តើគេធ្វើការវះកាត់បំពង់មេជីវិតដូចម្តេច?

តើគេធ្វើការវះកាត់បំពង់មេជីវិតដូចម្តេច?
តើគេធ្វើការវះកាត់បំពង់មេជីវិតដូចម្តេច?

ការ​វះកាត់​បំពង់មេជីវិតគឺជា​ការ​វះកាត់​ដ៏រហ័ស និង​ភាគច្រើន​គ្មាន​ការឈឺចាប់នោះទេ​។ អ្នកនឹងត្រូវគេចាក់ថ្នាំស្ពឺកឲ្យត្រង់កន្លែងដែលគេត្រូវវះ ហើយគេនឹងធ្វើពេលអ្នកមានស្មារតីដឹងខ្លួនធម្មតា។ ​វា​ត្រូវ​ចំណាយ​ពេល ១០ ទៅ ៣០ នាទី។ ដោយផ្អែកលើប្រភេទនៃនីតិវិធី ការវះកាត់អាចធ្វើឡើងនៅក្នុងគ្លីនិក ឬនៅមណ្ឌលថែទាំសុខភាព ហើយអ្នកគួរតែអាចត្រឡប់ទៅផ្ទះវិញនៅថ្ងៃតែមួយបន្ទាប់ពីវះកាត់រួច។

តើគេត្រៀមខ្លួនដូចម្តេចខ្លះមុននឹងទទួលការវះកាត់បំពង់មេជីវិត?

មុនថ្ងៃវះកាត់ វាជារឿងសំខាន់ក្នុងការរៀបចំធ្វើការណាត់ជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។

នៅពេលអ្នកមកតាមការណាត់ជួប អ្នកនឹងទទួលបានការប្រឹក្សាដែលជួយអ្នកក្នុងការសម្រេចចិត្តថាតើការវះកាត់បំពង់មេជីវិតគឺសាកសមសម្រាប់អ្នកដែរឬទេ។ ព័ត៌មានទាំងអស់ដែលមាន រួមទាំងហានិភ័យ និងអត្ថប្រយោជន៍ អ្វីដែលត្រូវរំពឹងក្នុងអំឡុងពេល និងក្រោយការវះកាត់ និងមូលហេតុដែលវាមានសារៈសំខាន់ក្នុងការប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀតសម្រាប់រយៈពេល បីខែបន្ទាប់ពីការវះកាត់នឹងត្រូវបានផ្តល់ឲ្យអ្នកដោយអ្នកផ្តល់សេវា។

ការប្រឹក្សាដោយអ្នកផ្តល់សេវានឹងអនុញ្ញាតឲ្យអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ហើយដែលអាចនាំឲ្យអ្នកធ្វើការផ្លាស់ប្តូរចិត្តរបស់អ្នកគ្រប់ពេល វេលាទាំងអស់មុននឹងដល់ពេលវះកាត់។ ប្រសិនបើអ្នកផ្លាស់ប្តូរចិត្ត អ្នកនៅតែមានសិទ្ធិទទួលបានព័ត៌មាន និងសេវាកម្មពន្យារកំណើតផ្សេងបាន។ អ្នកអាចសម្រេចចិត្តភ្លាមៗ ឬទៅផ្ទះ ហើយពិចារណាសិនក៏បាន។

អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកក៏នឹងធ្វើការត្រួតពិនិត្យរាងកាយទូទៅផងដែរ (រួមទាំងការពិនិត្យលើប្រដាប់បន្តពូជ) និងយកប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក។ ត្រូវប្រាកដថាអ្នកប្រាប់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីថ្នាំណាមួយដែលអ្នកកំពុងប្រើប្រាស់ ឬការព្យាបាលណាមួយដែលអ្នកកំពុងតែមាន។

ប្រសិនបើអ្នកសម្រេចចិត្តវះកាត់ អ្នកនឹងតម្រូវឲ្យចុះហត្ថលេខាលិខិតបញ្ជាក់ការយល់ព្រមរបស់អ្នក។ នៅកន្លែងថែទាំសុខភាពមួយចំនួន ទាំងអ្នក និងអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងត្រូវតម្រូវឲ្យចុះហត្ថលេខាលើលិខិតបញ្ជាក់យល់ព្រម។

