តើគេដាក់បញ្ចូលកងអរម៉ូនដាក់ក្នុងស្បូនតាមវិធីណា?

តើគេដាក់បញ្ចូលកងអរម៉ូនដាក់ក្នុងស្បូនតាមវិធីណា?
តើគេដាក់បញ្ចូលកងអរម៉ូនដាក់ក្នុងស្បូនតាមវិធីណា?

អ្នកអាចដាក់កងអរម៉ូនក្នុងស្បូននេះពេលណាក៏បានដែរក្នុងវដ្តរដូវរបស់អ្នក។ អ្នកផ្តល់សេវាសុខភាពខ្លះចូលចិត្តដាក់កងអរម៉ូនក្នុងស្បូននៅពេលដែលអ្នកមករដូវដោយសារពេលនោះមាត់ស្បូនរបស់អ្នកមានការបើកជាងធម្មតា ប៉ុន្តែតាមពិតទៅដាក់កងក្នុងស្បូនពេលណាក៏បានដែរឲ្យតែអ្នកមិនមែនកំពុងតែមានផ្ទៃពោះ។

តើអ្នកត្រូវរៀបចំខ្លួនអ្វីខ្លះដើម្បីត្រៀមខ្លួនដាក់កងអរម៉ូនក្នុងស្បូន?

ជំហានដំបូងក្នុងការដាក់កងអរម៉ូននៅក្នុងស្បូន គឺការពិភាក្សាសុខភាពជាមួយនឹងអ្នកផ្តល់សេវាសុខភាពរបស់អ្នក។ អ្នកនឹងត្រូវបានអ្នកផ្តល់សេវាសួរទាក់ទងនឹងប្រវត្តិសុខភាព និងអាការៈខ្លះៗ ហើយអ្នកនឹងត្រូវបានគេពិនិត្យមាត់ស្បូនដើម្បីសម្រេចថាការដាក់កងអរម៉ូននៅក្នុងស្បូនជាជម្រើសដែលត្រឹមត្រូវសម្រាប់អ្នកដែរឬទេ?​[5]
ការធ្វើតេស្តពិនិត្យមុននឹងធ្វើការដាក់កងអរម៉ូននៅក្នុងស្បូនអាចនឹងមានតេស្តសម្រាប់រកជម្ងឺកាមរោគផងដែរ។
នៅពេលណាដែលប្រាកដថាអ្នកមិនមានផ្ទៃពោះ ហើយមិនមានការឆ្លងមេរោគណាមួយទេ នោះអ្នកផ្តល់សេវាសុខភាពរបស់អ្នកនឹងប្រាប់ឲ្យអ្នកគេងលើគ្រែហើយដាក់ជើងទាំងសងកន្ធែក​ ដោយដាក់បាតជើងនីមួយៗនៅលើកន្លែងដាក់ជើងនៅសងខាងខ្លួន។ នេះគឺមានសភាពស្រដៀងគ្នាទៅនឹងការពិនិត្យផ្នែករោគស្រ្តីផ្សេងដែរ។ សម្រាប់ការរក្សាការសម្ងាត់ គេដាក់គ្របក្រណាត់មួយនៅលើផ្នែកខាងក្រោមនៃខ្លួនរបស់អ្នក។ អ្នកផ្តល់សេវាសុខភាពនឹងពិនិត្យអាងត្រគៀករបស់អ្នកដោយការប្រើប្រាស់ម្រាមដៃរបស់គេ។ ការពិនិត្យនេះនឹងជួយឲ្យអ្នកផ្តល់សេវាសុខភាពកំណត់បាននូវរូបរាង ​ទំហំ និង ទីតាំង របស់ស្បូន និង អូវ៊ែរ។ ដើម្បីធ្វើឲ្យអ្នកមានផា​សុកភាពជាងមុន អ្នកផ្តល់សេវាសុខភាពអាចនឹងឲ្យអ្នកលេបថ្នាំបំបាត់ការឈឺចាប់ ឬ ចាក់ថ្នាំស្ពឹកទៅលើមាត់ស្បូនរបស់អ្នក។

តើដំណើរការការដាក់កងអរម៉ូននៅក្នុងស្បូនចំណាយរយៈពេលប៉ុន្មានដែរ?

