ស្ត្រីភាគច្រើនអាចលេបថ្នាំពន្យារកំណើតបានដោយមិនមានបញ្ហាអី។ ប្រសិនបើអ្នកមានសុខភាពល្អ មិនជក់បារី មិនលើសទម្ងន់ និងមិនមានហេតុផលវេជ្ជសាស្ត្រណាមួយដែលរារាំងមិនឲ្យអ្នកលេបថ្នាំនោះ អ្នកអាចលេបវាបានរហូតដល់អ្នកចូលវ័យអស់រដូវ។ ថ្នាំគ្រាប់ពន្យារកំណើតផ្សំអាចនឹងមិនសាកសមនឹងអ្នកប្រសិនបើ៖
– អ្នកជក់បារី ហើយមានអាយុលើស ៣៥ ឆ្នាំ (សម្រាប់ស្រ្តីដែលមានអាយុលើស ៣៥ ឆ្នាំ ការជក់បារីអំឡុងពេលដែលកំពុងប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតបង្កើនហានិភ័យសម្រាប់ផលរំខានរបស់ថ្នាំមួយចំនួន)
– អ្នកមានអាយុលើស ៥០ ឆ្នាំ (អ្នកនឹងត្រូវពិភាក្សាជាមួយនឹងវេជ្ចបណ្ឌិតរបស់អ្នកដើម្បីរកវីធីសាស្រ្ពពន្យារកំណើតណាមួយក្រៅពីនេះ)
– អ្នកមានជម្ងឺឈឺក្បាលបង្កាំងធ្ងន់ធ្ងរខ្លាំង ដែលមានការឲ្យសញ្ញាមុន (មានពន្លឺចែងចាំងបាំងការមើលឃើញរបស់អ្នក មុននឹងពេលឈឺក្បាលបង្កាំង)
– អ្នកទើបតែសម្រាលកូន តិចជាង ៦ សប្តាហ៍ ហើយអ្នកកំពុងតែបំបៅដោះកូន (អ្នកអាចចាប់ផ្តើមប្រើថ្នាំគ្រាប់ពន្យារកំណើតបាននៅក្រោយពេលសម្រាលកូនហើយរយៈពេល ៦ ខែ ឬ នៅពេលដែលកូនអ្នកអាចផឹកទឹកដោះគោម្ស៉ៅបាន)
– អ្នកមានជម្ងឺទឹកនោមផ្អែមលើសពី ២០ ឆ្នាំមកហើយ ហើយវាបានប៉ះពាល់ដល់សរសៃឈាមរបស់អ្នក គំហើញរបស់អ្នក តម្រង់នោម ឬ ប្រព័ន្ធសរសៃប្រសាទ
– អ្នកកំពុងតែមាន ឬ ធ្លាប់មានជម្ងឺមហារីកសុដន់
– អ្នកធ្លាប់មានការស្ទះសរសៃឈាមខួរក្បាល មានកំណកឈាមនៅក្នុងជើង ឬសួត ការគាំងបេះដូង ឬ បញ្ហាជម្ងឺបេះដូងធ្ងន់ធ្ងរផ្សេងៗទៀត
– អ្នកមានជម្ងឺក្រិនថ្លើម ឬ ការឆ្លងមេរោគទៅថ្លើម ឬ មានដុំសាច់មិនប្រក្រតី
– អ្នកមានជម្ងឺនៅថង់ប្រម៉ាត់ ឬ កំពុងតែលេបថ្នាំសម្រាប់ការព្យាបាលថង់ប្រម៉ាត់ និង
– អ្នកកំំពុងប្រើប្រាស់ថ្នាំសម្រាប់ការប្រកាច់ [9]។
ប្រសិនបើអ្នកមានលក្ខខណ្ឌណាមួយដូចខាងលើ គេណែនាំឲ្យអ្នកទៅពិគ្រោះពិភាក្សាជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិ និងវិជ្ជាជីវៈគ្រប់គ្រាន់ ទទួលបានដំបូន្មានពាក់ព័ន្ធនឹងមធ្យោបាយពន្យារកំណើត។ គេនឹងណែនាំអ្នកនូវជម្រើសវីធីសាស្រ្តពន្យារកំណើតដែលល្អបំផុតសម្រាប់អ្នក។