គម្របមាត់ស្បូន

គម្របមាត់ស្បូន
គម្របមាត់ស្បូន

តើអ្វីទៅជាគម្របមាត់ស្បូន?

គម្របមាត់ស្បូនគឺជាស្រោមធ្វើពីជ័រកៅស៊ូ ឬពែងកៅស៊ូប្លាស្ទិកដែលអាចបត់បែនបាន ដែលគ្របមាត់ស្បូនយ៉ាងល្អ។ វាត្រូវបានដាក់បញ្ចូលទៅក្នុងទ្វារមាសយ៉ាងជ្រៅ ដើម្បីការពារកុំឲ្យមេជីវិតឈ្មោលចូលស្បូនរបស់អ្នក។ គម្របមាត់ស្បូនមានទំហំខុសៗគ្នា ដែលកំណត់ដោយប្រវត្តិផ្ទៃពោះរបស់អ្នក។

– ទំហំតូចត្រូវបានណែនាំសម្រាប់ស្ត្រីដែលមិនធ្លាប់មានផ្ទៃពោះ។
– ទំហំមធ្យមត្រូវបានណែនាំសម្រាប់ស្ត្រីដែលបានរំលូត ធ្លាប់រលូត ឬសម្រាលកូនដោយការវះកាត់។
– ទំហំធំត្រូវបានណែនាំសម្រាប់ស្ត្រីដែលបានសម្រាលកូនតាមទ្វារមាស។

ដើម្បីធានាថាអ្នកបានជ្រើសរើសទំហំត្រឹមត្រូវ អ្នកប្រហែលជាត្រូវឲ្យអ្នកផ្តល់សេវាថែទាំសុខភាពដែលបានទទួលការបណ្តុះបណ្តាលជាពិសេសធ្វើការបំពាក់ឲ្យទំហំដែលត្រឹមត្រូវ។ ធនធានផ្សេងទៀត ដូចជាការណែនាំក្នុងទម្រង់វីដេអូ ក៏អាចជួយអ្នករៀនអំពីវិធីដាក់បញ្ចូលគម្របមាត់ស្បូនដោយខ្លួនអ្នកផងដែរ។

ដើម្បី​ឲ្យ​គម្រប​មាត់ស្បូន​មាន​ប្រសិទ្ធភាព អ្នក​ត្រូវ​ពាក់​វា​រាល់​ពេល​រួមភេទ​។

តើគម្របមាត់ស្បូនមានដំណើរការដូចម្តេច?

គម្របមាត់ស្បូនដើរតួនាទីជារបាំងការពាររវាងមេជីវិតឈ្មោល និងមាត់ស្បូន (កន្លែងដែលត្រូវបានគ្របដោយគម្របមាត់ស្បូន)។ គម្របមាត់ស្បូនមានប្រសិទ្ធភាពខ្លាំងបំផុតនៅពេលដែលវាត្រូវបានប្រើប្រាស់រួមគ្នាជាមួយនឹងថ្នាំសម្លាប់មេជីវិតឈ្មោល ដូច្នេះមេជីវិតឈ្មោលទាំងឡាយណាដែលព្យាយាមចូលទៅមាត់ស្បូននឹងងាប់ ឬធ្វើឲ្យលែងមានសកម្មភាពមុនពេលវាចូលក្នុងមាត់ស្បូនបាន។

តើគម្របមាត់់ស្បូនមានប្រសិទ្ធភាពកម្រិតណា?

គម្របមាត់ស្បូនមានប្រសិទ្ធភាពក្នុងការបង្ការការមានគភ៌ភ្លាមៗបន្ទាប់ពីការស៊កបញ្ចូល។ ទោះជាយ៉ាងណាក៏ដោយ គម្របមាត់ស្បូនមិនមែននៅក្នុងចំណោមវិធីពន្យារកំណើតដែលមានប្រសិទ្ធភាពបំផុតនោះទេ។ វាមានប្រសិទ្ធភាពបំផុតនៅពេលប្រើរួមគ្នាជាមួយថ្នាំសម្លាប់មេជីវិតឈ្មោល។ ប្រសិទ្ធភាពរបស់វាក៏អាស្រ័យទៅលើថាតើអ្នកធ្លាប់សម្រាលកូនពីមុនឬអត់។ ប្រសិទ្ធភាពនៃគម្របមាត់ស្បូនគឺមានកម្រិតខ្ពស់ជាងចំពោះស្ត្រីដែលមិនទាន់សម្រាលកូន។

