ថ្នាំគ្រាប់ការពារកំណើតបន្ទាន់

ក្នុងករណីមានការរួមភេទដោយមិនមានការការពារ ថ្នាំគ្រាប់ការពារកំណើតបន្ទាន់នឹងបញ្ឈប់ការមានផ្ទៃពោះបាន។ វាមិនដូចថ្នាំរំលូតនោះទេ។ វាអាចមានប្រសិទ្ធភាពក្នុងចន្លោះពី៣ទៅ៥ថ្ងៃ (១២០ម៉ោង)ក្រោយពេលរួមភេទដោយមិនបានការពារ អាស្រ័យទៅតាមម៉ាកដែលអ្នកប្រើ។
ថ្នាំគ្រាប់ការពារកំណើតបន្ទាន់

តើថ្នាំគ្រាប់ការពារកំណើតបន្ទាន់មានលក់នៅច្រើនកន្លែងនៅប្រទេសកម្ពុជាដែរឬទេ?

ត្រូវហើយ ថ្នាំគ្រាប់ការពារកំណើតបន្ទាន់មានលក់នៅកន្លែងជាច្រើន និងអាចរកបានដោយងាយស្រួលតាមឱសថស្ថានទូទាំងប្រទេសកម្ពុជា។ អ្នកក៏អាចរកបាននៅ អង្គការម៉ារីស្តូបកម្ពុជា អង្គការរ៉ាក់ (RHAC),Anna Women’s-Baby Center គ្លីនិកឯកទេស បន្ទប់ថែទាំជំងឺទូទៅសុថារី Raffles Medical Cambodia គ្លីនិកគង់សូនី សម្ភពនិងគ្លីនិកសោមរ៉ាឡីបូ សម្ភពនិងគ្លីនិកពន្លឺរិទ្ធី និងបន្ទប់ថែទាំជំងឺទូទៅជ័យរតនា និងបន្ទប់ថែទាំជំងឺទូទៅសុគីមឆាផងដែរ។

តើខ្ញុំត្រូវការវេជ្ជបញ្ជាដើម្បីទិញថ្នាំគ្រាប់ការពារកំណើតបន្ទាន់នៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ អ្នកមិនត្រូវវេជ្ជបញ្ជាដើម្បីទិញថ្នាំគ្រាប់ការពារកំណើតបន្ទាន់នៅប្រទេសកម្ពុជានោះទេ។

តើមានការកំណត់អាយុក្នុងការដែលអាចទិញថ្នាំគ្រាប់ការពារកំណើតបន្ទាន់នៅប្រទេសកម្ពុជាដែរឬទេ?

អត់ទេ មិនមានការកំណត់អាយុក្នុងការទិញថ្នាំគ្រាប់ការពារកំណើតបន្ទាន់នៅប្រទេសកម្ពុជានោះទេ។

តើថ្នាំគ្រាប់ការពារកំណើតបន្ទាន់មានតម្លៃប៉ុន្មាននៅប្រទេសកម្ពុជា?

តម្លៃថ្នាំគ្រាប់ការពារកំណើតបន្ទាន់មានចន្លោះពី៤ទៅ៥ដុល្លារអាស្រ័យលើម៉ាក និងទីកន្លែងដែលអ្នកទិញ។

តើថ្នាំគ្រាប់ការពារកំណើតបន្ទាន់មានប៉ុន្មានម៉ាកនៅប្រទេសកម្ពុជា? 

ម៉ាកថ្នាំគ្រាប់ការពារកំណើតបន្ទាន់ដែលមានលក់ច្រើនបំផុតនៅប្រទេសកម្ពុជារួមមាន Pregnon, Anlitin, PostPill, Next72, Fasile-one, Plan B, Unwanted 72 និង Mifestad 10។

តើខ្ញុំអាចទាក់ទងទៅនរណាសម្រាប់ព័ត៌មានបន្ថែមអំពីថ្នាំគ្រាប់ការពារកំណើតបន្ទាន់នៅកម្ពុជា? 

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកងដាក់ក្រោមស្បែកក្នុងប្រទេសកម្ពុជា សូមទាក់ទងអង្គការ ម៉ារីស្តូបកម្ពុជា (Whatsapp៖ 093240823 ឬទូរស័ព្ទលេខ៖ 012999002/098999102) ឬAnna Womens-Baby Center)

(អាគារ KT Tower នៅ Business Center KTT បន្ទប់លេខ៤០៣ ជាន់ទី៤ អាគារលេខ២៣ ផ្លូវលេខ១១២ សង្កាត់ផ្សារដាប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទលេខ 098 800 921 ភាសាអង់គ្លេស ខ្មែរ និងរុស្ស៊ី ឬអ៊ីមែល info@wbcanna.com)។

តើខ្ញុំអាចអានបន្ថែមអំពីវិធីសាស្រ្តនេះនៅឯណាដែរ?

ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីថ្នាំគ្រាប់ការពារកំណើតបន្ទាន់ សូមចុចទីនេះ។

តើខ្ញុំអាចធ្វើអ្វីបានក្នុងករណីមានផ្ទៃពោះដោយមិនបានគ្រោងទុក?

សូមចូលទៅកាន់គេហទំព័រ safe2choose.org ដើម្បីនិយាយជាមួយអ្នកប្រឹក្សាជំនាញអំពីជម្រើសនៃការរំលូតដោយសុវត្ថិភាពដែលមាននៅប្រទេសកម្ពុជា។ អ្នកក៏អាចទាក់ទងទៅកាន់អ្នកប្រឹក្សាតាមរយៈអ៊ីមែល info@safe2choose.org ឬតាមរយៈការឆាតliveផ្ទាល់តែម្តងតាមរយៈអាសយដ្ឋានគេហទំព័រនេះ safe2choose.org/abortion-counseling