្តរដូវនីមួយៗ។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ការរំខានទៅលើស្បែក ចង្អោរ ឈឺក្បាល ស្រគៀរសុដន់ និង រលាកទ្វារមាស។ ផលរំខានទាំងនេះមិនបង្កជាគ្រោះថ្នាក់នោះទេ ហើយវានឹងកាត់បន្ថយបន្តិចម្តងៗទៅវិញក្នុងរយៈពេលពីរបីខែក្រោយ។
    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (ថ្នាំលេបថ្ងៃបន្ទាប់)

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
    • វាមានសុវត្ថិភាពសម្រាប់ស្រ្តីគ្រប់រូបទាំងអស់ រួមទាំងស្រ្តីដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនធម្មតាបាន។
    • អ្នកមិនត្រូវការវេជ្ជបញ្ជា ឬ​ ការពិគ្រោះយោបល់វេជ្ជសាស្រ្ត ដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាមិនពន្យាររយៈពេលដែលអ្នកអាចត្រឡប់ទៅមានផ្ទៃពោះវិញបាននោះទេ។
    • មិនមានការលាក់បាំងបានល្អនោះទេ។ គេអាចរកវាឃើញក្នុងកាបូបរបស់អ្នកបាន។
    • វាមិនបានផ្តល់ការការពាររយៈពេលយូរអង្វែងនោះទេ។ វាផ្តល់ការការពារតែម្តងប៉ុណ្ណោះ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកលេបវាក្នុងអំឡុងពេលប្រាំថ្ងៃពីថ្ងៃដែលអ្នកបានរួមភេទដោយមិនបានការពារ។
    • វាអាចបង្កឲ្យមានផលរំខានដូចជាការចង្អោរ និង ក្អួត មានការធ្លាក់ឈាមប្រចាំខែមិនទៀងទាត់ និង ការអស់កម្លាំង។ ផលរំខានទាំងនេះមិនបង្កឲ្យមានការគ្រោះថ្នាក់នោះទេ។
    • វាមិនត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតជាប្រចាំនោះទេ។
    ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ​ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩​%។
    • អ្នកអាចរកទិញវាបានយ៉ាងងាយស្រួល (មិនចាំបាច់មានវេជ្ជបញ្ជា)។
    • វាបណ្តោយឲ្យអ្នកគ្រប់គ្រងរដូវខ្លួនឯងបាន។
    • វាអាចកាត់បន្ថយការចុកចាប់នៅពេលទម្លាក់អូវុល ការចុកពោះមុនពេលមករដូវ និង រោគសញ្ញាមុនមករដូវ។
    • វាផ្តល់ការការពារយូរអង្វែងសម្រាប់អ្នក ប៉ុន្តែវាអាចមានប្រសិទ្ធិភាពយូរអង្វែងបានលុះត្រាតែអ្នកប្រើប្រាស់វាបានទៀងទាត់ជារៀងរាល់ថ្ងៃ។
    • វាមានភាពលំបាកក្នុងការលាក់កំបាំង ហើយដៃគូរបស់អ្នកអាចឃើញវាដោយចៃដន្យបាន។
    • ផលរំខានដែលកើតឡើងញឹកញាប់ជាងគេគឺបម្លាស់ប្តូរនៃរបត់នៃការហូរឈាមប្រចាំខែ​(ការហូរឈាមបន្តាកនៅចន្លោះពេលមករដូវ រដូវមានបរិមាណតិចជាងមុន មិនមានការហូរឈាមប្រចាំខែសោះតែម្តង)។ ស្រ្តីខ្លះជួបប្រទះការឈឺក្បាលតិចតួច បម្លាស់ប្តូរនៃទម្ថន់ឡើងចុះ និង ការចុកក្រពះ។
    • ផលរំខានទាំងនេះមិនមានគ្រោះថ្នាក់ដល់អ្នកនោះទេ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលប៉ុន្មានខែ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...