ប្រសិនបើអ្នកធ្លាប់សម្រាលកូនរួច គម្របមាត់ស្បូនគឺជាវិធីសាស្រ្តពន្យារកំណើតដ៏មានប្រសិទ្ធភាពមួយ។ សម្រាប់ការប្រើប្រាស់តាមធម្មតានៃស្ត្រីដែលធ្លាប់មានកូនហើយ​ ប្រសិទ្ធភាពរបស់វាគឺ ៦៨%។ នេះមានន័យថា ៣២ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើគម្របមាត់ស្បូន មានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំដំបូងនៃការប្រើប្រាស់វា។ ជាមួយនឹងការប្រើប្រាស់ឥតខ្ចោះ វាមានប្រសិទ្ធភាព ៧៩%ក្នុងការបង្ការការមានផ្ទៃពោះ។​ នេះមានន័យថា មានស្ត្រី​​ ២៦ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើប្រាស់វិធីសាស្រ្តនេះបានត្រឹមត្រូវ នឹងមានផ្ទៃពោះក្នុងមួយឆ្នាំដំបូងក្នុងការប្រើប្រាស់វា។

ប្រសិនបើអ្នកមិនធ្លាប់សម្រាលកូនទេ គម្របមាត់ស្បូនមានប្រសិទ្ធភាព ៨៤% ជាមួយនឹងការប្រើប្រាស់ធម្មតា មានន័យថាស្ត្រី ១៦ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើវិធីសាស្រ្តនេះទំនងជាមានផ្ទៃពោះក្នុងឆ្នាំដំបូងនៃការប្រើប្រាស់វា។ ជាមួយនឹងការប្រើប្រាស់ត្រឹមត្រូវវាមានប្រសិទ្ធភាព ៩១% ។ នេះមានន័យថាមានតែស្ត្រី ៩ នាក់ប៉ុណ្ណោះក្នុងចំណោម ១០០ នាក់ដែលប្រើវិធីនេះទំនងជាមានផ្ទៃពោះក្នុងឆ្នាំដំបូងនៃការប្រើប្រាស់។

អ្នកនឹងអាចមានកូនភ្លាមៗបន្ទាប់ពីអ្នកដកគម្របមាត់ស្បូនចេញ (2)។

តើអ្នកណាខ្លះអាចប្រើប្រាស់គម្របមាត់ស្បូនបាន?

– វាជាជម្រើសដ៏ល្អសម្រាប់ស្ត្រីដែលមិនអាចប្រើវិធីពន្យារកំណើតដែលមានអរម៉ូនដោយសារហេតុផលសុខភាព ឬ ចំណង់ចំណូលចិត្ត។
– គូស្វាមីភរិយាដែលមិនខ្វល់ពីការមានផ្ទៃពោះដោយចៃដន្យ។
– ស្ត្រី​ដែល​មិន​រួម​ភេទ​ជា​ប្រចាំ ហើយ​គ្រាន់តែប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតយូរៗម្តង។
– ស្ត្រីដែលត្រូវការវិធីសាស្ត្រពន្យារកំណើតបម្រុងទុក ក្នុងករណីដែលពួកគេភ្លេចលេបថ្នាំពន្យារកំណើតតាមពេលកំណត់ ឬកំពុងរង់ចាំឲ្យវិធីសាស្ត្រពន្យារកំណើតផ្សេងទៀតចាប់ផ្តើមមានប្រសិទ្ធភាព ឬកំពុងប្រើប្រាស់ថ្នាំដែលអាចរំខានដល់វិធីសាស្រ្តពន្យារកំណើតដែលប្រើប្រាស់ជាប្រចាំ។
– ស្ត្រីដែលទើបតែសម្រាលកូនហើយក្រោមប្រាំមួយសប្តាហ៍។ គម្របមាត់ស្បូនទំនងជាមិនសូវមានប្រសិទ្ធភាពក្រោយពេលសម្រាលកូនភ្លាមៗនោះទេ។ ប្រាំមួយសប្តាហ៍បន្ទាប់ពីការសម្រាល មាត់ស្បូននឹងត្រលប់មកទំហំធម្មតាវិញ ហើយវានឹងមានសុវត្ថិភាពក្នុងការប្រើគម្របពន្យារកំណើត។ វាមិនប៉ះពាល់ដល់ការបំបៅកូន ឬការលូតលាស់របស់ទារកនោះទេ។ អ្នក​នឹង​ត្រូវ​ឲ្យអ្នកផ្តល់សេវាសុខភាពរបស់អ្នកស្វែងរកគម្របមាត់ស្បូនដែលត្រូវនឹងទំហំមាត់ស្បូនរបស់អ្នក​មួយ​ទៀត​ក្រោយ​ពេល​សម្រាល។
– ម្តាយដែលបំបៅដោះកូនដែលមានប្រតិកម្មជាមួយនឹងជ័រកៅស៊ូ។

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...