អត្ថប្រយោជន៍សុខភាព
– វិធីសាស្រ្តពន្យារកំណើតនេះមិនមានអ័រម៉ូនចូលទៅក្នុងខ្លួនរបស់អ្នកទេ។ ប្រសិនបើអ្នកមិនចង់ប្រើវិធីសាស្រ្តពន្យារកំណើតដែលមានអ័រម៉ូនទេ នេះគឺជាជម្រើសមួយដ៏ល្អ។ លើសពីនេះ ការវះកាត់បំពង់មេជីវិតមិនផ្លាស់ប្តូរកម្រិតអ័រម៉ូនធម្មជាតិរបស់រាងកាយអ្នកទេ។
– មិនចាំបាច់ថ្នាំសន្លប់នោះទេ។
– អ្នកអាចធ្វើការវះកាត់នេះដោយមិនចាំបាច់មានការពិនិត្យសុខភាពលម្អិតនោះទេ ដូចជាការឆែកមើលសំណាកឈាមជាប្រចាំ សម្ពាធឈាមខ្ពស់ និងការធ្វើតេស្តកម្រិតប្រូតេអ៊ីនកោសិការឈាមក្រហមដែលដឹកនាំអុកស៊ីសែន (hemoglobin) និងការធ្វើតេស្តប្រភេទផ្សេងទៀត ជាដើម។
អត្ថប្រយោជន៍នៃការរស់នៅ
– វាជាវិធីសាស្រ្តពន្យារកំណើតដែលមិនត្រូវចំណាយកម្លាំងច្រើនទេ។ អ្នកមានវះកាត់បំពង់មេជីវិតចេញ ហើយអ្នកអាចការពារការមានផ្ទៃពោះបានមួយជីវិត។
– វាមានតម្លៃថោកជាងការចងដៃស្បូន (10) ។
– ដោយសារតែបុរសជាអ្នកទទួលបន្ទុកលើវិធីសាស្រ្តពន្យារកំណើតនេះ វាអាចជួយសម្រាលសម្ពាធនៃការគ្រប់គ្រងការពន្យារកំណើតលើស្ត្រីបានដែរ។
– វាងាយស្រួល។ អ្នកអាចរួមភេទបានដោយមិនបាច់បារម្ភពីការមានផ្ទៃពោះ។
– វាមានភាពអចិន្ត្រៃយ៍។
– វាមានសុវត្ថិភាព។ វាមានផលប៉ះពាល់តិចតួចបើធៀបនឹងវិធីសាស្ត្រផ្សេងៗដែលស្ត្រីអ្នកប្រើប្រាស់។
– វាមិនប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់អ្នកទេ។ អ្នកនឹងនៅតែមានការឡើងរឹង និងការបញ្ចេញទឹកកាមដដែល ប៉ុន្តែទឹកកាមរបស់អ្នកនឹងមិនមានមេជីវិតឈ្មោលទេ។
– វាធ្វើអោយជីវិតផ្លូវភេទរបស់អ្នកកាន់តែប្រសើរឡើង ដោយបង្កើនភាពញឹកញាប់នៃការរួមភេទ និងការរួមភេទដោយគ្មានការបារម្ភពីការមានកូន។