ផលរំខាននៃថ្នាំចាក់ពន្យារកំណើត

ផលរំខាននៃថ្នាំចាក់ពន្យារកំណើត
ផលរំខាននៃថ្នាំចាក់ពន្យារកំណើត

ផលរំខានទូទៅដែលឧស្សាហ៍នឹងកើតឡើងបំផុត នៃការចាក់ថ្នាំពន្យារកំណើតគឺការផ្លាស់ប្តូររបត់នៃការមករដូវរបស់ពួកគេ។ ដូចទៅនឹងថ្នាំពន្យារកំណើតអរម៉ូនភាគច្រើនដែរ ជាធម្មតាការចាក់ថ្នាំផ្សេងៗគ្នានឹងឆ្លើយតបខុសគ្នាទៅនឹងរាងកាយផ្សេងៗគ្នា។ ប្រសិនបើអ្នកជាប្រភេទមនុស្សដែលចូលចិត្តការមករដូវទៀងទាត់ អ្នកប្រហែលជាឆ្ងល់ថាតើការចាក់ប្រភេទថ្នាំដែលអ្នកជ្រើសរើសនឹងធ្វើឲ្យអ្នកមករដូវទៀងទាត់ឬទេ។ ការផ្លាស់ប្តូរផ្សេងៗគឺអាស្រ័យលើប្រភេទថ្នាំចាក់ដែលអ្នកកំពុងប្រើ។

តើថ្នាំចាក់ពន្យារកំណើតអាចបញ្ឈប់ការមករដូវដែរឬទេ?

អ្នកប្រើប្រាស់ DMPA៖

អ្នក​អាច​មាន​ការ​មករដូវ​មិន​ទៀងទាត់ ឬ​មករដូវយូរ​ក្នុង​រយៈពេល​បី​ខែ​ដំបូង ហើយ​បន្ទាប់​ពី​មួយ​ឆ្នាំ​មក អ្នកអាចនឹងមានការ​មករដូវ​មិន​ទៀងទាត់ ឬ​មិន​ញឹកញាប់ ឬ​គ្មាន​មិនមានការមករដូវសោះតែម្តង ។

អ្នកប្រើប្រាស់ NET-EN៖

របត់នៃការមករដូវរបស់អ្នកអាចមានបម្លាស់ប្តូរតិចជាង អ្នកប្រើប្រាស់ DMPA អ្នកអាចនឹងមករដូវពីរបីថ្ងៃក្នុងរយៈពេលប្រាំមួយខែដំបូង និងការមករដូវប្រចាំខែ បន្ទាប់ពីរយៈពេលមួយឆ្នាំ។

អ្នកប្រើប្រាស់ថ្នាំចាក់ជារៀងរាល់ខែ៖

អ្នកអាចមានការមករដូវដែលតិច និង ខ្លឺជាងមុន អ្នកអាចមិនសូវមករដូវ ឬ មានរដូវមិនទៀងទាត់ ឬ ការមករដូវរយៈពេលយូរ ឬ មិនមករដូវសោះតែម្តង។

បើសិនជាអ្នកឈប់មករដូវប្រចាំខែ ក្រោយចាក់ថ្នាំពន្យារកំណើតអស់រយៈពេលមួយឆ្នាំ សូមកុំបារម្ភ! ការប្រែប្រួល​នៃ​ការ​មករដូវ​គឺ​ជា​រឿង​ធម្មតា ហើយ​មិន​មែនជាសញ្ញាគ្រោះថ្នាក់ទាំងអស់នោះទេ​។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមកចាក់ថ្នាំយឺតជាងពេលកំណត់ ហើយអ្នកសង្ស័យថាអ្នកប្រហែលជាមានផ្ទៃពោះ ចូរធ្វើតេស្តពិនិត្យផ្ទៃពោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកចាប់អារម្មណ៍ថាមានការប្រែប្រួលនៃការមករដូវដែលគួរឱ្យរំខាន អ្នកគួរតែពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ដើម្បីទទួលបានការណែនាំអំពីវិធីសាស្រ្តពន្យារកំណើតផ្សេងទៀតដែលមិនសូវបង្កផលរំខាន។

ផលរំខានផ្សេងទៀតនៃថ្នាំចាក់ពន្យារកំណើត

ផលរំខានដែលមិនសូវកើតមានឡើងនៃថ្នាំចាក់ពន្យារកំណើតមានដូចជា៖

១. ឈឺក្បាល
២. វិលមុខ
៣. បម្លាស់ប្តូរចំណង់ផ្លូវភេទ
៤. ជម្ងឺបាក់ទឹកចិត្ត
៥. មានការជ្រុះសក់ ឬ មានសក់/រោមច្រើននៅលើមុខ ឬ រាងកាយ
៦. បម្រែបម្រួលអារម្មណ៍ចុះឡើង
៧. ស្រគៀរសុដាន់ និង
៨. ហើមពោះ និង ចុកពោះ

