តើគេដក​ IUD តាមវិធីណាដែរ?

តើគេដក​ IUD តាមវិធីណាដែរ?
តើគេដក​ IUD តាមវិធីណាដែរ?

មនុស្សម្នាក់អាចជ្រើសរើសយក IUD ចេញដោយហេតុផលផ្សេងៗ។ ទាំងនេះរួមមានការផុតកំណត់ និងការផ្លាស់ប្តូរ IUD ការមានផ្ទៃពោះ ឬការផ្លាស់ប្តូរទៅវិធីពន្យារកំណើតផ្សេងក្រៅពីនេះ។ ការសិក្សានេះធ្វើឡើងដោយ Gbagbo និង Kayi នៅប្រទេសហ្គាណា ពន្យល់ពីហេតុផលបន្ថែមទៀតសម្រាប់ការដក IUD ។ ពួកគេបាននិយាយទាក់ទងទៅនឹងកត្តាសង្គម និងវប្បធម៌។ ប្រសិនបើអ្នកចង់បញ្ឈប់ការប្រើប្រាស់ប្រភេទពន្យារកំណើត IUD នេះដោយហេតុផលណាមួយ អ្នកគប្បីគូរតែឲ្យអ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលជាអ្នកយកចេញ។

តើត្រូវការរយៈពេលប៉ុន្មានដែរក្នុងការដក IUD ចេញ?

ជាធម្មតា ដំណើរការនៃការដក IUD ចេញនឹងចំណាយពេលប្រហែល ២​ទៅ​ ៥ នាទី។ ដូចនៅក្នុងដំណើរការស៊កបញ្ចូលដែរ តែនៅពេលនោះអ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលនឹងប្រាប់ឲ្យអ្នកដេកផ្ងារ ហើយដាក់ជើងទាំងសងខាងរបស់អ្នកលើចន្ទល់សងខាង។ ឧបករណ៍ចំពុះទានឹងត្រូវបានប្រើប្រាស់ដើម្បីទប់មាត់ស្បូនរបស់អ្នកឲ្យបើក ហើយអ្នកផ្តល់សេវានឹងប្រើដង្កៀបវេជ្ជសាស្រ្តដើម្បីទាញខ្សែ IUD ចេញដោយថ្នមៗ។ IUD អាចពត់បាន ហើយងាយនឹងរអិលចេញមកក្រៅ។ នៅក្នុងករណីកម្រមួយចំនួនដែល IUD មិនរអិលចេញដោយងាយៗនោះ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងប្រើថ្នាំដើម្បីពង្រីកមាត់ស្បូនរបស់អ្នក ជូនថ្នាំបំបាត់ការឈឺចាប់ឲ្យអ្នក និងដក IUD ចេញ។ ប្រសិនបើអ្នកមាន IUD ចាស់ ហើយចង់ផ្លាស់ប្តូរដាក់ IUD ថ្មីអាច អ្នកអាចឲ្យគេស៊លចូលភ្លាមៗនៅពេលនោះបាន។

តើអ្នកនឹងមានការឈឺចាប់កម្រិតណាដែរនៅពេលដែលដក IUD ចេញ?

ខណៈពេលដែលស្ត្រីមួយចំនួនបានរាយការណ៍ថាមានអារម្មណ៍មិនស្រួល និងការចុកចាប់បន្តិច មានអ្នកផ្សេងទៀតមិនមានអារម្មណ៍អ្វីទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ដែលអ្នកមានអារម្មណ៍អំឡុងពេលដកចេញគឺតិចជាង ការឈឺចាប់នៅពេលដែលអ្នកស៊លចូល។ ការឈឺចាប់ដែលអ្នកមាន ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ពីការបញ្ចូលអាចកាត់បន្ថយបានដោយការប្រើថ្នាំបំបាត់ការឈឺចាប់ដូចជាថ្នាំ ibuprofen ។

តើអ្នកនឹងមានការធ្លាក់ឈាមរយៈពេលប៉ុន្មានបន្ទាប់ពីការដក​ IUD ចេញ?

មនុស្សម្នាក់អាចមាននូវការធ្លាក់ឈាមស្រាលៗ ឬហូរប្រឡាក់ខោតិចតួចបន្ទាប់ពីការដក IUD ចេញ។ ការធ្លាក់ឈាមនេះអាចបន្តពីរបីថ្ងៃទៀតបន្ទាប់ពីនោះ។ អ្នកដែលទើបតែដក​​ IUD ចេញត្រូវបានណែនាំអោយប្រើក្រដាសអនាម័យយ៉ាងហោចណាស់ 48 ម៉ោង។ បន្ទាប់ពី 48 ម៉ោង អ្នកអាចប្រើផលិតផលអនាម័យសម្រាប់ទប់រដូវផ្សេងទៀតបានដែលមាន រួមទាំង តុមប៉ុង ឬពែងរដូវ។ ការធ្លាក់ឈាមខ្លាំងឬការធ្លាក់ឈាម (ជោគសំឡីអនាម័យ​ ឬ តមប៉ុងលើសពីមួយក្នុងរយៈពេល ១​ម៉ោង ) ជាមួយនឹងដុំឈាមធំៗ (ទំហំប៉ិនកាក់ ឬធំជាងនឹង) គឺមិនធម្មតាមិនធម្មតានោះទេ។ ក្នុងករណីដែលអ្នកជួបប្រទះបញ្ហានេះ អ្នកគួរតែទៅពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជាបន្ទាន់។

