ផលប៉ះពាល់នៃគម្របមាត់ស្បូន

ផលប៉ះពាល់នៃគម្របមាត់ស្បូន
ផលប៉ះពាល់នៃគម្របមាត់ស្បូន

គម្របមាត់ស្បូនមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយទេ។ ផល​រំខានទូទៅ​ដែល​អាចមាននៅពេលដែលអ្នក​ឈប់​ប្រើ​រួម​មាន

– មានការរំខានដល់ស្បែកឬទ្វារមាស
– ការឆ្លងមេរោគតាមផ្លូវទឹកនោមញឹកញាប់
– ប្រតិកម្មទៅនឹងថ្នាំសម្លាប់មេជីវិតឈ្មោល ឬសារធាតុស៊ីលីកូនដែលមាននៅក្នុងគម្របមាត់ស្បូន។
– ការធ្លាក់សខុសធម្មតា (វាអាចកើតឡើងនៅពេលដែលទុកវាចោលនៅក្នុងទ្វារមាសរយៈពេលយូរពេក)
– ការដុះបាក់តេរីអាក្រក់នៅក្នុងទ្វារមាស (Bacterial Vaginosis) ឬ រោគផ្សិត (candidiasis) (ទោះបីជាវាមិនងាយកើតមានក៏ដោយ) និង
– រោគសញ្ញាជម្ងឺ toxic shock syndrome (ក្នុងករណីកម្រ) (7)។

គុណវិបត្តិនៃគម្របមាត់ស្បូន

– វាត្រូវការប្រើប្រាស់កម្លាំងក្នុងការដាក់វាចូល និងដកវាចេញ។ វាត្រូវនៅនឹងទីតាំងរបស់វានៅជាប់នឹងមាត់ស្បូនរាល់ពេលដែលអ្នករួមភេទ។ ការដាក់បញ្ចូលគម្របមាត់ស្បូនអាចចំណាយពេលខ្លះ ហើយស្ត្រីខ្លះពិបាកក្នុងការដាក់បញ្ចូលវា។ ដូច្នេះ វាមិនមែនជាជម្រើសដ៏ល្អទេ ប្រសិនបើអ្នករួមភេទជាញឹកញាប់។
– គម្របមាត់ស្បូនមានប្រសិទ្ធភាពជាងប្រសិនបើអ្នកមិនទាន់សម្រាលកូន។
– នៅកន្លែងខ្លះ អ្នកត្រូវការវេជ្ជបញ្ជាដើម្បីអាចទិញវាបាន។
– វាអាចរុញចេញពីទីតាំងរបស់វាដោយលិង្គដែលមានទំំហំធំ មានការរុញចូលខ្លាំង ឬការរួមភេទនៅក្នុងក្បាច់រួមភេទមួយចំនួន។
– អ្នកត្រូវមានភាពស្រណុកស្រួលជាមួយនឹងរាងកាយរបស់អ្នក។ ប្រសិនបើអ្នកមិនអាចលូកចូលទ្វារមាសខ្លួនឯងបានទេ អ្នកគួរតែប្រើវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។
– ការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនេះនឹងត្រូវការវិន័យផ្ទាល់ខ្លួនច្រើន និងការរៀបចំផែនការ។ អ្នក​ត្រូវ​ចាំ​ថា​ត្រូវ​ដាក់បញ្ចូល​គម្រប​មាត់ស្បូន​រាល់​ពេល​រួមភេទ។
– វាអាចពិបាកក្នុងការចងចាំក្នុងការប្រើប្រាស់វានៅពេលអ្នកស្រវឹង។

តើគម្របមាត់ស្បូនអាចការពារពីជម្ងឺកាមរោគបានទេ?

គម្របមាត់ស្បូនមិនអាចការពារប្រឆាំងទៅនឹងជម្ងឺកាមរោគទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងសន្ទះពាំងមាត់ស្បូន គម្របមាត់ស្បូនមានហានិភ័យទាបជាងសន្ទះពាំងមាត់ស្បូនក្នុងការឆ្លងមេរោគផ្លូវទឹកនោម។

ការប្រើ​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​ច្រើន​ដង​ក្នុង​មួយថ្ងៃ​អាច​បង្ក​ឲ្យ​មាន​ការ​រលាក ដែល​ធ្វើឲ្យ​អ្នក​ងាយ​នឹង​ឆ្លង​ជម្ងឺកាមរោគ រួមទាំង​មេរោគ​អេដស៍​ផងដែរ​។ អ្នកគួរប្រើវារួមផ្សំជាមួយស្រោមអនាម័យខាងក្នុង ឬខាងក្រៅ ដើម្បីកាត់បន្ថយឱកាសនៃការឆ្លងមេរោគ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...