នៅពេលដែលអ្នកបានផ្តល់ការយល់ព្រមរួចហើយ អ្នកអាចកំណត់កាលបរិច្ឆេទសម្រាប់ធ្វើការវះកាត់បាន។ អ្នកនឹងត្រូវបានណែនាំពីរបៀបរៀបចំខ្លួនមុននឹងចូលវះកាត់​ដែលមានដូចជា៖

– ស្លៀកសំលៀកបំពាក់ដែលធ្វើឲ្យអ្នកស្រួលធ្វើចលនា។
– លេបថ្នាំតាមវេជ្ជបញ្ជា និង យោបល់របស់អ្នកផ្តល់សេវាថែទាំសុខភាព។
– រក្សាអនាម័យឲ្យបានល្អ។ ងូត​ទឹក​មុន​ពេល​ទៅតាមការណាត់ថ្ងៃវះកាត់ ហើយ​កាត់​រោមនៅប្រដាប់ភេទ​ដែល​អាចបាំងពងស្វាស។
– រៀបចំមធ្យោបាយធ្វើដំណើរទៅ និងមកពីមណ្ឌលថែទាំសុខភាពវិញ។

ជំហានបន្ទាប់គឺត្រូវទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីចាប់ផ្តើមធ្វើការវះកាត់។

វិធីសាស្រ្តក្នុងការវះកាត់បំពង់មេជីវិត

បច្ចេកទេសវះកាត់មានពីរប្រភេទ គឺការវះកាត់ដោយមិនប្រើកាំបិតឆូតស្បែក និងការវះកាត់ដោយធ្វើការឆូតស្បែកដោយកាំបិត (7)។

ការវះកាត់បំពង់មេជីវិតដោយមិនប្រើកាំបិតឆូតស្បែក

ត្រូវបានគេស្គាល់ផងដែរថាជាបច្ចេកទេស​ «ចោះចូលទៅកាន់បំពង់មេជីវិត» វិធីសាស្ត្រកាត់បំពង់មេជីវិតដោយគ្មានកាំបិតឆូតនេះ មានន័យថាគេចោះរន្ធតូចមួយដែលឈានដល់បំពង់ (vasa deferentia) ដែលនាំមេជីវិតឈ្មោលទៅកាន់លិង្តតែម្តង។ បន្ទាប់មកបំពង់មេជីវិតត្រូវបានចងនិងកាត់ឬ ដុតដើម្បីបិទចុង។

នីតិវិធីនេះចំណាយពេលយ៉ាងហោចណាស់ ២០ នាទី។

បច្ចេកទេសនៃការវះកាត់នេះកំពុងក្លាយជានីតិវិធីវះកាត់បំពង់មេជីវិតលក្ខណៈស្ដង់ដារនៅទូទាំងពិភពលោក ហើយ ខុសពីបច្ចេកទេសនៃការប្រើកាំបិតឆូតស្បែក បច្ចេកទេសនេះមានតែស្នាមចោះតូចមួយប៉ុណ្ណោះដែលត្រូវបានធ្វើឡើងទៅលើថង់ពងស្វាស ហើយបច្ចេកទេសចាក់ថ្នាំស្ពឹកទៀតសោតត្រូវការចាក់ថ្នាំស្ពឺកតែមួយម្ជុលប៉ុណ្ណោះ មិនត្រូវការការចាក់ពីរដងនោះទេ។

មិនចាំបាច់ដេរដើម្បីបិទស្បែកទេ។ បច្ចេកទេសគ្មានកាំបិត ចំណាយពេលតិចជាង ធ្វើឲ្យមានស្នាមជាំ និងការឈឺចាប់តិចជាង ហើយមានឱកាសនៃការឆ្លងមេរោគ និងការមានដុំឈាមកក (កើតឡើងដោយសារមានការហូរឈាមច្រើនដែលបណ្តាលឲ្យហើម) តិចជាងបច្ចេកទេសប្រើកាំបិត។ ជាទូទៅ នីតិវិធី​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សះស្បើយ​លឿន និង​គ្មាន​ផលវិបាក។

