ការវះកាត់បំពង់មេជីវិត

ការវះកាត់បំពង់មេជីវិត
ការវះកាត់បំពង់មេជីវិត

តើអ្វីទៅជាការវះកាត់បំពង់មេជីវិត?

ការវះកាត់បំពង់មេជីវិត ត្រូវបានគេស្គាល់ផងដែរថាជា «ការគ្រៀវ» ឬ «ការពន្យារកំណើតដោយវះកាត់សម្រាប់បុរស» គឺជាវិធីសាស្រ្តពន្យារកំណើតអចិន្ត្រៃយ៍ដែលរារាំងបំពង់ដែលដឹកជញ្ជូនមេជីវិតឈ្មោលចូលបំពង់បង្ហូរនោម។ ការធ្វើបែបនេះនឹងបង្ការមិនឲ្យនរណាម្នាក់មានផ្ទៃពោះបានទេ។ វាជាវិធីសាស្រ្តសាកសមសម្រាប់បុរសដែលមិនមានបំណងចង់មានកូន ឬកូនទៀតនោះទេ ក្នុងករណីដែលគាត់មានកូនរួចមកហើយ។ វា​មិន​រំខាន​ដល់​ការ​រួមភេទ​របស់បុរសទាល់តែសោះ។

ការ​វះកាត់​បំពង់មេជីវិតត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​នីតិវិធី​វះកាត់ដែលមានលក្ខណៈ​សាមញ្ញ និង​ប្រកបដោយ​សុវត្ថិភាព​ ដែល​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​បង្ការ​ការ​មាន​ផ្ទៃពោះ​ជា​អចិន្ត្រៃយ៍ និង​មាន​ប្រសិទ្ធភាព​ខ្លាំងបំផុត (1)។

នៅពេល​ការ​វះបំពង់មេជីវិតរួចរាល់ហើយ ការ​មាន​កូន​​នឹងមិនរំពឹងថាអាច​ត្រឡប់​មក​វិញ​ទេ ព្រោះ​នីតិវិធី​គឺជាវិធីសាស្រ្តពន្យារកំណើត​អចិន្ត្រៃយ៍។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់មានកូនឡើងវិញបន្ទាប់ពីការកាត់បំពង់មេជីវិតចេញហើយ អ្នកអាចតបំពង់មេជីវិតនោះឡើងិវិញ ឬធ្វើការយកមេជីវិតឈ្មោលដែលធ្វើឡើងជាផ្នែកមួយនៃការបង្កកំណើតសប្បនិម្មិត ។ ដំណើរការទាំងពីរនេះជាទូទៅមានតម្លៃថ្លៃ ពិបាកក្នុងការធ្វើ និងមិនអាចរកបាននៅកន្លែងជាច្រើន។ ប្រសិនបើអ្នកបានធ្វើការតបំពង់មេជីវិតឡើងវិញ ឬធ្វើការបង្កកំណើតសប្បនិម្មិត វាមិនធានាថាដឹងតែអាចមានកូនឡើងវិញនោះទេ (2)។

ហេតុអ្វីបានជាការវះកាត់បំពង់មេជីវិតជាជម្រើសដ៏ល្អ?

វាមានសារៈសំខាន់ណាស់ក្នុងការពិភាក្សាអំពីការវះកាត់​​បំពង់មេជីវិតជាមួយដៃគូរបស់អ្នក ហើយកំណត់ថាតើវាជាជម្រើសសមស្របសម្រាប់អ្នកដែរឬទេ។ ការវះកាត់បំពង់មេជីវិតអាចជាជម្រើសល្អ ប្រសិនបើ

