លុះត្រាតែអ្នកមានប្រតិកម្មទៅនឹងជ័រកៅស៊ូ ស្រោមអនាម័យខាងក្រៅមិនមានផលប៉ះពាល់ដល់រាងកាយធ្ងន់ធ្ងរនោះទេ។ ទោះយ៉ាងណាក៏ដោយប្រភេទស្រោមអនាម័យនេះអាចមានគុណវិបត្តិមួយចំនួន។
គុណវិបត្តិនៃស្រោមអនាម័យ
– ស្រោមអនាម័យខាងក្រៅគឺមិនល្អទេប្រសិនបើអ្នកមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។ មានតែ ១ ឬ ២ នាក់ក្នុងចំណោម ១០០ នាក់ប៉ុណ្ណោះដែលមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានប្រតិកម្ម អ្នកនឹងត្រូវប្រើស្រោមអនាម័យខាងក្រៅប្រភេទ nonlatex (គ្មានជ័រកៅស៊ូ) ដែលជួនកាលមានតម្លៃថ្លៃ ឬរកមិនបានទាល់តែសោះនៅទីកន្លែងខ្លះ។ ប្រសិនបើអ្នកមិនអាចរកឃើញស្រោមអនាម័យ nonlatex (គ្មានជ័រកៅស៊ូ) សូមសាកល្បងប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀត។
– ការប្រើប្រាស់ស្រោមអនាម័យខាងក្រៅ ទាមទារការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត។ ដើម្បីឲ្យមានប្រសិទ្ធភាពត្រូវតែរំកិលវាទៅលើលិង្គឲ្យបានត្រឹមត្រូវរាល់ពេលដែលរួមភេទទាំងអស់ ដោយឥតលក្ខខណ្ឌលើកលែង។
– ស្រោមអនាម័យខាងក្រៅអាចមានឥទ្ធិពលក្នុងការដកចេញភាពម្ចាស់ការទៅលើផ្លូវភេទនៃដៃគូមួយខាង។ ក្នុងស្ថានភាពខ្លះ ដៃគូស្ត្រីអាចពិបាកក្នុងការទាមទារឲ្យដៃគូបុរសប្រើស្រោមអនាម័យគ្រប់ពេលវេលា និងបានត្រឹមត្រូវ។
– ស្រោមអនាម័យខាងក្រៅមិនសូវមានប្រសិទ្ធភាពក្នុងការការពារអ្នកពីជម្ងឺកាមរោគ ដែលអាចឆ្លងតាមរយៈការប៉ះស្បែកនឹងស្បែក រួមទាំង វីរុស HPV និង herpes ។
– ស្រោមអនាម័យប្លែកខុសពីធម្មតា ដូចជាស្រោមអនាម័យដែលមាននៅក្នុងហាងលក់ឧបករណ៍ផ្លូវភេទ ឬកាតាឡុក ជួនកាលត្រូវបានផលិតចេញពីសម្ភារៈដែលមិនមានប្រសិទ្ធភាពការពារអ្នកពីការមានផ្ទៃពោះ ឬជម្ងឺកាមរោគនោះឡើយ។ ស្រោមអនាម័យប្រភេទនេះមិនត្រូវប្រើក្នុងពេលតែមួយគ្នាជាមួយស្រោមអនាម័យជ័រទេ ព្រោះវាអាចធ្វើឲ្យស្រោមអនាម័យជ័រកៅស៊ូខូចគុណភាពបាន។
– ទោះបីជាស្រោមអនាម័យជ័រផុតកំណត់ក្នុងរយៈពេលពី បី ទៅ ប្រាំ ឆ្នាំក៏ដោយ វាអាចនឹងខូចខាតនៅពេលប្រឈមនឹងសីតុណ្ហភាពខ្ពស់ (លើសពី ៤០ អង្សាសេ) និងលក្ខខណ្ឌសើម ឬនៅពេលដែលលក្ខខណ្ឌរក្សាទុកមានសំណើមច្រើន ឬនៅពេលដែលប៉ះពាល់នឹងទឹករំអិលដែលមានមូលដ្ឋានប្រេង។
– មនុស្សមួយចំនួនអាចមានប្រតិកម្មទៅនឹងចំពោះម៉ាកនៃទឹករំអិលដែលមាននៅក្នុងស្រោមអនាម័យមួយចំនួន។ ប្រសិនបើអ្នកមានភាពប្រតិកម្ម សូមសាកល្បងម៉ាកផ្សេងទៀត។
– បុរសខ្លះត្អូញត្អែរថាស្រោមអនាម័យកាត់បន្ថយការរំញោចខាងផ្លូវភេទ (៥)។
– ស្រោមអនាម័យអាចពិបាកក្នុងការចងចាំប្រើប្រាស់ ប្រសិនបើអ្នកស្រវឹង។ អ្នកទំនងជាចងចាំក្នុងការប្រើប្រាស់ច្រើនជាង ប្រសិនបើអ្នកមានវាជាប់ខ្លួនគ្រប់ពេលវេលា។