តើវាគឺជាអ្វី?
ថ្នាំចាក់ពន្យារកំណើតគឺជាថ្នាំចាក់ដែលមានសារធាតុសំយោគរបស់អរម៉ូននៅក្នុងរាងកាយស្រ្តី។ វាត្រូវបានគេចាក់ចូលទៅក្នុងរាងកាយដើម្បីបង្ការការមានផ្ទៃពោះ។
ប្រសិទ្ធភាព
វាមានប្រសិទ្ធិភាពពី ៩៦ ទៅ ៩៧%។ គុណសម្បត្តិ
វាជាជម្រើសល្អសម្រាប់ការបង្ការផ្ទៃពោះរយៈពេលខ្លី ប្រមាណជា មួយ ពីរ ឬ បីខែ (អាស្រ័យលើប្រភេទថ្នាំចាក់ដែលមានលើទីផ្សារ)។
វាងាយស្រួលក្នុងការលាក់កំបាំង មិនមានអ្នកណាដឹងនោះទេ។
ថ្នាំំចាក់ប្រូចេសស្ទីនជាជម្រើសល្អសម្រាប់អ្នកដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតណាដែលមានអរម៉ូនអេសស្រ្តូសែនបាន។
គុណវិបត្តិ
វាតម្រូវឲ្យអ្នកទៅចាក់ថ្នាំតាមកាលកំណត់ អាចមួយខែម្តង ពីរខែម្តង ឬ បីខែម្តង។
ផលរំខានទូទៅបំផុតគឺថា ការមករដូវតិច និងខ្លីជាងមុន ឬមិនសូវញឹកញាប់ដូចមុន ហើយការធ្លាក់ឈាមបន្តាក និង ធ្លាក់ឈាមមិនប្រក្រតីអាចនឹងកើតមានដែរ។ ផលរំខាននេះមិនបង្កគ្រោះថ្នាក់ទេ។ ការចាក់ថ្នាំពន្យារកំណើតប្រូចេសស្ទីនអាចបណ្តាលឲ្យមានការពន្យារពេលក្នុងការមានផ្ទៃពោះបន្ទាប់ពីឈប់ប្រើប្រាស់។
ផលរំខានផ្សេងទៀតមានដូចជាការឈឺក្បាល វិលមុខ បម្លាស់ប្តូរចំណង់ផ្លូវភេទ ការបាក់ទឹកចិត្ត អារម្មណ៍ផ្លាស់ប្តូរឡើងចុះ ស្រគៀរសុដន់ និង ការហើមពោះ។
កងទ្វារមាសគឺជាកងដែលតូចមួយ អាចបត់បែនបាន ដែលត្រូវបានគេស៊កចូលទៅក្នុងទ្វារមាសដើម្បីដើរតួជាវិធីសាស្រ្តពន្យារកំណើតមួយ។
វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩%។
វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន មិនសូវមានការឈឺចាប់ដូចមុន និង តិចជាងមុនផងដែរ។
វាមានកម្រិតអរម៉ូនតិចជាងវិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនផ្សេងទៀត។
វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ ដោយសារតែអ្នកត្រូវតែផ្លាស់ប្តូរវាឲ្យទាន់ពេលវេលា មួយខែម្តង។
វាមិនផ្តល់នូវការបង្ការយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាជាប្រចាំ។ អ្នកត្រូវប្រើវាឲ្យបានបីសប្តាហ៍ បន្ទាប់មកអ្នកត្រូវឈប់ប្រើប្រាស់វារយៈពេលមួយសប្តាហ៍។
ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ឈឺក្បាល ចង្អោរ ហើមពោះ ស្រគៀរសុដន់ ឡើងទម្ងន់ និង រលាកទ្វារមាស។
បន្ទះបិតស្បែកពន្យារកំណើត គឺជាបន្ទះរាងការ៉េមួយប្រវែងប្រហែលជា ៥ cm ស្រដៀងទៅនឹងបង់បិតដំបៅហើយមានផ្ទុកអរម៉ូនប្រូចេសស្ទីន និង អេសស្រ្តូសែន។ វាត្រូវបានបិតទៅលើស្បែកដើម្បីបង្ការការមានផ្ទៃពោះ។
វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩%។
វាអាចនាំឲ្យអ្នកមានការមករដូវដែលទៀងទាត់ជាងមុន តិចជាងមុន និង មិនសូវមានការឈឺចាប់ដូចមុនដែរ។
វានៅតែមានប្រសិទ្ធិភាពបើទោះបីជាអ្នកក្អួត ឬ រាគរូសក៏ដោយ។
វាមិនពន្យារសមត្ថភាពក្នុងការមានកូនវិញរបស់អ្នក បន្ទាប់ពីការឈប់ប្រើប្រាស់វានោះទេ។
វាមិនមានភាពងាយស្រួលក្នុងការលាក់កំបាំងនោះទេ ដោយសារតែវាត្រូវបានបិតលើដងខ្លួនរបស់អ្នក។
