អត្ថប្រយោជន៍សុខភាព
ជម្រើសពន្យារកំណើតបន្ទាន់ទាំងអស់មានប្រសិទ្ធិភាពខ្ពស់ណាស់។ ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ដែលមាន Ulipristal acetate ឬ progestin-only មានប្រសិទ្ធភាព ៩៩% ក្នុងការការពារការមានផ្ទៃពោះ ខណៈពេលដែល ECPs estrogen និង progestin ផ្សំគ្នាមានប្រសិទ្ធភាព ៩៨% ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រដែលអ្នកអាចប្រើមុន ឬអំឡុងពេលរួមភេទ អាចផ្តល់អត្ថប្រយោជន៍ច្រើនជាងការពន្យារកំណើតបន្ទាន់។
ថ្នាំ Ulipristal acetate មានប្រសិទ្ធភាពរហូតដល់ប្រាំថ្ងៃបន្ទាប់ពីការរួមភេទដោយមិនបានការពារ ហើយខុសពីថ្នាំ EC ផ្សេងទៀតទេ ប្រសិទ្ធិភាពវានឹងមិនថយចុះលើការលេបថ្នាំយឺតឬឆាប់នោះទេ។
ស្ត្រីដែលប្រើថ្នាំ Ulipristal acetate ឬ levonorgestrel ECPs ភាគច្រើនជាមិនសូវអាការៈចង់ក្អួត ឬក្អួតទេ បើប្រៀបធៀបទៅនឹងស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើតផ្សំជាវិធីសាស្រ្តពន្យារកំណើតបន្ទាន់។
អត្ថប្រយោជន៍របៀបរស់នៅ
ការពន្យារកំណើតបន្ទាន់គឺមានសុវត្ថិភាពសម្រាប់ស្ត្រីទាំងអស់ រួមទាំងមនុស្សវ័យជំទង់ និងស្ត្រីដែលមិនអាចប្រើវិធីសាស្រ្តពន្យារកំណើតបន្ទាន់បាន។
អ្នកអាចលេបថ្នាំពន្យារកំណើតបន្ទាន់ពេលណាក៏បាន ដោយមិនចាំបាច់ទៅជួបអ្នកផ្តល់សេវាថែទាំសុខភាពនោះទេ។
ដំណើរការនៃការលេបថ្នាំពន្យារកំណើតបន្ទាន់ គឺត្រូវបានសម្រេច និងកំណត់ដោយស្ត្រី ដែលជាអ្នកប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។
នៅពេលដែលវិធីសាស្រ្តពន្យារកំណើតបរាជ័យ ឬមិនបានប្រើទាល់តែសោះ ការពន្យារកំណើតបន្ទាន់អាចកាត់បន្ថយតម្រូវការក្នុងការរំលូតកូន។
អ្នកអាចទុកថ្នាំគ្រាប់ពន្យារកំណើតជាប់ខ្លួន ក្នុងករណីដែលអ្នកត្រូវការ។
ECPs ផ្តល់ការការពារ និងការស្រួលក្នុងចិត្ត បន្ទាប់ពីការរួមភេទដោយមិនបានការពារ ឬនៅពេលដែលវិធីសាស្រ្តពន្យារកំណើតណាមួយបានបរាជ័យ។
វាមិនពន្យារការវិលត្រឡប់ទៅរកការមានកូន នៅពេលអ្នកឈប់ប្រើប្រាស់វានោះទេ។ អ្នកនឹងអាចមានផ្ទៃពោះភ្លាមៗបន្ទាប់ពីឈប់ប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់បាន។
តើការពន្យារកំណើតបន្ទាន់មានតែពពួកថ្នាំគ្រាប់ទេឬក៏យ៉ាងម៉េច?
មានជម្រើសជាច្រើនដែលអាចត្រូវបានប្រើប្រាស់ជាការពន្យារកំណើតបន្ទាន់បាន។ ក្រៅពីថ្នាំគ្រាប់ កងស្ពាន់នៅក្នុងស្បូនត្រូវបានគេចាត់ទុកថាជាទម្រង់ដ៏មានប្រសិទ្ធភាពបំផុតមួយនៃការពន្យារកំណើតបន្ទាន់។ លើសពីនេះ វាផ្តល់ឱកាសដល់ស្ត្រីក្នុងការចាប់ផ្តើមប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតធម្មតាឲ្យជាប់លាប់បាន។ [6] ។
តើអ្នកអាចលេបថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់បានប៉ុន្មានដង?
ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតទៀងទាត់មិនប៉ះពាល់ដល់សុខភាពនោះតេ។ ផ្ទុយពីការគិតទូទៅ ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់អាចលេបប៉ុន្មានដងក៏បានដែរតាមតម្រូវការ សូម្បីតែច្រើនជាងម្តងក្នុងវដ្តរដូវតែមួយក៏លេបបានដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចពឹងផ្អែកទាំងស្រុងលើថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ក្នុងការការពារការមានគភ៌នោះទេ ព្រោះប្រសិទ្ធភាពរបស់វា គឺអាស្រ័យលើពេលវេលានៃការបញ្ចេញអូវ៊ុលរបស់អ្នក។ លើសពីនេះទៀត ការប្រើប្រាស់ជាប្រចាំអាចផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ច្រើនជាងធម្មតា។ ប្រសិនបើចាប់អារម្មណ៍ថាអ្នកប្រ់ើថ្នាំគ្រាប់ពន្យារកំណើតជាប្រចាំ អ្នកគួរតែពិចារណាដូរទៅប្រើវិធីសាស្រ្តពន្យារកំណើតរយៈពេលវែងវិញជាការប្រសើរជាង។
តើថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់អាចការពារអ្នកបានរយៈពេលយូរប៉ុនណា?
ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ ត្រូវបានគេផលិតឡើងជាពិសេសដើម្បីឲ្យវាមានប្រសិទ្ធិភាពក្នុងការការពារពីការមានផ្ទៃពោះត្រឹមតែ ៥ ទៅ ៧ ថ្ងៃប៉ុណ្ណោះ។ ប្រសិនបើចាប់អារម្មណ៍ថាអ្នកប្រ់ើថ្នាំគ្រាប់ពន្យារកំណើតជាប្រចាំ អ្នកគួរតែពិចារណាដូរទៅប្រើវិធីសាស្រ្តពន្យារកំណើតដែលអាចការពារជាប្រចាំជាការប្រសើរជាង។ នេះនឹងជួយអ្នកឲ្យទទួលបានការការពារដ៏មានប្រសិទ្ធិភាពបំផុតពីការមានផ្ទៃពោះ។