តើការចងដៃស្បូនមានដំណើរការដូចម្តេច?

តើការចងដៃស្បូនមានដំណើរការដូចម្តេច?
តើការចងដៃស្បូនមានដំណើរការដូចម្តេច?

ការ​ចង​ដៃស្បូន​មិន​មែន​ជា​ការ​វះកាត់​ដ៏​ស្មុគស្មាញ​នោះ​ទេ។ វា​ជាការវះកាត់ដែលអ្នកអាច​ធ្វើ​បាន​គ្រប់ពេល​ដែល​អ្នក​ចង់ធ្វើ​មាន រួមទាំង​​ក្រោយពេល​សម្រាល​កូន ភ្លាមៗផងដែរ ដោយ​ស្ត្រី​មួយចំនួន​ចូលចិត្ត​នៅពេលកំពុងវះសម្រាលកូន។

មានបច្ចេកទេសផ្សេងៗគ្នាសម្រាប់ការចងដៃស្បូន៖

ការចងដៃស្បូនដោយធ្វើការចោះ និងឆ្លុះក្នុងពោះ

បច្ចេកទេសនេះពាក់ព័ន្ធនឹងការដាក់បញ្ចូលដងស្តើងវែងមួយ (laparoscope) ដែលមានកាមេរ៉ា ចូលទៅក្នុងពោះតាមរយៈស្នាមវះពោះតូចៗចំនួនពីរ។ បន្ទាប់មកពោះត្រូវបានបំប៉ោងដោយឧស្ម័នដើម្បីឲ្យកាម៉េរាចាប់រូបភាពខាងក្នុងពោះឲ្យកាន់តែច្បាស់។ Laparoscope អនុញ្ញាតឲ្យអ្នកផ្តល់សេវាថែទាំសុខភាពពិនិត្យខាងក្នុងលំហពោះ និងអាងត្រគាក មុននឹងចូលដល់ដៃស្បូនដើម្បីបិទផ្លូវវា ឬកាត់វា។ បន្ទាប់មកផ្នែកដែលកាត់ត្រូវបានចងគួចចុង ឬ គៀប។

ការវះកាត់នេះជាធម្មតាត្រូវបានធ្វើឡើងក្រោមការប្រើថ្នាំសន្លប់ ប៉ុន្តែការចាក់ថ្នាំស្ពឹក និងថ្នាំសណ្តំ ក៏អាចត្រូវបានប្រើផង​ក្នុងការវះកាត់នេះផងដែរ។ ការវះកាត់ដោយការឆ្លុះ laparoscopy មានប្រសិទ្ធភាពភ្លាមៗក្នុងការការពារការមានគភ៌ និងមានរយៈពេលខ្លី។

ការចងដៃស្បូនដោយការវះពោះ

នៅក្នុងបច្ចេកទេសនេះ គេនឹងវះពោះប្រមាណជា ២ ទៅ ៣ សង់ទីម៉ែត្រ ហើយបន្ទាប់មកគេទាញដៃស្បូនចេញមកខាងក្រៅស្បែកដើម្បីមើលឲ្យបានច្បាស់ ហើយធ្វើការកាត់ ឬបិទផ្លូវ។ ការ​វះពោះស្នាមធំ​អាច​នឹង​ត្រូវ​ធ្វើឡើង​ក្នុងករណី​អ្នកជម្ងឺ​ធាត់​ដោយសារ​តែ​គេពិបាកចូលទៅកាន់ដៃស្បូនជាងអ្នកជម្ងឺធម្មតា។ បច្ចេកទេស laparotomy អាចត្រូវបានអនុវត្តនៅពេលណាក៏បាន ហើយជាទូទៅត្រូវបានធ្វើលើស្ត្រីដែលនឹងមានហានិភ័យខ្ពស់ប្រសិនបើពួកគេទទួលការចងដៃស្បូនដោយប្រើឧបករណ៍ចោះ និងឆ្លុះ។

laparotomy គឺជាការវះកាត់ទ្រង់ទ្រាយធំ ប៉ុន្តែវាក៏ជានីតិវិធីដែលគេមិននិយមប្រើប្រាស់ផងដែរ (លើកលែងតែអ្នកដែលកំពុងវះកាត់សម្រាលកូន និងចងដៃស្បូនក្នុងពេលតែមួយ)។