បន្ទាប់ពីការដក IUD អរម៉ូនចេញ តើអ្នកអាចមានការទម្លាក់អ៉ូវុលបាននៅពេលណា?

បន្ទាប់ពីការដក IUD អរម៉ូនចេញ អ្នកអាចចំណាយពេលរហូតដល់ ៣ ខែ មុនពេលវដ្តរដូវធម្មតារបស់អ្នកចាប់ផ្តើមឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងអាចមានកូនភ្លាមៗបន្ទាប់ពីការដក IUD ចេញ។ ប្រសិនបើអ្នកមិនព្យាយាមមានផ្ទៃពោះទេ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងណែនាំអ្នកឲ្យយចាប់ផ្តើមប្រើវិធីសាស្រ្តពន្យារកំណើតថ្មីយ៉ាងហោចណាស់ប្រាំពីរថ្ងៃមុនពេលដក IUD ចេញ។ នេះនឹងធានាថាអ្នកនឹងមានវិធីសាស្ត្រការពារការមានផ្ទៃពោះដ៏មានប្រសិទ្ធភាពនៅពេលដែលអ្នកដក IUD ចេញ។ ជម្រើសផ្សេងទៀតគឺការស៊កបញ្ចូល IUD ថ្មីភ្លាមៗ។ អ្នកក៏អាចប្រើស្រោមអនាម័យរហូតដល់មធ្យោបាយពន្យារកំណើតផ្សេងទៀតចាប់ផ្តើមមានប្រសិទ្ធភាព។

ការរួមភេទបន្ទាប់ពីការដក​ IUD អរម៉ូនចេញ

វាមានសុវត្ថិភាពក្នុងការរួមភេទ មួយថ្ងៃមុន ឬក្រោយការដក IUD​ អរម៉ូន ចេញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនមែនដក IUD ចេញក្នុងគោលបំណងចង់ផ្ទៃពោះទេ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងណែនាំឲ្យអ្នកជៀសវាងការរួមភេទ ក៏ដូចជាការប្រើស្រោមអនាម័យអំឡុងពេលរួមភេទ ឬចាប់ផ្តើមប្រើមធ្យោបាយពន្យារកំណើតផ្សេងទៀតសម្រាប់រយៈពេល 7 ថ្ងៃមុនពេលដក IUD ចេញ។ នេះគឺដោយសារតែមេជីវិតឈ្មោលអាចរស់បានក្នុងប្រដាប់បន្តពូជរបស់ស្ត្រីរហូតដល់រយៈពេលប្រាំថ្ងៃ ហើយអ្នកអាចនឹងមានផ្ទៃពោះបានភ្លាមៗបន្ទាប់ពី IUD ត្រូវបានដកចេញ។ នៅពេលដែល IUD ត្រូវបានដកចេញ អ្នកអាចស៊កបញ្ចូលIUD មួយទៀតភ្លាមៗ ឬអ្នកអាចប្រើស្រោមអនាម័យការពារការមានផ្ទៃពោះរហូតដល់មធ្យោបាយពន្យារកំណើតផ្សេងទៀត ចាប់ផ្តើមមានប្រសិទ្ធភាព។

តើបន្ទាប់ពីដក IUD អរម៉ូនរយៈពេលប៉ុន្មានទើបអ្នកអាចមករដូវវិញបាន?

ប្រសិនបើវដ្តរដូវរបស់អ្នកមានលក្ខណៈធម្មតាមុនពេលបញ្ចូល IUD អ័រម៉ូន អ្នកគួរតែរំពឹងថាវានឹងត្រលប់ទៅកាលវិភាគធម្មតារបស់អ្នកវិញបន្ទាប់ពី IUD ត្រូវបានដកចេញ។ សម្រាប់​មនុស្ស​មួយចំនួន រដូវ​នឹង​ត្រលប់​មក​វិញ​ភ្លាមៗ ចំណែក​អ្នក​ខ្លះ​ទៀត​អាច​ចំណាយពេល​ដល់​ទៅ ៣ ខែឯណោះ។

តើខ្ញុំអាចដក IUD អរម៉ូនចេញបានដោយខ្លួនឯងនៅផ្ទះបានដែរឬទេ?