– គ្រួសាររបស់អ្នកធំល្មមហើយ អ្នកមានកូនគ្រប់គ្រាន់ហើយ ឬអ្នកមិនចង់បានកូនទាល់តែសោះ។
– អ្នក និង/ឬដៃគូរបស់អ្នកមានជម្ងឺទាក់ទងនឹងហ្សែនដែលអ្នកមិនចង់ឲ្យតំណពូជទៅកាន់កូនរបស់អ្នក។
– ការ​មាន​ផ្ទៃពោះ​អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរដល់ដៃគូរបស់អ្នក​។ ប្រសិនបើមានហេតុផលវេជ្ជសាស្រ្តណាមួយ ដែលតម្រូវមិនឲ្យអ្នក ឬដៃគូរបស់អ្នកមានផ្ទៃពោះនោះទេ ការវះកាត់បំពង់មេជីវិតអាចជាជម្រើសដ៏ល្អ។

លក្ខខណ្ឌ​ដែលអាចផ្តល់សេវា​វះកាត់​បំពង់មេជីវិត​​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ ដោយ​ប្រទេស​ខ្លះ​អនុញ្ញាត​ឲ្យ​ទទួលបានសេវានេះក្នុងករណីជាច្រើន​ តែ​ប្រទេស​ខ្លះ​ទៀត​មាន​ការ​រឹតត្បិត​ និងមានលក្ខខណ្ឌតឹងតែងជាង។ ប្រទេសខ្លះមិនមានច្បាប់ច្បាស់លាស់ ហើយទុកការសម្រេចចិត្តក្នុងការផ្តល់សេវានេះដល់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកកំពុងពិចារណាធ្វើការវះកាត់បំពង់មេជីវិត វាមានសារៈសំខាន់ណាស់ក្នុងការស្រាវជ្រាវអំពីច្បាប់ និងលក្ខខណ្ឌនៅក្នុងប្រទេសរបស់អ្នកអាចអនុញ្ញាតឲ្យអ្នកទទួលសេវាវះកាត់បំពង់មេជីវិតបាន (3) ។

តើអ្នកណាខ្លះអាចធ្វើការវះកាត់បំពង់មេជីវិតបាន?

ជាមួយនឹងការប្រឹក្សាត្រឹមត្រូវ បុរសណាក៏អាចវះកាត់បំពង់មេជីវិតបាន។ នេះរួមបញ្ចូលទាំង

– បុរសរៀបការឬមិនទាន់រៀបការ
– បុរសដែលមានឬគ្មានកូន
– បុរសទាំងក្មេង និងចាស់ (បុរសណាក៏ដោយដែលមានអាយុលើសពី ១៨ ឆ្នាំអាចធ្វើការវះកាត់បំពង់មេជីវិតបាន ហើយដរាបណាអ្នកកំពុងតែសកម្មខាងផ្លូវភេទ និងមានសុខភាពផ្លូវចិត្ត និងរាងកាយល្អ នោះមិនមានកំណត់ព្រំដែនអាយុដែលលែងឲ្យធ្វើការវះកាត់នោះទេ ហើយលក្ខខណ្ឌអនុញ្ញាតឲ្យត្រៀមខ្លួនសម្រាប់ការវះកាត់ គឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក);
– មានឬមិនមានការអនុញ្ញាតពីដៃគូ;
– បុរសដែលមានជម្ងឺវិបត្តិរូបរាងកោសិកាឈាមក្រហម (sickle cell disease);
– បុរសដែលមានហានិភ័យខ្ពស់នៃការឆ្លងជម្ងឺកាមរោគ (STIs) ជម្ងឺកាមរោគ រួមទាំងមេរោគអេដស៍ និង
– បុរសដែលមានផ្ទុកមេរោគអេដស៍ មិនថាពួកគេកំពុងព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ឬអត់នោះទេ។

កត្តាសំខាន់បំផុតគឺថា ការវះកាត់បំពង់មេជីវិតគួរតែត្រូវបានធ្វើឡើងចំពោះតែបុគ្គលដែលប្រាកដថាពួកគេនឹងមិនស្តាយក្រោយចំពោះការវះកាត់បំពង់មេជីវិតចេញតែប៉ុណ្ណោះ (4) ។

តើការវះកាត់បំពង់មេជីវិតមានដំណើរការដូចម្តេច?

