ផលរំខាននៃថ្នាំគ្រាប់ពន្យារកំណើតផ្សំ

ផលរំខាននៃថ្នាំគ្រាប់ពន្យារកំណើតផ្សំ
ផលរំខាននៃថ្នាំគ្រាប់ពន្យារកំណើតផ្សំ

ផលរំខានមិនមែនជាសញ្ញានៃការមានជម្ងឺនោះទេ ហើយខណៈពេលដែលវាជារឿងធម្មតា ស្ត្រីមួយចំនួនមិនជួបប្រទះវាទាល់តែសោះ។ ក្នុងករណីដែលមានផលរំខាន ពួកវានឹងថយចុះតាមកម្រិត ឬបាត់ទៅវិញក្នុងរយៈពេលពីរបីខែដំបូងនៃការប្រើថ្នាំគ្រាប់។ ផលរំខាននៃថ្នាំគ្រាប់ពន្យារកំណើតផ្សំមានដូចជា៖

– ការផ្លាស់ប្តូររបត់នៃការមករដូវ ដូចជាការមករដូវមិនទៀងទាត់ ឬមិនសូវមករដូវ ការមករដូវតិចជាងមុន ឬតិចថ្ងៃ ឬមិនមានរដូវទាល់តែសោះតែម្តង (ការធ្លាក់ឈាមតិចតួចនៅចន្លោះពេលមករដូវ គឺគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ ហើយអាការៈនេះត្រូវបានគេរំពឹងថានឹងលែងមាននៅចុងបញ្ចប់នៃការលេបថ្នាំបន្ទះទីបី ប៉ុន្តែ ប្រសិនបើវាមិនបាត់ទៅវិញទេ អ្នកគួរតែប្រាប់វេជ្ជបណ្ឌិតរបស់អ្នក)
ឈឺក្បាល
វិលមុខ
ការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុង
ឈឺត្រង់សុដន់
បម្លាស់ប្តូរនៃទម្ងន់
មុនលើមុខប្រសើរជាងមុន ឬ កាន់តែយ៉ាប់ជាងមុន
បម្លាស់់ប្តូរចំណង់ផ្លូវភេទ
បម្លាស់ប្តូរអារម្មណ៍ឡើងចុះ
ចង្អោរ (ដើម្បីជៀសវាងការចង្អោរ ត្រូវលេបថ្នាំជាមួយអាហារ ឬ មុននឹងចូលគេង)។
ថ្នាំមួយចំនួនអាចបណ្តាលឱ្យមានការកើនឡើងសម្ពាធឈាម។ អ្នក​ដែល​លេប​ថ្នាំ​គ្រាប់ពន្យារកំណើតត្រូវ​បាន​ណែនាំ​ឱ្យ​ពិនិត្យ​សម្ពាធឈាម​របស់​ខ្លួន​ជា​រៀង​រាល់​ពីរ​ទៅបី​ខែម្តង។ ប្រសិនបើការកើនឡើងសម្ពាធឈាមដែលបណ្តាលមកពីថ្នាំគ្រាប់ខ្ពស់ពេក អ្នកគួរតែបញ្ឈប់ប្រើប្រាស់មធ្យោបាយពន្យារកំណើតនេះ។ ជាធម្មតាការលើសសម្ពាធឈាមនោះនឹងធ្លាក់ចុះបន្ទាប់ពីអ្នកឈប់លេបថ្នាំគ្រាប់ [8] ។

ផលវិបាកអវិជ្ជមាននៃថ្នាំគ្រាប់ពន្យារកំណើតផ្សំ

ផលវិបាកដែលកម្រខ្លាំង

ស្ត្រីដែលប្រើថ្នាំគ្រាប់មានការកើនឡើងហានិភ័យតិចតួចក្នុងការមានកំណកឈាម។ កំណកឈាមទាំងនេះអាចបណ្តាលឱ្យស្ទះសរសៃឈាមវ៉ែន ដែលអាចបណ្តាលឱ្យមានការស្ទះសរសៃឈាមវ៉ែនជ្រៅ ឬស្ទះសរសៃឈាមនៅសួត និងអាចបណ្តាលឱ្យគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើមានករណីនេះកើតឡើងមែន ភាគច្រើនវានឹងមានក្នុងអំឡុងពេលឆ្នាំដំបូងបង្អស់នៃការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត។

