គុណសម្បត្តិសុខភាព
IUDs អរម៉ូនត្រូវបានគេដឹងថាមានគុណសម្បត្តិសុខភាពជាច្រើនដូចជា៖
– ផ្តល់ការការពារ៩៩% ពីការមានផ្ទៃពោះ។ IUDs អរម៉ូន ស្ថិតនៅក្នុងចំណោមមធ្យោបាយពន្យារកំណើតដែលមានប្រសិទ្ធភាពបំផុត។ មនុស្ស ៩៩ នាក់ក្នុងចំណោម ១០០ នាក់នឹងមានប្រសិទ្ធភាពក្នុងការការពារការមានផ្ទៃពោះប្រសិនបើគេសម្រេចចិត្តប្រើប្រាស់មធ្យោបាយមួយនេះ។
– វាអាចនឹងមានលទ្ធភាពក្នុងការកាត់បន្ថយឱកាសនៃការកើតជម្ងឺមហារីកមាត់ស្បូន ឬ ភ្នាសស្បូនផងដែរ។
– កាត់បន្ថយការចុកចាប់នៅពេលដែលមករដូវ និង ការមករដូវច្រើនខុសធម្មតា។
– កាត់បន្ថយឱកាសនៃការមានកូនក្រៅស្បូន។
– កាត់បន្ថយរោគសញ្ញាពាក់ព័ន្ធនឹងការដុះភ្នាសរដូវមិនប្រក្រតី រួមជាមួយនឹងការមករដូវដែលមិនទៀងទាត់ និងការឈឺចាប់នៅអាងត្រគៀក។
– ការពារប្រឆាំងនឹងជម្ងឺស្លេកស្លាំងដោយសារខ្វះជាតិដែកនៅក្នុងឈាម។
គុណសម្បត្តិពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ
ការប្រើប្រាស់ IUD ជាមធ្យោបាយពន្យារកំណើតបន្ទាន់
ទិន្នន័យថ្មីបានរកឃើញថា IUD អរម៉ូន (៥២mg LNG) គឺជាមធ្យោបាតពន្យារកំណើតបន្ទាន់ដ៏មានប្រសិទ្ធភាព ប្រសិនបើស៊កបញ្ចូលក្នុងរយៈពេល ១២០ ម៉ោង (ប្រាំថ្ងៃ) បន្ទាប់ពីការរួមភេទដោយមិនបានការពារ [៨]។
IUDs អរម៉ូន មានសុវត្ថិភាពសម្រាប់រាងកាយស្រ្តីគ្រប់ប្រភេទ។
អ័រម៉ូន IUD មានសុវត្ថិភាពសម្រាប់រាងកាយស្ត្រីភាគច្រើនរួមទាំង ក្មេងជំទង់និងស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំ។ អ្នកជំនាញភាគច្រើនយល់ស្របថា ប្រសិនបើអ្នកមានសុខភាពល្អ និងមានស្បូន អ្នកអាចដាក់ IUD បានដោយគ្មានបញ្ហា ទោះបីជាអ្នកនៅក្មេង មិនធ្លាប់មានផ្ទៃពោះ ឬមានកូន ទើបតែរំលូតកូន ឬរលូតកូនក៏ដោយក៏ងាចដាក់បានដែរ (ដរាបណាអ្នកមិនកំពុងតែទទួលការព្យាបាលការឆ្លងមេរោគណាមួយ) មានកូនក្រៅស្បូន ធ្លាប់មានជំងឺរលាកអាងត្រគាក មានមេរោគអេដស៍ដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញា តែម្តងឆ (កំពុងប្រើប្រាស់ ឬ មិនប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍) ឬមានជម្ងឺស្លេកស្លាំង។ វាក៏ជាវិធីសាស្ត្រដ៏ល្អសម្រាប់អ្នកម្តាយថ្មីថ្មោងផងដែរ (កំពុងបំបៅដោះកូន ឬមិនបំបៅដោះកូន)។
វាងាយស្រួលក្នុងការលាក់លាម
IUD អរម៉ូន គឺជាឧបករណ៍ប្លាស្ទិកតូចមួយដែលមានរាងអក្សរ T ដែលដាក់ចូលទៅក្នុងស្បូន (ស្បូន) ហើយមនុស្សភាគច្រើនដែលដាក់កងនោះ មិនដឹងខ្លួនថាវានៅទីនោះទេ។ អ្នកមិនចាំបាច់ធ្វើការហែកកញ្ចាប់ស្រោមអនាម័យ ឬធ្វើអ្វីផ្សេងមុនពេលរួមភេទនោះទេ។ ក្នុងករណីកម្រមួយចំនួន ដៃគូអាចមានអារម្មណ៍ប៉ះចំ IUD ឬខ្សែរបស់វាអំឡុងពេលរួមភេទ ប៉ុន្តែអ្នកផ្តល់សេវាថែទាំសុខភាពអាចកាត់ខ្សែបានយ៉ាងងាយស្រួលជូនអ្នកបាន។
វាមានភាពងាយស្រួលក្នុងការពាក់ជាទីបំផុត
ពេលដាក់ហើយ អ្នកបំផ្លេចពីវាទៅ។ ប្រសិនបើអ្នកខា្លចភ្លេចប្រើមធ្យោបាយពន្យារកំណើតនោះទេ ការដាក់ IUD ជាជម្រើសមួយដ៏ល្អសម្រាប់អ្នក។ នៅពេលដែលអ្នកស៊កបញ្ចូល IUD ហើយ វាមានសុពលភាពរយៈពេល បី ទៅ ប្រាំពីរឆ្នាំ អាស្រ័យទៅលើម៉ាករបស់ IUD នោះ។
វាមិនរំខានអ្នកនៅពេលកំពុងរួមភេទ
វាមានសុពលភាពយូរអង្វែង ដោយអ្នកប្រើប្រាស់មិនត្រូវចំណាយកម្លាំង ឬ ពេលវេលាអីទាំងអស់នៅពេលរួមភេទ។
មិនបាច់ចាំបាច់ប្រើដៃ
ចាប់តាំងពីការដាក់បញ្ចូលត្រូវបានធ្វើនៅកន្លែងផ្តល់សេវាសុខភាព អ្នកមិនចាំបាច់មានកញ្ចប់ ឬវេជ្ជបញ្ជាដើម្បីទិញនៅឱសថស្ថាននោះទេ។ ដូច្នេះហើយ អ្នកមិនចាំបាច់ត្រូវចងចាំត្រូវប្រើមធ្យោបាយពន្យារកំណើត ឬ បាត់របស់អ្វីនោះទេ។
តើបន្ទាប់ពីអ្នកដក IUD អស់រយៈពេលប៉ុន្មានទើបអាចមានផ្ទៃពោះបាន?
អ្នកគួរតែអាចមានផ្ទៃពោះបានឆាប់ៗ បន្ទាប់ពីអ្នកដកIUDចេញ។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនដើម្បីមានផ្ទៃពោះភ្លាមៗនៅពេលដែលអ្នកដក IUD ចេញនោះអ្នកត្រូវចងចាំថាអ្នកចាំបាច់ត្រូវតែប្រើប្រាស់វិធីសាស្ត្រផ្សេងដើម្បីពន្យារកំណើត។
វាអាចរកបានយ៉ាងងាយ
តើអ្នកចង់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនេះដែរឬទេ? អ្នកអាចរកវាបាននៅកន្លែងជាច្រើន អ្នកគ្រាន់តែសួរកន្លែងផ្តល់សេវាថែទាំបានហើយ។