តើអ្វីទៅជាគុណសម្បត្តិនៃការតមការរួមភេទ?
– តាមទ្រឹស្តី ការតមការរួមភេទ គឺជាវិធីសាស្ត្រពន្យារកំណើតដ៏មានប្រសិទ្ធភាពបំផុត។
– វាជាឱកាសដ៏ល្អក្នុងការសាកនូវរបៀបថ្មីៗនៃការបង្កើតភាពស្និទ្ធស្នាលជាមួយដៃគូរបស់អ្នក និងបង្ហាញពីការស្រលាញ់គ្នាទៅវិញទៅមក។ មានវិធីជាច្រើនផ្សេងទៀតក្នុងការបង្កើតភាពស្និទ្ធិស្នាល រួមទាំងសកម្មភាពមិនរួមភេទដូចជា ការដើរលេងបែបរ៉ូមែនទិក ការរីករាយជាមួយការញ៉ាំអាហារពេលល្ងាចជាមួយគ្នាដ៏ និងការឲ្យកាដូគ្នាទៅវិញទៅមកជាដើម។
– វាមិនមានត្រូវចំណាយថវិការអ្វីនោះទេ។
– វាមិនមានផលប៉ះពាល់ណាមួយឡើយ។
– វាអាចផ្តល់ឲ្យដៃគូនូវឱកាសដ៏ល្អមួយដើម្បីធ្វើការស្គាល់គ្នាឲ្យកាន់តែច្បាស់ ហើយជាលទ្ធផល វាធ្វើឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែប្រសើរឡើង (6) ។
តើអ្វីទៅជាគុណវិបត្តិនៃការតមការរួមភេទ
– វាអាចចំណាយកម្លាំងច្រើន។ អ្នកត្រូវមានការគ្រប់គ្រងខ្លួនឯងខ្ពស់ ហើយវាមានដំណើរការលុះត្រាតែអ្នកមិនមានការរួមភេទតាមទ្វារមាស (ប៉ុន្តែអ្នកអាចរួមភេទតាមមាត់ និង រន្ធគូទបាន)
– វាត្រូវការវិន័យផ្ទាល់ខ្លួន និងការប្តេជ្ញាចិត្ត។ ការនិយាយថា «មិនទាន់ទេនៅពេលនេះ» អាចធ្វើជាវិធីសាស្រ្តពន្យារកំណើតបានលុះត្រាតែអ្នកប្រកាន់ភ្ជាប់នូវវិធីសាស្រ្តពន្យារកំណើតនេះឲ្យបានជាប់លាប់។
– វាទាមទារការប្រាស្រ័យទាក់ទងគ្នាល្អជាមួយដៃគូរបស់អ្នក។ ប្រសិនបើអ្នកគ្រាន់តែកំពុងតែមើលចិត្តគ្នា ឬក្នុងទំនាក់ទំនងស្នេហា អ្នកនឹងត្រូវអាចប្រាប់ដៃគូរបស់អ្នកនូវអ្វីដែលអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន។ នេះមានន័យថា អ្នកមានភាពងាយស្រួលក្នុងការនិយាយជាមួយដៃគូរបស់អ្នកថាតើព្រំដែនផ្លូវភេទរបស់អ្នកនៅត្រឹមណា។
– វាទាមទារឲ្យអ្នកមានដៃគូដែលនឹងគាំទ្រអ្នកជានិច្ច។ បើអ្នកមានទំនាក់ទំនងស្នេហា អ្នកទាំងពីរត្រូវតែយល់ស្របជាមួយនឹងជីវិតផ្លូវភេទដែលមិនមានការរួមភេទតាមទ្វារមាស។ ប៉ុន្តែត្រូវចាំថា ការនិយាយថា «មិនទាន់ទេនៅពេលនេះ» មិនមានន័យថាអ្នកមិនត្រូវបានអនុញ្ញាតឲ្យមានការសប្បាយខាងផ្លូវភេទនោះទេ។
– វាអាចពិបាកក្នុងការធ្វើឲ្យបានជាប់លាប់។
– វាអាចពិបាកក្នុងការប្រកាន់ខ្ជាប់វិធីសាស្រ្តនេះប្រសិនបើអ្នកស្រវឹង។
– វាមិនផ្តល់ការការពារពីជម្ងឺកាមរោគជានិច្ចនោះទេ។