អ្នកចាំបាច់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម​៖
– ការដួលសន្លប់ ឬ ខ្យល់គដោយមិនមានមូលហេតុច្បាស់លាស់
– មានការពិបាកដកដង្ហើម
– មានការហើមជើងដែលឈឺចុកចាប់ខ្លាំង
– មានអារម្មណ៍ស្ពឹក ឬ ទន់គ្មានកម្លាំងនៅដៃឬជើង
– សុខៗមានបញ្ហាជាមួយនឹងការនិយាយ ឬ ការមើលឃើញ
– ក្អកចេញឈាម
– ចុកឈឺនៅទ្រូង ជាពិសេសឈឺនៅពេលដកដង្ហើមចូល និង
– មានការឈឺពោះកម្រិតខ្លាំងក្លា
រោគសញ្ញានេះអាចបង្ករឡើងដោយកំណកឈាម។

ផលវិបាកដែលកម្រខ្លាំងមែនទែន

ការស្ទះសរសៃឈាមក្នុងខួរក្បាល
ការគាំងបេះដូង
“ប្រសិនបើបន្ទាប់ពីរយៈពេល បីខែហើយ អ្នកនៅតែរងនូវផលរំខានទាំងអស់នេះ ហើយអ្នកមិនអាចទ្រាំទ្របាន អ្នកអាចធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោយបាយពន្យារកំណើតណាមួយផ្សេងទៀត។
អ្នកត្រូវចងចាំថា ថ្នាំគ្រាប់ពន្យារកំណើតផ្សំមិនអាចការពារអ្នកពីជម្ងឺកាមរោគបាននោះទេ (STIs)។”

តើខ្ញុំត្រូវមានការព្រួយបារម្មណ៍ពីកំណកឈាមដែរឬទេ?

ហានិភ័យនៃការបង្កមានកំណកឈាមក្នុងពេលប្រើថ្នាំគ្រាប់ពន្យារកំណើតគឺទាបណាស់។ ហានិភ័យដែលអ្នកអាចស្លាប់ពីវានោះគឺកាន់តែទាប។ លក្ខខណ្ឌ ​នៃហ្សែន និងលក្ខខណ្ឌសុខភាពមួយចំនួនបង្កើនហានិភ័យនៃការមានកំណកឈាមបស់អ្នក។ ប្រសិនបើអ្នកមានប្រវត្តិនៃធ្លាប់មានកំណកឈាម ឬមានការព្រួយបារម្ភអំពីកំណកឈាម សូមសាកសួរ និងពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីកំណត់ថាតើថ្នាំគ្រាប់ពន្យារកំណើតនេះគឺជាវិធីសាស្រ្តពន្យារកំណើតដ៏ល្អបំផុតសម្រាប់អ្នកឬអត់។

តើការធ្លាក់ឈាមបន្តាកប្រឡាក់ខោនៅពេលប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតផ្សំជារឿងធម្មតាដែរឬទេ?

ការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុងគឺជាផលប៉ះពាល់ទូទៅនៃថ្នាំគ្រាប់ពន្យារកំណើតផ្សំ។ ជាធម្មតាវានឹងកើតឡើងដោយសារហេតុផលផ្សេងៗ។ ប្រសិនបើអ្នកលេបថ្នាំដោយមិនមានថ្ងៃឈប់សម្រាកសោះតែម្តង អ្នកនឹងមានការធ្លាក់ឈាមតិចតួចដែលជំនួរការមករដូវនេះ។ វាគ្រាន់តែជាការធ្លាក់ឈាមបន្តាកប្រឡាក់ខោ ឬការធ្លាក់ឈាមកម្រិតតិច​ ដែលវាជំនួសឲ្យការមករដូវប្រចាំខែរបស់អ្នកប៉ុណ្ណោះ នេះមិនមែនជាសញ្ញានៃសុខភាពមិនល្អនោះទេ។ វាក៏មិនមានន័យថាថ្នាំគ្រាប់ពន្យារកំណើតរបស់អ្នកគ្មានប្រសិទ្ធភាពដែរ។

តើវាមានសុវត្ថិភាពទេក្នុងការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតផ្សំជាប់គ្នាជាច្រើនឆ្នាំដោយមិនមានការសម្រាកសោះ?