ដំណើរការការដាក់កងអរម៉ូននៅក្នុងស្បូនប្រើប្រាស់រយៈពេលប្រមាណជា ៥ ទៅ​ ១០​នាទី។ អ្នកផ្តល់សេវាសុខភាពនឹងពន្យល់អ្នកទាក់ទងទៅនឹងដំណាក់កាលនីមួយៗនៃដំណើរការនេះ ក៏ដូចជាបង្ហាញឲ្យអ្នកឃើញនូវកងអរម៉ូនក្នុងស្បូន និងឧបករណ៍ដែលត្រូវប្រើប្រាស់នៅពេលធ្វើការដាក់ចូលស្បូន។ បន្ទាប់មក អ្នកផ្តល់សេវានឹងបើកទ្វារមាសអ្នកដោយប្រើឧបករណ៍ចំពុះទា ដើម្បីមើលឃើញមាត់ស្បូនឲ្យបានច្បាស់។ ដំណាក់កាលបន្ទាប់គឺការលាងសម្អាតទ្វារមាស និង មាត់ស្បូនដោយការប្រើប្រាស់ថ្នាំសម្លាប់មេរោគ។ អ្នកផ្តល់សេវាសុខភាពនឹងប្រើប្រាស់ឧបករណ៍ស៊កកងអរម៉ូនពិសេសម្យ៉ាងដើម្បីដាក់កងចូលទៅក្នុងស្បូនរបស់អ្នក។ នៅពេលដែលកងអរម៉ូនត្រូវបានដាក់ដោយជោគជ័យហើយ គេនឹងដកឧបករណ៍ស៊កចេញពីទ្វារមាសវិញ។ បន្ទាប់ពីគេសារ៉េកាត់ចុងកន្ទុយរបស់កងអរម៉ូនឲ្យសមល្មមទៅស្បូនរបស់អ្នកហើយ គេនឹងដកចំពុះទាចេញ។ អ្នកផ្តល់សេវាសុខភាពរបស់អ្នកនឹងប្រាប់អ្នកនៅពេលធ្វើការដាក់កងចូលស្បូនចប់សព្វគ្រប់ហើយ ភាគច្រើនគាត់នឹងប្រាប់អ្នកឲ្យសម្រាកបន្តិចសិន​ ហើយសឹមងើបយឺតៗបន្តិចម្តងៗ ហើយពាក់ខោអាវ។ ក្រោយពីនេះ គេនឹងប្រាប់អ្នកពីអ្វីដែលគួររំពឹងទុកបន្ទាប់ពីការដាក់កងហើយ។

តើអ្នកគួររំពឹងទុក

វាជារឿងធម្មតាទេដែលមានអារម្មណ៍រមួលចុក និងឈឺខ្នង នៅពេលអ្នកបញ្ចូលកងអរម៉ូនក្នុងស្បូន ប៉ុន្តែអារម្មណ៍នេះនឹងបាត់ទៅវិញយ៉ាងឆាប់រហ័សបន្ទាប់ពីអ្នកបានសម្រាក ឬបន្ទាប់ពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់។ ស្ត្រី​ខ្លះ​អាច​នឹង​មាន​អារម្មណ៍​វិលមុខ ដូច្នេះ​ការសម្រាកឲ្យបានគ្រប់គ្រាន់​បន្ទាប់​ពី​ការ​ដាក់​បញ្ចូល​គឺជា​រឿង​សំខាន់​។ វាអាចនឹងមានការធ្លាក់ឈាមតិចតួច ឬការធ្លាក់ឈាមល្មមបន្ទាប់ពីការបញ្ចូល។ ទោះបីជាការបញ្ចូលកងអរម៉ូនក្នុងស្បូន មិនមែនជានីតិវិធីស្មុគស្មាញ ច្បាប់នៅក្នុងប្រទេសរបស់អ្នកអាចតម្រូវឲ្យអ្នកមានអ្នកកំដរមកជាមួយដើម្បីយកអ្នកទៅផ្ទះបាន។ អ្នកត្រូវបញ្ជាក់ពីច្បាប់នេះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក នៅពេលអ្នកកក់ការណាត់ជួបទទួលសេវាដាក់កង។ ប៉ុន្តែទោះបីជាមិនចាំបាច់ក៏ដោយ តែនៅពេលដែលអ្នកមានអ្នកជូនអ្នកទៅវិញទៅមក វានឹងសម្រួលដល់ការជាសះស្បើយ និងការសម្រាករបស់អ្នក ដើម្បីកាត់បន្ថយផលវិបាកអវិជ្ជមានពីការធ្វើការដាក់កង។

