អត្ថប្រយោជន៍សុខភាព
– LAM ផ្តល់ជូននូវគំរូ និង របៀបនៃការបំបៅដោះកូនដ៏ល្អបំផុត ជាមួយនឹងអត្ថប្រយោជន៍សុខភាពសម្រាប់ទាំងម្តាយនិងទារក។
– ប្រសិនបើអ្នកចូលក្នុងលក្ខខណ្ឌគ្រប់ទាំងអស់សម្រាប់វិធីសាស្រ្ត LAM វានឹងមានប្រសិទ្ធភាពខ្ពស់។
– វាផ្តល់នូវកម្រិតនៃប្រសិទ្ធភាពដូចគ្នា មិនថាអ្នកមានទម្ងន់ប៉ុណ្ណាទេ។
– អ្នកអាចប្រើវិធីសាស្រ្តនេះដោយមិនចាំបាច់ត្រូវការអាហារូបត្ថម្ភពិសេសណាមួយឡើយ។
– អ្នកអាចប្រើវិធីសាស្រ្តនេះបានរយៈពេលប្រាំមួយខែពេញ ដោយមិនត្រូវការផ្តល់អាហារបន្ថែមសម្រាប់ទារករបស់អ្នកនោះឡើយ។ ទឹកដោះម្តាយគឺជាអាហារដ៏ល្អសម្រាប់ទារកក្នុងអំឡុងពេលប្រាំមួយខែដំបូងបន្ទាប់ពីសម្រាល។
អត្ថប្រយោជន៍៍នៃការរស់នៅ
– វាជាវិធីសាស្រ្តធម្មជាតិសម្រាប់ការធ្វើផែនការគ្រួសារ។
– អ្នកមិនចាំបាច់ត្រូវចំណាយថវិការដោយផ្ទាល់លើវិធីសាស្រ្តពន្យារកំណើត ឬទៅលើការផ្គត់ផ្គង់អាហារ ឬ សារធាតុចិញ្ចឹមដល់ទារកនោះទេ។
– វាជាការពន្យារកំណើតដ៏ល្អសម្រាប់អ្នកបំបៅដោះកូនបានពេញលេញ និងតាមកាលវិភាគត្រឹមត្រូវ (5) ។