របៀបប្រើប្រាស់ស្រោមអនាម័យខាងក្រៅ

របៀបប្រើប្រាស់ស្រោមអនាម័យខាងក្រៅ
របៀបប្រើប្រាស់ស្រោមអនាម័យខាងក្រៅ

ប្រសិនបើអ្នកប្រើស្រោមអនាម័យខាងក្រៅជាមធ្យោបាយពន្យារកំណើតតែមួយគត់ អ្នកត្រូវតែចាំថាអ្នកត្រូវប្រើស្រោមអនាម័យមួយរាល់ពេលរួមភេទម្តង មិនអាចប្រើមួយក្នុងសកម្មភាពរួមភេទលើសពីមួយទេ។

រឿងដំបូងដែលអ្នកត្រូវធ្វើគឺទិញប្រភេទស្រោមអនាម័យដែលអ្នកពេញចិត្ត ហើយមានទំហំសមស្រប ហើយបន្ទាប់មកពិនិត្យមើលកាលបរិច្ឆេទផុតកំណត់របស់វា។ ស្រោមអនាម័យ​ដែល​ផុត​កំណត់​ងាយ​នឹង​ខូច ហើយ​ការ​ប្រើ​ស្រោមអនាម័យ​ដែល​ផុតកំណត់​អាច​ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ឬ​ការ​មាន​ផ្ទៃពោះ។

របៀបនៃការពាក់ស្រោមអនាម័យខាងក្រៅ

– នៅពេលដែលលិង្គឡើងរឹង ចូរហែកសំបកស្រោមអនាម័យចេញ។ អ្នកត្រូវប្រយ័ត្នកុំធ្វើឲ្យស្រោមអនាម័័យខាងក្នុងរហែក នៅពេលហែកសំបកវាចេញ។ ប្រសិនបើវារហែក ផុយ ឬរឹង ចូរបោះវាចោល ហើយប្រើថ្មីមួយទៀត។

– សង្កត់ប្រហែលកន្លះអ៊ីញនៃចុងស្រោមអនាម័យនៅចន្លោះមេដៃ និងម្រាមដៃចង្អុលរបស់អ្នក បន្ទាប់មកច្របាច់ខ្យល់ចេញ។ កន្លែងនៅចុងដែលនៅសល់នោះ វានឹងផ្ទុកទឹកកាមដែលនៅសល់បន្ទាប់ពីបញ្ចេញទឹកកាមហើយ។

– ដាក់មាត់ចំហរនៃស្រោមអនាម័យពីលើលិង្គ ហើយរំកិលវាពីលើលិង្គឲ្យខិតដល់គល់លិង្គតាមដែលអាចធ្វើទៅបាន។ ប្រសិនបើអ្នកពិបាករំកិលវា ចូរលាបទឹករំអិលដែលមានមូលដ្ឋានប្រេងមួយដំណក់ ឬពីរនៅក្នុងស្រោមអនាម័យ។ វានឹងជួយវារំកិលតាមលិង្គដោយរលូន ហើយវានឹងធ្វើឲ្យអ្វីៗកាន់តែស្រណុកស្រួលសម្រាប់ដៃគូរបស់អ្នក។ ដៃគូរបស់អ្នកក៏អាចជួយអ្នកក្នុងការពាក់ស្រោមអនាម័យផងដែរ។ ប្រសិនបើ​លិង្គ​មិន​ត្រូវ​បាន​កាត់ស្បែកនៅចុងនោះ​ទេ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ទាញ​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​មុន​នឹង​រំកិល​ស្រោមអនាម័យលើលិង្គ។

– ច្របាច់ខ្យល់ដែលចូលក្នុងស្រោមអនាម័យចេញឲ្យអស់។ ខ្យល់ដែលនៅសល់ក្នុងស្រោមអនាម័យអាចបណ្តាលឲ្យស្រោមអនាម័យបែកបាន។

– ប្រសិនបើអ្នកចូលចិត្ត អ្នកអាចលាបទឹករំអិលដែលមានមូលដ្ឋានទឹកនៅខាងក្រៅស្រោមអនាម័យបន្ថែមទៀត ដើម្បីជួយការពារការកកិត។

ឥឡូវ​នេះ អ្នក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​រួមភេទ​ដោយ​មានការការពារ!

