ស្រោមអនាម័យខាងក្នុង

ស្រោមអនាម័យខាងក្នុង
ស្រោមអនាម័យខាងក្នុង

តើអ្វីទៅជាស្រោមអនាម័យខាងក្នុង?

ស្រោមអនាម័យខាងក្នុង ត្រូវបានគេស្គាល់ថាជាស្រោមអនាម័យស្ត្រី គឺជាថង់ ឬស្រោមដែលដាក់បញ្ចូលទៅក្នុងទ្វារមាស ឬរន្ធគូថ ដើម្បីផ្តល់ការការពារប្រឆាំងនឹងការមានផ្ទៃពោះ (ក្នុងការរួមភេទតាមទ្វារមាស) និងជម្ងឺកាមរោគ (STIs)។ ពួកវាត្រូវបានផលិតចេញពីស្រទាប់ប្លាស្ទិកស្តើង និងថ្លា ហើយត្រូវបានដាក់ចូលទៅក្នុងទ្វារមាសបែបធូររលុង មិនតឹង។

ពួកវាមានកងដែលអាចបត់បែនបាននៅសងខាងចុងរបស់វា។ កងនៅត្រង់ខាងដែលបិទជិតត្រូវបានប្រើដើម្បីដាក់បញ្ចូលស្រោមអនាម័យខាងក្នុង ខណៈពេលដែលកងនៅត្រង់ខាងចំហត្រូវបានប្រើដើម្បីកាន់ទប់មួយផ្នែកខាងលើនៃស្រោមអនាម័យនៅខាងក្រៅទ្វារមាស ឬរន្ធគូថ។

ស្រោមអនាម័យស្ត្រីអាចផលិតពីវត្ថុធាតុផ្សេងៗដូចជា នីទ្រីល (nitrile) ជ័រកៅស៊ូ (latex) ឬ ប៉ូលីយូរេថេន (Polyurethane) ។

តើស្រោមអនាម័យខាងក្នុងមានដំណើរការយ៉ាងដូចម្តេច?

ពួកវាដំណើរការដូចគ្នាទៅនឹងស្រោមអនាម័យខាងក្រៅដែរ លើកលែងតែគេពាក់វានៅខាងក្នុងទ្វារមាស ឬរន្ធគូថ មិនមែននៅលើលិង្គទេ។ ស្រោមអនាម័យខាងក្នុងរក្សាមេជីវិតឈ្មោលនៅខាងក្នុងស្រោមអនាម័យ និងទប់កុំឲ្យវាចូលទ្វារមាស ឬរន្ធគូថ។ ពួកគេក៏ជួយការពារការឆ្លងមេរោគ ឬការពារសារធាតុរាវនៃប្រដាប់ភេទ នៅលើលិង្គ ទ្វារមាស ឬរន្ធគូថ កុំឲ្យប៉ះទៅលើដៃគូ (1)។

ប្រសិទ្ធភាពនៃស្រោមអនាម័យខាងក្នុង

ប្រសិទ្ធភាពនៃស្រោមអនាម័យខាងក្នុងគឺអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់វា។ ហានិភ័យនៃការមានផ្ទៃពោះ ឬការឆ្លងជម្ងឺកាមរោគកើនឡើង នៅពេលដែលអ្នកមិនប្រើស្រោមអនាម័យ គ្រប់ពេលដែលរួមភេទទាំងអស់។ ការមានគភ៌អាចកើតមានឡើងចំពោះអ្នកដែលប្រើស្រោមអនាម័យនេះ លុះត្រាតែ អ្នកប្រើប្រាស់មិនបានត្រឹមត្រូវ មានការបែក ឬរបូតនៅពេលរូមភេទ។

សម្រាប់ការប្រើប្រាស់ជាទូទៅ ស្ត្រី ២១ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើស្រោមអនាម័យខាងក្នុងជាវិធីពន្យារកំណើតចំបង មានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំដំបូងនៃការប្រើប្រាស់វា។ នេះមានន័យថាវាមានប្រសិទ្ធភាព ៧៩%។​ ជាមួយនឹងការប្រើប្រាស់ដែលល្អឥតខ្ចោះ មានតែស្ត្រី ៥ នាក់ក្នុងចំណោម ១០០ នាក់ប៉ុណ្ណោះដែលប្រើស្រោមអនាម័យខាងក្នុង មានផ្ទៃពោះ។ នេះមានន័យថាការប្រើប្រាស់ល្អឥតខ្ចោះមានប្រសិទ្ធភាព ៩៥%។ ស្រោមអនាម័យខាងក្នុងក៏អាចកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកាមរោគ ដូចជាមេរោគអេដស៍ (2)។

តើស្រោមអនាម័័យខាងក្នុងមានរូបរាងដូចម្តេច?

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...