អ្នកប្រហែលជាអាចរកឃើញរឿងមួយចំនួននៅលើបណ្តាញអ៊ីនធឺណិតអំពីបទពិសោធន៍នៃអ្នកដែលបានដក IUD របស់ពួកគេហើយ។ យើងមិនណែនាំឲ្យអ្នកសាកល្បងដកវាដោយខ្លួនឯងនោះទេ។ មិនមានការស្រាវជ្រាវគ្រប់គ្រាន់នាពេលបច្ចុប្បន្ននេះដើម្បីដឹងឲ្យច្បាស់ថាតើការធ្វើបែបនេះមានសុវត្ដិភាពដែរឬអត់ទេ។ ប្រសិនបើអ្នកមិនពេញចិត្តនឹង IUD របស់អ្នកទេ ការដែលអ្នកទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីយកវាចេញ នឹងអាចធានាថានីតិវិធីនៃការដកចេញប្រកបដោយសុវត្ថិភាព។ វាក៏នឹងផ្តល់ឲ្យអ្នកនូវឱកាសដើម្បីនិយាយអំពីជម្រើសផ្សេងទៀតសម្រាប់ការការពារការមានផ្ទៃពោះ។ ប្រសិនបើអ្នកត្រៀមខ្លួនដើម្បីមានផ្ទៃពោះ អ្នកអាចពិភាក្សាជាមួយអ្នកផ្តល់សេវារបស់អ្នកអំពីអ្វីដែលអ្នកគួរធ្វើ ដើម្បីរៀបចំសម្រាប់ការមានផ្ទៃពោះដែលមានសុខភាពល្អ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ថ្នាំចាក់ពន្យារកំណើត

Hormonal

តើ​វា​គឺជា​អ្វី?
ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពពី ៩៦ ទៅ​ ៩៧%។
  • គុណសម្បត្តិ
    • វាជាជម្រើសល្អសម្រាប់ការបង្ការផ្ទៃពោះរយៈពេលខ្លី ប្រមាណជា មួយ ពីរ ឬ បីខែ (អាស្រ័យលើប្រភេទថ្នាំចាក់ដែលមានលើទីផ្សារ)។
    • វាងាយស្រួលក្នុងការលាក់កំបាំង មិនមានអ្នកណាដឹងនោះទេ។
    • ថ្នាំំចាក់ប្រូចេសស្ទីន​ជាជម្រើសល្អសម្រាប់អ្នកដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតណាដែលមានអរម៉ូនអេសស្រ្តូសែនបាន។
    គុណវិបត្តិ
    • វាតម្រូវឲ្យអ្នកទៅចាក់ថ្នាំតាមកាលកំណត់ អាចមួយខែម្តង ពីរខែម្តង ឬ បីខែម្តង។
    • ផល​រំខាន​ទូទៅ​បំផុត​គឺ​ថា ការ​មក​រដូវ​តិច និង​ខ្លីជាងមុន ឬ​មិនសូវញឹកញាប់ដូច​មុន ហើយ​ការ​ធ្លាក់ឈាមបន្តាក​ និង ធ្លាក់ឈាមមិនប្រក្រតីអាចនឹងកើតមានដែរ។ ផលរំខាននេះមិនបង្កគ្រោះថ្នាក់ទេ។ ការចាក់ថ្នាំពន្យារកំណើតប្រូចេសស្ទីនអាចបណ្តាលឲ្យមានការពន្យារពេលក្នុងការមានផ្ទៃពោះបន្ទាប់ពីឈប់ប្រើប្រាស់។
    • ផលរំខានផ្សេងទៀតមានដូចជាការឈឺក្បាល វិលមុខ បម្លាស់ប្តូរចំណង់ផ្លូវភេទ ការបាក់ទឹកចិត្ត អារម្មណ៍ផ្លាស់ប្តូរឡើងចុះ ស្រគៀរសុដន់ និង ការហើមពោះ។
    កង

    Hormonal

    កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន មិនសូវមានការឈឺចាប់ដូចមុន និង តិចជាងមុនផងដែរ។
    • វាមានកម្រិតអរម៉ូនតិចជាងវិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនផ្សេងទៀត។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយសារតែអ្នកត្រូវតែផ្លាស់ប្តូរវាឲ្យទាន់ពេលវេលា មួយខែម្តង។
    • វាមិនផ្តល់នូវការបង្ការយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាជាប្រចាំ។ អ្នកត្រូវប្រើវាឲ្យបានបីសប្តាហ៍ បន្ទាប់មកអ្នកត្រូវឈប់ប្រើប្រាស់វារយៈពេលមួយសប្តាហ៍។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ស្រគៀរសុដន់ ឡើងទម្ងន់ និង រលាកទ្វារមាស។
    បំណះពន្យារកំណើត

