អត្ថប្រយោជន៍នៃ IUD ស្ពាន់

អត្ថប្រយោជន៍នៃ IUD ស្ពាន់
អត្ថប្រយោជន៍នៃ IUD ស្ពាន់

អត្ថប្រយោជន៍៍សុខភាព

IUDs គ្មានអរម៉ូនត្រូវបានគេស្គាល់ថាមានអត្ថប្រយោជន៍មួយចំនួនដូចជា
– ផ្តល់ការការពារ ៩៩% ពីការមានផ្ទៃពោះ។ IUDs ស្ថិតនៅក្នុងចំណោមវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធភាពបំផុត ៩៩ ក្នុង ចំណោម ១០០ នាក់ដែលប្រើវីធីសាស្រ្តពន្យារកំណើតនេះ នឹងមានប្រសិទ្ធភាពក្នុងការការពារការមានផ្ទៃពោះ។
– វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលជ្រើសរើសចង់ប្រើវិធីសាស្រ្តនេះ ឬ មិនអាចប្រើ IUD អរម៉ូនបានដោយសារតែបញ្ហាសុខភាព។
– កាត់បន្ថយហានិភ័យនៃការមានកូនក្រៅស្បូន
– អាចមានអត្រានៃការកាត់បន្ថយឱកាសនៃការកើតជម្ងឺមហារីកមាត់ស្បូន ឬ ភ្នាសស្បូន (ស្បូន)។
– មានសុវត្ថិភាពសម្រាប់អ្នកជក់បារី។
– មានសុវត្ថិភាពសម្រាប់់បុគ្គលដែលមានជម្ងឺលើសឈាម ឬ ទឹកនោមផ្អែម [8]។

អត្ថប្រយោជន៍របៀបរស់នៅ

IUD ស្ពាន់ប្រើប្រាស់ជាមធ្យោបាយពន្យារកំណើតបន្ទាន់

នៅពេលអ្នកដាក់បញ្ចូល IUDs ស្ពាន់ ក្នុងរយៈពេល ១២០ ម៉ោង/ប្រាំថ្ងៃបន្ទាប់ពីការរួមភេទដោយមិនបានការពារ វាជាប្រភេទវីធីសាស្រ្តពន្យារកំណើតបន្ទាន់ដែលមានប្រសិទ្ធភាពបំផុត។ ហើយបន្ទាប់ពីនោះ អ្នកនឹងទទួលបានការការពារពីការមានផ្ទៃពោះដែលមិនបានគ្រោងទុកជាច្រើនឆ្នាំ។

វា​មានសុវត្ថិភាពសម្រាប់ស្រ្តីដែលមានរាងកាយគ្រប់ប្រភេទទាំងអស់

រួមទាំងក្មេងស្រីវ័យជំទង់ និងស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំ។ អ្នកជំនាញភាគច្រើនយល់ស្របថា ប្រសិនបើអ្នកមានសុខភាពល្អ និងមានស្បូន អ្នកប្រហែលជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការដាក់ IUD បានហើយ ទោះបីជាអ្នកនៅក្មេង មិនធ្លាប់មានផ្ទៃពោះ ឬមិនធ្លាប់កូន អ្នកទើបតែរំលូតកូន ឬរលូតកូន (ដរាបណាអ្នកមិនមែនកំពុងតែព្យាបាលការឆ្លងមេរោគ) អ្នកធ្លាប់មានកូនក្រៅស្បូន ឬ ធ្លាប់មានជំងឺរលាកសរីរាង្គអាងត្រគាក មានមេរោគអេដស៍ដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា (អ្នកកំពុងប្រើ​ ឬ មិនកំពុងប្រើថ្នាំប្រឆាំងមេរោគអេដស៍) អ្នកមានជម្ងឺស្លេកស្លាំងក៏ដោយ។ វាក៏ជាវិធីសាស្រ្តដ៏ល្អសម្រាប់ស្រ្តីដែលជាម្តាយថ្មីថ្មោង (មិនថាស្រ្តីនោះកំពុងបំបៅកូនឬក៏អត់នោះទេ)។