វាតម្រូវឲ្យអ្នកប្រើប្រាស់ជាប្រចាំ។ អ្នកត្រូវបិតបន្ទះថ្មីរាល់សប្តាហ៍រយៈពេលបីសប្តាហ៍ ហើយអ្នកត្រូវមិនបិតវាមួយសប្តាហ៍បន្ទាប់ពីនោះ។
វាមិនផ្តល់ការការពារយូរអង្វែងនោះទេ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើប្រាស់វាបានត្រឹមត្រូវនៅក្នុងវដ្តរដូវនីមួយៗ។
ផលរំខានដែលមានញឹកញាប់ជាងគេនោះគឺការធ្លាក់ឈាមមិនទៀងទាត់ប៉ុន្មានខែដំបូង បន្ទាប់មកអ្នកអាចនឹងមានការមករដូវតិចជាងធម្មតា ហើយក៏ចាប់ផ្តើមមករដូវទៀងទាត់ឡើងវិញ។
ផលរំខានដែលអាចកើតឡើងផ្សេងទៀតមានរួមដូចជា ការរំខានទៅលើស្បែក ចង្អោរ ឈឺក្បាល ស្រគៀរសុដន់ និង រលាកទ្វារមាស។ ផលរំខានទាំងនេះមិនបង្កជាគ្រោះថ្នាក់នោះទេ ហើយវានឹងកាត់បន្ថយបន្តិចម្តងៗទៅវិញក្នុងរយៈពេលពីរបីខែក្រោយ។
ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ត្រូវបានគេលេបដើម្បីបង្ការការមានផ្ទៃពោះបន្ទាប់ពីការរួមភេទដោយមិនមានការការពារ
វាមានប្រសិទ្ធិភាពជាង ៩៩%។
វាមានសុវត្ថិភាពសម្រាប់ស្រ្តីគ្រប់រូបទាំងអស់ រួមទាំងស្រ្តីដែលមិនអាចប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតដែលផ្ទុកអរម៉ូនធម្មតាបាន។
អ្នកមិនត្រូវការវេជ្ជបញ្ជា ឬ ការពិគ្រោះយោបល់វេជ្ជសាស្រ្ត ដើម្បីប្រើប្រាស់វាបាននោះទេ។
វាមិនពន្យាររយៈពេលដែលអ្នកអាចត្រឡប់ទៅមានផ្ទៃពោះវិញបាននោះទេ។
មិនមានការលាក់បាំងបានល្អនោះទេ។ គេអាចរកវាឃើញក្នុងកាបូបរបស់អ្នកបាន។
វាមិនបានផ្តល់ការការពាររយៈពេលយូរអង្វែងនោះទេ។ វាផ្តល់ការការពារតែម្តងប៉ុណ្ណោះ ហើយវាមានប្រសិទ្ធិភាពលុះត្រាតែអ្នកលេបវាក្នុងអំឡុងពេលប្រាំថ្ងៃពីថ្ងៃដែលអ្នកបានរួមភេទដោយមិនបានការពារ។
វាអាចបង្កឲ្យមានផលរំខានដូចជាការចង្អោរ និង ក្អួត មានការធ្លាក់ឈាមប្រចាំខែមិនទៀងទាត់ និង ការអស់កម្លាំង។ ផលរំខានទាំងនេះមិនបង្កឲ្យមានការគ្រោះថ្នាក់នោះទេ។
វាមិនត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាវិធីសាស្រ្តពន្យារកំណើតជាប្រចាំនោះទេ។
ថ្នាំគ្រាប់ពន្យារកំណើតផ្សំគឺជាថ្នាំគ្រាប់តូចមួយដែលមានផ្ទុកកម្រិតអរម៉ូនប្រចាំថ្ងៃ មួយប្រអប់សម្រាប់ប្រើមួយខែ ដើម្បីបង្ការការមានផ្ទៃពោះ។
វាមានប្រសិទ្ធិភាពប្រមាណពី ៩៣ ទៅ ៩៩%។
អ្នកអាចរកទិញវាបានយ៉ាងងាយស្រួល (មិនចាំបាច់មានវេជ្ជបញ្ជា)។
វាបណ្តោយឲ្យអ្នកគ្រប់គ្រងរដូវខ្លួនឯងបាន។
វាអាចកាត់បន្ថយការចុកចាប់នៅពេលទម្លាក់អូវុល ការចុកពោះមុនពេលមករដូវ និង រោគសញ្ញាមុនមករដូវ។
វាផ្តល់ការការពារយូរអង្វែងសម្រាប់អ្នក ប៉ុន្តែវាអាចមានប្រសិទ្ធិភាពយូរអង្វែងបានលុះត្រាតែអ្នកប្រើប្រាស់វាបានទៀងទាត់ជារៀងរាល់ថ្ងៃ។
វាមានភាពលំបាកក្នុងការលាក់កំបាំង ហើយដៃគូរបស់អ្នកអាចឃើញវាដោយចៃដន្យបាន។
ផលរំខានដែលកើតឡើងញឹកញាប់ជាងគេគឺបម្លាស់ប្តូរនៃរបត់នៃការហូរឈាមប្រចាំខែ(ការហូរឈាមបន្តាកនៅចន្លោះពេលមករដូវ រដូវមានបរិមាណតិចជាងមុន មិនមានការហូរឈាមប្រចាំខែសោះតែម្តង)។ ស្រ្តីខ្លះជួបប្រទះការឈឺក្បាលតិចតួច បម្លាស់ប្តូរនៃទម្ថន់ឡើងចុះ និង ការចុកក្រពះ។
ផលរំខានទាំងនេះមិនមានគ្រោះថ្នាក់ដល់អ្នកនោះទេ ហើយវានឹងបាត់ទៅវិញបន្ទាប់ពីការប្រើប្រាស់អស់រយៈពេលប៉ុន្មានខែ។