តើអ្វីទៅជាការរួមភេទក្រៅទ្វារមាស?
យោងទៅតាម Cosmopolitan ពាក្យ «ការរួមភេទខាងក្រៅ» ត្រូវបានបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ ១៩៨០ ដោយលោកស្រី Carol Queen ដែលជាអ្នកជំនាញខាងផ្លូវភេទ និងជាអ្នកនិពន្ធម្នាក់ដែលចង់ឲ្យមនុស្សគ្រប់គ្នាយល់អំពីភាពខុសគ្នារវាង «ការរួមភេទ» និងសកម្មភាពផ្លូវភេទផ្សេងទៀតដែលអាចផ្តល់ភាពស្រណុកស្រួលផ្នែកផ្លូវភេទផងដែរ។
ការរួមភេទខាងក្រៅត្រូវបានគេចាត់ទុកថាជាសកម្មភាពស្និទ្ធស្នាល ឬផ្លូវភេទដែលមិនពាក់ព័ន្ធនឹងការរួមភេទដោយការដាក់លិង្គចូលក្នុងទ្វារមាស។ ខណៈពេលដែលអ្នកអាចតមការរួមភេទតាមទ្វារមាស អ្នកនៅតែអាចអនុវត្តសកម្មភាពផ្លូវភេទផ្សេងទៀតបាន។ ដោយផ្អែកលើរបៀបដែលមនុស្សផ្សេងៗគ្នាកំណត់ថាអ្វីទៅដែលគេហៅថាជាការរួមភេទ មនុស្សមួយចំនួនចាត់ទុកភាពស្និទ្ធស្នាលផ្លូវភេទខាងក្រៅជាទម្រង់នៃការតាមការរួមភេទដែរ(4) ។
ដូចទៅនឹងនិយមន័យនៃការតមការរួមភេទដែរ និយមន័យនៃការរួមភេទខាងក្រៅក៏ខុសគ្នាដែរ។ សម្រាប់មនុស្សមួយចំនួន ការរួមភេទខាងក្រៅគឺជាសកម្មភាពផ្លូវភេទទាំងណាដែលមិនមានការដាក់ចូលទៅក្នុងទ្វារមាស រន្ធគូថ ឬមាត់ ខណៈពេលដែលអ្នកផ្សេងទៀតចាត់ទុកថាវាជាសកម្មភាពផ្លូវភេទ ដែលមានពាក់ព័ន្ធទៅនឹងការដាក់បញ្ចូលទ្វារមាស រន្ធគូថ និងមាត់ដែលមិនពាក់ព័ន្ធនឹងលិង្គ។ អាស្រ័យលើនិយមន័យរបស់អ្នក ខាងក្រោមនេះគឺជាសកម្មភាពដែលអាចរាប់បានថាជាការរួមភេទខាងក្រៅបាន។
សកម្មភាពផ្លូវភេទដែលត្រូវចាត់ទុកថាជាការរួមភេទខាងក្រៅ
ការរួមភេទតាមរន្ធគូទ
សកម្មភាពផ្លូវភេទនេះអាចត្រូវបានអនុវត្តដោយបុគ្គលគ្រប់ភេទ និងគ្រប់យេនឌ័រដោយប្រើប្រដាប់ភេទ ឬឧបករណ៍ជំនួយផ្លូវភេទ។ ឧបករណ៍ជំនួយផ្លូវភេទដែលប្រើសម្រាប់ការរួមភេទតាមរន្ធគូថអាចមានភាពខុសប្លែកពីឧបករណ៍ជំនួយផ្លូវភេទដែលប្រើសម្រាប់ការរួមភេទតាមទ្វារមាស។
ខណៈពេលដែលមនុស្សមួយចំនួនចាត់ទុកការរួមភេទតាមរន្ធគូថថាជាទម្រង់នៃការតមការរួមភេទដែរ អ្នកខ្លះចាត់ទុកថាវាជាទម្រង់នៃការរួមភេទពេញលេញ ដែលមិនស្ថិតនៅក្រោមការតមការរួមភេទ ឬការរួមភេទខាងក្រៅនោះទេ។
