ការតមការរួមភេទ

ការតមការរួមភេទ
ការតមការរួមភេទ

ការតមការរួមភេទ ឬត្រូវបានគេស្គាល់ថាជាវិធីសាស្ត្រ «មិននៅពេលនេះទេ» គឺជាការពន្យារ ឬជៀសវាងសកម្មភាពផ្លូវភេទទាំងអស់ ឬសកម្មភាពផ្លូវភេទមួយចំនួន។ ប្រសិនបើអ្នកមិនរួមភេទតាមទ្វារមាសទេ អ្នកនឹងមិនអាចមានផ្ទៃពោះបានទេ។ ក្នុងន័យទូលំទូលាយ ពាក្យថា តមការរួមភេទ អាចមានន័យផ្សេងគ្នាចំពោះបុគ្គលផ្សេងៗគ្នា។

ប្រសិនបើអ្នកកំពុងពិចារណាការតមការរួមភេទក្នុងនាមជាវិធីសាស្រ្តពន្យារកំណើត វាត្រូវបានកំណត់ថាជាការជៀសវាងប្រភេទនៃការរួមភេទណាដែល​អាចនាំឲ្យមានការបញ្ចេញទឹកកាមចូលទៅក្នុងទ្វារមាស។ ទោះជាយ៉ាងណាក៏ដោយ និយមន័យនេះទទួលស្គាល់ថា ជម្ងឺកាមរោគ (STIs) មួយចំនួនអាចចម្លងបានតាមរយៈការប៉ះពាល់ផ្ទាល់ទៅលើស្បែក។

ការតមការរួមភេទ​បឋម​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​អ្នក​ដែល​មិន​ធ្លាប់​មាន​សកម្មភាព​ផ្លូវ​ភេទទាល់តែសោះ សម្រេចចិត្ត​ពន្យារ​ការធ្វើសកម្មភាព​ផ្លូវ​ភេទ​ខ្លះ ឬ​ទាំង​ស្រុងតែម្តង។

ការតមការរួមភេទបន្ទាប់បន្សំ​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​នរណា​ម្នាក់​ដែល​ធ្លាប់​មាន​សកម្មភាព​ផ្លូវ​ភេទ​ពី​រួចមកហើយ ​សម្រេច​ចិត្ត​ពន្យារ​ ឬ ជៀសវាងសកម្មភាពផ្លូវ​ភេទ​ទាំងអស់ ឬ​មួយ​ចំនួន។

ការតមការរួមភេទដែលមានកាលកំណត់ ត្រូវបានកំណត់ថាជាមនុស្សដែលសកម្មខាងផ្លូវភេទ ហើយសម្រេចចិត្តមិនរួមភេទតាមទ្វារមាសជាមួយនឹងលិង្គ អំឡុងពេលថ្ងៃដែលអាចមានកូនបានក្នុងវដ្តរដូវ (1)។

មនុស្ស​ម្នាក់​អាច​ជ្រើសរើស​តមការរួមភេទ​តាម​ទ្វារមាស​តែ​មួយប៉ុណ្ណោះ ប៉ុន្តែ​នៅតែមានសកម្មភាព​​រួមភេទ​ផ្សេងទៀត​។ ការអនុវត្ត​ទម្រង់​សកម្មភាព​ផ្លូវភេទ​ផ្សេងទៀត​ទាំងអស់នេះ​ត្រូវ​បាន​កំណត់​ដោយ Planned Parenthood ថាជាការរួមភេទខាងក្រៅ

តើការតមការរួមភេទមានដំណើរការដូចម្តេច?

ប្រសិនបើអ្នកមិនរួមភេទតាមទ្វារមាសទេ អ្នកនឹងមិនអាចមានផ្ទៃពោះបានទេ។ វិធីសាស្រ្ត​នេះ​ជា​ការ​សម្រេច​ចិត្ត​ដោយ​ចេតនា​ និង ដោយសតិបញ្ញា ថានឹងមិន​មាន​ការ​រួម​ភេទ​តាម​ទ្វារមាសទេ។ វាគឺជាការសម្រេចចិត្តមួយដែលអ្នកនឹងត្រូវចងចាំជារៀងរាល់ថ្ងៃ។

ដើម្បី​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​នេះ អ្នក​ត្រូវតែ​រំលឹក​ខ្លួនឯង​អំពីមូលហេតុដែល​អ្នក​ជ្រើសរើស​មិន​រួមភេទ​តាម​ទ្វារមាស។ វាក៏អាចជួយអ្នកផងដែរប្រសិនបើអ្នកគិតអំពីផលវិបាកដែលអាចកើតមានឡើងនៅពេលអ្នកផ្លាស់ប្តូរគំនិតរបស់អ្នក។ ប្រសិនបើអ្នកសម្រេចចិត្តរួមភេទ អ្នកត្រូវប្រាកដថាអ្នកបានការពារជាមួយនឹងវិធីសាស្រ្តពន្យារកំណើតដ៏មានប្រសិទ្ធភាពមួយផ្សេងទៀត។

តើគេប្រើប្រាស់វិធីសាស្រ្តតមការរួមភេទដូចម្តេច?

