Copper IUD គឺជាវិធីសាស្ត្រពន្យារកំណើតប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់ស្ត្រីភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមិនសមស្របសម្រាប់បុគ្គលដែលមានបញ្ហាសុខភាពមួយចំនួន រួមទាំងអ្នកដែលមានប្រតិកម្មទៅនឹងស្ពាន់។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការនិយាយប្រាប់ពីលក្ខខណ្ឌសុខភាពដែលអ្នកមានទាំងអស់ ឬថ្នាំដែលអ្នកកំពុងប្រើប្រាស់ទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក នៅពេលដែលអ្នកស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការដាក់កង IUD ស្ពាន់ឬអត់។
ការដាក់ IUD ស្ពាន់មិនត្រូវបានណែនាំទេប្រសិនបើអ្នក៖
– អ្នកមានជម្ងឺ Wilson’s disease [13]
– អ្នកមានប្រតិកម្មទៅនឹងសារធាតុស្ពាន់
– អ្នកកំពុងតែមានការធ្លាក់ឈាមចេញពីទ្វារមាសមិនប្រក្រតី (វេជ្ជបណ្ឌិតរបស់អ្នកនឹងតាមដានរកមើលមូលហេតុដែលនាំឲ្យមានការធ្លាក់ឈាមនេះមុននឹងធ្វើការដាក់បញ្ចូល IUD)
– អ្នកមានបញ្ហារោគស្រ្តី ឬ សម្ភពណាមួយ ដូចជាជម្ងឺរបែងសរីរាង្គអាងត្រគៀក ឬ មហារីកប្រដាប់ភេទ។
– អ្នកធ្លាប់មានការឆ្លងមេរោគនៅសរីរាង្គប្រដាប់បន្តពូជ (ស្បូន) បន្ទាប់ពីការសម្រាលកូន ឬ ការរំលូតកូនក្នុងអំឡុងពេល បីខែចុងក្រោយ (នៅពេលដែលអ្នកបានព្យាបាលរួចហើយ វេជ្ជបណ្ឌិតនឹង ធ្វើការពិនិត្យវិនិច្ឆ័យអ្នកម្តងទៀតកំណត់ថាអ្នកអាចដាក់ IUD បានឬអត់)
– អ្នកមានដុំសាច់ fibroids
– អ្នកមានមហារីកនៅស្បូនឬមាត់ស្បូន
ប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាព ដូចបានរៀបរាប់ខាងលើ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ អ្នកនឹងត្រូវបានណែនាំអំពីវិធីពន្យារកំណើតដ៏ល្អបំផុតសម្រាប់អ្នក [10] ។