របៀបនៃការដោះស្រោមអនាម័យខាងក្រៅចេញ

-ភ្លាមៗបន្ទាប់ពីបញ្ចេញទឹកកាមរួច ចូរចាប់ផ្នែកខាងលើនៃស្រោមអនាម័យឲ្យជាប់ទៅនឹងលិង្គដែលកំពុងនៅរឹង ហើយត្រូវចាប់វាឲ្យជាប់ នៅពេលដែលដកស្រោមអនាម័យចេញពីលិង្គ។ ត្រូវដកស្រោមអនាម័យមុនពេលដែលលិង្គទន់។

– សង្កត់លើគល់នៃស្រោមអនាម័យ ពេលអ្នកដកស្រោមអនាម័យចេញ។ ការធ្វើបែបនេះនឹងជួយការពារទឹកកាមពីការហៀរចេញពីស្រោមអនាម័យពេលអ្នកដកវាចេញ។

– ដើម្បីកុំឲ្យទឺកកាមចេញពីស្រោមអនាម័យ ចូរគួចចងផ្នែកចំហរបស់ស្រោមអនាម័យឲ្យជិត។

– ពិនិត្យស្រោមអនាម័យឲ្យច្បាស់ដើម្បីរកមើលរប្រហោងរហែក ឬការខូចខាត។ ប្រសិនបើអ្នកឃើញថាមានការខូចខាតណាមួយ ឬប្រសិនបើស្រោមអនាម័យរបូតចេញអំឡុងពេលរួមភេទ ដៃគូរដែលជាស្ត្រីគួរតែពិចារណាប្រើថ្នាំពន្យារកំណើតបន្ទាន់ (ក្នុងរយៈពេល ៧២ ម៉ោងក្រោយពេលរួមភេទ)។ ប្រសិនបើអ្នកព្រួយបារម្ភការរួមភេទនោះមានសុវត្ថិភាពឬអត់ សូមធ្វើការណាត់ជួបដើម្បីធ្វើការពិនិត្យរកជម្ងឺកាមរោគ​ និង រកវិធីសាស្រ្តការពារដែលចាំបាច់ណាមួយផ្សេងទៀត ដូចជាការប្រើថ្នាំការពារមេរោគអេដស៍ក្រោយការប្រឈម (PEP)។ អ្នកត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនផងដែរប្រសិនបើស្រោមអនាម័យរបូតនៅពេលកំពុងរួមភេទ។

– យកក្រដាសជូតមាត់ទៅរុំស្រោមអនាម័យដែលបានប្រើប្រាស់ហើយ រួចបោះចោលក្នុងធុងសម្រាម ឬបង្គន់ជីកក្នុងដី (កន្លែងដែលមាន)។ កុំបោះវាចោលក្នុងបង្គន់ ព្រោះវានឹងធ្វើឲ្យស្ទះ។ អ្នកត្រូវចងចាំជានិច្ចថាត្រូវទុកស្រោមអនាម័យឲ្យឆ្ងាយពីកុមារ និងសត្វចិញ្ចឹម។

– លាងសម្អាតលិង្គជាមួយសាប៊ូ និងទឹកមុនពេលរួមភេទម្តងទៀត (3)។

គន្លឹះបន្ថែមក្នុងការប្រើប្រាស់ស្រោមអនាម័យខាងក្រៅឲ្យបានត្រឹមត្រូវ

ស្រោម​អនាម័យ​ខាង​ក្រៅ​គឺ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ប៉ុន្តែ​ទាំងនេះជាគន្លឹះមួយ​ចំនួន​ដើម្បី​ជួយ​ឲ្យអ្នក​ប្រើ​វាឲ្យ​បាន​ត្រឹម​ត្រូវ៖

– ប្រើស្រោមអនាម័យថ្មីរាល់ពេលរួមភេទទាំងអស់។

– តែងតែអានការណែនាំនៅលើសំបកស្រោមអនាម័យ ហើយកុំភ្លេចពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ផង។ ស្រោមអនាម័យដែលផុតកំណត់ ឬខូចខាតនឹងរហែកយ៉ាងងាយ។

– ត្រូវពិនិត្យមើលកន្លែងរហែក ឬការខូចខាតមុនពេលប្រើស្រោមអនាម័យ។

– ត្រូវ​ប្រាកដ​ថាអ្នកពាក់ស្រោមអនាម័យ នៅ​មុនពេល​លិង្គ​ប៉ះ​យោនីរបស់អ្នក។ Pre-cum​ សារធាតុរាវដែលហូរចេញពីលិង្គមុនពេលបុរសបញ្ចេញទឹកកាម សារធាតុរាវនេះអាចផ្ទុកមេជីវិតឈ្មោលដែលនៅដល់ពីការបញ្ចេញទឹកកាមពីលើកមុន។