គេនឹងធ្វើការឆូតវះតូចមួយ ឬចោះទៅលើថង់ពងស្វាស ដើម្បីអនុញ្ញាតឲ្យអ្នកផ្តល់សេវាថែទាំសុខភាពចូលទៅដល់បំពង់មេជីវិតទាំងពីរ (vasa deferentia) ដែលនាំមេជីវិតឈ្មោលទៅកាន់លិង្គ។ បន្ទាប់មកបំពង់ទាំងនោះត្រូវបានកាត់ និងចងបិទជិត ឬបិទតាមរយៈការដុត (ការប្រើប្រាស់អគ្គិសនី ឬកំដៅដើម្បីដុត)។

ការកាត់បំពង់មេជីវិត​ការពារ​ការ​មាន​ផ្ទៃពោះ​ដោយ​ការ​ទប់មិនឲ្យ​មេ​ជីវិត​ឈ្មោល​ចូលទៅក្នុង​ទឹកកាមដែលបញ្ចេញមកពេលរួមភេទ។ នៅពេលដែលអ្នកបានវះកាត់បំពង់មេជីវិតហើយ ទឹកកាមនៅតែត្រូវបានបញ្ចេញដដែល ប៉ុន្តែវាមិនអាចធ្វើឲ្យមានផ្ទៃពោះបានទេ (5)។

តើការវះកាត់បំពង់មេជីវិតមានប្រសិទ្ធភាពយ៉ាងដូចម្តេចដែរ?

ការវះកាត់បំពង់មេជីវិត គឺជាវិធីសាស្រ្តពន្យារកំណើតដ៏មានប្រសិទ្ធភាពបំផុតមួយ។ ក្នុងរយៈពេលមួយឆ្នាំដំបូងនៃការប្រើប្រាស់ វិធីសាស្ត្រនេះមានប្រសិទ្ធភាព ៩៩% ក្នុងការការពារការមានផ្ទៃពោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃវិធីសាស្រ្តនេះវាមិនមានភ្លាមៗបន្ទាប់ពីការវះកាត់នោះទេ។ អ្នកត្រូវតែប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀតយ៉ាងហោចណាស់បីខែបន្ទាប់ពីការវះកាត់ ឬរហូតដល់អ្នកប្រាកដថាមិនមានមេជីវិតឈ្មោលនៅក្នុងទឹកកាមរបស់អ្នក។ មូលហេតុចម្បងនៃការមានគភ៌ក្នុងកំឡុងឆ្នាំដំបូងបន្ទាប់ពីការវះកាត់បំពង់មេជីវិតនោះគឺការប្រើវិធីសាស្រ្តពន្យារកំណើតមិនទៀងទាត់ក្នុងអំឡុងពេលបីខែបន្ទាប់ពីការវះកាត់។

ដូចគ្នានឹងការចងដៃស្បូនដែរ ហានិភ័យនៃការមានផ្ទៃពោះនៅតែមានបន្តិចបន្តួចមួយឆ្នាំដំបូងបន្ទាប់ពីការវះកាត់ហើយ រហូតដល់ពេលដែលដៃគូរបស់បុរសនោះដល់អាយុអស់រដូវ។

ក្នុងរយៈពេលបី ឆ្នាំនៃការប្រើប្រាស់ ប្រសិទ្ធភាពរបស់វិធីសាស្រ្តនៃមានរហូតដល់ ៩៨% ។ នេះគឺដោយសារតែកត្តាមួយចំនួនដូចជាមិនមានការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតបានត្រឹមត្រូវក្នុងអំឡុងពេករង់ចាំ។ ចុងនៃបំពង់មេជីវិត vas deferens ដែលបានកាត់ហើយវាអាចតភ្ជាប់ជាមួយគ្នាវិញ ឬប្រសិនបើអ្នកផ្តល់សេវាមានកំហុសក្នុងអំឡុងពេលធ្វើការវះកាត់ (6) ។

តើការវះកាត់បំពង់មេជីវិតនឹងនឹងចាប់ផ្តើមមានប្រសិទ្ធភាពនៅពេលណា?

