តើគេដក IUD ស្ពាន់ចេញដោយរបៀបណា?

តើគេដក IUD ស្ពាន់ចេញដោយរបៀបណា?
តើគេដក IUD ស្ពាន់ចេញដោយរបៀបណា?

ដំណើរការនៃការដក IUD ស្ពាន់ចេញគឺស្រដៀងទៅនឹងការដក IUD អរម៉ូនចេញដែរ។ ខណៈពេលដែល IUD ស្ពាន់គឺជាមធ្យោបាយពន្យារកំណើតរយៈពេលវែងដែលមានប្រសិទ្ធភាពពី ៣​ ទៅ ១២ ឆ្នាំ វាអាចដកចេញបានគ្រប់ពេលដែលអ្នកចង់បាន។ ជាធម្មតា IUD ស្ពាន់នឹងត្រូវបានយកចេញដោយសារហេតុផលផ្សេងៗ មានដូចជាការផ្លាស់កងថ្មីបន្ទាប់ពីកងហួសកំណត់ អ្នកចង់មានផ្ទៃពោះ និងប្តូរទៅប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតផ្សេង ក៏ដូចជាហេតុផលផ្សេងទៀតជាច្រើន ។ ការដក IUD ចេញគួរតែធ្វើឡើងដោយអ្នកផ្តល់សេវាថែទាំសុខភាពដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។
នៅឯកន្លែងថែទាំសុខភាព គេនឹងប្រាប់ឲ្យអ្នកគេងផ្ងារ ស្រដៀងទៅនឹងពេលធ្វើការត្រួតពិនិត្យរោគស្ត្រីដែរ។ អ្នកផ្តល់សេវានឹងលើកជើងរបស់អ្នកឡើង ដោយដាក់ប្រអប់ជើងទាំងសងខាងលើចន្ទល់ ហើយលាបទឹករំអិលលើឧបករណ៍ចំពុះទា ហើយប្រើប្រាស់វាដើម្បីទប់មាត់ស្បូនរបស់អ្នកឲ្យនៅបើកចំហ។ បន្ទាប់មក អ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវនឹងប្រើកម្លាំងដៃថ្នមៗដើម្បីទាញខ្សែ IUD ចេញមក។ IUD នឹង​បត់​ទៅ​ក្រោយ ហើយ​នឹងងាយរអិលចេញ​ពី​ស្បូន​តាមរយៈ​មាត់ស្បូន។ ដំណើរការនេះនឹងចំណាយពេលប្រហែលពីរទៅប្រាំនាទី។ ក្នុងករណីដែល IUD មិនរអិលចេញដោយងាយ អ្នកផ្តល់សេវាថែទាំសុខភាពអាចប្រើថ្នាំដើម្បីបន្ទន់មាត់ស្បូន។ ក្នុងករណីដ៏កម្រដែល IUD ស្ពាន់នៅស្ទះដកមិនចេញតែម្តង អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចដកវាចេញដោយការវះកាត់។ អ្នកនឹងត្រូវបានគេដាក់សន្តំ ដើម្បីគ្រប់គ្រងការឈឺចាប់ដែលមិនអាចទ្រាំបាន។

តើការដក IUD ស្ពាន់ចេញមានការឈឺចាប់ខ្លាំងប៉ុនណា?

ការដក IUD ស្ពាន់ ចេញគឺមានការឈឺចាប់តិចជាងការដាក់បញ្ចូលវា។ ខណៈពេលដែលស្ត្រីខ្លះមានអារម្មណ៍មិនស្រួល ឬឈឺចាប់ខ្លាំងអំឡុងពេលដកចេញ អ្នកខ្លះទៀតមិនមានអារម្មណ៍អ្វីសោះ។ ប្រសិនបើអ្នកមាន IUD ផុតកំណត់ដែលអ្នកចង់ផ្លាស់ប្តូរជាមួយនឹង IUD ស្ពាន់ថ្មី អ្នកអាចដាក់បញ្ចូលវាភ្លាមៗបាន។

តើមានអ្វីកើតឡើងប្រសិនបើខ្ញុំពន្យារពេលដក IUD ស្ពាន់ដែលហួសថ្ងៃផុតកំណត់?