– កុំពាក់ស្រោមអនាម័យជាន់គ្នាលើសពីមួយ។ ការប្រើស្រោមអនាម័យលើសពីមួយ មិនផ្តល់ការការពារបន្ថែមទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យស្រោមអនាម័យកាន់តែងាយរបូត ហើយនេះបង្កើនហានិភ័យនៃការមានផ្ទៃពោះ ឬការឆ្លងជម្ងឺកាមរោគ។

– ជៀសវាងការប្រើផលិតផលដែលមានមូលដ្ឋានប្រេងជាមួយស្រោមអនាម័យដូចជា ឡេ ប្រេងទារក ប្រេងសំណល់ប្រេងឆៅ (petroleum jelly) ឬប្រេងឆា។ ពួកវានឹងធ្វើឲ្យស្រោមអនាម័យរហែក។

– កុំយកស្រោមអនាម័យដែលប្រើហើយយកមកប្រើម្តងទៀត។ ប្រើស្រោមអនាម័យមួយសម្រាប់ការឡើងរឹងម្តង ហើយអ្នកត្រូវមានស្រោមអនាម័យបម្រុងទុកថែមទៀត។

– រក្សាទុកស្រោមអនាម័យក្នុងកន្លែងត្រជាក់ និងស្ងួតជានិច្ច។

ជៀសវាងការរក្សាទុកស្រោមអនាម័យនៅក្នុងកាបូបរបស់អ្នក។ ការកកិតនិងកំដៅដែលបណ្តាលមកពីចលនាអាចធ្វើឲ្យស្រោមអនាម័យខូចខាត (4) ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ប៉ុងពន្យារកំណើត

Non-hormonal

តើ​វា​គឺជា​អ្វី?
ប៉ុងពន្យារកំណើត ដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពប្រមាណពី ៨០ ទៅ​៩១%។
  • គុណសម្បត្តិ
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាអាចត្រូវបានស៊កចូលទៅក្នុងទ្វារមាសប៉ុន្មានម៉ោងមុនរួមភេទបាន ដែលអាចបណ្តាលឲ្យអ្នករួមភេទបានភ្លាមៗ។
    • មិនពន្យារការត្រឡប់មកវិញនៃលទ្ធភាពនៃការបង្កកំណើតនោះទេ។ អ្នកអាចមានផ្ទៃពោះវិញ បន្ទាប់ពីការដកវាចេញភ្លាមៗ។
    គុណវិបត្តិ
    • វានៅក្នុងចំណោមវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធិភាពទាបបំផុត ហើយមានរយៈពេលការពារខ្លី (២៤ ម៉ោង)។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    ថ្នាំសម្លាប់មេជីវិតឈ្មោល

    Non-hormonal

    ថ្នាំសម្លាប់មេជីវិតឈ្មោលគឺជាសារធាតុគីមី ឬ ថ្នាំដែលអាចបង្ការការមានផ្ទៃពោះដោយការសម្លាប់មេជីវិតឈ្មោលមុននឹងវាអាចចូលទៅកាន់អូវុលដើម្បីធ្វើការបង្កកំណើតបាន។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
    • វាងាយស្រួលក្នុងការប្រើប្រាស់។
    • វាមានប្រសិទ្ធិភាពអន់ថយប្រសិនបើអ្នកប្រើប្រាស់​វាតែឯង ប្រសិទ្ធិភាពនឹងកើនឡើងបើអ្នកប្រើប្រាស់វាជាមួយនឹងវិធីសាស្រ្តរបាំងការពារផ្សេង។
    • វាមិនអាចរកបាននៅគ្រប់ទីកន្លែងនោះទេ។
    • វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
    • វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
    សន្ទះពាំងមាត់ស្បូន

