អត្ថប្រយោជន៍សុខភាពនៃស្រោមអនាម័យខាងក្នុង
– ប្រសិទ្ធភាព។ ស្រោមអនាម័យខាងក្នុងមាននឹងមានប្រសិទ្ធភាពជាងមុនបើប្រើប្រាស់ជាមួយនឹងថ្នាំសម្លាប់មេជីវិតឈ្មោល។ នៅពេលប្រើបានត្រឹមត្រូវ បុគ្គល ៩៥ នាក់ក្នុងចំណោម ១០០ នាក់ដែលប្រើវានឹងការពារការមានផ្ទៃពោះបាន។
– ការការពារជម្ងឺកាមរោគ។ ស្រោមអនាម័យខាងក្នុងជួយការពារអ្នកពីជម្ងឺកាមរោគភាគច្រើន រួមទាំងមេរោគអេដស៍ផងដែរ។
– វាមិនមានសារធាតុដែលបណ្តាលឲ្យមានប្រតិកម្មនោះទេ។ ពួកវាល្អសម្រាប់អ្នកដែលមានប្រតិកម្មទៅនឹងពពួកជ័រកៅស៊ូ។ ខុសពីស្រោមអនាម័យខាងក្រៅ ស្រោមអនាម័យខាងក្នុងត្រូវបានផលិតចេញពីប្លាស្ទិច ឬកៅស៊ូសំយោគ។ អ្នកអាចប្រើវាបានទោះបីជាអ្នកមានប្រតិកម្មជាមួយជ័រកៅស៊ូក៏ដោយ។
អត្ថប្រយោជន៍៍ការរស់នៅនៃស្រោមអនាម័យខាងក្នុង
– ការពាក់ស្រោមអនាម័យអាចជាផ្នែកមួយនៃការបង្កើនអារម្មណ៍ស្រើបស្រាល និងចំណង់ផ្លូវភេទមុនពេលរូមភេទ។ ប្រសិនបើអ្នកស្រួលក្នុងការនិយាយប្រាស្រ័យទាក់ទងជាមួយដៃគូរបស់អ្នកអំពីការរួមភេទ ចូរពិភាក្សាអំពីរបៀបដែលអ្នកអាចប្រើស្រោមអនាម័យដើម្បីបង្កើនភាពស្រណុកស្រួលផ្នែកផ្លូវភេទរបស់អ្នក។
– កងខាងក្រៅអាចរំញោចគ្លីតូរីស និងធ្វើឲ្យការរួមភេទកាន់តែមានភាពស្រណុកស្រួលសម្រាប់ស្ត្រីនៅពេលរួមភេទបាន។
– វាផ្តល់ឲ្យស្ត្រី និងអ្នកប្រើប្រាស់ផ្សេងទៀត មានភាពគ្រប់គ្រងបន្ថែមលើការរួមភេទដែលមានការការពារ។ ប្រសិនបើដៃគូរបស់អ្នកមិនព្រមពាក់ស្រោមអនាម័យខាងក្រៅ ប៉ុន្តែអ្នកនៅតែចង់បានការការពារប្រឆាំងនឹងជម្ងឺកាមរោគ ស្រោមអនាម័យខាងក្នុងគឺជាជម្រើសដ៏ល្អ។
– វាមានភាពទន់ មានសំណើម ដែលមានអារម្មណ៍ធម្មជាតិនៅពេលដែលអ្នកពាក់ពេលរួមភេទ ជាងពេលប្រើប្រាស់ស្រោមអនាម័យខាងក្រៅប្រភេទជ័រកៅស៊ូ។
– មិនចាំបាច់មានវេជ្ជបញ្ជាក្នុងការទៅទិញស្រោមអនាម័យខាងក្នុងនោះទេ ហើយអ្នកមិនចាំបាច់ទទួលការប្រឹក្សាដើម្បីទិញស្រោមអនាម័យខាងក្នុងនោះទេ។
– អាចប្រើបានទាំងទឹករំអិលមានមូលដ្ឋានជាប្រេងឬទឹកក៏បាន
– វារក្សាទីតាំងវាបានល្អ ទោះបីជាបុរសបាត់បង់ការឡើងរឹងរបស់លិង្គក៏ដោយ។
– ពួកវាមិនងាយផុតកំណត់ទេ ដែលវាមានអាយុអាចរហូតដល់ប្រាំឆ្នាំឯណោះ។
– ប្រភេទស្រោមអនាម័យនេះមិនត្រូវការលក្ខខណ្ឌរក្សាទុកពិសេសណាមួយឡើយ។ នេះគឺដោយសារតែពួកវាត្រូវបានផលិតពីសារធាតុ ប៉ូលីយូរេថេន polyurethane ដែលជាវត្ថុធាតុដែលមិនធ្វើឲ្យខូចខាតនៅក្នុងលក្ខខណ្ឌមានសំណើម (4 ។