តើវាគឺជាអ្វី?
ប៉ុងពន្យារកំណើត ដុំមូលធ្វើឡើងពីស្នោរផ្លាស្ទិកពណ៌ស ដែលគេធ្វើឲ្យជោគ និងស៊កចូលទៅក្នុងទ្វារមាសមុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
វាមានប្រសិទ្ធិភាពប្រមាណពី ៨០ ទៅ៩១%។ គុណសម្បត្តិ
វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
វាអាចត្រូវបានស៊កចូលទៅក្នុងទ្វារមាសប៉ុន្មានម៉ោងមុនរួមភេទបាន ដែលអាចបណ្តាលឲ្យអ្នករួមភេទបានភ្លាមៗ។
មិនពន្យារការត្រឡប់មកវិញនៃលទ្ធភាពនៃការបង្កកំណើតនោះទេ។ អ្នកអាចមានផ្ទៃពោះវិញ បន្ទាប់ពីការដកវាចេញភ្លាមៗ។
គុណវិបត្តិ
វានៅក្នុងចំណោមវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធិភាពទាបបំផុត ហើយមានរយៈពេលការពារខ្លី (២៤ ម៉ោង)។
វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
ថ្នាំសម្លាប់មេជីវិតឈ្មោលគឺជាសារធាតុគីមី ឬ ថ្នាំដែលអាចបង្ការការមានផ្ទៃពោះដោយការសម្លាប់មេជីវិតឈ្មោលមុននឹងវាអាចចូលទៅកាន់អូវុលដើម្បីធ្វើការបង្កកំណើតបាន។
វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
អ្នកមិនចាំបាច់មានវេជ្ជបញ្ជា ឬ ការពិគ្រោះសុខភាពមុននឹងការប្រើប្រាស់វានោះទេ។
វាងាយស្រួលក្នុងការប្រើប្រាស់។
វាមានប្រសិទ្ធិភាពអន់ថយប្រសិនបើអ្នកប្រើប្រាស់វាតែឯង ប្រសិទ្ធិភាពនឹងកើនឡើងបើអ្នកប្រើប្រាស់វាជាមួយនឹងវិធីសាស្រ្តរបាំងការពារផ្សេង។
វាមិនអាចរកបាននៅគ្រប់ទីកន្លែងនោះទេ។
វាអាចបង្កឲ្យមានប្រតិកម្មអាឡែកហ្ស៊ី។
វាមិនការពារអ្នកពីជម្ងឺកាមរោគនោះទេ។
សន្ទះពាំងមាត់ស្បូនគឺជាពែងរាក់មួយ ដែលមានគែមទន់ និងអាចបត់បែនបាន ដែលត្រូវបានបំពាក់ទៅលើមាត់ស្បូន មុនពេលរួមភេទដើម្បីបង្ការការមានផ្ទៃពោះ។
វាមានប្រសិទ្ធិភាពប្រហែលជា ៨៤%។
វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
វាអាចបណ្តាលឲ្យអ្នកអាចរួមភេទភ្លាមៗបានដោយ។ វាអាចត្រូវបានបញ្ចូលមុនរួមភេទប៉ុន្មានម៉ោង ហើយទុកនៅក្នុងទ្វារមាសរហូតដល់ ២៤ ម៉ោង។
ដៃគូរបស់អ្នកនឹងមិនមានអារម្មណ៍ថាអ្នកកំពុងពាក់វានោះទេ។
អ្នកនឹងអាចមានលទ្ធភាពមានគភ៌បានភ្លាមៗបន្ទាប់ពីឈប់ប្រើប្រាស់វា។
វាមិនមែនជាជម្រើសល្អនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងស៊ីលីកូន ឬថ្នាំសម្លាប់មេជីវិតឈ្មោល។