ការចងដៃស្បូនដោយការវះពោះតូច

បច្ចេកទេសនេះគឺជាទម្រង់ទ្រង់ទ្រាយតូច និង​មានការឈ្លានពានតិចនៃការវះពោះ (laparotomy)។ គេនឹងធ្វើការវះពោះដែលមានប្រវែងតូចជាង ការវះកាត់ពោះធម្មតា ​ហើយ​វា​ត្រូវ​បាន​ធ្វើ​ជា​ទូទៅ​ក្នុង​អំឡុង​ពេល សម្រាល ឬ​ក្រោយ​ពេល​សម្រាល (រយៈពេលក្រោយសម្រាល)។

ប្រសិនបើបច្ចេកទេសនេះត្រូវបានធ្វើឡើងក្នុងកំឡុងពេលវះពោះសម្រាល ពោះគឺត្រូវបានគេវះចំហររួចហើយ នៅពេលនោះអ្នកផ្តល់សេវាថែទាំសុខភាពនឹងកាត់ ឬបិទផ្លូវដៃស្បូន ដោយមិនចាំបាច់ប្រើថ្នាំសន្លប់បន្ថែម។ ប្រសិនបើវាត្រូវបានធ្វើភ្លាមៗបន្ទាប់ពីការសម្រាលតាមទ្វារមាស ម្ជុលចាក់ថ្នាំស្ពឺកឆ្អឹងខ្នងរបស់អ្នកអាចទុកនៅនឹងកន្លែងរបស់វាដដែល ដើម្បីផ្តល់ថ្នាំសណ្តំបន្ថែមតាមតម្រូវការ។ ប៉ុន្តែប្រសិនបើម្ជុលចាក់ថ្នាំស្ពឺកឆ្អឹងខ្នងត្រូវបានដកចេញ ឬអ្នកមិនមានវានោះទេ គេនឹងធ្វើការចាក់ថ្នាំស្ពឹកឆ្អឹងខ្នងម្តងទៀតមុនពេលវះកាត់លើដៃស្បូន (5) ។

ការចងដៃស្បូនដោយលូកកាម៉េរាតាមមាត់ស្បូន

បច្ចេកទេសនេះពាក់ព័ន្ធនឹងការដាក់បញ្ចូល ថ្នាំ ឬឧបករណ៏របុំទៅក្នុងដៃស្បូន តាមរយៈមាត់ស្បូន។ ការធ្វើបែបនេះបណ្តាលឲ្យមានស្នាម ឬបង្កឲ្យស្ទះដៃស្បូន។ អត្ថប្រយោជន៍នៃនីតិវិធីនេះគឺថាវាមិនសូវមានការឈ្លានពានលើរាងកាយ ហើយអាចត្រូវបានអនុវត្តនៅក្នុងការគ្លីនិកធម្មតាបាន។ វាត្រូវបានណែនាំសម្រាប់អ្នកដែលមិនអាចទទួលការវះកាត់បានដោយសារបញ្ហាណាមួយ (6) ។

តើអូវ៊ុលនឹងធ្លាក់ទៅណាវិញបន្ទាប់ពីការចងដៃស្បូន?

ការចងដៃស្បូនមិនបញ្ឈប់ការបញ្ចេញអូវ៊ុលដោយអូវែរនោះទេ (ដំណើរការបញ្ចេញអូវ៊ុល)។ វាគ្រាន់តែរារាំងអូវ៊ុលមិនឲ្យជួបមេជីវិតឈ្មោលតែប៉ុណ្ណោះ។ អូវ៊ុលដែលបានបញ្ចេញបន្ទាប់ពីការចងដៃស្បូនរួចត្រូវបានបំបែក និងស្រូបចូលទៅក្នុងរាងកាយវិញដោយសុវត្ថិភាព។ អ្នក​ក៏​នឹង​បន្ត​មាន​រដូវ​រហូត​ដល់​វ័យអស់​រដូវផងដែរ។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...