មិនខ្វល់ថាអ្នកចាត់ទុកការរួមភេទតាមរន្ធគូថជាការរួមភេទប្រភេទណាទេ តែអ្នកត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចពីហានិភ័យនៃការឆ្លងជម្ងឺកាមរោគដោយគោរពតាមការការពារខាងក្រោម
– ការប្រើប្រាស់ការការពារពេលធ្វើសកម្មភាពផ្លូវភេទ (ស្រោមអនាម័យខាងក្រៅឬខាងក្នុងត្រូវបានណែនាំឲ្យប្រើប្រាស់);
– មិនប្រើឧបករណ៍ជំនួយផ្លូវភេទដូចគ្នាទាំងទ្វាមាស និងរន្ធគូថ ដោយមិនបានលាងសម្អាតវាជាមុន។ និង
– រក្សាអនាម័យតាមរន្ធគូថ។
ការរួមភេទតាមមាត់
សកម្មភាពផ្លូវភេទនេះពាក់ព័ន្ធនឹងការប្រើប្រាស់មាត់ដោយដៃគូរបស់អ្នកទៅលើតំបន់ផ្លូវភេទណាមួយរបស់អ្នក រួមទាំងប្រដាប់ភេទរបស់អ្នកផងដែរ។ ជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាបានត្រឹមត្រីវរវាងដៃគូ ការរួមភេទតាមមាត់អាចជាមធ្យោបាយដ៏ល្អមួយក្នុងការធ្វើឲ្យដៃគូរបស់អ្នកស្រណុកស្រួលខាងផ្លូវភេទ។ បុគ្គលមួយចំនួនមិនចាត់ទុកការរួមភេទតាមមាត់ជាទម្រង់នៃការតាមការរួមភេទ ឬការរួមភេទខាងក្រៅនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទតាមមាត់មិនការពារអ្នក ឬដៃគូរបស់អ្នកពីការឆ្លងជម្ងឺកាមរោគនោះទេ។ ត្រូវប្រាកដថាអ្នកបានរក្សាសុវត្ថិភាពដោយប្រើរបាំងកាពារជ័រកៅស៊ូ ដូចជាស្រោមអនាម័យ ឬស្រោមពាំងមាត់។ នេះនឹងការពារមិនឲ្យទឹករំអិលទ្វារមាស និងទឹកកាម ឬសារធាតុបង្កគ្រោះថ្នាក់ផ្សេងៗពីផ្នែកផ្សេងៗនៃរាងកាយរបស់ដៃគូអ្នកចូលទៅក្នុងមាត់របស់អ្នក។
ការភ្ញោចផ្លូវភេទរបស់ដៃគួទៅវិញទៅមក
ដៃគូអាចបង្កជាសេចក្តីសុខផ្លូវភេទដល់គ្នាទៅវិញទៅមកដោយប្រើផ្នែកផ្សេងទៀតនៃរាងកាយរបស់ពួកគេដើម្បីភ្ញោចផ្លូវភេទ រួមទាំងដៃ និងម្រាមដៃ (ការប្រើម្រាមដៃដើម្បីរួមភេទ)។
ការត្រដុះប្រដាប់ភេទជាមួយគ្នា
នេះរួមបញ្ចូលទាំងការត្រដុះលើរាងកាយដៃគូរបស់អ្នកដើម្បីដល់ចំណុចកំពូល។ នេះអាចរួមបញ្ចូលការក្លែងធ្វើជាការរួមភេទដោយមិនបានដោះសម្លៀកបំពាក់របស់អ្នកនោះទេ។
ការប្រើប្រាស់ឧបករណ៍ជំនួយផ្លវភេទ
នេះពាក់ព័ន្ធនឹងការភ្ញោចចំណុចស្រើបស្រាលរបស់អ្នក ឬដៃគូរបស់អ្នក ដោយប្រើឧបករណ៍ជំនួយផ្លូវភេទដែលបង្កើតឡើងជាពិសេសសម្រាប់សកម្មភាពផ្លូវភេទ និងការកម្សាន្តផ្នែកផ្លូវភេទ។ មានឧបករណ៍ជំនួយផ្លូវភេទជាច្រើនដែលបង្កើតឡើងសម្រាប់សកម្មភាពផ្លូវភេទផ្សេងៗ។