កាវះកាត់បំពង់មេជីវិតដោយឆូតកាំបិត

ការ​វះកាត់​ដោយ​ប្រើកាំបិតឆូតស្បែក គឺជា​នីតិវិធី​រហ័ស​ដែល​តម្រូវ​ឲ្យអ្នក​ទៅ​ជួប​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព ប៉ុន្តែ​មិន​តម្រូវឲ្យអ្នក​ស្នាក់​នៅ​ឆ្លងយប់នៅគ្លីនិក ឬ មន្ទីរពេទ្យនោះទេ។ វាត្រូវចំណាយពេល ២០ ទៅ ៣០ នាទី ហើយតម្រូវឲ្យមានការចាក់ថ្នាំស្ពឹកនៅត្រង់កន្លែងវះ។ អ្នកផ្តល់សេវាថែទាំសុខភាពនឹងធ្វើការវះឆូតលើស្បែកថង់ពងស្វាសចំនួនពីរឆ្នូត ហើយបន្ទាប់មកគេនឹងធ្វើការកាត់ និងយកចេញ មួយផ្នែកដែលមានប្រវែងខ្លី ពីបំពង់នីមួយៗ។

ចុងដែលនៅសល់ពីការកាត់បំពង់មេជីវិតហើយត្រូវបានចង ឬដុត (ដុតដោយកំដៅ ឬអគ្គិសនី) ដើម្បីការពារមេជីវិតឈ្មោលមិនឲ្យចូលទៅក្នុងទឹកកាម។ ដោយសារ​មេ​ជីវិត​ឈ្មោល​មិន​អាច​ចេញមក​បាន ដៃគូ​ស្ត្រី​នឹងមិនអាច​មាន​ផ្ទៃពោះ​ឡើយ​។

មិនថាវះកាត់ដោយបច្ចេកទេសមួយណាទេ ការវះកាត់បំពង់មេជីវិតនឹងរារាំងមេជីវិតឈ្មោលមិនឲ្យចូលទៅក្នុងទឹកកាម ប៉ុន្តែមេជីវិតឈ្មោលអាចនៅមានវត្តមាននៅក្នុងបំពង់មេជីវិតក្នុងរយៈពេលពីរទៅបីខែ។ អ្នកគួរតែប្រើវិធីសាស្រ្តពន្យារកំណើតណាមួយផ្សេងទៀត (ដូចជាស្រោមអនាម័យ) រយៈពេលបីខែ រហូតដល់មេជីវិតឈ្មោលលែងមាននៅក្នុងទឹកកាម (8)។

តើការវះកាត់បំពង់មេជីវិតមានការឈឺចាប់ដែរឬទេ?

ការវះកាត់បំពង់មេជីវិត ជាទូទៅមិនមានការឈឺចាប់ទេ។ យោងតាមគ្លីនិកផ្នែកជម្ងឺតម្រង់នោម និង ការវះកាត់បំពង់មេជីវិតជាន់ខ្ពស់​ (Advanced Urology Vasectomy Clinic) អ្នកប្រហែលជាមានអារម្មណ៍ថាមានការឈឺដូចគេក្តិចបន្តិចក្នុងអំឡុងពេលចាក់ថ្នាំស្ពឺក។ បុរសមួយចំនួនបានរាយការណ៍ថាមានអារម្មណ៍ដូចមានគេទាញនៅពេលដែលបំពង់មេជីវិត vasa deferentia របស់ពួកគេកំពុងត្រូវបានទាញចេញមកក្រៅថង់ពងស្វាស។ ប៉ុន្តែអារម្មណ៍នេះមានរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ។

តើខ្ញុំអាចរំពឹងទុកអ្វីខ្លះបន្ទាប់ពីការវះកាត់បំពង់មេជីវិត?

