តើអ្វីទៅជា IUD គ្មានអរម៉ូន?
IUD ដែលគ្មានជាអរម៉ូន ឬហៅថា IUD ស្ពាន់ គឺជាថ្នាំពន្យារកំណើតរយៈពេលវែង ដែលរួមមានទម្រង់ជាប្លាស្ទិចនិងមានរាងអក្សរ T តូចមួយ។ IUD ស្ពាន់ត្រូវបានបញ្ចូលទៅក្នុងស្បូនតាមរយៈទ្វារមាស និងមាត់ស្បូន។ វាមានខ្សែមួយដែលលេចចេញពីមាត់ស្បូន ដើម្បីងាយស្រួលក្នុងការដកវាចេញវិញតាមទ្វារមាស។
តើIUD គ្មានអរម៉ូនមានដំណើរការយ៉ាងដូចម្តេចក្នុងការការពារការមានផ្ទៃពោះ?
កងគ្មានអរម៉ូនមានដំណើរការដោយការផ្លាស់ប្តូរបរិស្ថានគីមីនៃស្បូនបន្តិចបន្តួច ដែលធ្វើឲ្យខូចមេជីវិតឈ្មោល និងអូវ៊ុលមុនពេលវាអាចជួបគ្នា។ ដោយផ្អែកលើប្រភេទ IUDs ស្ពាន់អាចផ្តល់ការការពារពី ៣ ទៅ ១២ ឆ្នាំពីការមានផ្ទៃពោះ។ ការស្រាវជ្រាវបង្ហាញថា ខណៈពេលដែល IUD ស្ពាន់ (T380A) ត្រូវបានណែនាំថាមានប្រសិទ្ធភាពរហូតដល់ ១០ ឆ្នាំ តាមពិតទៅវាអាចនៅតែមានប្រសិទ្ធភាពរហូតដល់ ១២ ឆ្នាំ ឯណោះ។ អ្នកដែលចង់មានផ្ទៃពោះ អាចព្យាយាមយកកូនភ្លាមៗបន្ទាប់ពីដកIUDចេញ [1]។
ក្នុងករណីដែលមនុស្សម្នាក់មិនមានផ្ទៃពោះ IUD គ្មានអរម៉ូនអាចបញ្ចូលបាននៅគ្រប់ពេលវេលា ទោះបីជាដាក់បញ្ចូលភ្លាមៗបន្ទាប់ពីការរំលូតកូន ឬក្នុងរយៈពេល ៤៨ ម៉ោងក្រោយពេលសម្រាលក៏ដោយ។ ក្នុងករណីកើតកូនដោយវះកាត់ IUD អាចត្រូវបានដាក់បញ្ចូលភ្លាមៗមុនពេលដេរបិទស្បូនវិញ [2] ។