ដូចគ្នានឹងការរួមភេទតាមមាត់ និងតាមរន្ធគូថដែរ មនុស្សមួយចំនួនមិនចាត់ទុកការប្រើឧបករណ៍ជំនួយផ្លូវភេទជាទម្រង់នៃការតមការរួមភេទ ឬការរួមភេទខាងក្រៅនោះទេ។ អ្នកខ្លះទៀតចាត់ទុកវាបែបនេះ ដោយសារតែវាមិនមានការទាក់ទងនឹងការរួមភេទដោយការដាក់ប្រដាប់ភេទចូលក្នុងទ្វារមាស។
ខណៈពេលដែលឧបករណ៍ជំនួយផ្លូវភេទមិនអាចនាំឲ្យមានគភ៌បាន ពួកវានៅតែអាចចម្លងជម្ងឺកាមរោគ (STIs)។ ប្រសិនបើអ្នកប្រើប្រាស់ឧបករណ៍ជំនួយផ្លូវភេទ អ្នកត្រូវប្រាកដថាអ្នករក្សាបាននូវស្តង់ដារអនាម័យខ្ពស់ និងប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នសុវត្ថិភាពដូចខាងក្រោម៖
– ចងចាំជានិច្ចថាត្រូវសម្អាតឧបករណ៍ជំនួយផ្លូវភេទរបស់អ្នកជាមួយសាប៊ូប្រភេទស្រាលបន្ទាប់ពីប្រើប្រាស់រួច។
– កុំប្រើឧបករណ៍ជំនួយផ្លូវភេទរួមគ្នា ជាពិសេសឧបករណ៍ដែលត្រូវបានប្រើប្រាស់សម្រាប់ការដាក់ចូលទ្វារមាស។ ប្រសិនបើអ្នកសម្រេចចិត្តប្រើឧបរកណ៍ជំនួយផ្លូវភេទរួមគ្នា សូមប្រាកដថាអ្នកបានប្រើស្រោមអនាម័យពីលើឧបករណ៍ដែលប្រើជាមួយគ្នានោះ។
– ជៀសវាងការឧបករណ៍សម្រាប់ដាក់ចូលរន្ធគូថ និងទ្វារមាសក្នុងពេលតែមួយ។ សម្អាតឧបករណ៍ជំនួយផ្លូវភេទដែលប្រើសម្រាប់រន្ធគូថឲ្យស្អាតមុនពេលប្រើវានៅកន្លែងផ្សេងទៀត។
ការថើប
ជាទូទៅ ការថើបមិនត្រូវបានចាត់ទុកថាជាទម្រង់នៃការរួមភេទនោះទេ។ ដៃគូខ្លះបង្ការការមានផ្ទៃពោះដោយគ្រាន់តែធ្វើការថើប ហើយជៀសវាងសកម្មភាពផ្លូវភេទដែលមានការដាក់បញ្ចូលទៅក្នុងរាងកាយ។
ការសម្រេចកាមដោយខ្លួនឯងក្នុងពេលតែមួយជាមួយនឹងដៃគូ
ចំពោះដៃគូមួយចំនួន ការសម្រេចកាមដោយខ្លួនឯង (សម្រេចកាមដោយខ្លួនឯងជាមួយដៃគូរបស់អ្នក) ត្រូវបានគេចាត់ទុកថា ជាមធ្យោបាយមួយក្នុងការជៀសវាងការរួមភេទដោយការដាក់បញ្ចូលលិង្គ និងហានិភ័យនៃការមានផ្ទៃពោះ។
ការធ្វើការម៉ាស្សា
ការចែករំលែកការម៉ាស្សាដ៏ពោរពេញដោយភាពស្និទ្ធស្នាលជាមួយដៃគូរបស់អ្នកអាចផ្តល់សេចក្តីសុខផ្នែកផ្លូវភេទដល់ដៃគូដែលកំពុងព្យាយាមតមការរួមភេទ (6) ។
តើអ្នកអាចមានផ្ទៃពោះបានទេពីការរួមភេទក្រៅទ្វារមាស?