នៅពេលដែល IUD ស្ពាន់បានដល់ពេលផុតកំណត់ វាមិនមានប្រសិទ្ធភាពក្នុងការជួយការពារអ្នកកុំឲ្យមានផ្ទៃពោះនោះទេ។ អ្នក​ក៏​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ​ដែល​អាច​បង្ក​ឲ្យ​អ្នកលែងមានកូនបានទៀត។ វាជារឿងល្អក្នុងការកត់ចំណាំកាលបរិច្ឆេទនៃការដាក់ IUD និងដក IUD របស់អ្នក ឬសុំឲ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នករំលឹកប្រាប់អ្នកនៅពេលដែលកាលបរិច្ឆេទដក IUD របស់អ្នកជិតមកដល់។

តើខ្ញុំអាចដក IUD ស្ពាន់បានដោយខ្លួនឯងបានទេ?

ខណៈពេលដែលស្រ្តីមួយចំនួនបានដក IUD ចេញដោយខ្លួនឯងបាន បច្ចុប្បន្ននេះវាមិនមានការស្រាវជ្រាវគ្រប់គ្រាន់ ឬ ការណែនាំវេជ្ជសាស្រ្ដដើម្បីគាំទ្រការដកដោយខ្លូនឯងនោះទេ។ យើងណែ​នាំឲ្យអ្នកយកវាចេញដោយអ្នកផ្តល់សេវាថែទាំសុខភាពវិញ។ ប្រសិនបើអ្នកមិនពេញចិត្តនឹង IUD របស់អ្នកទេ ការដែលអ្នកទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីយកវាចេញ នឹងអាចធានាថាការដកចេញប្រកបដោយសុវត្ថិភាព។ ការធ្វើបែបនេះធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រងផលរំខានផ្សេងៗបន្ទាប់ពីការដកកងចេញ ហើយនឹងមានឱកាសដើម្បីនិយាយអំពីជម្រើសផ្សេងទៀតក្នុងការពន្យារកំណើត។ ប្រសិនបើអ្នកដកកងចេញដោយសារអ្នកចង់មានផ្ទៃពោះ អ្នកអាចពិភាក្សាជាមួយអ្នកផ្តល់សេវារបស់អ្នកអំពីអ្វីដែលអ្នកគួរធ្វើ ដើម្បីត្រៀមខ្លួនមានផ្ទៃពោះដែលមានសុខភាពល្អ។

IUD ដែលគ្មានអរម៉ូនរបស់ខ្ញុំវារបូតចេញមកក្រៅដោយខ្លួនឯង។ តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?

ការរបូត IUD ចេញមកក្រៅកើតឡើងក្នុងចំណោម ២% ទៅ ១០% នៃស្រ្តីដែលដាក់វាក្នុងអំឡុងឆ្នាំដំបូងបន្ទាប់ពីការដាក់បញ្ចូល។ ការស្រាវជ្រាវដែលធ្វើឡើងដោយលោក Anthony និងសហសេវិក បង្ហាញថា ការរបូត IUD ចេញច្រើននឹងកើតឡើងលើស្រ្តីដែល៖
មិនធ្លាប់មានផ្ទៃពោះសោះ
មានអាយុក្មេង (អាយុតិចជាង ២០ ឆ្នាំ)
មានប្រវត្តិធ្លាក់ឈាមច្រើនពេលមករដូវ
ធ្លាប់បានដាក់បញ្ចូល IUD ស្ពាន់ភ្លាមៗបន្ទាប់ពីសម្រាលកូន ឬ បន្ទាប់ពី ការរំលូតកូននៅត្រីមាសទីពីរ
ជួនកាល ការរបូតចេញអាចកើតឡើងដោយសារតែ IUD ផ្លាស់ប្តូរពីទីតាំងរបស់វា ឬវាធ្លាក់ចូលផ្នែកខាងក្រោមនៃស្បូន ហើយចាប់ផ្តើមរអិលចេញ។ ការផ្លាស់ប្តូរទីតាំងរបស់ IUD អាចកើតឡើងជុំវិញពេលដែលដាក់បញ្ចូលកង ឬបណ្តាលមកពីលក្ខណៈនៃស្បូន រួមទាំងមុំរបស់វា ទំហំ ឬវត្តមាននៃលក្ខខណ្ឌមិនប្រក្រតីផ្សេងៗដូចជា ដុំសាច់ដែលអាចបណ្តាលឲ្យស្បូនមានរូបរាងមិនធម្មតា។ ស្ត្រីដែលមានការរបូតចេញ IUD ពីមុន មានឱកាស ២០% ទៅ​​​ ៣០% ក្នុងការរបូត IUD ចេញជាលើកទី២​ ។ ប្រសិនបើ IUD របស់អ្នកចេញមកតែពាក់កណ្តាល អ្នកគួរតែឲ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកយកវាចេញឲ្យអ្នក។
នៅពេលដែលវារបូតចេញមកក្រៅហើយ អ្នកអាចពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីដាក់កងចូលមួយទៀតភ្លាមៗ ឬ ប្តូរទៅប្រើវីធីសាស្រ្តពន្យារកំណើតណាមួយក្រៅពីនេះ។