វាអាចបង្កឲ្យមានការបង្ករោគនៅផ្លូវបង្ហួរនោម រលាកទ្វារមាសដោយសារបាក់តេរី ឬ ការកើតផ្សិតនៅទ្វារមាស។
វាតម្រូវឲ្យអ្នកចំណាយកម្លាំងច្រើនដែរ។ អ្នកចាំបាច់ត្រូវតែមានការគ្រប់គ្រងខ្លួន និង ការមានគម្រោងទុកមុន។
គម្របមាត់ស្បូនគឺជាគម្របធ្វើពីជ័រកៅស៊ូ ឬ ជ័រប្លាស្ទិចដែលត្រូវបានស៊កចូលទៅក្នុងទ្វារមាសដើម្បីបង្ការមេជីវិតឈ្មោលកុំឲ្យចូលទៅក្នុងស្បូន។
វាមានប្រសិទ្ធិភាពប្រហែលជាពី ៧៤-៩១%។
វាមិនមានផ្ទុកនូវអរម៉ូននោះទេ។
វាជាជម្រើសល្អសម្រាប់អ្នកដែលរួមភេទយូរៗម្តង ហើយមិនចង់ប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតជាប្រចាំ។
វាជាវិធីសាស្រ្តពន្យារកំណើតដែកគ្រប់គ្រងដោយស្ត្រី ដែលបណ្តោយឲ្យស្រ្តីមានស្វ័យភាពផ្លូវភេទ។
វាមិនអាចរកបានគ្រប់ទីកន្លែងនៅលើពិភពលោកបាននោះទេ ហើយអាចមានតម្លៃថ្លៃផងដែរ។
វាអាចបណ្តាលឲ្យមានការរំខានដល់ភ្នាសទ្វារមាស និង បង្កឲ្យមានការរលាកផ្លូវបង្ហួរនោម។
វាមិនមែនជាជម្រើសនៃការពន្យារកំណើតដែលល្អសម្រាប់អ្នកនោះទេប្រសិនបើអ្នកមានប្រតិកម្មអាឡែកហ្ស៊ីទៅនឹងសារធាតុផលិតគម្របមាត់ស្បូននោះ ឬមួយក៏ថ្នាំសម្លាប់មេជីវិតឈ្មោល។
វាត្រូវការចំណាយកម្លាំងខ្ពស់ វាតម្រូវឲ្យអ្នកមានការគ្រប់គ្រងខ្លួន និងការគ្រោងទុកជាមុន។
ស្រោមអនាម័យខាងក្នុងគឺជាស្រោមដែលត្រូវបានបំពាក់ខាងក្នុងទ្វារមាសដើម្បីបង្ការការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
វាមានប្រសិទ្ធិភាពប្រមាណជា ៩៥%។
វាផ្តល់ការការពារទ្វេរ៖ ការការពារពីការមានផ្ទៃពោះផង ពីជម្ងឺកាមរោគផង។
វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងជ័រកៅស៊ូ។
វាមានអាយុកាលរហូតដល់ប្រាំឆ្នាំ ហើយវាមិនតម្រូវឲ្យរក្សាទុកនៅក្នុងលក្ខខណ្ឌពិសេសអ្វីនោះទេ។
អ្នកមិនត្រូវការការពិគ្រោះយោបល់វេជ្ជសាស្រ្ត ឬ វេជ្ជបញ្ជាដើម្បីប្រើប្រាស់វាបាននោះទេ។
វាតម្រូវឲ្យអ្នកចំណាយកម្លាំងល្មមដែរ ដោយសារអ្នកត្រូវចងចាំក្នុងការប្រើប្រាស់វារាល់ពេលដែលមានសកម្មភាពផ្លូវភេទ។
វាអាចនឹងរបូត បែក ឬ រមូលចេញក្រៅដែលអាចនាំឲ្យអ្នកប្រើប្រាស់វាប្រឈមមុខទៅនឹងការមានផ្ទៃពោះ និង ការឆ្លងជម្ងឺកាមរោគ។
វាពិបាកនឹងរកលើទីផ្សារ ហើយមានតម្លៃថ្លៃជាងស្រោមអនាម័យខាងក្រៅ។