ត្រូវហើយ។ វាកើតឡើងនៅពេលដែលមេជីវិតឈ្មោលចូលក្នុងទ្វាមាស។ ឧទាហរណ៍ នៅពេលដែលលិង្គដែលបានឡើងរឹងទៅប៉ះនឹងទ្វារមាស នៅពេលដែលដៃគូបញ្ចេញទឹកកាមនៅជិតទ្វារមាសពេក ឬនៅពេលដែលម្រាមដៃដែលប៉ះនឹងទឹកកាមទៅ ប៉ះនឹងទ្វារមាសមុនពេលសម្អាតបានត្រឹមត្រូវ។
រាល់សកម្មភាពផ្លូវភេទដែលមិនពាក់ព័ន្ធនឹងការបញ្ចូលទឹកកាមទៅក្នុងទ្វារមាស មិនអាចបណ្តាលឲ្យមានគភ៌បានទេ។
តើអ្នកអាចឆ្លងជម្ងឺកាមរោគពីការរួមភេទតាមទ្វារមាសឬទេ?
ត្រូវហើយ។ ការរួមភេទខាងក្រៅមិនអាចការពារអ្នកពីជម្ងឺកាមរោគទេ។ ការឆ្លងជម្ងឺកាមរោគខ្លះត្រូវបានចម្លងតាមមាត់ រន្ធគូថ ឬតាមរយៈការប៉ះស្បែកទៅនឹងស្បែកផ្ទាល់។
តើការរួមភេទដោយមិនធ្វើចលនាជាប្រភេទនៃការរួមភេទខាងក្រៅដែរឬទេ?
«ការរួមភេទដែលមិនធ្វើចលនា» ជាពាក្យដែលយុវវ័យសាសនាម័រមនបានធ្វើឲ្យល្បីឈ្មោះនៅលើបណ្តាញសង្គម TikTok។ ពួកគេបានពណ៌នាអំពី «ការត្រាំ» ថាជាការអនុវត្តផ្លូវភេទ ដែលមានការដាក់បញ្ចូលលិង្គទៅក្នុងទ្វារមាសតែ ប៉ុន្តែមិនមានការរុញច្រាន ឬចលនាណាមួយឡើយ។ បើនិយាយងាយយល់ បុរសម្នាក់បញ្ចូលលិង្គរបស់ខ្លួនទៅក្នុងទ្វារមាស បន្ទាប់មកគ្រាន់តែដេកនៅទីនោះដោយមិនមានការរុញច្រាននិងដកចេញទៅវិញទៅមក។ ការអនុវត្តបែបនេះគឺជារឿងធម្មតាក្នុងចំណោមពួកសាសនាម័រមនដែលមិនទាន់រៀបការ ហើយអ្នកដែលអនុវត្តវាមិនចាត់ទុកវាការរួមភេទនោះទេ។
ខណៈពេលដែលនិយមន័យនៃ «ការត្រាំ» ដោយអ្នកដែលអនុវត្តវាដោយសារពួកគេជឿថាវាជារឿងសីលធម៌ក្នុងការរួមភេទដោយគ្មានចលនា(ហើយដូច្នេះវាមិនមែនជា «អំពើបាប» នោះទេ) តែការអនុវត្តនេះនៅតែអាចបណ្តាលឲ្យមានគភ៌ឬជម្ងឺកាមរោគ។
តើអ្នកអាចរួមភេទក្រៅទ្វារមាសនៅពេលណាដែរ?
– នៅពេលដែលដៃគូរបស់អ្នកមិនចាប់អារម្មណ៍ ឬមិនទាន់ត្រៀមខ្លួនសម្រាប់ការរួមភេទ។
– នៅពេលដែលអ្នកមិនប្រើវិធិសាស្រ្តពន្យារកំណើតណាមួយ។
– ប្រសិនបើអ្នកកំពុងប្រើវិធីសាស្រ្តរាប់ថ្ងៃរួមភេទ ហើយដៃគូជាស្ត្រីកំពុងស្ថិតនៅក្នុងបង្អួចនៃការមានកូនរបស់នាង។
– ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានការឆ្លងមេរោគ ឬលក្ខខណ្ឌណាមួយដែលអាចរារាំងអ្នកទាំងពីរ ឬដៃគូណាមួយពីការសប្បាយរីករាយនឹងការរួមភេទតាមទ្វារមាស។