    Hormonal

    បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅ​ហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន​ និង អេសស្រ្តូសែន។​ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន តិចជាងមុន និង មិនសូវមានការឈឺចាប់ដូចមុនដែរ។
    • វានៅតែមានប្រសិទ្ធិភាពបើទោះបីជាអ្នកក្អួត ឬ រាគរូសក៏ដោយ។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាមិនមានភាពងាយស្រួលក្នុងការលាក់កំបាំងនោះទេ ដោយសារតែវាត្រូវបានបិតលើដងខ្លួនរបស់អ្នក។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ។ អ្នកត្រូវបិតបន្ទះថ្មីរាល់សប្តាហ៍រយៈពេលបីសប្តាហ៍ ហើយអ្នកត្រូវមិនបិតវាមួយសប្តាហ៍បន្ទាប់ពីនោះ។
    • វាមិនផ្តល់ការការពារយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងវដ្តរដូវនីមួយៗ។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ការរំខានទៅលើស្បែក ចង្អោរ ឈឺក្បាល ស្រគៀរសុដន់ និង រលាកទ្វារមាស។ ផលរំខានទាំងនេះមិនបង្កជាគ្រោះថ្នាក់នោះទេ ហើយវានឹងកាត់បន្ថយបន្តិចម្តងៗទៅវិញក្នុងរយៈពេលពីរបីខែក្រោយ។
    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (ថ្នាំលេបថ្ងៃបន្ទាប់)

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
    • វាមានសុវត្ថិភាពសម្រាប់ស្រ្តីគ្រប់រូបទាំងអស់ រួមទាំងស្រ្តីដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនធម្មតាបាន។
    • អ្នកមិនត្រូវការវេជ្ជបញ្ជា ឬ​ ការពិគ្រោះយោបល់វេជ្ជសាស្រ្ត ដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាមិនពន្យាររយៈពេលដែលអ្នកអាចត្រឡប់ទៅមានផ្ទៃពោះវិញបាននោះទេ។
    • មិនមានការលាក់បាំងបានល្អនោះទេ។ គេអាចរកវាឃើញក្នុងកាបូបរបស់អ្នកបាន។
    • វាមិនបានផ្តល់ការការពាររយៈពេលយូរអង្វែងនោះទេ។ វាផ្តល់ការការពារតែម្តងប៉ុណ្ណោះ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកលេបវាក្នុងអំឡុងពេលប្រាំថ្ងៃពីថ្ងៃដែលអ្នកបានរួមភេទដោយមិនបានការពារ។
    • វាអាចបង្កឲ្យមានផលរំខានដូចជាការចង្អោរ និង ក្អួត មានការធ្លាក់ឈាមប្រចាំខែមិនទៀងទាត់ និង ការអស់កម្លាំង។ ផលរំខានទាំងនេះមិនបង្កឲ្យមានការគ្រោះថ្នាក់នោះទេ។
    • វាមិនត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតជាប្រចាំនោះទេ។
    ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ​ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩​%។
    • អ្នកអាចរកទិញវាបានយ៉ាងងាយស្រួល (មិនចាំបាច់មានវេជ្ជបញ្ជា)។
    • វាបណ្តោយឲ្យអ្នកគ្រប់គ្រងរដូវខ្លួនឯងបាន។
    • វាអាចកាត់បន្ថយការចុកចាប់នៅពេលទម្លាក់អូវុល ការចុកពោះមុនពេលមករដូវ និង រោគសញ្ញាមុនមករដូវ។
    • វាផ្តល់ការការពារយូរអង្វែងសម្រាប់អ្នក ប៉ុន្តែវាអាចមានប្រសិទ្ធិភាពយូរអង្វែងបានលុះត្រាតែអ្នកប្រើប្រាស់វាបានទៀងទាត់ជារៀងរាល់ថ្ងៃ។
    • វាមានភាពលំបាកក្នុងការលាក់កំបាំង ហើយដៃគូរបស់អ្នកអាចឃើញវាដោយចៃដន្យបាន។
    • ផលរំខានដែលកើតឡើងញឹកញាប់ជាងគេគឺបម្លាស់ប្តូរនៃរបត់នៃការហូរឈាមប្រចាំខែ​(ការហូរឈាមបន្តាកនៅចន្លោះពេលមករដូវ រដូវមានបរិមាណតិចជាងមុន មិនមានការហូរឈាមប្រចាំខែសោះតែម្តង)។ ស្រ្តីខ្លះជួបប្រទះការឈឺក្បាលតិចតួច បម្លាស់ប្តូរនៃទម្ថន់ឡើងចុះ និង ការចុកក្រពះ។
    • ផលរំខានទាំងនេះមិនមានគ្រោះថ្នាក់ដល់អ្នកនោះទេ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលប៉ុន្មានខែ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...