យោងតាមវិទ្យាស្ថានសុខភាពជាតិអាមេរិក (National Institute of Health) វាត្រូវការការបញ្ចេញទឹកកាម ១៥ ទៅ ២០ ដង ឬរយៈពេលបីខែដើម្បីឲ្យទឹកកាមអស់មេជីវិតឈ្មោល។ លើសពីនេះ ប្រមាណជាបុរសម្នាក់ក្នុងចំណោមប្រាំនាក់ អាចនឹងរង់ចាំយូរជាងនេះក្នុងការឲ្យវិធីសាស្រ្តនេះមានប្រសិទ្ធភាព។

ដូច្នេះហើយ អ្នក​ត្រូវតែ​បន្ត​ប្រើ​វិធីសាស្រ្ត​ពន្យារកំណើត​មួយទៀត​រហូត​ដល់​មេជីវិត​ឈ្មោល​លែងមាននៅក្នុងទឹកកាម​។ ប្រសិនបើដៃគូរូមភេទទាំងពីរ មិនបានប្រើវិធីសាស្រ្តពន្យារកំណើតដែលមានប្រសិទ្ធភាពក្នុងរយៈពេល បី ខែដំបូងបន្ទាប់ពីការកាត់បំពង់មេជីវិតនោះ វាមានហានិភ័យខ្ពស់នៃការមានផ្ទៃពោះ ដែលអាចនឹងកើតឡើងមុនពេលការកាត់បំពង់មេជីវិតមានប្រសិទ្ធភាពពេញលេញ។

មានមធ្យោបាយប្រាកដតែមួយគត់ដើម្បីបញ្ជាក់ថាការកាត់បំពង់មេជីវិតមានប្រសិទ្ធភាពឬអត់នោះ គឺត្រូវពិនិត្យទឹកកាមរបស់អ្នកដើម្បីរកមើលមេជីវិត បីខែបន្ទាប់ពីការវះកាត់។ សំណាកតូចមួយនៃទឹកកាមរបស់អ្នកនឹងត្រូវបានប្រមូល និងធ្វើតេស្តរកមេជីវិតឈ្មោល។ ប្រសិនបើគ្មានមេជីវិតឈ្មោលនៅក្នុងសំណាកនោះទេ នោះមានន័យថាកាត់បំពង់មេជីវិតរបស់អ្នកនឹងមានប្រសិទ្ធភាព ៩៩% ក្នុងការការពារការមានផ្ទៃពោះ។ វាត្រូវបានណែនាំឲ្យអ្នកធ្វើការវិភាគទឹកកាមយ៉ាងហោចណាស់ពីរដង។

ការវិភាគទឹកកាមដំបូងអាចធ្វើឡើងនៅពីរខែបន្ទាប់ពីការវះកាត់បំពង់មេជីវិត និងលើកទីពីរនៅខែទីបីបន្ទាប់ពីការវះកាត់។ ប្រសិនបើគេរកឃើញមេជីវិតនៅក្នុងទឹកកាមរបស់អ្នក ក្នុងអំឡុងពេលពិនិត្យនៅខែទីបី សូមទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ពីរទៅបួនសប្តាហ៍ក្រោយសម្រាប់ការធ្វើតេស្តរកមេជីវិតឈ្មោលម្តងទៀត។ វាត្រូវបានណែនាំផងដែរឲ្យអ្នកដែលទទួលការវះកាត់នេះ ធ្វើការត្រួតពិនិត្យមួយឆ្នាំម្តង ឬតាមកាលកំណត់ ដើម្បីធានាថា ការវះកាត់របស់អ្នកដំណើរការបានល្អ។

នៅក្នុងប្រទេសមួយចំនួន អ្នកអាចធ្វើការត្រួតពិនិត្យមេជីវិតដោយខ្លួនឯងនៅផ្ទះដោយប្រើឧបករណ៍ធ្វើតេស្តមេជីវិតឈ្មោលនៅផ្ទះ។ ប្រសិនបើអ្នកចូលចិត្តជម្រើសនេះ អ្នកគួរតែពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក តើអ្នកអាចរកបានតេស្តនេះនៅប្រទេសរបស់អ្នកបានដែរឬទេ។

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...