    Non-hormonal

    សន្ទះពាំងមាត់ស្បូនគឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាអាចបណ្តាលឲ្យអ្នកអាចរួមភេទភ្លាមៗបានដោយ។ វាអាចត្រូវបានបញ្ចូលមុនរួមភេទប៉ុន្មានម៉ោង ហើយទុកនៅក្នុងទ្វារមាសរហូតដល់ ២៤ ម៉ោង។
    • ដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាអ្នកកំពុងពាក់វានោះទេ។
    • អ្នកនឹងអាចមានលទ្ធភាពមានគភ៌បានភ្លាមៗបន្ទាប់ពីឈប់ប្រើប្រាស់វា។
    • វាមិនមែនជាជម្រើសល្អនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងស៊ីលីកូន​ ឬថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាអាចបង្កឲ្យមានការបង្ករោគនៅផ្លូវបង្ហួរនោម រលាកទ្វារមាសដោយសារបាក់តេរី ឬ ការកើតផ្សិតនៅទ្វារមាស។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងច្រើនដែរ។ អ្នក​ចាំបាច់ត្រូវតែមានការគ្រប់គ្រងខ្លួន និង ការមានគម្រោងទុកមុន។
    គម្របមាត់ស្បូន

    Non-hormonal

    គម្របមាត់ស្បូនគឺជាគម្របធ្វើពីជ័រកៅស៊ូ ឬ ជ័រប្លាស្ទិចដែលត្រូវបានស៊កចូលទៅក្នុងទ្វារមាសដើម្បីបង្ការមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងស្បូន។
  • វាមានប្រសិទ្ធិភាពប្រហែលជាពី ៧៤-៩១%។
    • វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
    • វាជាជម្រើសល្អសម្រាប់អ្នកដែលរួមភេទយូរៗម្តង ហើយមិនចង់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតជាប្រចាំ។
    • វាជាវិធីសាស្រ្តពន្យារកំណើតដែកគ្រប់គ្រងដោយស្ត្រី ដែលបណ្តោយឲ្យស្រ្តីមានស្វ័យភាពផ្លូវភេទ។
    • វាមិនអាចរកបានគ្រប់ទីកន្លែងនៅលើពិភពលោកបាននោះទេ ហើយអាចមានតម្លៃថ្លៃផងដែរ។
    • វាអាចបណ្តាលឲ្យមានការរំខានដល់ភ្នាសទ្វារមាស និង បង្កឲ្យមានការរលាកផ្លូវបង្ហួរនោម។
    • វាមិនមែនជាជម្រើសនៃការពន្យារកំណើតដែលល្អសម្រាប់អ្នកនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងសារធាតុផលិតគម្របមាត់ស្បូននោះ ឬមួយក៏ថ្នាំសម្លាប់មេជីវិតឈ្មោល។
    • វាត្រូវការចំណាយកម្លាំងខ្ពស់ វាតម្រូវឲ្យអ្នកមានការគ្រប់គ្រងខ្លួន និងការគ្រោងទុកជាមុន។
    ស្រោមអនាម័យខាងក្នុង

    Non-hormonal

    ស្រោមអនាម័យខាងក្នុងគឺជាស្រោមដែលត្រូវបានបំពាក់ខាងក្នុងទ្វារមាសដើម្បីបង្ការការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
  • វាមានប្រសិទ្ធិភាពប្រមាណជា ៩៥%។
    • វាផ្តល់ការការពារទ្វេរ៖ ការការពារពីការមានផ្ទៃពោះផង ពីជម្ងឺកាមរោគផង។
    • វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។
    • វាមានអាយុកាលរហូតដល់ប្រាំឆ្នាំ ហើយវាមិនតម្រូវឲ្យរក្សាទុកនៅក្នុងលក្ខខណ្ឌពិសេសអ្វីនោះទេ។
    • អ្នកមិនត្រូវការការពិគ្រោះយោបល់វេជ្ជសាស្រ្ត ឬ វេជ្ជបញ្ជាដើម្បីប្រើប្រាស់វាបាននោះទេ។
    • វាតម្រូវឲ្យអ្នកចំណាយកម្លាំងល្មមដែរ ដោយសារអ្នកត្រូវចងចាំក្នុងការប្រើប្រាស់វារាល់ពេលដែលមានសកម្មភាពផ្លូវភេទ។
    • វាអាចនឹងរបូត បែក ឬ រមូលចេញក្រៅដែលអាចនាំឲ្យអ្នកប្រើប្រាស់វាប្រឈមមុខទៅនឹងការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
    • វាពិបាកនឹងរកលើទីផ្សារ ហើយមានតម្លៃថ្លៃជាងស្រោមអនាម័យខាងក្រៅ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...