វាមានសុវត្ថិភាព។ ប្រសិនបើអ្នកលេបថ្នាំជារៀងរាល់ថ្ងៃ ថ្នាំគ្រាប់ពន្យារកំណើតផ្សំនេះអាចការពារអ្នកពីការមានផ្ទៃពោះរយៈពេលជាច្រើនឆ្នាំ ដោយមិនចាំបាច់ ឈប់លេបថ្នាំនោះទេ។ គ្មានភស្តុតាងវេជ្ជសាស្រ្តណាមួយដែលបង្ហាញថាការសម្រាកមិនលេបថ្នាំគ្រាប់ពន្យារកំណើតនោះគឹជាការចាំបាច់នោះទេ។​ ការឈប់សម្រាកមិនលេបថ្នាំអាចបង្កជាហានិភ័យទៅវិញទេ ព្រោះអ្នកប្រឈមមុខនឹងការមានផ្ទៃពោះដោយមិនបានព្រៀងទុក។

ចុះបើសិនជាខ្ញុំមានការរាគរូសបន្ទាប់ពីការលេបថ្នាំគ្រាប់ពន្យារកំណើត តើយ៉ាងម៉េចវិញ?

វិធីសាស្រ្តពន្យារកំណើតអរម៉ូន រួមទាំងថ្នាំគ្រាប់ពន្យារកំណើតផ្សំផងដែរ អាចធ្វើអោយចលនាពោះវៀនរបស់អ្នកធ្វើទុក។ វាអាចបណ្តាលឲ្យរាគបាន។ ខណៈពេលដែលការរាគរូសវាមិនប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំគ្រាប់ពន្យារកំណើតផ្សំនោះទេ ការរាគធ្ងន់ធ្ងរ (ការរាគចេញទឹក ៦​ ទៅ ៨ដង ក្នុងរយៈពេល ២៤ ម៉ោង) អាចមានន័យថាគ្រាប់ថ្នាំពន្យារកំណើតដែលលេបចុងក្រោយបង្អស់មិនត្រូវបានស្រូបចូលក្នុងខ្លួនរបស់អ្នកទេ។ ប្រសិនបើអ្នកមានអាការៈរាគធ្ងន់ធ្ងរ សូមបន្តលេបថ្នាំគ្រាប់ពន្យារកំណើតរបស់អ្នកដូចធម្មតា។ លើសពីនេះ អ្នកគប្បីគួរប្រើវិធីសាស្រ្តពន្យារកំណើតផ្សេងទៀតដើម្បីបម្រុងទុកការពារ ដូចជាស្រោមអនាម័យ នៅពេលដែលអ្នកកំពុងមានការរាគរូស ហើយប្រើវាបន្តពីរថ្ងៃបន្ទាប់ពីឈប់រាគ។

តើថ្នាំគ្រាប់ពន្យារកំណើតជាមធ្យោបាយពន្យារកំណើតដែលល្អសម្រាប់បរិស្ថានដែរឬទេ?

ខណៈពេលដែលអរម៉ូនមួយចំនួនដែលមាននៅក្នុងថ្នាំគ្រាប់ពន្យារកំណើតអាចនឹងចូលទៅក្នុងបរិស្ថានតាមរយៈទឹកនោមរបស់អ្នកដែលប្រើប្រាស់វា បរិមាណនេះគឺតូចជាងប្រភពផ្សេងទៀតដែលបញ្ចេញអរម៉ូន estrogen នៅក្នុងបរិស្ថាន។ ឧទាហរណ៍ អរម៉ូន estrogen ពីឧស្សាហកម្មផលិតកម្ម ថ្នាំសម្លាប់សត្វល្អិត ជី និងថ្នាំសម្រាប់សត្វ ចូលក្នុងប្រព័ន្ធអេកូសាស្រ្តក្នុងបរិមាណធំជាងបើប្រៀបធៀបទៅនឹងអរម៉ូន estrogen ដែលមនុស្សម្នាក់នឹងបញ្ចេញតាមទឹកនោមនោះ។

