តើអ្វីទៅជាផលប៉ះពាល់នៃការវះកាត់បំពង់មេជីវិត?

តើអ្វីទៅជាផលប៉ះពាល់នៃការវះកាត់បំពង់មេជីវិត?
តើអ្វីទៅជាផលប៉ះពាល់នៃការវះកាត់បំពង់មេជីវិត?

ហានិភ័យ​នៃ​ការ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ការ​វះកាត់​បំពង់មេជីវិត​គឺ​ទាប​ណាស់​។ ទោះយ៉ាងណាក៏ដោយ ផលវិបាកខ្លះនៅតែអាចកើតឡើង។ ទាំងនេះអាចរួមបញ្ចូលដូចជា

– ការឆ្លងមេរោគនៅកន្លែងវះកាត់។ ផលប៉ះពាល់នេះកើតឡើងតែជាមួយការវះកាត់ដោយប្រើកាំបិតឆូតស្បែកប៉ុណ្ណោះ វាកម្រនឹងកើតឡើងណាស់ក្នុងការវះកាត់ដោយគ្មានកាំបិត។ ទោះជាយ៉ាងណាក៏ដោយ គឺកម្រមានការឆ្លងមេរោគនៅក្នុងថង់ពងស្វាសណាស់។
– ការឈឺចាប់ធ្ងន់ធ្ងររយៈពេលវែង (អាចបន្តជាច្រើនខែ ឬច្រើនឆ្នាំ) ការឈឺចាប់ក្នុងថង់ពងស្វាស ឬពងស្វាស។ ការសិក្សាដ៏ធំមួយទៅលើបុរសរាប់ពាន់នាក់បានបង្ហាញថា មានតែ ១% នៃអ្នកដែលបានវះកាត់បំពង់មេជីវិតប៉ុណ្ណោះដែលមានការឈឺចាប់បែបនេះ។ ការសិក្សាតូចមួយលើបុរស ២០០ នាក់បានបង្ហាញថា ៦% បានជួបប្រទះការឈឺចាប់ប្រភេទនេះ។ ការសិក្សាក៏បានបង្ហាញផងដែរថាក្រុមបុរសដែលមិនធ្លាប់បានវះកាត់បំពង់មេជីវិតប្រមាណ ២% មានការឈឺចាប់ស្រដៀងគ្នាដែរ។

មូលហេតុនៃការឈឺចាប់នេះមិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែគេសង្ស័យថាវាអាចកើតមានឡើងនៅពេលដែលមានសម្ពាធដែលបណ្តាលមកពីការលេចធ្លាយនៃមេជីវិតឈ្មោលចេញពីបំពង់ដែលបិទ ឬ ដុតមិនបានត្រឹមត្រូវ ឬប្រសិនបើការប៉ះពាល់សរសៃប្រសាទនៅកន្លែងនោះបានកើតឡើងនៅអំឡុងពេលវះកាត់។

ការព្យាបាលវាខុសៗគ្នា ហើយរួមមានការវះទាញពងស្វាសមកលើ ថ្នាំបំបាត់ការឈឺចាប់ ការចាក់ថ្នាំស្ពឹកទៅលើបំពង់ទឹកកាម ដើម្បីឲ្យស្ពឹកសរសៃប្រសាទដែលរត់ទៅកាន់ពងស្វាស និងការវះកាត់យកកន្លែងដែលមានការឆ្លងមេរោគចេញ ឬតភ្ជាប់បំពង់មេជីវិតឡើងវិញ។

– ហូរឈាមនៅក្រោមស្បែក (hematoma) ដែលអាចបណ្តាលឲ្យមានការហើមឬជាំ។ នេះជាផលវិបាកដ៏កម្រមួយ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើង សូមទាក់ទងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជាបន្ទាន់ដើម្បីទទួលការព្យាបាល។
– ប្រតិកម្មទៅនឹងការប្រើថ្នាំស្ពឹក។
– ហានិភ័យដ៏កម្រមួយគឺ បំពង់មេជីវិតរបស់អ្នកអាចភ្ជាប់ខ្លួនវាឡើងវិញ ដែលអាចនាំឲ្យមានផ្ទៃពោះបាន (11) ។

តើអ្វីជាគុណវិបត្តិនៃការវះកាត់បំពង់មេជីវិត?

– ការតភ្ជាប់បំពង់មេជីវិតឡើងវិញ ទោះជាអាចធ្វើទៅបានក៏ដោយ ជាធម្មតាវាមានភាពលំបាក និងមានតម្លៃថ្លៃ ហើយមិនធានាការវិលត្រឡប់ទៅរកការមានកូនវិញនោះទេ។ មុនពេលអ្នកទទួលការវះកាត់ អ្នកត្រូវប្រាកដ ១០០% ថាអ្នកមិនចង់មានកូនបង្កើតទៀតនោះទេ។
– វាត្រូវចំណាយពេលរហូតដល់ទៅបីខែបានវិធីសាស្រ្តពន្យារកំណើតនេះចាប់ផ្តើមមានប្រសិទ្ធិភាពហើយប្រសិនបើអ្នកចង់បង្ការការមានគភ៌ អ្នកត្រូវតែប្រើវិធីសាស្រ្តពន្យារកំណើតបម្រុងក្នុងអំឡុងពេលរង់ចាំឲ្យវាមានប្រសិទ្ធភាព។
– វាមិនការពារអ្នកពីមេរោគអេដស៍ និងជម្ងឺកាមរោគទេ។

តើកត្តាណាខ្លះដែលអាចបង្កើនហានិភ័យនៃការមានផលវិបាកបន្ទាប់ពីការវះកាត់បំពង់មេជីវិត?

– ការវះកាត់ពីលើកមុន ត្រូវបានធ្វើនៅកន្លែងតែមួយ។
– ការ​ឆ្លង​មេរោគ។ កុំប្រើវិធីនេះ ប្រសិនបើអ្នកមានការឆ្លងមេរោគនាពេលបច្ចុប្បន្ននៅក្នុងពងស្វាស លិង្គ ឬក្រពេញប្រូស្តាត (ឧទាហរណ៍ ជម្ងឺកាមរោគ)។
– អ្នកជក់បារី។
– អ្នកមានវិបត្តិហូរឈាមមិនប្រក្រតី។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...