គ្មានផលរំខានទាក់ទងនឹងបម្រែបម្រួលអរម៉ូននោះទេ

IUDs ស្ពាន់មិនមានអរម៉ូននោះទេ ដូចនេះ កម្រិតអរម៉ូននៅក្នុងខ្លួនរបស់អ្នកនឹងមិនត្រូវបានប៉ះពាល់នោះទេ។

វាអាចលាក់លាមបានល្អ

IUDs ពន្យារកំណើតគ្មានអរម៉ូន គឺជាឧបករណ៍មានសណ្ឋានជាប្លាស្ទិក និងស្ពាន់ ហើយមានរាងអក្សរ T ដែលដាក់ចូលទៅក្នុងលំហស្បូនរបស់អ្នក (ស្បូន) ហើយមនុស្សភាគច្រើនមិនអាចមើលដឹងថាវានៅទីនោះទេ។ អ្នកមិនចាំបាច់រញ៉េររញ៉ៃច្រើនមុនពេលរួមភេទ ដូចជាការហែកកញ្ចប់ស្រោមអនាម័យ​នោះទេ។ ក្នុងករណីកម្រមួយចំនួន ដៃគូអ្នកអាចមានអារម្មណ៍ដឹងថាប៉ះ IUD ឬខ្សែរបស់វាអំឡុងពេលរួមភេទ ប៉ុន្តែខ្សែនេះអាចកាត់បានយ៉ាងងាយស្រួលប្រសិនបើអ្នកប្រាប់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពើរឿងនេះ។

វាមិនត្រូវការចំណាយកម្លាំង ឬពេលវេលាច្រើននោះទេ

ពេលដាក់ហើយ អ្នកនឹងភ្លេចពីវា។ ប្រសិនបើអ្នកខា្លចភ្លេចប្រើមធ្យោបាយពន្យារកំណើតនោះទេ ការដាក់ IUD ជាជម្រើសមួយដ៏ល្អសម្រាប់អ្នក។ នៅពេលដែលអ្នកស៊កបញ្ចូល IUD ហើយ វាអាចមានសុពលភាពដល់ ១២​ ឆ្នាំឯណោះ អាស្រ័យលើម៉ាករបស់វា។

មិនបាច់ចាំបាច់ប្រើដៃ

ចាប់តាំងពីការដាក់បញ្ចូលត្រូវបានធ្វើនៅកន្លែងផ្តល់សេវាសុខភាព អ្នកមិនចាំបាច់មានកញ្ចប់ ឬវេជ្ជបញ្ជាដើម្បីទិញនៅឱសថស្ថាននោះទេ។ ដូច្នេះហើយ អ្នកមិនចាំបាច់ត្រូវចងចាំត្រូវប្រើមធ្យោបាយពន្យារកំណើត ឬ បាត់របស់អ្វីនោះទេ។

វាមិនរំខានអ្នកនៅពេលកំពុងរួមភេទនោះទេ។

តើបន្ទាប់ពីអ្នកដក IUD ស្ពាន់ចេញអស់រយៈពេលប៉ុន្មានទើបអាចមានផ្ទៃពោះបាន?

អ្នក​គួរតែ​អាច​មាន​ផ្ទៃពោះ​បានឆាប់ៗ ​បន្ទាប់ពី​អ្នក​ដក​IUD​ចេញ​។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនដើម្បីមានផ្ទៃពោះភ្លាមៗនៅពេលដែលអ្នកដក IUD ចេញនោះអ្នកត្រូវចងចាំថាអ្នកចាំបាច់ត្រូវតែ​ប្រើប្រាស់​វិធីសាស្ត្រផ្សេងដើម្បីពន្យារកំណើត។

តើ IUD ស្ពាន់មានប្រសិទ្ធភាពរយៈពេលប៉ុន្មានដែរ?