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការចូលរួមបន្ថែមអរម៉ូនចូលក្នុងរាងកាយរបស់អ្នក ឬចូលទៅក្នុងបរិស្ថាននោះ មានជម្រើសពន្យារកំណើតផ្សេងទៀតដែលអ្នកអាចប្រើប្រាស់បាន។ កងស្ពាន់ដាក់ក្នុងស្បូន និងស្រោមអនាម័យជ័រឡាក់តិច (Latex condoms) គឺជាជម្រើសដ៏ល្អ។ អ្វីដែលសំខាន់បំផុតគឺត្រូវប្រើវិធីសាស្ត្រពន្យារកំណើតណាមួយរដែលនឹងជួយអ្នកក្នុងការបង្ការការមានផ្ទៃពោះ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ថ្នាំចាក់ពន្យារកំណើត

Hormonal

តើ​វា​គឺជា​អ្វី?
ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពពី ៩៦ ទៅ​ ៩៧%។
  • គុណសម្បត្តិ
    • វាជាជម្រើសល្អសម្រាប់ការបង្ការផ្ទៃពោះរយៈពេលខ្លី ប្រមាណជា មួយ ពីរ ឬ បីខែ (អាស្រ័យលើប្រភេទថ្នាំចាក់ដែលមានលើទីផ្សារ)។
    • វាងាយស្រួលក្នុងការលាក់កំបាំង មិនមានអ្នកណាដឹងនោះទេ។
    • ថ្នាំំចាក់ប្រូចេសស្ទីន​ជាជម្រើសល្អសម្រាប់អ្នកដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតណាដែលមានអរម៉ូនអេសស្រ្តូសែនបាន។
    គុណវិបត្តិ
    • វាតម្រូវឲ្យអ្នកទៅចាក់ថ្នាំតាមកាលកំណត់ អាចមួយខែម្តង ពីរខែម្តង ឬ បីខែម្តង។
    • ផល​រំខាន​ទូទៅ​បំផុត​គឺ​ថា ការ​មក​រដូវ​តិច និង​ខ្លីជាងមុន ឬ​មិនសូវញឹកញាប់ដូច​មុន ហើយ​ការ​ធ្លាក់ឈាមបន្តាក​ និង ធ្លាក់ឈាមមិនប្រក្រតីអាចនឹងកើតមានដែរ។ ផលរំខាននេះមិនបង្កគ្រោះថ្នាក់ទេ។ ការចាក់ថ្នាំពន្យារកំណើតប្រូចេសស្ទីនអាចបណ្តាលឲ្យមានការពន្យារពេលក្នុងការមានផ្ទៃពោះបន្ទាប់ពីឈប់ប្រើប្រាស់។
    • ផលរំខានផ្សេងទៀតមានដូចជាការឈឺក្បាល វិលមុខ បម្លាស់ប្តូរចំណង់ផ្លូវភេទ ការបាក់ទឹកចិត្ត អារម្មណ៍ផ្លាស់ប្តូរឡើងចុះ ស្រគៀរសុដន់ និង ការហើមពោះ។
    កង

    Hormonal

    កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន មិនសូវមានការឈឺចាប់ដូចមុន និង តិចជាងមុនផងដែរ។
    • វាមានកម្រិតអរម៉ូនតិចជាងវិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនផ្សេងទៀត។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយសារតែអ្នកត្រូវតែផ្លាស់ប្តូរវាឲ្យទាន់ពេលវេលា មួយខែម្តង។
    • វាមិនផ្តល់នូវការបង្ការយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាជាប្រចាំ។ អ្នកត្រូវប្រើវាឲ្យបានបីសប្តាហ៍ បន្ទាប់មកអ្នកត្រូវឈប់ប្រើប្រាស់វារយៈពេលមួយសប្តាហ៍។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ស្រគៀរសុដន់ ឡើងទម្ងន់ និង រលាកទ្វារមាស។
    បំណះពន្យារកំណើត

