វិធីក្នុងការប្រើប្រាស់ស្រោមអនាម័យខាងក្នុង

វិធីក្នុងការប្រើប្រាស់ស្រោមអនាម័យខាងក្នុង
វិធីក្នុងការប្រើប្រាស់ស្រោមអនាម័យខាងក្នុង

ស្រោម​អនាម័យខាងក្នុង​អាច​បញ្ចូល​បាន​ដល់​ទៅរយៈពេល ៨ ម៉ោង​មុន​ពេល​រួម​ភេទ។ ពេលវេលានេះផ្តល់ឲ្យអ្នកនូវការគ្រប់គ្រងលើសុវត្ថិភាពផ្លូវភេទរបស់អ្នក និងអនុញ្ញាតឲ្យអ្នកមិនព្រួយបារម្ភជាមួយនឹងការរួមភេទដែលអាចបណ្តាលឲ្យមានផ្ទៃពោះបាន។

ជំហានដំបូងគឺត្រូវពិនិត្យមើលកញ្ចប់ស្រោមអនាម័យសម្រាប់កាលបរិច្ឆេទផុតកំណត់ និងការរហែក ឬប្រហោងណាមួយ។ ស្រោមអនាម័យផុតកំណត់ ឬរហែក បង្កើនហានិភ័យនៃការមានផ្ទៃពោះ និងឆ្លងជម្ងឺកាមរោគ។

របៀបក្នុងការពាក់ស្រោមអនាម័យខាងក្នុង

– លាងដៃជាមួយសាប៊ូ និងទឹក។ ទុកឲ្យពួកគេស្ងួតដោយមិនប៉ះអ្វីទាំងអស់។
– យកស្រោមអនាម័យចេញពីកញ្ចប់របស់វាដោយប្រុងប្រយ័ត្ន។
– ដាក់ទឹករំអិល និងថ្នាំសម្លាប់មេជីវិតឈ្មោល (បើអ្នកចង់) លើផ្នែកខាងក្រៅនៅខាងចុងមុខបិទជិតនៃស្រោមអនាម័យ។ ទឹករំអិលនឹងជួយការពារស្រោមអនាម័យមិនឲ្យរហែក ហើយថ្នាំសម្លាប់មេជីវិតឈ្មោលជួយពង្រឹងប្រសិទ្ធភាពនៃវិធីសាស្ត្រពន្យារកំណើតនេះ (ជាពិសេសក្នុងករណីដែលស្រោមអនាម័យរហែក ឬរបូតចេញ)។
– ដោយអង្គុយ ឬឈរ ចូរកន្ធែកជើងរបស់អ្នក។ ច្របាច់សាងខាងនៃ​​កង​នៅចុងស្រោមអនាម័យដែល​បិទ​ជិត​ចូល​គ្នា ហើយ​ដាក់វាចូលទ្វារមាសដូចជាតមប៉ុងដែរ ។
– រុញកងនោះចូលឲ្យជ្រៅទៅក្នុងទ្វារមាសរបស់អ្នកតាមដែលអាចធ្វើបាន។ រុញវាឲ្យទៅដល់មាត់ស្បូនរបស់អ្នក។ ស្រោមអនាម័យនឹងរីកទំហំដោយខ្លួនវា ហើយអ្នកទំនងជាមិនមានអារម្មណ៍ថាវានៅក្នុងទ្វារមាសទេ។
– ត្រូវប្រាកដថាស្រោមអនាម័យមិនរមួលចូលគ្នា។ ទុកឲ្យកងខាងក្រៅ នៅក្រៅទ្វារមាសប្រហែលមួយអ៊ីញ (វាអាចមានរូបរាងចម្លែកបន្តិច)។
– ដាក់លិង្គរបស់ដៃគូអ្នកទៅផ្នែកចំហនៃស្រោមអនាម័យ។ ប្រសិនបើអ្នកមានអារម្មណ៍ថាលិង្គ ចូលទៅចន្លោះស្រោមអនាម័យ និងជញ្ជាំងទ្វារមាស ឬប្រសិនបើកងខាងក្រៅត្រូវបានរុញចូលទៅក្នុងទ្វារមាស ចូរបញ្ឈប់ការរួមភេទ ហើយកែតម្រូវ ឬប្រើស្រោមអនាម័យថ្មី។
– កុំបារម្ភប្រសិនបើស្រោមអនាម័យផ្លាស់ទីទៅម្ខាងទៀត ខណៈពេលដែលអ្នកកំពុងរួមភេទ។ ប្រសិនបើលិង្គរអិលចេញពីស្រោម ហើយចូលទៅក្នុងទ្វារមាស ឬរន្ធគូថរបស់អ្នក ចូរដកស្រោមអនាម័យចេញថ្នមៗ ហើយដាក់បញ្ចូលវាម្តងទៀត។ ប្រសិនបើដៃគូរបស់អ្នកបញ្ចេញទឹកកាមដោយចៃដន្យនៅខាងក្រៅស្រោម និងចូលទៅក្នុងទ្វារមាសរបស់អ្នក អ្នកប្រហែលជាចង់ពិចារណារកវិធីសាស្រ្តពន្យារកំណើតបន្ទាន់ ដើម្បីជៀសវាងហានិភ័យនៃការមានផ្ទៃពោះ។
– ប្រសិនបើអ្នកកំពុងប្រើស្រោមអនាម័យខាងក្នុងសម្រាប់ការរួមភេទតាមរន្ធគូថ សូមអនុវត្តតាមដំណើរការដែលបានរៀបរាប់ដូចគ្នា។
– កុំប្រើស្រោមអនាម័យខាងក្នុង ជាមួយស្រោមអនាម័យខាងក្រៅ។ ការ​ប្រើ​ស្រោមអនាម័យ​ទាំងពីរ​រួមគ្នា​មិន​អាច​ការពារ​ពីរដងលើសពីធម្មតា​នោះទេ វា​គ្រាន់តែ​ធ្វើឲ្យស្រោមឆាប់រហែកតែប៉ុណ្ណោះ​។
-ត្រូវចាំថា ប្រសិនបើនេះជាវិធីសាស្ត្រដែលអ្នកចូលចិត្ត អ្នកត្រូវតែប្រើស្រោមអនាម័យថ្មីមួយរាល់ពេលដែលមានសកម្មភាពរួមភេទមួយ (2)។

