- ប្រសិនបើអ្នកមានជម្ងឺថ្លើមធ្ងន់ធ្ងរដូចជា ក្រិនថ្លើម ឬមហារីកថ្លើមជាដើម
- អ្នកមានជម្ងឺទឹកនោមផ្អែមលើសពី ២០ ឆ្នាំមកហើយ ហើយវាបានប៉ះពាល់ដល់សរសៃឈាមរបស់អ្នក គំហើញរបស់អ្នក តម្រង់នោម ឬ ប្រព័ន្ធសរសៃប្រសាទ
- អ្នកធ្លាប់មានការស្ទះសរសៃឈាមខួរក្បាល មានកំណកឈាមនៅក្នុងជើង ឬសួត ការគាំងបេះដូង ឬ បញ្ហាជម្ងឺបេះដូងធ្ងន់ធ្ងរផ្សេងៗទៀត
- អ្នកកំពុងតែមាន ឬ ធ្លាប់មានជម្ងឺមហារីកសុដន់
- ប្រសិនបើអ្នកមានលក្ខខណ្ឌដែលអាចបង្កើនឱកាសនៃការកើតជំងឺបេះដូង (ជំងឺសរសៃឈាមបេះដូង) ឬជំងឺដាច់សរសៃឈាមខួរក្បាលដូចជាអាយុចាស់ ការជក់បារី សម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម។
- ប្រសិនបើអ្នកមានអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ ហើយជក់បារីលើសពី ១៥ ដើមក្នុងមួយថ្ងៃ។ និង
- ប្រសិនបើអ្នកទើបតែសម្រាលកូនហើយ ទឹកដោះម្តាយគឺជាអាហារចម្បងសម្រាប់កូនរបស់អ្នក អ្នកអាចចាក់បានតែថ្នាំចាក់ប្រូចេសស្ទីនតែប៉ុណ្ណោះ បន្ទាប់ពីរយៈពេលប្រាំមួយសប្តាហ៍ ហើយអ្នកអាចចាក់ថ្នាំពន្យារកំណើតប្រចាំខែបន្ទាប់ពីរយៈពេលប្រាំមួយខែបន្ទាប់ពីពេលសម្រាល។ ប៉ុន្តែប្រសិនបើអ្នកមិនបំបៅកូនដោយទឹកដោះម្តាយទេ អ្នកអាចចាក់ថ្នាំប្រចាំខែក្រោយពេលសម្រាលរយៈពេល ៣ សប្តាហ៍ ដរាបណាអ្នកមិនមានហានិភ័យរួមផ្សំ ដូចជាការធ្លាប់មានការស្ទះសរសៃឈាមវ៉ែនជ្រៅ (ប្រសិនបើធ្លាប់មាន អ្នកអាចនឹងត្រូវរងចាំរបស់រយៈពេលប្រាំមួយសប្តាហ៍)។
- ប្រសិនបើអ្នកមានលក្ខខណ្ឌណាមួយដូចខាងលើ គេណែនាំឲ្យអ្នកទៅពិគ្រោះពិភាក្សាជាមួយនឹងអ្នកផ្តល់សេវាថែទាំសុខភាពដែលមានលក្ខណៈសម្បត្តិ និងវិជ្ជាជីវៈគ្រប់គ្រាន់ ទទួលបានដំបូន្មានពាក់ព័ន្ធនឹងមធ្យោបាយពន្យារកំណើត។ គេនឹងណែនាំអ្នកនូវជម្រើសវីធីសាស្រ្តពន្យារកំណើតដែលល្អបំផុតសម្រាប់អ្នក។
Birth Control Injection Contraindications
Contraception Quiz
Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.
Compare with similar Contraceptive Methods
Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.
Give a try to our Contraceptive Tool
In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page
Need to learn more things?
Read about other Contraceptive methods
Our Monthly Top Articles
ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?
អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...
អ្នកមានការរួមភេទដោយមិនមានសុវត្ថិភាព តើអ្វីទៅឥឡូវ?
តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...