    Hormonal

    បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅ​ហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន​ និង អេសស្រ្តូសែន។​ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន តិចជាងមុន និង មិនសូវមានការឈឺចាប់ដូចមុនដែរ។
    • វានៅតែមានប្រសិទ្ធិភាពបើទោះបីជាអ្នកក្អួត ឬ រាគរូសក៏ដោយ។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាមិនមានភាពងាយស្រួលក្នុងការលាក់កំបាំងនោះទេ ដោយសារតែវាត្រូវបានបិតលើដងខ្លួនរបស់អ្នក។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ។ អ្នកត្រូវបិតបន្ទះថ្មីរាល់សប្តាហ៍រយៈពេលបីសប្តាហ៍ ហើយអ្នកត្រូវមិនបិតវាមួយសប្តាហ៍បន្ទាប់ពីនោះ។
    • វាមិនផ្តល់ការការពារយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងវដ្តរដូវនីមួយៗ។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ការរំខានទៅលើស្បែក ចង្អោរ ឈឺក្បាល ស្រគៀរសុដន់ និង រលាកទ្វារមាស។ ផលរំខានទាំងនេះមិនបង្កជាគ្រោះថ្នាក់នោះទេ ហើយវានឹងកាត់បន្ថយបន្តិចម្តងៗទៅវិញក្នុងរយៈពេលពីរបីខែក្រោយ។
    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (ថ្នាំលេបថ្ងៃបន្ទាប់)

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
    • វាមានសុវត្ថិភាពសម្រាប់ស្រ្តីគ្រប់រូបទាំងអស់ រួមទាំងស្រ្តីដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនធម្មតាបាន។
    • អ្នកមិនត្រូវការវេជ្ជបញ្ជា ឬ​ ការពិគ្រោះយោបល់វេជ្ជសាស្រ្ត ដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាមិនពន្យាររយៈពេលដែលអ្នកអាចត្រឡប់ទៅមានផ្ទៃពោះវិញបាននោះទេ។
    • មិនមានការលាក់បាំងបានល្អនោះទេ។ គេអាចរកវាឃើញក្នុងកាបូបរបស់អ្នកបាន។
    • វាមិនបានផ្តល់ការការពាររយៈពេលយូរអង្វែងនោះទេ។ វាផ្តល់ការការពារតែម្តងប៉ុណ្ណោះ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកលេបវាក្នុងអំឡុងពេលប្រាំថ្ងៃពីថ្ងៃដែលអ្នកបានរួមភេទដោយមិនបានការពារ។
    • វាអាចបង្កឲ្យមានផលរំខានដូចជាការចង្អោរ និង ក្អួត មានការធ្លាក់ឈាមប្រចាំខែមិនទៀងទាត់ និង ការអស់កម្លាំង។ ផលរំខានទាំងនេះមិនបង្កឲ្យមានការគ្រោះថ្នាក់នោះទេ។
    • វាមិនត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតជាប្រចាំនោះទេ។
    ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ​ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩​%។
    • អ្នកអាចរកទិញវាបានយ៉ាងងាយស្រួល (មិនចាំបាច់មានវេជ្ជបញ្ជា)។
    • វាបណ្តោយឲ្យអ្នកគ្រប់គ្រងរដូវខ្លួនឯងបាន។
    • វាអាចកាត់បន្ថយការចុកចាប់នៅពេលទម្លាក់អូវុល ការចុកពោះមុនពេលមករដូវ និង រោគសញ្ញាមុនមករដូវ។
    • វាផ្តល់ការការពារយូរអង្វែងសម្រាប់អ្នក ប៉ុន្តែវាអាចមានប្រសិទ្ធិភាពយូរអង្វែងបានលុះត្រាតែអ្នកប្រើប្រាស់វាបានទៀងទាត់ជារៀងរាល់ថ្ងៃ។
    • វាមានភាពលំបាកក្នុងការលាក់កំបាំង ហើយដៃគូរបស់អ្នកអាចឃើញវាដោយចៃដន្យបាន។
    • ផលរំខានដែលកើតឡើងញឹកញាប់ជាងគេគឺបម្លាស់ប្តូរនៃរបត់នៃការហូរឈាមប្រចាំខែ​(ការហូរឈាមបន្តាកនៅចន្លោះពេលមករដូវ រដូវមានបរិមាណតិចជាងមុន មិនមានការហូរឈាមប្រចាំខែសោះតែម្តង)។ ស្រ្តីខ្លះជួបប្រទះការឈឺក្បាលតិចតួច បម្លាស់ប្តូរនៃទម្ថន់ឡើងចុះ និង ការចុកក្រពះ។
    • ផលរំខានទាំងនេះមិនមានគ្រោះថ្នាក់ដល់អ្នកនោះទេ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលប៉ុន្មានខែ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...