“អ្នកអាចមានការឈឺចាប់ មានស្នាមជាំ និងហើមបន្ទាប់ពីធ្វើការវះកាត់រួចហើយ។ អាការៈទាំងនេះអាចត្រូវបានគ្រប់គ្រងដោយថ្នាំបំបាត់ការឈឺចាប់ ហើយជាធម្មតានឹងបាត់ទៅវិញក្នុងរយៈពេលពីរថ្ងៃ។ ការហើមអាចត្រូវបានកាត់បន្ថយដោយការស្អំទឹកកកលើតំបន់ដែលមានបញ្ហា។ អ្នកក៏អាចពាក់ខោតឹងៗដើម្បីទប់ពងស្វាសកុំឲ្យមានចលនាច្រើនពេក។
អ្នកគួរគ្រោងទុករយៈពេលសម្រាកពីរថ្ងៃទុកមុនដើម្បីឲ្យជាសះស្បើយបានល្អ។”

កន្លែង​ដែល​ត្រូវ​គេ​ចុះ​នោះ​ជា​ធម្មតា​នឹង​ជា​សះស្បើយ​ដោយ​ខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចមានបង់រុំរបួសដែលតម្រូវឲ្យផ្លាស់ប្តូរតាមដែលចាំបាច់។ ការហូរឈាមគួរតែថយចុះបន្តិចម្តងៗក្នុងរយៈពេល ២៤ ម៉ោងក្រោយវះកាត់។

អ្នក​ដែល​បាន​វះកាត់​បំពង់មេជីវិតហើយ ​អាច​បន្ត​សកម្មភាព​ប្រចាំថ្ងៃ​បានធម្មតា​វិញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប្រហែលជាមួយសប្តាហ៍ អ្នកគួរជៀសវាងការធ្វើសកម្មភាពដែលប្រើកម្លាំងខ្លាំង ធ្វើការរួមភេទ និងធ្វើអ្វីៗដែលនាំអោយមានការបញ្ចេញទឹកកាម។ ការបញ្ចេញទឹកកាមឆាប់ពេកបន្ទាប់ពីការកាត់បំពង់មេជីវិត​ អាចធ្វើឲ្យរបូតថ្នេរដេររបស់អ្នក និងបង្កើនហានិភ័យនៃការឆ្លងមេរោគ និងផលវិបាកក្រោយការបំពង់មេជីវិតផ្សេងទៀត។

តើបន្ទាប់ពីការវះកាត់បំពង់មេជីវិតរយៈពេលប៉ុន្មានទើបអាចរួមភេទបានវិញ?

រយៈពេលនៃការអាចរួមភេទបាននេះប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ខណៈពេលដែលអ្នកមិនត្រូវរួមភេទរយៈពេល ៤៨ ម៉ោងក្រោយពេលវះកាត់ អ្នកគួរតែអាចរួមភេទដោយប្រើប្រាស់ការការពារក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការវះកាត់។ អ្នក​អាច​រួមភេទ​ដោយ​មិន​បាន​ការពារ​រយៈពេល​បី​ខែ​បន្ទាប់​ពី​ការ​វះកាត់​បំពង់មេជីវិត ឬ​នៅពេល​ដែល​ការវិភាគ​ទឹកកាម​បាន​បង្ហាញថា មិនមាន​មេជីវិត​ឈ្មោល​នៅក្នុង​ទឹកកាមទៀតនោះ​ទេ​។

នៅពេលអ្នកចាប់ផ្តើមរួមភេទម្តងទៀត អ្នក និងដៃគូរស្ត្រីរបស់អ្នកត្រូវតែបន្តប្រើវិធីសាស្ត្រពន្យារកំណើតផ្សេងទៀត រហូតដល់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអនុញ្ញាតអ្នកឲ្យឈប់បាន។

ការរភ្ជាប់បំពង់មេជីវិតឡើងវិញ

នេះ​ជា​នីតិវិធី​ដែល​បាន​ធ្វើឡើង​ដើម្បី​តភ្ជាប់បំពង់មេជីវិតឡើងវិញ។ ការតភ្ជាប់នៃបំពង់មេជីវិតវិញត្រូវបានធ្វើឡើងសម្រាប់ហេតុផលផ្សេងៗ រួមទាំងការផ្លាស់ប្តូរចិត្ត ការបាត់បង់កូនដែលគាត់មាន ការរៀបការម្តងទៀត ឬដើម្បីព្យាបាលការឈឺចាប់នៅពងស្វាសរ៉ាំរ៉ៃបន្ទាប់ពីការវះកាត់បំពង់មេជីវិត។