តើខ្ញុំអាចមានផ្ទៃពោះបាននៅពេលណាបន្ទាប់ពីខ្ញុំបានដក IUD ស្ពាន់ចេញហើយ?

ជាធម្មតា សមត្ថភាពក្នុងការមានកូន នឹងត្រលប់មកវិញភ្លាមៗ នៅពេលដែល IUD ស្ពាន់ ត្រូវបានដកចេញ។ ដូច្នេះ អ្នក​គួរ​តែអាចមាន​គភ៌ក្នុង​អំឡុង​ពេល​នៃ​ការ​បញ្ចេញ​អូវ៊ុលលើកបន្ទាប់របស់​អ្នក​។ ប្រសិនបើអ្នកមិនមែនកំពុងព្យាយាមមានផ្ទៃពោះទេ អ្នកគួរតែផ្លាស់ប្តូរ IUD ដែលបានដកចេញរួចជាមួយនឹង IUD ថ្មី ឬប្រើវិធីសាស្រ្តពន្យារកំណើតមួយទៀតភ្លាមៗ នៅពេលដែល IUD ស្ពាន់បានរបូតចេញ ឬ ត្រូវបានដកចេញ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ប៉ុងពន្យារកំណើត

Non-hormonal

តើ​វា​គឺជា​អ្វី?
ប៉ុងពន្យារកំណើត ដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពប្រមាណពី ៨០ ទៅ​៩១%។
  • គុណសម្បត្តិ
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាអាចត្រូវបានស៊កចូលទៅក្នុងទ្វារមាសប៉ុន្មានម៉ោងមុនរួមភេទបាន ដែលអាចបណ្តាលឲ្យអ្នករួមភេទបានភ្លាមៗ។
    • មិនពន្យារការត្រឡប់មកវិញនៃលទ្ធភាពនៃការបង្កកំណើតនោះទេ។ អ្នកអាចមានផ្ទៃពោះវិញ បន្ទាប់ពីការដកវាចេញភ្លាមៗ។
    គុណវិបត្តិ
    • វានៅក្នុងចំណោមវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធិភាពទាបបំផុត ហើយមានរយៈពេលការពារខ្លី (២៤ ម៉ោង)។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    ថ្នាំសម្លាប់មេជីវិតឈ្មោល

    Non-hormonal

    ថ្នាំសម្លាប់មេជីវិតឈ្មោលគឺជាសារធាតុគីមី ឬ ថ្នាំដែលអាចបង្ការការមានផ្ទៃពោះដោយការសម្លាប់មេជីវិតឈ្មោលមុននឹងវាអាចចូលទៅកាន់អូវុលដើម្បីធ្វើការបង្កកំណើតបាន។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាងាយស្រួលក្នុងការប្រើប្រាស់។
    • វាមានប្រសិទ្ធិភាពអន់ថយប្រសិនបើអ្នកប្រើប្រាស់​វាតែឯង ប្រសិទ្ធិភាពនឹងកើនឡើងបើអ្នកប្រើប្រាស់វាជាមួយនឹងវិធីសាស្រ្តរបាំងការពារផ្សេង។
    • វាមិនអាចរកបាននៅគ្រប់ទីកន្លែងនោះទេ។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    សន្ទះពាំងមាត់ស្បូន