តើការរមួលចុក​ នឹងបន្តដល់រយៈពេលនប៉ុន្មានបន្ទាប់ពីការដាក់កងអរម៉ូនក្នុងស្បូន?

អ្នកនឹងអាចមានអារម្មណ៍រមួលចុកបន្ទាប់ពីការស៊កកងអរម៉ូននៅក្នុងស្បូន។​ សម្រាប់មនុស្សខ្លះ ការឈឺចាប់អាចនឹងខ្លាំងជាងការចុក ប៉ុន្តែអាមរ្មណ៍នេះនឹងបាត់ទៅវិញក្នុងប្រមាណរយៈពេល ២​នាទី។ អ្នកអាចមានអារម្មណ៍ចុក និង​ឈឺចាប់ត្រង់កន្លែងនោះ ប៉ុន្មានថ្ងៃបន្ទាប់មកទៀត។ តែការឈឺចុកចាប់នេះ អ្នកអាចគ្រប់គ្រងវាដោយងាយដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជា Ibuprofen និង Paracetamol។
តើអ្នកនឹងមានអាការៈធ្លាក់ឈាមរយៈពេលប៉ុន្មានបន្ទាប់ពីការដាក់បញ្ចូលកងអរម៉ូននៅក្នុងស្បូន?
បម្លាស់ប្តូរលក្ខណៈការមករដូវកើតឡើងជាញឹកញាប់បន្ទាប់ពីការដាក់កងអរម៉ូននៅក្នុងស្បូន ប៉ុន្តែការធ្លាក់ឈាមនឹងមកដូចដើមវិញក្នុងប្រមាណពេល បី ទៅ ប្រាំមួយខែ។ កងអរម៉ូននៅក្នុងស្បូន​មានឥទ្ធិពលធ្វើឲ្យការមករដូវមិនសូវចុក ឬ ធ្លាក់ឈាមរដូវច្រើន។ មានមនុស្សមួយចំនួនបាននិយាយថាមិនមានការមករដូវប្រមាណជា ១ ទៅ​​ ២​ ឆ្នាំបន្ទាប់ពីការដាក់កងផងដែរ។ ប្រសិនបើលក្ខណៈនៃការមករដូវរបស់អ្នកមានការផ្លាស់ប្តូរខ្លាំងពេកដែលធ្វើឲ្យអ្នកមិនអាចទ្រាំទ្របាន អ្នកគប្បីគួរតែពិភាក្សាជម្រើសនៃការពន្យាកំណើតជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាព។

តើអ្នកអាចឆែកមើលថាតើទីតាំងនៃកងក្នុងស្បូនត្រឹមត្រូវឬអត់តាមរបៀបណា?

