ខណៈពេលដែល IUD ពន្យារកំណើតអរម៉ូន គឺជាវិធីសាស្ត្រពន្យារកំណើតដ៏មានប្រសិទ្ធភាពបំផុតមួយ ប៉ុន្តែវាប្រហែលជាមិនសមស្របសម្រាប់បុគ្គលដែលមានលក្ខខណ្ឌផ្សេងៗដែលត្រូវប្រើប្រាស់អរម៉ូនប្រូចេសស្តីនក្នុងកម្រិតដែលត្រូវកំណត់ឲ្យបានតឹងរឹងនោះទេ។
IUD ពន្យារកំណើត អរម៉ូនអាចនឹងមិនសមស្របនឹងអ្នកប្រសិនបើ៖
អ្នកមានដុំឈាមកកនៅសរស៉ៃវ៉ែនជ្រៅ
អ្នកមានជម្ងឺមហារីកថ្លើមកម្រិតធ្ងន់ ដុំសាច់ថ្លើមធ្ងន់ធ្ងរ ឬក្រិនថ្លើម។
អ្នកមានឬធ្លាប់មានជម្ងឺមហារីកសុដន់
អ្នកកំពុងមានការហូរឈាមតាមទ្វារមាសដោយគ្មានហេតុផល គ្រូពេទ្យរបស់អ្នកនឹងត្រូវពិនិត្យរកមូលហេតុនៃការធ្លាក់ឈាមនេះមុនពេលស៊កបញ្ចូលIUD និង
– អ្នកមានបញ្ហារោគស្រ្តី ឬ សម្ភពណាមួយ ដូចជាជម្ងឺរបែងសរីរាង្គអាងត្រគៀក ឬ មហារីកប្រដាប់ភេទ។
ប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាព ដូចបានរៀបរាប់ខាងលើ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ អ្នកនឹងត្រូវបានណែនាំអំពីវិធីពន្យារកំណើតដ៏ល្អបំផុតសម្រាប់អ្នក [10] ។