ទោះបីជាមិនមែនមានតែវិធីមួយគត់ក្នុងការអនុវត្តការតមការរួមភេទ ខាងក្រោមនេះគឺជាគន្លឹះដែលមានប្រយោជន៍មួយចំនួនដែលនឹងជួយអ្នកឲ្យអនុវត្តការតមការរួមភេទឲ្យកាន់តែមានប្រសិទ្ធភាព៖

– ជៀសវាងការយកខ្លួនអ្នកទៅដាក់ក្នុងស្ថានភាពដែលនឹងធ្វើឲ្យអ្នកពិបាកក្នុងការប្រកាន់ខ្ជាប់នូវការសម្រេចចិត្តរបស់អ្នក។
-​ សូមពិចារណាជៀសវាងការសេពគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន ព្រោះវាអាចរំខានដល់ការវិនិច្ឆ័យរបស់អ្នក។
– ស្វែងរកមនុស្សដែលអ្នកអាចនិយាយជាមួយអំពីការសម្រេចចិត្តរបស់អ្នក ហើយពឹងផ្អែកលើពួកគេសម្រាប់ការគាំទ្រ និងជំនួយ។
– និយាយអំពីការសម្រេចចិត្តរបស់អ្នកជាមួយដៃគូរបស់អ្នកឲ្យបានត្រឹមត្រូវមុនពេលអ្នកធ្វើតាមអារម្មណ៍មួយឆាវរបស់អ្នក។
– និយាយឲ្យត្រង់ៗ និងច្បាស់លាស់ជាមួយដៃគូរបស់អ្នកអំពីដែនកំណត់នៃការរួមភេទរបស់អ្នក។
– ស្វែងរកជម្រើសបង្កើ​នភាពស្និទ្ធស្នាលផ្សេងទៀត ដែលអ្នកប្រហែលជាអាចយកមកជំនួសបាន។
-កុំភ្លេចការពារខ្លួនអ្នកពីជម្ងឺកាមរោគ ដែលមិនមែនចាំបាច់តែមានការរួមភេទតាមទ្វារមាសដើម្បីចម្លងនោះទេ។

តើការតមការរួមភេទមានប្រសិទ្ធភាពកម្រិតណា?

នៅពេលដែលការរួមភេទតាមទ្វារមាសត្រូវបានជៀសវាង ការតមអាចមានប្រសិទ្ធភាព 100% ក្នុងការការពារការមានផ្ទៃពោះ។ ប្រសិនបើអ្នកអាចប្រើវិធីសាស្រ្តនេះបានគ្រប់ពេលទាំងអស់ នោះនឹងអាចធានាថាមិនមានផ្ទៃពោះនោះទេ។ ទោះយ៉ាងណាក៏ដោយ វាទាមទារការគ្រប់គ្រងខ្លួនឯង ដូច្នេះហើយ មនុស្សមួយចំនួនប្រហែលជាពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លាំងណាស់។ ប្រសិនបើអ្នកកំពុងប្រើប្រាស់វិធីនេះ និងកំពុងធ្វើសកម្មភាពផ្លូវភេទផ្សេងទៀត ការតមការរួមភេទតាមទ្វារមាសតែមួយគត់ប្រហែលជាមិនអាចការពារជម្ងឺកាមរោគមួយចំនួនបានទេ (2)។

តាមទ្រឹស្តី ទោះបីជាការតមការរួមភេទមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការមានផ្ទៃពោះ មនុស្សភាគច្រើនមិនអាចអនុវត្តវាបានត្រឹមត្រូវនោះទេ។ គួរកត់សម្គាល់ថា មិនមានភស្តុតាងណាមួយបង្ហាញថា កម្មវិធីអប់រំស្តីណែនាំមិនឲ្យរួមភេទដែលបង្រៀនទៅកាន់ក្មេងៗវ័យជំទង់អាចកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងជម្ងឺកាមរោគបាននោះទេ។ វិធីសាស្រ្តតមការរួមភេទត្រូវបានគេដឹងថាមានប្រសិទ្ធភាពជាងនៅពេលដែលវាត្រូវបានអនុវត្តដោយគូស្វាមីភរិយាដែលមានវ័យចំណាស់ និងមានភាពចាស់ទុំ ហើយមិនសូវមានប្រសិទ្ធភាពនៅពេលដែលមានការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងនោះទេ ឬនៅពេលដែលដៃគូនោះមានចំណង់ផ្លូវភេទ​ខ្ពស់(3)។

តើអ្នកគួរពិចារណាប្រើប្រាស់វិធីសាស្រ្តតមការរួមភេទនៅពេលណា?

– ប្រសិនបើសាសនារបស់អ្នកប្រឆាំងនឹងវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។
– ប្រសិនបើអ្នកបានយល់ព្រមជាមួយដៃគូរបស់អ្នកក្នុងការតមរួមភេទដោយហេតុផលសីលធម៌ សាសនា ឬវប្បធម៌។
– ប្រសិនបើអ្នកមិនអាចប្រើវិធីសាស្រ្តពន្យារកំណើតផ្សេងទៀតបាន។

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...