វាមានប្រសិទ្ធភាពរយៈពេលយូរអង្វែង ហើយអ្នកប្រើប្រាស់មិនចាំបាច់ចំណាយកម្លាំង ឬពេលវេលាច្រើននោះទេ។

តើ IUD គ្មានអរម៉ូនអាចប្រើជាមួយនឹង តមប៉ុងទប់រដូវបានទេ?

អ្នកដែលប្រើប្រាស់​ IUD ស្ពាន់ក៏អាចប្រើតមប៉ុងបានដែរ ដរាបណាពួកគេមិនទាញខ្សែ IUD ចេញ។ ទោះជាយ៉ាងណាក៏ដោយ វាស្ថិតក្នុងករណីកម្រណាស់ដែលអ្នកទាញខ្សែ IUD ដោយច្រឡំ ដោយសារខ្សែ tampon ជាធម្មតាវាលេចចេញខាងក្រៅទ្វារមាស ជាជាងនៅខាងក្នុងទ្វារមាស។ ក្នុងករណីដែលអ្នកមានអារម្មណ៍ថាខ្សែ IUD របស់អ្នកនៅជិតខ្សែតមប៉ុងរបស់អ្នកពេក អ្នកគួរតែទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជាបន្ទាន់ ព្រោះនេះអាចមានន័យថា IUD របស់អ្នកអាចរបូតចេញស្បូនហើយ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ប៉ុងពន្យារកំណើត

Non-hormonal

តើ​វា​គឺជា​អ្វី?
ប៉ុងពន្យារកំណើត ដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពប្រមាណពី ៨០ ទៅ​៩១%។
  • គុណសម្បត្តិ
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាអាចត្រូវបានស៊កចូលទៅក្នុងទ្វារមាសប៉ុន្មានម៉ោងមុនរួមភេទបាន ដែលអាចបណ្តាលឲ្យអ្នករួមភេទបានភ្លាមៗ។
    • មិនពន្យារការត្រឡប់មកវិញនៃលទ្ធភាពនៃការបង្កកំណើតនោះទេ។ អ្នកអាចមានផ្ទៃពោះវិញ បន្ទាប់ពីការដកវាចេញភ្លាមៗ។
    គុណវិបត្តិ
    • វានៅក្នុងចំណោមវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធិភាពទាបបំផុត ហើយមានរយៈពេលការពារខ្លី (២៤ ម៉ោង)។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    ថ្នាំសម្លាប់មេជីវិតឈ្មោល

    Non-hormonal

    ថ្នាំសម្លាប់មេជីវិតឈ្មោលគឺជាសារធាតុគីមី ឬ ថ្នាំដែលអាចបង្ការការមានផ្ទៃពោះដោយការសម្លាប់មេជីវិតឈ្មោលមុននឹងវាអាចចូលទៅកាន់អូវុលដើម្បីធ្វើការបង្កកំណើតបាន។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាងាយស្រួលក្នុងការប្រើប្រាស់។
    • វាមានប្រសិទ្ធិភាពអន់ថយប្រសិនបើអ្នកប្រើប្រាស់​វាតែឯង ប្រសិទ្ធិភាពនឹងកើនឡើងបើអ្នកប្រើប្រាស់វាជាមួយនឹងវិធីសាស្រ្តរបាំងការពារផ្សេង។
    • វាមិនអាចរកបាននៅគ្រប់ទីកន្លែងនោះទេ។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    សន្ទះពាំងមាត់ស្បូន

