ស្រោមអនាម័យបុរស

ស្រោមអនាម័យបុរស
ស្រោមអនាម័យបុរស

តើអ្វីទៅជាស្រោមអនាម័យបុរស?

ស្រោមអនាម័យខាងក្រៅ ជួនកាលគេហៅថាស្រោមអនាម័យបុរស “ឆ័ត្រ” “អាវភ្លៀង” “ស្បែក” ឬ “របស់ការពារ” គឺជាគម្រប ឬ ស្រោមដែលពាក់ពីលើលិង្គ ដើម្បីការពារមេជីវិតឈ្មោលក្នុងស្រោមអនាម័យមិនឲ្យចូលទៅក្នុងទ្វារមាស រន្ធគូថ ឬមាត់។ វាត្រូវបានចាត់​ទុក​ថា​ជា​វិធី​ពន្យារ​កំណើត​ដ៏​ល្អ​បំផុត ស្រោមអនាម័យខាងក្រៅជា​វិធី​ដ៏​ពេញ​និយម​បំផុត​មួយ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ការពារ​ពីការ​មាន​ផ្ទៃពោះ និង​ការពារ​ពី​ការ​ឆ្លង​មេរោគ​កាមរោគ (STIs)។ គ្រាន់​តែ​ស៊កវា​លើ​លិង្គដែលឡើងរឹង ឬ​ឧបករណ៍រួមភេទ​មុន​ពេល​ធ្វើសកម្មភាពរួមភេទ​ណាមួយ​។

ស្រោមអនាម័យខាងក្រៅមានរូបរាង និងទំហំរាប់រយប្រភេទ ហើយអ្នកអាចទិញប្រភេទដែលមានទឹករំអិល ឬគ្មាន។ ស្រោមអនាម័យខាងក្រៅទូទៅត្រូវបានផលិតចេញពីជ័រកៅស៊ូ ប៉ុន្តែស្រោមអនាម័យអាចផលិតពីវត្ថុធាតុផ្សេងទៀតដែរ រួមមានដូចជាស្បែកចៀម នីទ្រីល ប៉ូលីយូរេថេន និងប៉ូលីអ៊ីសូព្រីន។

ស្រោមអនាម័យខាងក្រៅមួយចំនួនត្រូវបានគេលាបថ្នាំសម្លាប់មេជីវិតឈ្មោល ដែលជាសារធាតុគីមីម្យ៉ាងដែលមានមុខងារសម្លាប់មេជីវិតឈ្មោលបាន។ ស្រោមអនាម័យដែលស្រោបដោយថ្នាំសម្លាប់មេជីវិតឈ្មោល មិនត្រូវបានណែនាំសម្រាប់ការរួមភេទតាមមាត់ ឬតាមរន្ធគូថនោះទេ។ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានងាយនឹងប្រតិកម្មទៅនឹងថ្នាំសម្លាប់មេជីវិតឈ្មោល សូមរកមើលស្រោមអនាម័យដែលគ្មានថ្នាំសម្លាប់មេជីវិតឈ្មោលនេះ។

តើស្រោមអនាម័យខាងក្រៅមានដំណើរការយ៉ាងដូចម្តេច?

ស្រោមអនាម័យខាងក្រៅការពារការមានផ្ទៃពោះដោយបង្កើតជារបាំងដែលរារាំងមេជីវិតឈ្មោលមិនឲ្យចូលក្នុងទ្វារមាស។ វាក៏ការពារការឆ្លងមេរោគពីលិង្គ ទឹកកាម យោនី ទ្វារមាស ឬរន្ធគូថពីការឆ្លងទៅដៃគូ។

ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត ស្រោមអនាម័យខាងក្រៅតម្រូវឲ្យប្រើប្រាស់ឲ្យបានត្រឹមត្រូវរាល់ពេលដែលប្រព្រឹត្តិទង្វើផ្លូវភេទណាមួយក៏ដោយ (1)។