មិនមានវិធីណាអាចបញ្ឈប់រោគសញ្ញានៃថ្នាំចាក់ពន្យារកំណើតបាននោះទេ។ ប្រសិនបើអ្នកមិនអាចទ្រាំទ្រនឹងផលរំខានរបស់វាបាន អ្នកអាចផ្លាស់ប្តូរវិធីសាស្រ្តពន្យារកំណើត។

ហេតុអ្វីបានជាខ្ញុំនៅតែមានការធ្លាក់ឈាមបន្ទាប់ពីការចាក់ថ្នាំពន្យារកំណើត?

ប្រសិនបើអ្នកកំពុងប្រើប្រាស់ DMPA អ្នកទំនងជានឹងមានបម្លាស់ប្តូរនៃរបត់នៃការមករដូវច្រើនជាងប្រភេទថ្នាំចាក់ផ្សេងទៀត។ យោងទៅតាម Pfizer អ្នកប្រើប្រាស់ DMPA ៥៤% អាចជួបប្រទះនូវការធ្លាក់ឈាមមិនទៀងទាត់ ឬធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុង នៅក្នុងឆ្នាំដំបូង ខណៈដែល ៣២% នឹងមានការធ្លាក់ឈាមនេះរហូតដល់រយៈពេល ពីរឆ្នាំឯណោះ។ នៅពេលដែលអ្នកប្រើ DMPA កាន់តែយូរទៅ ការធ្លាក់ឈាមបន្តាកប្រឡាក់ខោក្នុងក៏កាត់បន្ថយតាមនឹងដែរ។

តើថ្នាំចាក់ពន្យារកំណើតអាចនាំឲ្យឡើងទម្ងន់បានដែរឬទេ?

ជាធម្មតាស្ត្រីឡើងទម្ងន់ពីមួយទៅពីរគីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែស្ត្រីខ្លះទៀតអាចស្រកគីឡូ ឬ មិនមានបម្រែបម្រួលទម្ងន់ទាល់តែសោះតែម្តង។ ស្ត្រីអាស៊ីត្រូវជាទូទៅថាមិនមានការឡើងទម្ងន់ពីការប្រើប្រាស់ DMPA នោះទេ[9] ។

ស្ត្រីដែលឡើងទម្ងន់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃការប្រើប្រាស់ អាចមានហានិភ័យខ្ពស់ក្នុងការបន្តការឡើងទម្ងន់ទៀតនៅពេលដែលកំពុងចាក់ថ្នាំពន្យារកំណើត។ ខណៈពេលដែល​ស្ត្រី​ខ្លះ​ប្រហែល​ជា​មិន​ខ្វល់ខ្វាយ​ពី​រឿង​នេះ​ទេ ស្រ្តី​ផ្សេង​ទៀតអាច​នឹង​មិន​សប្បាយ​ចិត្ត​ឡើយ។ ប្រសិនបើ​អ្នក​ចង់​រក្សា​ទម្ងន់ សូម​ព្យាយាមធ្វើ​លំហាត់ប្រាណ​ ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់អ្នក ឬ​ប្រឹក្សា​ជាមួយ​អ្នក​ផ្តល់សេវា​អំពី​ទម្លាប់នៃការញ៉ាំរបស់អ្នក។

តើថ្នាំចាក់ពន្យារកំណើតអាចបង្កឲ្យមានភាពអាទិ៍ដែរឬទេ?