វិធីក្នុងការដោះស្រោមអនាម័យខាងក្នុង

– ច្របាច់កងខាងក្រៅ ហើយមួលវាឲ្យជិត ដើម្បីកុំឲ្យទឹកកាមហូរចេញមកក្រៅ។
– ទាញស្រោមអនាម័យចេញដោយថ្នមៗ។
– បោះវាឲ្យឆ្ងាយ កុំឲ្យកុមារប៉ះពាល់វាបាន។ កុំ​បោះ​វា​ចោល​ក្នុង​បង្គន់ ព្រោះវា​អាចធ្វើឲ្យ​​ស្ទះ​ទុយោរទឹកក្នុងផ្ទះ​របស់​អ្នក​។

សំនួរសាកល្បងអំពីការពន្យារកំណើត

ត្រូវការជំនួយបន្ថែមក្នុងការជ្រើសរើសវិធីសាស្ត្រដ៏ល្អរបស់អ្នកមែនទេ? ចូលរួមឆ្លើយសំនួរសាកល្បងរបស់យើងអំពីការពន្យារកំណើត។

ឆ្លើយសំណួរសាមញ្ញមួយចំនួន ហើយផ្អែកលើចម្លើយរបស់អ្នក យើងនឹងណែនាំជម្រើសនៃវិធីសាស្រ្តពន្យារកំណើតដែលអាចស្របទៅនឹងអ្វីដែលអ្នកត្រូវការបាន។

ចូររួមឆ្លើយកម្រងសំណួរ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

ទំនៀមទំលាប់នៃការភ្ជាប់ទំនាក់ទំនង?

អូសទៅឆ្វេង។ អូសទៅស្តាំ។ ភ្លេចៗខ្លួន ពេលវេលាជាច្រើនបានកន្លងផុតទៅដោយអ្នកបានអូសកាត់រូបភាពរាប់សិប ដើម្បីស្វែងរកអ្នកដែលអ្នកចង់បង្កើតទំនាក់ទំនងជាមួយ។ ដោយមានការទាក់ទងតាមអនឡាញ វាងាយស្រួលណាស់ ដោយអ្វីៗគឺគ្រា...

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

អ្នក​មាន​ការ​រួម​ភេទ​ដោយ​មិន​មាន​សុវត្ថិភាព តើ​អ្វី​ទៅ​ឥឡូវ?

តោះយើងមកនិយាយឲ្យចំចំណុចតែម្តង ការឈានដល់ចំណុចកំពូលនៃការរួមភេទតែងធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយពេលដែលកំពុងសម្រេចអោយដល់ចំណុចកំពូលវាកាន់តែធ្វើឲ្យមានចំណង់បន្ថែមទៀត។ ពេលខ្លះយើងបានប្រយ័ត្នប្រយែងថាធ្វើយ៉ាងណា...