នៅពេលដែលកងអរម៉ូនបានស៊កចូលទៅក្នុងស្បូនហើយ អ្នកនឹងចាប់អារម្មណ៍ថាមានខ្សែមួយដែលមានប្រវែងប្រមាណ ២អ៊ីញដែលធ្លាក់ចេញពីស្បូនចូលក្នុងទ្វារមាសខាងលើ​(ខ្សែនេះវាមិនធ្លាក់ចេញមកក្រៅទ្វារមាសអ្នកនោះទេ)។​ គេដាក់ខ្សែនៅទីនោះដើម្បីងាយស្រួលក្នុងការ​ដកវាចេញវិញ​ [6]។ នៅពេលដែលបានដាក់វានៅក្នុងហើយ អ្នកគប្បីគួរតែឆែកមើលចុងខ្សែនោះ ពីរទៅបីដងក្នុងមួយឆ្នាំដើម្បីឲ្យប្រាកដថាកងអរម៉ូនក្នុងស្បូននៅរក្សាទីតាំងដដែល។
– លាងដៃជាមួយនឹងសាប៊ូ និង ទឹក ហើយអង្គុយចោងហោង។
– លូកម្រាមដៃចូលទៅក្នុងទ្វារមាសរបស់អ្នករហូតដល់អ្នកអាចប៉ះមាត់ស្បូនរបស់អ្នកបាន អ្នកអាចដឹងបានដោយមាត់ស្បូនមានលក្ខណៈណែន ហើយ​ដូចជ័រ ស្រដៀងទៅចុងច្រមុះរបស់អ្នកដែរ។
– ស្ទាបឲ្យប៉ះខ្សែរបស់កង។ ប្រសិនបើអ្នកនៅអាចប៉ះខ្សែនោះនៅក្នុងទ្វារមាសរបស់អ្នកបាននោះមានន័យថាកងរបស់អ្នករក្សាទីតាំងបានល្អ។ ប៉ុន្តែ ប្រសិនបើអ្នកប៉ះចំផ្នែកដែលរឹងរបស់កងអ្នកនៅមាត់ស្បូននោះ មានន័យថាអ្នកត្រូវទៅទាក់ទងអ្នកផ្តល់សេវាថែទាំដើម្បីឲ្យគេដាក់វាឲ្យត្រូវកន្លែងវិញ។
ចូរអ្នកកុំទាញខ្សែកងអរម៉ូននោះឲ្យសោះ! ប្រសិនបើអ្នកទាញវា កងអរម៉ូនរបស់អ្នកអាចផ្លាស់ទីខុសពីទីតាំងដើមបាន។
– ប្រសិនបើអ្នកមិនចង់លូកទ្វារមាសដើម្បីឆែកមើលទីតាំងវានោះទេ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចឆែកវាបានមួយខែក្រោយពីពេលស៊កកងអរម៉ូននៅក្នុងស្បូនហើយ បន្ទាប់ពីនេះអ្នកអាចឆែកវាជារៀងរាល់ឆ្នាំ។
ដើម្បីកាត់បន្ថយភាគរយនៃការឆ្លងមេរោគ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងផ្តល់​អនុសាសន៍ឲ្យអ្នកចៀសវាងការប្រើប្រាស់ពែងត្រងរដូវ តមប៉ុង​ទប់រដូវ ឬការរូមភេទតាមទ្វារមាស​ មុជទឹក (មុជទឹកជ្រមុជទាំងខ្លួន) និង​ការហែលទឹករយៈពេល ២៤ ម៉ោងបន្ទាប់ពីការដាក់កងហើយ។
តាមការណែនាំ អ្នកគប្បីគួរតែពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាខាងក្រោមអំឡុងពេល ២០​ថ្ងៃបន្ទាប់ពីការដាក់កងអរម៉ូនក្នុងស្បូន៖
មានការធ្លាក់ស​មិនប្រក្រតីចេញពីទ្វារមាស
អាការៈក្តៅខ្លួន​ ញាក់
ការឈឺចាប់យ៉ាងខ្លាំងក្លានៅពេលរួមភេទ
ចង្អោរ ឬ ក្អួត និង
ការឈឺចាប់់នៅផ្នែកខាងក្រោមនៃពោះ
រោគសញ្ញាទាំងអស់នេះអាចចង្អុលបង្ហាញពីជម្ងឺរលាកសរីរាង្គអាងត្រគៀក​ ឬ PID។ ​​PID កើតឡើងនៅពេលដែលគេដាក់កងអរម៉ូនក្នុងស្បូនរបស់អ្នកដែលមានជម្ងឺប្រមេះទឹកបាយ ឬ ប្រមេះទឹកថ្លា។ ប្រសិនបើអ្នកមិនចង់ឲ្យគេដកកងអរម៉ូនចេញនោះទេ អ្នកថែទាំសុខភាពរបស់អ្នកអាចព្យាបាលជម្ងឺរលាកសរីរាង្គអាងត្រគៀក និងជម្ងឺកាមរោគដទៃទៀតដោយមិនចាំបាច់ដកកងចេញ។ ប៉ុន្តែប្រសិនបើការរលាកសរីរាង្គអាងត្រគៀកមិនឆ្លើយតបទៅនឹងការព្យាបាល គេនឹងណែនាំឲ្យអ្នកដកកងអរម៉ូនចេញពីក្នុងស្បូន ហើយបានបន្តធ្វើការព្យាបាលទៀត។ អ្នកគប្បីគួរតែប្រើប្រាស់ស្រោមអនាម័យក្នុងអំឡុងពេលទទួលការព្យាបាលជម្ងឺប្រមេះទឹកបាយ ឬប្រមេះទឹកថ្លា ហើយដូរទៅប្រើប្រាស់មធ្យោបាយពន្យាកំណើតផ្សេងទៀតប្រសិនបើអ្នកបានដកកងចេញនៅពេលកំពុងទទួលការព្យាបាល។ អ្នកអាចស៊កកងអរម៉ូនចូលក្នុងស្បូនវិញបន្ទាប់ពីអ្នកបានបញ្ចាប់ការព្យាបាលជម្ងឺរលាកសរីរាង្គក្នុងអាងត្រគៀកបានរួចរាល់ហើយ។