អត់ទេ។​ ប៉ុន្តែអ្នកដែលឈប់ចាក់ថ្នាំពន្យារកំណើតដោយមូលហេតុចង់យកកូន អាចនឹងជួបនឹងរយៈពេលពន្យារ មុនពេលដែលអ្នកអាចមានផ្ទៃពោះវិញបាន។ ស្ត្រីដែលឈប់ប្រើ Depo ដោយមូលហេតុចង់យកកូន អាចមានកូនវិញបានក្រោយរយៈពេលលើសពីមួយឆ្នាំ។ Depo មានអរម៉ូនមួយដែលការពារអ្នកពីការមានផ្ទៃពោះរហូតដល់ ៣ ខែដោយមានអំពើលើការរារាំងមិនឲ្យបញ្ចេញអូវ៊ុល។ ទោះបីជាអរម៉ូននេះឈប់មានប្រសិទ្ធភាពបន្ទាប់ពីបីខែក៏ដោយ ប៉ុន្តែសំណល់នៅក្នុងរាងកាយ ជាធម្មតានៅជាប់ក្នុងជាលិកាសាច់ដុំរយៈពេលយូរ និងអាចនៅមានឥទ្ធិពលពន្យារការមានកូន។ ជាមធ្យម វាត្រូវចំណាយពេល ៤ ទៅ​ ១២ ខែបន្ទាប់ពីការបញ្ឈប់ការចាក់ថ្នាំ Depo ដើម្បីឲ្យរាងកាយចាប់ផ្តើមបញ្ចេញអូវ៊ុលបានឡើងវិញ។ ទោះយ៉ាងណាក៏ដោយ មនុស្សខ្លះនឹងមានរយៈពេលពន្យារមានកូន រហូតដល់ ២ ឆ្នាំ។ គេមិនណែនាំឱ្យប្រើ Depo ទេប្រសិនបើអ្នកចង់មានផ្ទៃពោះឆាប់ៗបន្ទាប់ពីពេលដែលអ្នកបញ្ឈប់ការចាក់ថ្នាំ។

តើការចាក់ថ្នាំពន្យារកំណើតមានសុវត្ថិភាពកម្រិតណាដែរ?

ដូចមធ្យោបាយពន្យារកំណើតអរម៉ូនផ្សេងទៀត ការចាក់ថ្នាំពន្យារកំណើត គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការការពារការមានផ្ទៃពោះ ហើយក៏មានហានិភ័យដែលអាចកើតមានមួយចំនួនផងដែរ រួមមាន៖

  • បាត់បង់ដង់ស៊ីតេឆ្អឹង។ ការប្រើ Depo-Provera ប៉ះពាល់ដល់កម្រិតអរម៉ូន estrogen ធម្មជាតិរបស់អ្នក ដែលអាចបណ្តាលឱ្យកំហាប់នៃឆ្អឹងទាប។ ទោះជាយ៉ាងណាក៏ដោយ ឆ្អឹងរបស់់អ្នកនឹងទៅជាដូចដើមវិញ​ នៅពេលឈប់ប្រើថ្នាំចាក់ប្រភេទនេះ។
  • មានម្ជុលពាក់ព័ន្ធ។ ប្រសិនបើអ្នកខ្លាចម្ជុល ថ្នាំចាក់ពន្យារកំណើតគឺមិនមែនជាជម្រើសល្អសម្រាប់អ្នកទេ។

មានហានិភ័យតិចតួចនៃការឆ្លងមេរោគនៅកន្លែងចាក់ថ្នាំ។ ក្នុង​ករណី​កម្រខ្លះ មានមនុស្ស​ខ្លះ​អាច​មាន​ប្រតិកម្ម​នឹង​ថ្នាំចាក់ផងដែរ។

  • វាមិនការពារការឆ្លងជំងឺកាមរោគ (STIs)នោះទេ។

តើខ្ញុំអាចបញ្ចេញជាតិពុលដែលមានក្នុងថ្នាំចាក់ពន្យារកំណើតបានទេ?

អរម៉ូនដែលមាននៅក្នុងការថ្នាំចាក់ពន្យារកំណើតមិនមានជាតិពុលទេ។ ហើយ​មិនមាន​ហេតុផល​វិទ្យាសាស្ត្រ ឬ​វិធី​ដើម្បី​បន្សាប​ជាតិពុល​អរម៉ូន​ពន្យារកំណើត​ចេញពីរាងកាយនោះទេ។ នៅពេលដែលរយៈពេលជិតដល់ពេលអស់ប្រសិទ្ធភាព អរម៉ូនសកម្មនឹងចេញខ្លួនរបស់យើងតាមកម្រិតរហូតដល់អស់។ ខណៈពេលប្រភេទ DMPA អាចត្រូវការរយៈពេលយូរជាងប្រភេទផ្សេងក្នុងការបន្សាប វាគឺជាដំណើរការធម្មតា និងមានសុវត្ថិភាព ដែលមិនត្រូវការអន្តរាគមន៍ណាមួយឡើយ។ ប៉ុន្តែប្រសិនបើអ្នកចង់សម្របខ្លួនបានដោយរលូន អ្នកគួរតែទទួលទានរបបអាហារដែលមានតុល្យភាព ហាត់ប្រាណ ជៀសវាងការជក់បារី និងគ្រឿងស្រវឹង និងគេងឱ្យបានគ្រប់គ្រាន់។

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...