    Non-hormonal

    សន្ទះពាំងមាត់ស្បូនគឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាអាចបណ្តាលឲ្យអ្នកអាចរួមភេទភ្លាមៗបានដោយ។ វាអាចត្រូវបានបញ្ចូលមុនរួមភេទប៉ុន្មានម៉ោង ហើយទុកនៅក្នុងទ្វារមាសរហូតដល់ ២៤ ម៉ោង។
    • ដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាអ្នកកំពុងពាក់វានោះទេ។
    • អ្នកនឹងអាចមានលទ្ធភាពមានគភ៌បានភ្លាមៗបន្ទាប់ពីឈប់ប្រើប្រាស់វា។
    • វាមិនមែនជាជម្រើសល្អនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងស៊ីលីកូន​ ឬថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាអាចបង្កឲ្យមានការបង្ករោគនៅផ្លូវបង្ហួរនោម រលាកទ្វារមាសដោយសារបាក់តេរី ឬ ការកើតផ្សិតនៅទ្វារមាស។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងច្រើនដែរ។ អ្នក​ចាំបាច់ត្រូវតែមានការគ្រប់គ្រងខ្លួន និង ការមានគម្រោងទុកមុន។
    គម្របមាត់ស្បូន

    Non-hormonal

    គម្របមាត់ស្បូនគឺជាគម្របធ្វើពីជ័រកៅស៊ូ ឬ ជ័រប្លាស្ទិចដែលត្រូវបានស៊កចូលទៅក្នុងទ្វារមាសដើម្បីបង្ការមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងស្បូន។
  • វាមានប្រសិទ្ធិភាពប្រហែលជាពី ៧៤-៩១%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាជាជម្រើសល្អសម្រាប់អ្នកដែលរួមភេទយូរៗម្តង ហើយមិនចង់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតជាប្រចាំ។
    • វាជាវិធីសាស្រ្តពន្យារកំណើតដែកគ្រប់គ្រងដោយស្ត្រី ដែលបណ្តោយឲ្យស្រ្តីមានស្វ័យភាពផ្លូវភេទ។
    • វាមិនអាចរកបានគ្រប់ទីកន្លែងនៅលើពិភពលោកបាននោះទេ ហើយអាចមានតម្លៃថ្លៃផងដែរ។
    • វាអាចបណ្តាលឲ្យមានការរំខានដល់ភ្នាសទ្វារមាស និង បង្កឲ្យមានការរលាកផ្លូវបង្ហួរនោម។
    • វាមិនមែនជាជម្រើសនៃការពន្យារកំណើតដែលល្អសម្រាប់អ្នកនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងសារធាតុផលិតគម្របមាត់ស្បូននោះ ឬមួយក៏ថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាត្រូវការចំណាយកម្លាំងខ្ពស់ វាតម្រូវឲ្យអ្នកមានការគ្រប់គ្រងខ្លួន និងការគ្រោងទុកជាមុន។
    ស្រោមអនាម័យខាងក្នុង

    Non-hormonal

    ស្រោមអនាម័យខាងក្នុងគឺជាស្រោមដែលត្រូវបានបំពាក់ខាងក្នុងទ្វារមាសដើម្បីបង្ការការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
  • វាមានប្រសិទ្ធិភាពប្រមាណជា ៩៥%។
    • វាផ្តល់ការការពារទ្វេរ៖ ការការពារពីការមានផ្ទៃពោះផង ពីជម្ងឺកាមរោគផង។
    • វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។
    • វាមានអាយុកាលរហូតដល់ប្រាំឆ្នាំ ហើយវាមិនតម្រូវឲ្យរក្សាទុកនៅក្នុងលក្ខខណ្ឌពិសេសអ្វីនោះទេ។
    • អ្នកមិនត្រូវការការពិគ្រោះយោបល់វេជ្ជសាស្រ្ត ឬ វេជ្ជបញ្ជាដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងល្មមដែរ ដោយសារអ្នកត្រូវចងចាំក្នុងការប្រើប្រាស់វារាល់ពេលដែលមានសកម្មភាពផ្លូវភេទ។
    • វាអាចនឹងរបូត បែក ឬ រមូលចេញក្រៅដែលអាចនាំឲ្យអ្នកប្រើប្រាស់វាប្រឈមមុខទៅនឹងការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
    • វាពិបាកនឹងរកលើទីផ្សារ ហើយមានតម្លៃថ្លៃជាងស្រោមអនាម័យខាងក្រៅ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...