ប្រភេទនៃស្រោមអនាម័យខាងក្រៅ

ស្រោមអនាម័យជ័រកៅស៊ូ។ ស្រោម​អនាម័យ​ដែលធ្វើឡើងពីជ័រ​កៅស៊ូ ហើយ​អាច​យឺត​បាន​រហូត​ដល់ ៨០០%។ នេះគឺជាប្រភេទស្រោមអនាម័យដែលគេប្រើប្រាស់ច្រើនជាងគេបំផុត។ កុំប្រើវាជាមួយនឹងទឹករំអិលដែលមានមូលដ្ឋានប្រេង ព្រោះវាអាចបណ្តាលឲ្យស្រោមអនាម័យខូច ឬរបូតចេញ​ ដែលអាចបង្កើនហានិភ័យនៃការមានផ្ទៃពោះ ឬឆ្លងជម្ងឺកាមរោគ។

ស្រោមអនាម័យមិនផលិតពីជ័រកៅស៊ូ ។ ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងជ័រកៅស៊ូ ឬចូលចិត្តទឹករំអិលដែលមានមូលដ្ឋានប្រេង នោះអ្នកអាចស្វែងរកស្រោមអនាម័យដែលមិនមែនជាជ័រកៅស៊ូវិញ។ ពួកវាជាធម្មតាត្រូវបានផលិតចេញពីប៉ូលីអ៊ីសូព្រីន (កៅស៊ូសំយោគ) ឬប៉ូលីយូរេថេន (ប្លាស្ទិក)។ ដូចស្រោមអនាម័យជ័រកៅស៊ូដែរ ពួកវាអាចការពារអ្នកពីការមានផ្ទៃពោះ និងជម្ងឺកាមរោគបាន។ សម្រាប់ប្រភេទស្រោមអនាម័យក្រៅពីស្រោមអនាម័យជ័រកៅស៊ូ អ្នកអាចប្រើទឹករំអិលដែលមានមូលដ្ឋានប្រេង ឬទឹកក៏បានដែរ​ដោយមិនមានបញ្ហា។ ជាទូទៅ ទឹករំអិលដែលមានមូលដ្ឋានប្រេងជាទឹកត្រូវបានណែនាំឲ្យប្រើប្រាស់ នៅពេលអ្នកកំពុងប្រើស្រោមអនាម័យប្រភេទនេះ ដោយប្រភេទទឹករំអិលនេះអាចបង្កើនអារម្មណ៍ស្រណុកស្រួលខាងផ្លូវភេទបាន។

ស្រោមអនាម័យស្បែកសត្វ។ ស្រោមអនាម័យនេះត្រូវបានគេស្គាល់ផងដែរថាជាស្រោមអនាម័យស្បែកចៀម ពួកវាត្រូវបានផលិតចេញពីភ្នាសពោះវៀនរបស់សត្វចៀម។ ពួកវាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងស្រោមអនាម័យជ័រកៅស៊ូ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវដឹងថា ស្រោមអនាម័យប្រភេទនេះជួយការពារការមានផ្ទៃពោះ ប៉ុន្តែវាមិនអាចការពារពីជម្ងឺកាមរោគបានទេ។ ជាមួយនឹងស្រោមអនាម័យប្រភេទនេះ អ្នកអាចប្រើទឹករំអិលធាតុផ្សំចំបងជាប្រេង ឬ ទឹកក៏បាន។

តើស្រោមអនាម័័យខាងក្រៅមានប្រសិទ្ធភាពកម្រិតណាដែរ?

ប្រសិទ្ធភាពនៃស្រោមអនាម័យខាងក្រៅសឹងតែផ្អែកទាំងស្រុងទៅលើរបៀបដែលអ្នកប្រើប្រាស់វា។ អ្នក​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​មាន​ផ្ទៃពោះ និង/ឬ​ឆ្លង​ជម្ងឺ​កាម​រោគ​នៅ​ពេល​ដែល​អ្នក​មិន​ប្រើ​ស្រោមអនាម័យ​​​គ្រប់​សកម្មភាព​រួមភេទទាំងអស់។ ការ​មាន​ផ្ទៃពោះ​ដែល​បណ្តាលមកពីស្រោមអនាម័យ​គឺ​ដោយសារតែ​​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ ការ​រហែកស្រោមអនាម័យ ឬ​របូតចេញពេលកំពុងរួមភេទ។

តើស្រោមអនាម័យខាងក្រៅមានរូបរាងដូចម្តេច?

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...