​ការតភ្ជាប់បំពង់មេជីវិតឡើងវិញជាការតភ្ជាប់បំពង់ដែលដឹកជញ្ជូនមេជីវិតឈ្មោលពីពងស្វាសទៅក្នុងទឹកកាម។ នៅពេលដែលការតភ្ជាប់ឡើងវិញត្រូវបានធ្វើហើយ មេជីវិតឈ្មោលនឹងនៅមានវត្តមាននៅក្នុងទឹកកាមរបស់អ្នកឡើងវិញ ហើយអ្នកនឹងអាចមានផ្ទៃពោះបាន។ ខណៈពេលដែលការតភ្ជាប់បំពង់មេជីវិតឡើងវិញជាទូទៅមិនបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរណាមួយ វាអាចមានហានិភ័យមួយចំនួនរួមទាំង

– ការឆ្លងមេរោគនៅកន្លែងវះកាត់។ ការវះកាត់ណាក៏អាចមានហានិភ័យនៃ ការឆ្លងមេរោគក្រោយពីការធ្វើការវះកាត់ដែរ ប៉ុន្តែវាត្រូវបានព្យាបាលដោយថ្នាំប្រឆាំងបាក់តេរីបានយ៉ាងងាយស្រួល។
– ការឈឺចាប់រ៉ាំរ៉ៃ។ ការឈឺចាប់រ៉ាំរ៉ៃគឺជាហានិភ័យដ៏កម្រមួយបន្ទាប់ពីការតភ្ជាប់បំពង់មេជីវិតឡើងវិញ។
– អាចមានការហូរឈាមនៅក្នុងថង់ពងស្វាស។ នេះអាចបណ្តាលឲ្យមានដុំឈាមកក (កើតឡើងដោយសារមានការហូរឈាមច្រើនដែលបណ្តាលឲ្យហើម) ។ អ្នកអាចជៀសវាងបញ្ហានេះដោយធ្វើតាមការណែនាំក្រោយការវះកាត់ដែលផ្តល់ដោយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក រួមទាំងការសម្រាកឲ្យបានគ្រប់គ្រាន់ ការធ្វើការទ្រទ្រង់ថង់ពងស្វាស និងការស្អំទឹកកកបន្ទាប់ពីការវះកាត់។ វាក៏មានសារៈសំខាន់ផងដែរក្នុងការស្វែងយល់ថាតើមានថ្នាំពង្រាវឈាមណាមួយដែលអ្នកនឹងត្រូវជៀសវាងមុន និងក្រោយការវះកាត់។

អត្រានៃការជោគជ័យនៃការតភ្ជាប់បំពង់មេជីវិតឡើងវិញ

ការ​តភ្ជាប់បំពង់មេជីវិតឡើងវិញ​មិន​ធានា​ថា​អ្នកនឹង​អាច​ផ្ទៃពោះ​នោះទេ។ លទ្ធភាពនៃការមានគភ៌បន្ទាប់ពីការតភ្ជាប់បំពង់មេជីវិតគឺអាស្រ័យលើកត្តាផ្សេងៗ រាប់បញ្ចូលទាំងរយៈពេលដែលបានកន្លងផុតទៅចាប់តាំងពីអ្នកបានកាត់បំពង់មេជីវិតចេញហើយ (កាលណាគាត់កាត់បំពង់ចេញកាន់តែយូរ ការតភ្ជាប់ឡើងវិញកាន់តែគ្មានប្រសិទ្ធភាព) វាក៏ផ្អែកទៅលើថាតើអ្នកមានបញ្ហាមិនមានកូនមុនពេលវះកាត់ឬអត់? អាយុរបស់ដៃគូរបស់អ្នក និងជំនាញ និងបទពិសោធន៍របស់គ្រូពេទ្យវះកាត់របស់អ្នកក្នុងការធ្វើការវះកាត់​តភ្ជាប់បំពង់មេជីវិតឡើងវិញ។ អាស្រ័យលើកត្តាទាំងនេះ លទ្ធភាពនៃការមានផ្ទៃពោះបន្ទាប់ពីការតភ្ជាប់បំពង់មេជីវិតអាចមានចាប់ពី ៣០ ទៅ ៩០% (9) ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