តើនៅពេលណាដែរដែលកងអរម៉ូនក្នុងស្បូនចាប់ផ្តើមដំណើរការ?

ប្រសិនបើអ្នកស៊កកងអរម៉ូនចូលក្នុងស្បូនក្នុងរយៈពេល​ ៧​ ថ្ងៃដំបូងនៃវដ្តរដូវរបស់អ្នក កងអរម៉ូនរបស់អ្នកនឹងដំណើរការភ្លាមៗ និងមានប្រសិទ្ធភាពក្នុងការបង្ការការមានផ្ទៃពោះ។ ប្រសិនបើអ្នកស៊កវានៅពេលដែលអ្នកមិនមករដូវ វានឹងមានប្រសិទ្ធភាព ប្រាំពីរថ្ងៃបន្ទាប់ពីថ្ងៃដែលអ្នកស៊កវា។

តើរយៈពេលប៉ុន្មានបន្ទាប់ពីការស៊កកងអរម៉ូនក្នុងស្បូនដែលអ្នកអាចចាប់ផ្តើមរួមភេទបាន?

នៅពេលដែលអ្នកបានស៊កកងអរម៉ូនចូលក្នុងស្បូនហើយ អ្នកអាចរួមភេទពេលណាក៏បាន។ យ៉ាងណាមិញប្រសិនបើកងអរម៉ូនមិនបានស៊កចូលនៅអំឡុងពេលដែលអ្នកកំពុងមករដូវនោះទេ អ្នកនឹងត្រូវប្រើមធ្យោបាយពន្យារកំណើតផ្សេងណាមួយដើម្បីការពារបន្ថែមពីលើកងអរម៉ូននោះទៀតរយៈពេល ៧ ថ្ងៃ នៅពេលដែលអ្នករង់ចាំឲ្យកងអរម៉ូនរបស់អ្នកដំណើរការ។

តើនៅពេលណាដែរដែលខ្ញុំអាចប្រើតមប៉ុងទប់រដូវបន្ទាប់ពីការស៊កកងអរម៉ូនក្នុងស្បូន?

