តើគម្របមាត់ស្បូនត្រូវបានដាក់បញ្ចូលតាមវិធីណា?

តើគម្របមាត់ស្បូនត្រូវបានដាក់បញ្ចូលតាមវិធីណា?
តើគម្របមាត់ស្បូនត្រូវបានដាក់បញ្ចូលតាមវិធីណា?

ការបញ្ចូលគម្របមាត់ស្បូនគឺស្រដៀងគ្នាទៅនឹងរបៀបដាក់បញ្ចូល សន្ទះពាំងមាត់ស្បូន ។ អ្នកអាចដាក់បញ្ចូលគម្របមាត់ស្បូនបានគ្រប់ពេលរហូតដល់រយៈពេល ៤២ ម៉ោងមុនពេលរួមភេទ។

-ដំបូង អ្នកត្រូវលាងដៃនឹងសាប៊ូ និងទឹក ហើយទុកអោយស្ងួត។
– ឆែកមើលគម្របមាត់ស្បូនដើម្បីរកមើលរន្ធប្រហោង និងចំណុចដែលស្តើងនិងងាយរហែក។ ការ​ដាក់ទឺកស្អាតចូលវាឲ្យពេញ ​គឺជា​វិធី​ល្អ​ក្នុង​ការ​ពិនិត្យ​មើល ប្រសិនបើ​វា​លេចឬ​ធ្លាយ នោះ​វាមាន​ការរហែក ឬ ប្រហោងហើយ។
– ដាក់​ថ្នាំ​សម្លាប់​មេជីវិត​ឈ្មោល ១-២ មី​លី​លីត្រ​ក្នុង​ពែងក្នុងគម្របមាត់ស្បូន​។ លាបវានៅជុំវិញគែមរបស់វាផងដែរ។
– ផ្កាប់ទៅម្ខាងទៀតជាខាងដែលមានខ្សែចំណង ហើយដាក់ ២ ទៅ​ ៣ មីលីលីត្រទៀតនៅចន្លោះតាមគែមរបស់វា ។
– អ្នកអាចអង្គុយ ឬឈរក៏បាន ហើយកន្ធែកជើងរបស់អ្នក។ ដាក់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលរបស់អ្នកចូលទៅក្នុងទ្វារមាសរបស់អ្នក។ ស្ទាបរកមាត់ស្បូនរបស់អ្នក ដើម្បីឲ្យអ្នកដឹងពីកន្លែងដែលត្រូវដាក់គម្របមាត់ស្បូន។ ​វែកបបេរខាងក្រៅនៃទ្វារមាសដោយប្រើដៃម្ខាង។ ប្រើដៃម្ខាងទៀតច្របាច់គែមគម្របមាត់ស្បូនចូលគ្នា។ រុញគម្របទ្វារមាសចូលដោយយកមុខពែងបែរទៅក្រៅ។
– រុញចូលឆ្ពោះទៅកាន់ទិសនៃរន្ធគូថរបស់អ្នក បន្ទាប់មករុញឡើងលើវិញ ហើយគ្របទៅលើមាត់ស្បូន។ អ្នកត្រូវប្រាកដថាមាត់ស្បូនរបស់អ្នកត្រូវបានគ្របដណ្តប់បានហាប់ណែន។ សង្កត់ទៅលើគម្របដោយថ្នមដើម្បីឲ្យវាជាប់ទៅនឹងមាត់ស្បូន(3)។

ដើម្បីឲ្យគម្របមាត់ស្បូនមានប្រសិទ្ធភាព អ្នកនឹងត្រូវទុកវានៅទីតាំងវារយៈពេលប្រាំមួយម៉ោងបន្ទាប់ពីរួមភេទ។ ប្រសិនបើ​អ្នក​នឹង​រួម​ភេទ​ច្រើន​ជាង​មួយ​ដង សូម​ពិនិត្យ​ទីតាំងនៃគម្របមាត់ស្បូន និង​លាប​ថ្នាំ​សម្លាប់​មេ​ជីវិត​ឈ្មោល​បន្ថែម​ទៀត មុន​ពេល​រួមភេទ​ម្តងៗ។ អ្នកមិនចាំបាច់ដកគម្របមាត់ស្បូនចេញទេ ពេលដាក់បន្ថែមថ្នាំសម្លាប់មេជីវិតឈ្មោល។

កុំទុកគម្របមាត់ស្បូនរបស់អ្នកក្នុងទ្វារមាសលើសពី ៤៨ ម៉ោង។ ការទុកវានៅក្នុងទ្វារមាសលើសពី ៤៨ ម៉ោងអាចបណ្តាលឲ្យមាន toxic shock syndrome។ វាក៏អាចបណ្តាលមានការធ្លាក់សពីទ្វារមាស និងក្លិនអាក្រក់ផងដែរ។

ជៀសវាងការប្រើគម្របមាត់ស្បូនអំឡុងពេលមករដូវ ពីព្រោះអ្នកនឹងមានការប្រថុយជាមួយនឹងជម្ងឺ toxic shock syndrome។

អ្នកមានហានិភ័យខ្ពស់ក្នុងការមានផ្ទៃពោះ ប្រសិនបើអ្នកមិនបានដាក់បញ្ចូលគម្របមាត់ស្បូនក្នុងរយៈពេលពីរម៉ោងមុនពេលរួមភេទ អ្នកត្រូវទុកវានៅក្នុងទ្វារមាសយ៉ាងហោចណាស់ប្រាំមួយម៉ោងបន្ទាប់ពីរួមភេទ អ្នកត្រូវដាក់បញ្ចូលវាឲ្យបានត្រឹមត្រូវ ហើយប្រើវារួមផ្សំជាមួយថ្នាំសម្លាប់មេជីវិតឈ្មោល ឬនៅពេលដែលអ្នកសម្គាល់ឃើញថាវាមានការដាច់រហែក ឬ ខូចខាតនៅពេលដកវាចេញ។​ ប្រសិនបើរឿងនេះកើតឡើង ហើយអ្នកមិនចង់មានផ្ទៃពោះទេ អ្នកត្រូវតែលេបថ្នាំពន្យារកំណើតជាបន្ទាន់ (4)។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...