    Non-hormonal

    សន្ទះពាំងមាត់ស្បូនគឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាអាចបណ្តាលឲ្យអ្នកអាចរួមភេទភ្លាមៗបានដោយ។ វាអាចត្រូវបានបញ្ចូលមុនរួមភេទប៉ុន្មានម៉ោង ហើយទុកនៅក្នុងទ្វារមាសរហូតដល់ ២៤ ម៉ោង។
    • ដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាអ្នកកំពុងពាក់វានោះទេ។
    • អ្នកនឹងអាចមានលទ្ធភាពមានគភ៌បានភ្លាមៗបន្ទាប់ពីឈប់ប្រើប្រាស់វា។
    • វាមិនមែនជាជម្រើសល្អនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងស៊ីលីកូន​ ឬថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាអាចបង្កឲ្យមានការបង្ករោគនៅផ្លូវបង្ហួរនោម រលាកទ្វារមាសដោយសារបាក់តេរី ឬ ការកើតផ្សិតនៅទ្វារមាស។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងច្រើនដែរ។ អ្នក​ចាំបាច់ត្រូវតែមានការគ្រប់គ្រងខ្លួន និង ការមានគម្រោងទុកមុន។
    គម្របមាត់ស្បូន

    Non-hormonal

    គម្របមាត់ស្បូនគឺជាគម្របធ្វើពីជ័រកៅស៊ូ ឬ ជ័រប្លាស្ទិចដែលត្រូវបានស៊កចូលទៅក្នុងទ្វារមាសដើម្បីបង្ការមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងស្បូន។
  • វាមានប្រសិទ្ធិភាពប្រហែលជាពី ៧៤-៩១%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាជាជម្រើសល្អសម្រាប់អ្នកដែលរួមភេទយូរៗម្តង ហើយមិនចង់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតជាប្រចាំ។
    • វាជាវិធីសាស្រ្តពន្យារកំណើតដែកគ្រប់គ្រងដោយស្ត្រី ដែលបណ្តោយឲ្យស្រ្តីមានស្វ័យភាពផ្លូវភេទ។
    • វាមិនអាចរកបានគ្រប់ទីកន្លែងនៅលើពិភពលោកបាននោះទេ ហើយអាចមានតម្លៃថ្លៃផងដែរ។
    • វាអាចបណ្តាលឲ្យមានការរំខានដល់ភ្នាសទ្វារមាស និង បង្កឲ្យមានការរលាកផ្លូវបង្ហួរនោម។
    • វាមិនមែនជាជម្រើសនៃការពន្យារកំណើតដែលល្អសម្រាប់អ្នកនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងសារធាតុផលិតគម្របមាត់ស្បូននោះ ឬមួយក៏ថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាត្រូវការចំណាយកម្លាំងខ្ពស់ វាតម្រូវឲ្យអ្នកមានការគ្រប់គ្រងខ្លួន និងការគ្រោងទុកជាមុន។
    ស្រោមអនាម័យខាងក្នុង

    Non-hormonal

    ស្រោមអនាម័យខាងក្នុងគឺជាស្រោមដែលត្រូវបានបំពាក់ខាងក្នុងទ្វារមាសដើម្បីបង្ការការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
  • វាមានប្រសិទ្ធិភាពប្រមាណជា ៩៥%។
    • វាផ្តល់ការការពារទ្វេរ៖ ការការពារពីការមានផ្ទៃពោះផង ពីជម្ងឺកាមរោគផង។
    • វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។
    • វាមានអាយុកាលរហូតដល់ប្រាំឆ្នាំ ហើយវាមិនតម្រូវឲ្យរក្សាទុកនៅក្នុងលក្ខខណ្ឌពិសេសអ្វីនោះទេ។
    • អ្នកមិនត្រូវការការពិគ្រោះយោបល់វេជ្ជសាស្រ្ត ឬ វេជ្ជបញ្ជាដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងល្មមដែរ ដោយសារអ្នកត្រូវចងចាំក្នុងការប្រើប្រាស់វារាល់ពេលដែលមានសកម្មភាពផ្លូវភេទ។
    • វាអាចនឹងរបូត បែក ឬ រមូលចេញក្រៅដែលអាចនាំឲ្យអ្នកប្រើប្រាស់វាប្រឈមមុខទៅនឹងការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
    • វាពិបាកនឹងរកលើទីផ្សារ ហើយមានតម្លៃថ្លៃជាងស្រោមអនាម័យខាងក្រៅ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...