ដើម្បីកាត់បន្ថយភាគរយនៃការឆ្លងមេរោគ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងផ្តល់​អនុសាសន៍ឲ្យអ្នកចៀសវាងការប្រើប្រាស់ពែងត្រងរដូវ តមប៉ុង​ទប់រដូវ ឬការរូមភេទតាមទ្វារមាស​ មុជទឹករយៈពេល ២៤ ម៉ោងបន្ទាប់ពីការដាក់កងហើយ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ថ្នាំចាក់ពន្យារកំណើត

Hormonal

តើ​វា​គឺជា​អ្វី?
ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពពី ៩៦ ទៅ​ ៩៧%។
  • គុណសម្បត្តិ
    • វាជាជម្រើសល្អសម្រាប់ការបង្ការផ្ទៃពោះរយៈពេលខ្លី ប្រមាណជា មួយ ពីរ ឬ បីខែ (អាស្រ័យលើប្រភេទថ្នាំចាក់ដែលមានលើទីផ្សារ)។
    • វាងាយស្រួលក្នុងការលាក់កំបាំង មិនមានអ្នកណាដឹងនោះទេ។
    • ថ្នាំំចាក់ប្រូចេសស្ទីន​ជាជម្រើសល្អសម្រាប់អ្នកដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតណាដែលមានអរម៉ូនអេសស្រ្តូសែនបាន។
    គុណវិបត្តិ
    • វាតម្រូវឲ្យអ្នកទៅចាក់ថ្នាំតាមកាលកំណត់ អាចមួយខែម្តង ពីរខែម្តង ឬ បីខែម្តង។
    • ផល​រំខាន​ទូទៅ​បំផុត​គឺ​ថា ការ​មក​រដូវ​តិច និង​ខ្លីជាងមុន ឬ​មិនសូវញឹកញាប់ដូច​មុន ហើយ​ការ​ធ្លាក់ឈាមបន្តាក​ និង ធ្លាក់ឈាមមិនប្រក្រតីអាចនឹងកើតមានដែរ។ ផលរំខាននេះមិនបង្កគ្រោះថ្នាក់ទេ។ ការចាក់ថ្នាំពន្យារកំណើតប្រូចេសស្ទីនអាចបណ្តាលឲ្យមានការពន្យារពេលក្នុងការមានផ្ទៃពោះបន្ទាប់ពីឈប់ប្រើប្រាស់។
    • ផលរំខានផ្សេងទៀតមានដូចជាការឈឺក្បាល វិលមុខ បម្លាស់ប្តូរចំណង់ផ្លូវភេទ ការបាក់ទឹកចិត្ត អារម្មណ៍ផ្លាស់ប្តូរឡើងចុះ ស្រគៀរសុដន់ និង ការហើមពោះ។
    កង

    Hormonal

    កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន មិនសូវមានការឈឺចាប់ដូចមុន និង តិចជាងមុនផងដែរ។
    • វាមានកម្រិតអរម៉ូនតិចជាងវិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនផ្សេងទៀត។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយសារតែអ្នកត្រូវតែផ្លាស់ប្តូរវាឲ្យទាន់ពេលវេលា មួយខែម្តង។
    • វាមិនផ្តល់នូវការបង្ការយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាជាប្រចាំ។ អ្នកត្រូវប្រើវាឲ្យបានបីសប្តាហ៍ បន្ទាប់មកអ្នកត្រូវឈប់ប្រើប្រាស់វារយៈពេលមួយសប្តាហ៍។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ស្រគៀរសុដន់ ឡើងទម្ងន់ និង រលាកទ្វារមាស។
    បំណះពន្យារកំណើត

    Hormonal

    បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅ​ហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន​ និង អេសស្រ្តូសែន។​ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ​ ៩៩%។
    • វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន តិចជាងមុន និង មិនសូវមានការឈឺចាប់ដូចមុនដែរ។
    • វានៅតែមានប្រសិទ្ធិភាពបើទោះបីជាអ្នកក្អួត ឬ រាគរូសក៏ដោយ។
    • វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
    • វាមិនមានភាពងាយស្រួលក្នុងការលាក់កំបាំងនោះទេ ដោយសារតែវាត្រូវបានបិតលើដងខ្លួនរបស់អ្នក។
    • វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ។ អ្នកត្រូវបិតបន្ទះថ្មីរាល់សប្តាហ៍រយៈពេលបីសប្តាហ៍ ហើយអ្នកត្រូវមិនបិតវាមួយសប្តាហ៍បន្ទាប់ពីនោះ។
    • វាមិនផ្តល់ការការពារយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងវដ្តរដូវនីមួយៗ។
    • ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
    • ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ការរំខានទៅលើស្បែក ចង្អោរ ឈឺក្បាល ស្រគៀរសុដន់ និង រលាកទ្វារមាស។ ផលរំខានទាំងនេះមិនបង្កជាគ្រោះថ្នាក់នោះទេ ហើយវានឹងកាត់បន្ថយបន្តិចម្តងៗទៅវិញក្នុងរយៈពេលពីរបីខែក្រោយ។
    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ (ថ្នាំលេបថ្ងៃបន្ទាប់)