ការវះកាត់បំពង់មេជីវិត

Permanent

តើ​វា​គឺជា​អ្វី?
ការវះកាត់បំពង់មេជីវិត គឺជានីតិវិធីវះកាត់មួយដែលនៅក្នុងនោះបំពង់ដែលដឹកនាំមេជីវិតត្រូវបានគេកាត់ហើយបិទចុងវា ដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
  • គុណសម្បត្តិ
    • វាមានប្រសិទ្ធិភាពយូរអង្វែង។
    • វាមានភាពងាយស្រួលក្នុងការលាក់កំបាំង។ មិនមានអ្នកណាដឹងថាអ្នកបានវះកាត់បំពង់មេជីវិតឈ្មោលនោះទេ។
    • វាមិនចាំបាច់ចំណាយកម្លាំងច្រើននោះទេ។ អ្នកទទួលការវះកាត់ហើយអ្នកនឹងត្រូវបានបង្ការពីការមានផ្ទៃពោះអស់មួយជីវិត។
    • វាមិនប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ ឬ ចំណង់ផ្លូវភេទនោះឡើយ។
    • វាមានតម្លៃទាបជាងការចងដៃស្បូន។
    គុណវិបត្តិ
    • វាជាវិធីសាស្រ្តអចិន្ត្រៃយ៍។ ទោះបីជាវាអាចតភ្ជាប់ឡើងវិញបាន តែការវះកាត់នោះគឺមានតម្លៃថ្លៃ ហើយមិនប្រាកដថានាំឲ្យអ្នកអាចមានសមត្ថភាពបង្កកំណើតឡើងវិញនោះទេ។
    • វាមិនបង្ការពីការឆ្លងជម្ងឺកាមរោគនោះទេ។
    ការចងដៃស្បូន

    Permanent

    ការចងដៃស្បូនគឺជាវិធីសាស្រ្តនៃការវះកាត់បិទផ្លូវនៃដៃស្បូន ដើម្បីបង្ការការមានផ្ទៃពោះ។
  • វាមានប្រសិទ្ធិភាពជាង ៩៩%។
    • វាមិនត្រូវចំណាយកម្លាំងច្រើននោះទេ។ នៅពេលដែលអ្នកចងវាហើយ គឺអ្នកមិនចាំបាច់ធ្វើអ្វីទៀតនោះទេ។
    • វាមានភាពងាយស្រួលក្នុងការលាក់កំបាំង។ មិនមានអ្នកណាដឹងថាអ្នកបានចងដៃស្បូនហើយនោះទេ។
    • វាមិនមានផ្ទុកអរម៉ូននោះទេ។
    • វាមានប្រសិទ្ធិភាពយូរអង្វែង និង ត្រូវបានគេណែនាំក្នុងករណីអ្នកចង់ស្វែងរកវិធីសាស្រ្តពន្យារកំណើតអចិន្ត្រៃយ៍។
    • វាជាជម្រើសល្អនៅក្នុងករណីដែលអ្នកមានកូនដែលអ្នកចង់បានគ្រប់គ្រាន់ហើយ ឬ មិនចង់មានកូនទៀត។
    • វាជាវិធីសាស្រ្តអចិន្រ្តៃយ៍ ដូចនេះមុននឹងអ្នកទទួលយកការវះកាត់នេះអ្នកត្រូវតែប្រាកដ ១០០% ទៅលើការសម្រេចចិត្តរបស់អ្នក។ ទោះជាការវះកាត់តភ្ជាប់ដៃស្បូនវិញអាចធ្វើឡើងបាន តែសមត្ថភាពនៃការមានកូនវិញគឺមិនធានានោះឡើយ។
    • វាមិនការពារប្រឆាំងនឹងការមានផ្ទៃពោះនោះទេ។

    Our Monthly Top Articles

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

    អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

    តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...