អត្ថប្រយោជន៍នៃស្រោមអនាម័យខាងក្រៅ
– ប្រសិទ្ធភាព។ នៅពេលប្រើបានត្រឹមត្រូវ ៩៨ នាក់ក្នុងចំណោម ១០០ នាក់នឹងអាចបង្ការការមានផ្ទៃពោះបានដោយប្រសិទ្ធភាព។ ប៉ុន្តែមនុស្សភាគច្រើនមិនប្រើស្រោមអនាម័យឲ្យបានល្អឥតខ្ចោះនោះទេ ដោយសារបញ្ហានេះ មានតែ ៨២ នាក់ក្នុងចំណោម ១០០ នាក់តែប៉ុណ្ណោះដែលប្រើវិធីដើម្បីការពារការមានផ្ទៃពោះបាន។
– ការការពារជម្ងឺកាមរោគ។ ស្រោមអនាម័យខាងក្រៅភាគច្រើនជួយការពារប្រឆាំងនឹងជម្ងឺកាមរោគ រួមទាំងមេរោគអេដស៍ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកប្រដាប់បន្តពូជដែលមិនត្រូវបានគ្របដណ្ដប់ដោយស្រោមអនាម័យ អាចអនុញ្ញាតឲ្យមានការចម្លងមេរោគ ឬបាក់តេរីពីតាមការប៉ះស្បែកនឹងស្បែកបាន។
– ស្រោមអនាម័យក្រៅអាចជួយជាមួយនឹងបញ្ហាឆាប់ចេញទឹកកាម។
– ពួកគេអាចបង្កើនការភាពស្រណុកស្រួលផ្នែកផ្លូវភេទ និងចំណង់ផ្លូវភេទបានមុនពេលដាក់លិង្គចូល។ ប្រសិនបើអ្នកមានអារម្មណ៍ងាយស្រួលក្នុងការនិយាយជាមួយដៃគូរបស់អ្នកអំពីការរួមភេទ វាជារឿងសំខាន់ក្នុងការពិភាក្សាអំពីរបៀបដែលអ្នកអាចប្រើស្រោមអនាម័យដើម្បីបង្កើនភាពស្រណុកស្រួលក្នុងបទពិសោធន៍ផ្នែកផ្លូវភេទរបស់អ្នក។
– ស្រោមអនាម័យខាងក្រៅអាចជួយឲ្យការរួមភេទបានយូរជាង។ ស្រោមអនាម័យខាងក្រៅអាចបន្ថយភាពររំញោចនៅពេលរួមភេទបាន។ ក្នុងករណីខ្លះ នេះអាចជារឿងល្អ។ (ប្រសិនបើអ្នកជួបប្រទះការឆាប់ចេញទឹកកាម ស្រោមអនាម័យអាចជួយឲ្យការរួមភេទបានយូរ)។
– មិនចាំបាច់មានវេជ្ជបញ្ជាទេ។
– វាមានតម្លៃថោកនិងងាយស្រួលរក។ ស្រោមអនាម័យជ័រមានតម្លៃថោក ហើយពេលខ្លះអ្នកអាចទទួលបានវាដោយឥតគិតថ្លៃ។ អ្នកអាចស្វែងរកពួកវានៅគ្រប់ទីកន្លែង ហើយមានវាមានច្រើនប្រភេទដែលងាចជ្រើសរើសបាន។
– ប្រភេទនេះ (ស្រោមអនាម័យ nonlatex គ្មានជ័រកៅស៊ូ) បញ្ជូនកំដៅរាងកាយកាន់តែច្រើន និងអនុញ្ញាតឲ្យមានភាពរសើបកាន់តែច្រើនអំឡុងពេលរួមភេទ។ ស្រោមអនាម័យ Polyurethane (nonlatex) ត្រូវបានគេដឹងថាវាធ្វើឲ្យអ្នកពាក់មានអារម្មណ៍មិនសូវក្រាស់ដូចប្រភេទជ័រ ហើយវាពាក់បានស្រួលជាងប្រភេទដទៃ។ ខុសពីស្រោមអនាម័យជ័រ ពួកវាមានភាពធននឹងការខូចខាត និងអាចប្រើជាមួយទឹករំអិលដែលមានមូលដ្ឋានប្រេងក៏បាន។
– វាអាចត្រូវបានប្រើប្រាស់ដូចជាស្រោមពាំងមាត់បាន។ ស្រោមពាំងមាត់គឺជាបន្ទះស្តើងនៃសារធាតុជ័រ ឬប៉ូលីយូរេថេន ដែលត្រូវបានប្រើដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជម្ងឺកាមរោគតាមរយៈការរួមភេទតាមមាត់។ វាដើរតួជារបាំងរវាងមាត់របស់អ្នក និងប្រដាប់ភេទ ឬរន្ធគូថរបស់ដៃគូអ្នក។