អត្ថប្រយោជន៍៍នៃការចងដៃស្បូន
– វាមិនមានផលប៉ះពាល់នោះទេ។
– មិនមានការព្រួយបារម្ភអំពីឥទ្ធិពលអរម៉ូននោះទេ។ ប្រសិនបើអ្នកមិនចង់ប្រើវិធីសាស្ត្រពន្យារកំណើតដែលមានអរម៉ូនទេ នេះគឺជាជម្រើសដ៏ល្អមួយ។ លើសពីនេះ ការគ្រៀវមិនបានផ្លាស់ប្តូរអរម៉ូនធម្មជាតិក្នុងរាងកាយរបស់អ្នកទេ។
– វាត្រូវការចំណាយការបញ្ចេញកម្លាំងតិចតួចបំផុត។ នៅពេលដែលអ្នកធ្វើការចងដៃស្បូនហើយ អ្នកមិនចាំបាច់គិតពីវាទៀតនោះទេ។
– វាជាជម្រើសដ៏ល្អ ប្រសិនបើអ្នកមានកូនគ្រប់គ្រាន់ហើយ ឬអ្នកមិនចង់បានកូនទេ។
– អ្នកអាចរួមភេទបានដោយមិនចាំបាច់ព្រួយបារម្ភអំពីការមានផ្ទៃពោះនោះទេ។
ផលប៉ះពាល់នៃការចងដៃស្បូន
មិនមានផលប៉ះពាល់ដែលគេដឹងពីបន្ទាប់ពីការធ្វើការវះកាត់ចងដៃស្បូននោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចជួបប្រទះនឹងផលវិបាកដែលទាក់ទងនឹងការវះកាត់ រួមទាំង
– ការហូរឈាម
– ការឆ្លងមេរោគ
– ប្រតិកម្មទៅនឹងការប្រើថ្នាំសន្លប់
– ហានិភ័យដ៏កម្រដែលអាចកើតមានឡើង គឺដៃស្បូនរបស់អ្នកអាចភ្ជាប់ខ្លួនវាឡើងវិញ ដែលអាចនាំឲ្យមានផ្ទៃពោះបាន (8) ។
គុណវិបត្តិនៃការចងដៃស្បូន
– វាជាវិធីសាស្រ្តពន្យារកំណើតអចិន្ត្រៃយ៍។ មុននឹងអ្នកទៅចងដៃស្បូន អ្នកត្រូវប្រាកដ ១០០% ថាអ្នកមិនចង់មានកូនបង្កើតនោះទេ។
– មិនការពារពីការឆ្លងជម្ងឺកាមរោគនោះទេ (2)។