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
    • វាមានសុវត្ថិភាពសម្រាប់ស្រ្តីគ្រប់រូបទាំងអស់ រួមទាំងស្រ្តីដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនធម្មតាបាន។
    • អ្នកមិនត្រូវការវេជ្ជបញ្ជា ឬ​ ការពិគ្រោះយោបល់វេជ្ជសាស្រ្ត ដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាមិនពន្យាររយៈពេលដែលអ្នកអាចត្រឡប់ទៅមានផ្ទៃពោះវិញបាននោះទេ។
    • មិនមានការលាក់បាំងបានល្អនោះទេ។ គេអាចរកវាឃើញក្នុងកាបូបរបស់អ្នកបាន។
    • វាមិនបានផ្តល់ការការពាររយៈពេលយូរអង្វែងនោះទេ។ វាផ្តល់ការការពារតែម្តងប៉ុណ្ណោះ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកលេបវាក្នុងអំឡុងពេលប្រាំថ្ងៃពីថ្ងៃដែលអ្នកបានរួមភេទដោយមិនបានការពារ។
    • វាអាចបង្កឲ្យមានផលរំខានដូចជាការចង្អោរ និង ក្អួត មានការធ្លាក់ឈាមប្រចាំខែមិនទៀងទាត់ និង ការអស់កម្លាំង។ ផលរំខានទាំងនេះមិនបង្កឲ្យមានការគ្រោះថ្នាក់នោះទេ។
    • វាមិនត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតជាប្រចាំនោះទេ។
    ថ្នាំគ្រាប់ពន្យារកំណើតផ្សំ

    Hormonal

    ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ​ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩​%។
    • អ្នកអាចរកទិញវាបានយ៉ាងងាយស្រួល (មិនចាំបាច់មានវេជ្ជបញ្ជា)។
    • វាបណ្តោយឲ្យអ្នកគ្រប់គ្រងរដូវខ្លួនឯងបាន។
    • វាអាចកាត់បន្ថយការចុកចាប់នៅពេលទម្លាក់អូវុល ការចុកពោះមុនពេលមករដូវ និង រោគសញ្ញាមុនមករដូវ។
    • វាផ្តល់ការការពារយូរអង្វែងសម្រាប់អ្នក ប៉ុន្តែវាអាចមានប្រសិទ្ធិភាពយូរអង្វែងបានលុះត្រាតែអ្នកប្រើប្រាស់វាបានទៀងទាត់ជារៀងរាល់ថ្ងៃ។
    • វាមានភាពលំបាកក្នុងការលាក់កំបាំង ហើយដៃគូរបស់អ្នកអាចឃើញវាដោយចៃដន្យបាន។
    • ផលរំខានដែលកើតឡើងញឹកញាប់ជាងគេគឺបម្លាស់ប្តូរនៃរបត់នៃការហូរឈាមប្រចាំខែ​(ការហូរឈាមបន្តាកនៅចន្លោះពេលមករដូវ រដូវមានបរិមាណតិចជាងមុន មិនមានការហូរឈាមប្រចាំខែសោះតែម្តង)។ ស្រ្តីខ្លះជួបប្រទះការឈឺក្បាលតិចតួច បម្លាស់ប្តូរនៃទម្ថន់ឡើងចុះ និង ការចុកក្រពះ។
    • ផលរំខានទាំងនេះមិនមានគ្រោះថ្នាក់ដល់អ្នកនោះទេ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលប៉ុន្មានខែ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...