តើអ្វីជាផលប៉ះពាល់ និង គុណវិបត្តិនៃស្រោមអនាម័យខាងក្នុង?

តើអ្វីជាផលប៉ះពាល់ និង គុណវិបត្តិនៃស្រោមអនាម័យខាងក្នុង?
តើអ្វីជាផលប៉ះពាល់ និង គុណវិបត្តិនៃស្រោមអនាម័យខាងក្នុង?

ស្រោមអនាម័យខាងក្នុងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយទេ។ ទោះជាយ៉ាងណាក៏ដោយ វាអាចបណ្តាលឲ្យអ្នក ឬដៃគូររបស់អ្នកមានការរមាស់បន្តិចបន្តួច។

គុណវិបត្តិនៃស្រោមអនាម័យខាងក្នុង

– វាទាមទារការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ ពិតណាស់ដែលវាមានប្រសិទ្ធភាពដល់ទៅ ៩៥% នៅពេលប្រើប្រាស់បានត្រឹមត្រូវ តែមនុស្សភាគច្រើនមិនប្រើស្រោមអនាម័យខាងក្នុងយ៉ាងល្អឥតខ្ចោះទេ (ជាមួយរាល់សកម្មភាពផ្លូវភេទទាំងអស់)។ ក្នុងករណីនោះ មានតែ ៧៩ នាក់ប៉ុណ្ណោះក្នុងចំណោម ១០០ នាក់ដែលប្រើស្រោមអនាម័យខាងក្នុងអាចបង្ការការមានផ្ទៃពោះបាន។
– វាអាចរបូត ខូចខាត ឬត្រឡប់ក្រោយ (invaginate)។ ប្រសិនបើមានរឿងទាំងនេះកើតឡើង សូមពិចារណាប្រើវិធីពន្យារកំណើតបន្ទាន់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារការមានផ្ទៃពោះ។ ប្រសិនបើអ្នកសង្ស័យថាសុខភាពផ្លូវភេទរបស់អ្នកមានកំពុងនៅក្នុងស្ថានភាពមិនល្អ ឬ ប្រឈមនឹងហានិភ័យ សូមធ្វើតេស្តជម្ងឺកាមរោគ និង/ឬ លេបថ្នាំបង្ការជម្ងឺអេដស៍បន្ទាប់ពីប្រឈមហើយ (PEP) យោងតាមការណែនាំអំពីការរួមភេទដោយសុវត្ថិភាព។
– ពួកវាអាចនឹងពិបាករក និងថ្លៃជាងស្រោមអនាម័យខាងក្រៅ។
– ស្រោមអនាម័យខាងក្នុងត្រូវការការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត។ ដើម្បីឲ្យពួកវាមានប្រសិទ្ធភាព អ្នកត្រូវតែធានាថាអ្នកប្រើវាឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា។ វាក៏ត្រូវការហាត់សមប្រើប្រាស់ ដើម្បីឲ្យប្រើប្រាស់បានត្រឹមត្រូវ។
– មនុស្សមួយចំនួនអាចមានប្រតិកម្មចំពោះទឹករំអិលម៉ាកមួយចំនួននៃ(ប្រសិនបើដូច្នេះ សូមសាកល្បងម៉ាកស្រោមអនាម័យផ្សេងទៀត ឬថ្នាំពន្យារកំណើត)។
– ពួកវាអាចកាត់បន្ថយភាពស្រើបស្រាលនៅពេលអ្នករួមភេទ។
– ស្រោមអនាម័យខាងក្នុងខ្លះអាចមានការកកិតខ្លះកំឡុងពេលរួមភេទ (ប៉ុន្តែប្រភេទ នីទ្រីល nitrile អាចនឹងមិនបង្កឲ្យមានការកកិតបែបនេះទេ) (5) ។
– វាជារឿងពិបាកក្នុងការចងចាំក្នុងការប្រើវា ប្រសិនបើអ្នកបានផឹកស្រា។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...